ព័ត៌មានអន្តរជាតិ

ថៃ៖ បុរសថៃម្នាក់ ស្ពាយលុយទៅទិញក្របីថ្លៃជាងគេបំផុតនៅក្នុងប្រទេស ទំងន់ជាង១តោន ឯតំលៃជិត ២០ម៉ឺនដុល្លារ

Khmerpress May 29, 2022 29/05/2022

យោងតាមប្រភពសារព័ត៌មានដែលបានចុះផ្សាយ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ក្រុមព័ត៌មាន E-Chan បានទៅកាន់កសិដ្ឋាន Chaiyan ភូមិលេខ ៣ ឃុំ Ban Bueng ស្រុក Ban Bueng ខេត្ត Chonburi ក្រោយ​ពី​ទទួល​ដំណឹង​ថា ក្របី​ដ៏ស្រស់ស្អាត​ត្រូវ​បានគេលក់ក្នុងតម្លៃ ​៦​លាន​៥​សែន​បាត (ប្រមាណ ១៩ម៉ឺនដុល្លារ)។ ​លោក Chaiyarn Pool Pattanasap អាយុ៣៧ឆ្នាំ ម្ចាស់ក្របី បានបញ្ជាក់ថា ក្របីនេះ ពិតជាលក់បានតម្លៃនេះប្រាកដមែន ដោយក្របីឈ្មោះ ចាវ ថងស៊ុក ភេទឈ្មោល អាយុ២ឆ្នាំ ១១ខែ កំពស់១៦៨ស.ម ទម្ងន់១.១០០គីឡូក្រាម ជាក្របីធំជាងក្របីរត់។ ជាមួយគ្នានេះ លោក សោម ពង្ស ដែលជាអ្នក​មក​ទិញ​ក្របី​បាន​ឲ្យ​ដឹង​ថា កសិដ្ឋាន​របស់​លោក​មាន​ពូជ​ក្របី​ចំនួន ៤០ ក្បាល ក្នុង​នោះ​មាន​គោ​ជាង ៦០ ក្បាល ហើយ​ក្នុង​មួយ​សប្តាហ៍​នឹង​ចម្រាញ់​ទឹកកាមក្របី រឺគោ​ចេញ​លក់​ឲ្យ​កសិករ​ក្នុង​តម្លៃ ២០០ […]

លោក ពូទីនថា ត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ឧស្ម័ន និងពិភាក្សាពីការដោះដូរអ្នកទោសជាមួយអ៊ុយក្រែន

Khmerpress May 29, 2022 29/05/2022

(ហ៊្សូរីគ)៖ អធិការបតីអូទ្រីស លោក ខាល ណេហេមម៉ឺ (Karl Nehammer) បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់រូបលោកកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ទីក្រុងមូស្គូនឹងបំពេញតាមកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសអូទ្រីស និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីការដោះដូរអ្នកទោសជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។ លោក Nehammer បានធ្វើអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានជជែកគ្នាតាមទូរស័ព្ទជាមួយលោក ពូទីន រយៈពេល ៤៥នាទីថា នេះជាឱកាសមួយ ដើម្បីប្រឈមមុខនឹងលោក ពូទីន ជាមួយនឹងការពិតនៃសង្រ្គាមនៅប្រទេសអ៊ុយក្រែន និងពិភាក្សាអំពីដំណោះស្រាយ មនុស្សធម៌។ លោក Nehammer បានបន្ថែមថាមេដឹកនាំរុស្ស៉ីក៏បានបង្ហាