ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃគ្រោងចំណាយចំនួនជាង ៩៣ប៊ីលានដុល្លារក្នុងឆ្នាំ២០២៣

Khmerpress June 1, 2022 01/06/2022

(បាងកក)៖ រដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារបានស្នើសុំការចំណាយខ្ពស់ជាងមុនរហូតដល់ ៣,១៨៥ទ្រីលានបាត (៩៣,២៤ប៊ីលានដុល្លារ) នៅក្នុងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចដែលកំពុងស្ទុះងើបយឺត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ សេចក្តីព្រាងច្បាប់ថវិកានេះដែលកំពុងត្រូវបានពិភាក្សានៅក្នុងសភា គម្រោងចំណាយខ្ពស់ជាងមុន ២,៧៤ភាគរយធៀបនឹងឆ្នាំបច្ចុប្បន្ន ហើយឱនភាពថវិកាធ្លាក់ចុះ ០,៧ភាគរយមកនៅត្រឹម ៦៩៥ប៊ីលានបាត ឬប្រហែល ៣,៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។ ស្ថាប័នរៀបចំផែនការថវិកាបានសន្មត់ថា សេដ្ឋកិច្ចធំទីពីរនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងកើនឡើងពី ៣,៥ភាគរយទៅ ៤,៥ភាគរយនៅឆ្នាំនេះ និង ៣,២ភាគរយដល់ ៤,២ភាគរយនៅឆ្នាំក្រោយ ដែលត្រូវបានជំរុញដោយការកើនឡើងតម្រូវការក្នុងស្រុក និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងណា ទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋមួយនេះនាពេលថ្មីៗនេះបានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចមកនៅត្រឹមពី ២,៥ភាគរយទៅ ៣,៥ភាគរយនៅឆ្នាំនេះ ដោយសារការប្រែប្រួលជាសកល។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Prayuth Chan-ocha នាយករដ្ឋមន្ត្រីថៃ ខណៈថ្លែងទៅកាន់សភាដែលមានផែនការជជែកដេញដោលអំពីតួលេខបឋមនៃច្បាប់ថវិកានេះរហូតដល់ថ្ងៃព្រហស្បតិ៍ថា៖ «ក្នុងកាលៈទេសៈបែបនេះ រដ្ឋាភិបាលត្រូវអនុវត្តគោលនយោបាយសារពើពន្ធបែបពង្រីកដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច»។ លោកបានបន្ថែមថា នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ប្រាក់ចំណូលត្រូវបានគេរំពឹងថានឹងប្រសើរឡើងជាបណ្តើរៗ នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងការទប់ស្កាត់ការរាតត្បាតជំងឺ។ ថវិកានេះមានសារៈសំខាន់សម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Prayuth ពីព្រោះការខកខានក្នុងការឯកភាពគ្នាលើតួលេខបឋមនៃសេចក្តីព្រាងច្បាប់នេះអាចបង្ខំឱ្យលោកលាលែងពីតំណែង ឬរំលាយសភា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ី ផ្អាកការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅប្រទេសហូឡង់ ដោយសារមិនព្រមបង់ជាប្រាក់រូប ខណៈដាណឺម៉ាកអាចនឹងក្លាយជាប្រទេសបន្ទាប់

Khmerpress June 1, 2022 01/06/2022

ក្រុមហ៊ុន ថាមពលយក្សរុស្ស៊ី Gazprom បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានផ្អាកការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅឱ្យ GasTerra ដោយសារតែពាណិជ្ជករហូឡង់មួយនេះ បានបដិសេធមិនបង់ប្រាក់ជាប្រាក់រូប។ GasTerra ដែលជាកម្មសិទ្ធិមួយផ្នែករបស់រដ្ឋ និងពាណិជ្ជកម្មក្នុងនាមរដ្ឋាភិបាលបាននិយាយថា GasTerra នឹងមិនព្រមជាមួយការទាមទារនៃការទូទាត់របស់ក្រុមហ៊ុន Gazprom ឡើយ។ ក្រុមហ៊ុនហូឡង់បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទថា “ការមិនបង់ឱ្យរុសស្ស៊ីជាប្រាក់រូប គឺដោយសារតែការធ្វើដូច្នេះនឹងប្រថុយនឹងការបំពានទណ្ឌកម្មដែលដាក់ដោយសហភាពអឺរ៉ុប និងដោយសារតែមានហានិភ័យផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការច្រើនពេកដែលទាក់ទងនឹងការបង់ប្រាក់ដែលត្រូវការ” ។ ជាពិសេស ការបើកគណនីនៅទីក្រុងមូស្គូក្រោមច្បាប់រុស្ស៊ី និងការគ្រប់គ្រងរបស់ពួកគេដោយរបបរុស្ស៊ី បង្កហានិភ័យខ្លាំងពេក”។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ហូឡង់​បាន​និយាយ​ថា​ ខ្លួន​យល់​ពី​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន GasTerra មិន​គោរព​តាម​ការ​ទាមទារ​របស់​ក្រុមហ៊ុន Gazprom ក្នុង​ការ​បង់​ប្រាក់​ជា​ប្រាក់​រូប។ រដ្ឋាភិបាលហូឡង់និយាយនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសនេះមានទុនបម្រុងឧស្ម័នគ្រប់គ្រាន់សម្រាប់រយៈពេលខ្លី ហើយគ្រោងនឹងនាំចូលឧស្ម័នធម្មជាតិរាវបន្ថែមទៀតពីប្រទេសផ្សេងក្រៅពីប្រទេសរុស្ស៊ី។ មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីក្រសួងអាកាសធាតុ និងថាមពលហូឡង់ លោក Rob Jetten បាននិយាយនៅលើ Twitter កាលពីថ្ងៃចន្ទថា ការសម្រេចចិត្តនេះមិនមានផលវិបាកសម្រាប់ការផ្គត់ផ្គង់ឧស្ម័នដល់គ្រួសារហូឡង់ទេ។ ហូឡង់ពឹងផ្អែកលើប្រទេសរុស្ស៊ីតែប្រហែល ១៥% នៃការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនប៉ុណ្ណោះ នេះបើយោងតាម ​​Reuters ។ យ៉ាងណាមិញ មិនមែនមានតែហូឡង់មួយទេ ដែលត្រូវរុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័ន ខណៈប្រទេសដាណឺម៉ាកអាចនឹងជាប្រទេសបន្ទាប់ដែលត្រូវផ្អាក ដោយសារក្រុមហ៊ុនថាមពល […]

លោក ចូ បៃឌិន យល់ព្រមផ្តល់ប្រព័ន្ធរ៉ុកកែតទំនើបឲ្យអ៊ុយក្រែនដែលជាផ្នែកមួយនៃកញ្ចប់ជំនួយតម្លៃ ៧០០លានដុល្លារ

Khmerpress June 1, 2022 01/06/2022

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានយល់ព្រមផ្តល់ប្រព័ន្ធរ៉ុកកែតទំនើបដែលអាចបាញ់បានចំគោលដៅក្នុងរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនានេះ។ ប្រព័ន្ធរ៉ុកកែតទំនើបនេះគឺផ្នែកមួយនៃកញ្ចប់ជំនួយយោធាដែលមានតម្លៃសរុបចំនួន ៧០០លានដុល្លារ ហើយតាមគម្រោងគឺកញ្ចប់ជំនួយយោធាដ៏ធំមួយនេះនឹងត្រូវបញ្ចេញនៅក្នុងថ្ងៃទី១ ខែមិថុនានេះតែម្តង។ ប្រភពខាងលើបានបន្តថា ប្រព័ន្ធរ៉ុកកែតទំនើបដែលអាមេរិកកំពុងផ្តល់ជូនអ៊ុយក្រែននេះអាចនិយាយដោយស្រួលយល់ថា គឺជាប្រព័ន្ធកាំភ្លើងធំចល័តដែលគេងាយនឹងបាញ់ចេញពីគ្រប់ទីកន្លែងជាមួយនឹងអនុភាពដ៏ខ្លាំងសម្បើប។ ជាងនេះទៅទៀតប្រព័ន្ធកាំភ្លើងចល័តនេះអាចបាញ់ចំគោលដៅបានយ៉ាងល្អក្នុងចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង ៣ខែមកហើយ និងគិតត្រឹមពេលនេះភ្លើងសង្គ្រាមហាក់គ្មានសញ្ញាអន់ថយទាល់តែសោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃឌិន យល់ព្រមផ្តល់ប្រព័ន្ធរ៉ុកកែតទំនើបឲ្យអ៊ុយក្រែនដែលជាផ្នែកមួយនៃកញ្ចប់ជំនួយតម្លៃ ៧០០លានដុល្លារ

Khmerpress June 1, 2022 01/06/2022

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានយល់ព្រមផ្តល់ប្រព័ន្ធរ៉ុកកែតទំនើបដែលអាចបាញ់បានចំគោលដៅក្នុងរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនានេះ។ ប្រព័ន្ធរ៉ុកកែតទំនើបនេះគឺផ្នែកមួយនៃកញ្ចប់ជំនួយយោធាដែលមានតម្លៃសរុបចំនួន ៧០០លានដុល្លារ ហើយតាមគម្រោងគឺកញ្ចប់ជំនួយយោធាដ៏ធំមួយនេះនឹងត្រូវបញ្ចេញនៅក្នុងថ្ងៃទី១ ខែមិថុនានេះតែម្តង។ ប្រភពខាងលើបានបន្តថា ប្រព័ន្ធរ៉ុកកែតទំនើបដែលអាមេរិកកំពុងផ្តល់ជូនអ៊ុយក្រែននេះអាចនិយាយដោយស្រួលយល់ថា គឺជាប្រព័ន្ធកាំភ្លើងធំចល័តដែលគេងាយនឹងបាញ់ចេញពីគ្រប់ទីកន្លែងជាមួយនឹងអនុភាពដ៏ខ្លាំងសម្បើប។ ជាងនេះទៅទៀតប្រព័ន្ធកាំភ្លើងចល័តនេះអាចបាញ់ចំគោលដៅបានយ៉ាងល្អក្នុងចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង ៣ខែមកហើយ និងគិតត្រឹមពេលនេះភ្លើងសង្គ្រាមហាក់គ្មានសញ្ញាអន់ថយទាល់តែសោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុន Vietnam Airlines សម្រេចលក់ភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា

Khmerpress June 1, 2022 01/06/2022

ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុន ៣៥% នៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ ៣៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា Vietnam Airlines បានទិញភាគហ៊ុនចំនួន ៤៩% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាក្នុងឆ្នាំ២០០៩ ហើយបានសន្យាថា នឹងបង្កើនការទិញថែមទៀត។ ប៉ុន្តែនៅឆ្នាំ២០២០ ក្រុមហ៊ុនបានបង្ហាញពីចេតនាក្នុងការលក់ភាគហ៊ុនរបស់ខ្លួន ដោយសារតែការរាតត្បាតនៃជំងឺ កូវីដ-១៩។ ជាមួយគ្នានេះដែរ ការខាតបង់របស់ក្រុមហ៊ុន Vietnam Airlines បានកើនឡើងដល់ ២១.៩៨ ទ្រីលានដុង (៩៥៥.៦ លានដុល្លារ) កាលពីឆ្នាំមុន ប្រហាក់ប្រហែលនឹងដើមទុនសរុបដែលខ្លួន​បានចុះបញ្ជីនៅក្រុមហ៊ុន Cambodia Angkor Air។ យ៉ាងណាមិញ បច្ចុប្បន្ននេះ ក្រុមហ៊ុនត្រូវ​បាន​គេ​កំណត់​ដើម្បី​បង្វែរ​ចំណែក​ដែល​នៅ​សល់ ១៤% ​ចេញ​នៅ​ចុង​ឆ្នាំ​នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក ព្រមានកូរ៉េខាងជើងពីទណ្ឌកម្ម UN ដ៏ធ្ងន់ធ្ងរ បើហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

Khmerpress June 1, 2022 01/06/2022

(យូអិន)៖ សហរដ្ឋអាមេរិក បានព្រមានថាខ្លួននឹងព្យាយាមជាថ្មីដើម្បីស្វែងរកកញ្ចប់ទណ្ឌកម្មអង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ បន្ទាប់ពីសេចក្ដីព្រាងដំណោះស្រាយដាក់ទណ្ឌកម្មមួយរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) ធ្វើការព្រមានខាងលើ នៅពេលត្រូវបាន សាកសួរដោយអ្នកសារព័ត៌មានថាតើសហរដ្ឋអាមេរិកនឹងព្យាយាមជាថ្មីដើម្បីស្វែងរកកញ្ចប់ទណ្ឌកម្ម នៅឯក្រុមប្រឹក្សាសន្តិសុខ UN ដែរឬទេ ប្រសិនបើ កូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ លោកស្រី ថូម៉ាស់ គ្រីនហ្វៀល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «រឿងដំបូងគេ នោះគឺយើងត្រូវពង្រឹងការអនុវត្តទណ្ឌកម្មដែលមានស្រាប់ ហើយជាការពិតណាស់ យើងបានព្យាយាមសម្រេចឱ្យបាននូវដំណោះស្រាយចុងក្រោយនេះ ក៏ដូចជានឹងជំរុញកញ្ចប់ទណ្ឌកម្មបន្ថែមនៅពេលអនាគត»។ គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅតែជឿជាក់ថាកូរ៉េខាងជើងកំពុងរៀបចំត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើក ដំបូងចាប់តាំងពីឆ្នាំ២០១៧មក បើទោះជាទីក្រុងព្យុងយ៉ាងមិនបានធ្វើតេស្ដកំលុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន មកកាន់តំបន់អាស៊ីកាលពីខែឧសភា កន្លងទៅ ដូចការព្រួយបារម្ភរបស់ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ វាសនាមិនទៀង! បុរសម្នាក់បាត់បង់ការងារជាអ្នកបើកយន្តហោះ ងាកមកធ្វើជាអ្នកដឹកជញ្ជូន ដើម្បីរកចំណូលចិញ្ចឹមជីវិត

Khmerpress May 31, 2022 31/05/2022

ថៃ៖ មាន​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ​របស់​អ្នក​បើក​យន្តហោះវ័យក្មេងម្នាក់នៅខេត្ត Udon  ដែលផ្លាស់ប្ដូរអាជីពពីអ្នកបើកយន្តហោះ​មក​បើក Grab តស៊ូ​ដើម្បី​ជីវិត។ នៅក្នុងទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Ditthawat Wongkamchan បានបង្ហោះរូបថត និងសារបង្ហាញពីអារម្មណ៍យ៉ាងសោកស្ដាយថា “មានវាហើយ ប៉ុន្តែមិនបានប្រើទៅវិញ” ប៉ុន្តែមានហើយកក់ក្តៅចិត្ត មកបន្តអាយុកាលនៃប័ណ្ណបើកបរយន្តហោះ នាកន្លែងចាស់។ នៅពេលដែលត្រូវដើរទៅយកប័ណ្ណក៏មានអារម្មណ៍ខ្មាស់គួរសមដែរណាបាទ បន្ទាប់មកក៏មានបុគ្គលិកមកសួរថា បងអញ្ជើញមកទទួលឯកសារជំនួសមែនទេ?  អ្នក​ដែល​បង្ហោះ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ គឺ​លោក Ditthawat Wongkhamchan ឬ Eddie មាន​ស្រុក​កំណើត​នៅ​ស្រុក Muang ខេត្ត Udon Thani។ បានប្រឡងជាប់អ្នកបើកយន្តហោះអោយក្រុមហ៊ុនពាណិជ្ជកម្ម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយក៏បានផ្លាស់ទៅរស់នៅទីក្រុងបាងកកវិញ។ លោក Ditthawat  ឬ  Eddie បង្ហើបប្រាប់អ្នកសារព័ត៌មានដូច្នេះថា « ដើមឡើយរូបលោកជាអ្នកបើកយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយ  ប៉ុន្តែដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏មិនបានហោះហើរទេ ហើយជាលទ្ធផលគ្មានប្រាក់ចំណូល ដែលពួកគាត់ត្រូវធ្វើជាមេគ្រួសារ រកចំណូលបានខ្ទង់មុឺនដុល្លារ ក្នុងមួយខែ ប៉ុន្តែពេលនេះបែរជាចំណូលស្មើសូន្យទៅវិញ»។ លោកគិតថា ពិតជាមិនអាចនៅស្ងៀមបានទៀតទេ គឺ លោកត្រូវការរកលុយ។ ដូច្នេះ​ហើយ​បាន​សម្រេច​ចិត្ត​បើក​ Grab ដើម្បី​ដឹកជញ្ជូន​អាហារ  បង្កើនចំណូលអោយ​គ្រប់គ្រាន់​ក្នុង​អំឡុង​ពេល​ដែល​លោក មិនបានបើក​យន្តហោះ។ លោកទទួល​ស្គាល់​ថា​ខ្លួនលោកធ្លាប់​បើកយន្តហោះ​កាល​ពី​មុន […]

លោក Volodymyr Zelenskyy ថា រុស្ស៊ីកំពុងបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក ខណៈគ្រាប់ធញ្ញជាតិ ២២ លានតោនរបស់អ៊ុយក្រែនមិនអាចនាំចេញបាន

Khmerpress May 31, 2022 31/05/2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោកដោយការបិទកំពង់ផែរបស់ប្រទេសអ៊ុយក្រែន។ ថ្លែងក្នុងសារជាវីដេអូកាលពីថ្ងៃចន្ទ លោក Zelenskyy បាននិយាយថា អ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិ ២២ លានតោនបានទេ ដោយសាររុស្ស៊ីបានបិទកំពង់ផែនៅសមុទ្រខ្មៅ និងបានដណ្តើមយកផ្នែកខ្លះនៃឆ្នេរសមុទ្រ Azov ។ លោក​បាន​បន្ត​ថា ការ​បិទ​ផ្លូវ​នេះ​កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ទូទាំង​ពិភពលោក​​ច្របូកច្របល់ ហើយ​ជា​លទ្ធផលអាហារ​កំពុង​ឡើង​ថ្លៃ​ក្នុង​ប្រទេស​ផ្សេងៗ។ ទន្ទឹមនឹងនេះ លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា ការបិទផ្លូវក៏កំពុង​បង្ក​ការ​គំរាម​កំហែង​នៃគ្រោះ​ទុរ្ភិក្ស​នៅ​ទ្វីប​អាហ្រ្វិក អាស៊ី និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួនទៀត។ ហើយលើសពីនេះ ការគំរាមកំហែងអាចកើនឡើងជាវិបត្តិជនចំណាកស្រុកថ្មី ហើយថ្នាក់ដឹកនាំរុស្ស៊ី កំពុងបង្កើតបញ្ហានេះ ដោយចេតនា។ មិនតែប៉ុណ្ណោះ យោងតាមលោក Zelenskyy “ពួកឈ្លានពានរុស្ស៊ី” បានលួចគ្រាប់ធញ្ញជាតិយ៉ាងហោចណាស់កន្លះលានតោន ហើយកំពុងស្វែងរកវិធីដើម្បីលក់វាដោយខុសច្បាប់នៅកន្លែងណាមួយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុនគាំទ្រការសម្រេចចិត្តរបស់ EU ក្នុងការហាមឃាត់លើ ការនាំចូលប្រេងរុស្ស៉ី

Khmerpress May 31, 2022 31/05/2022

(តូក្យូ)៖ ប្រធានខុទ្ទកាល័យ នៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុន គាំទ្រការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ក្នុងការដាក់ទណ្ឌកម្មសឹងទាំងស្រុង លើការនាំចូលប្រេងរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។ ក្នុងសន្និសីទសារព័ត៌មាន លោក ម៉ាត់ស៊ូណូ បានគូសបញ្ជាក់ថា «ការនាំចេញប្រេងគឺជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីឱ្យរុស្ស៉ីទទួលបានរូបិយប័ណ្ណបរទេស ហើយខ្ញុំស្វាគមន៍ចំពោះការដែល EU បានយល់ព្រមធ្វើការរួមគ្នា លើចំណាត់ការដែលនឹងឈានដល់ ការកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៉ី»។ បើតាមលោក ម៉ាត់ស៊ូណូ ជប៉ុនក៏នឹងគាំទ្រដល់គោលបំណងរបស់ក្រុមប្រទេស G7 ដែលចង់កាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៉ីដែរ។ លោក ម៉ាតស៊ូណូ បានបន្ថែមថា «វាគឺជាការសម្រេចចិត្តដ៏លំបាក សម្រាប់ក្រុមប្រទេសរបស់យើង ដែលពឹងផ្អែកស្ទើរតែទាំងស្រុង លើការនាំចូលប្រេងពីរុស្ស៉ីនេះ ប៉ុន្តែឥលូវនេះគឺជាពេល ដែលការរួបរួមសាមគ្គីគ្នារបស់ G7 មានសារៈសំខាន់ជាខ្លាំង»។ គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយិន […]

អង់គ្លេសរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ៧១ករណីបន្ថែមទៀត ខណៈតួលេខអ្នកឆ្លងសរុបកើនដល់ ១៧២នាក់

Khmerpress May 31, 2022 31/05/2022

អង់គ្លេស៖ ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសបានប្រកាសរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៧១ករណីបន្ថែមទៀតបើគិតត្រឹមចុងសប្តាហ៍កន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែឧសភានេះ។ គិតជាសរុបរួមត្រឹមពេលនេះនៅចក្រភពអង់គ្លេសទាំងមូលបានរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox  ចំនួន ១៧២នាក់ ខណៈអ្នកជំងឺទាំងអស់នោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីពលរដ្ឋទូទៅរហូតដល់ ២១ថ្ងៃឯណោះ។ ក្រោយរកឃើញករណីឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសបានអំពាវនាវឲ្យពលរដ្ឋត្រូវចេះការពារខ្លួនពីជំងឺអុតស្វា Monkeypox ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំនាពេលកន្លង ជាពិសេសនោះគឺត្រូវបន្ថែមការប្រុងប្រយ័ត្នក្នុងអំឡុងពេលរួមភេទ ដូចជាគួរតមរួមភេទក្នុងអំឡុងពេលមានរោគសញ្ញានៃជំងឺអុតស្វា Monkeypox ហើយបើមិនអាចតមបាននោះទេត្រូវតែប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូក្នុងរយៈពេលរហូតដល់ ៨សប្តាហ៍ក្រោយសង្ស័យថាបានឆ្លងជំងឺ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ៤០៦នាក់ក្នុងប្រទេសចំនួន ៣២ផ្សេងគ្នា ខណៈអង់គ្លេសជាប្រទេសដែលមានតួលេខអ្នកឆ្លងច្រើនជាងបង្អស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត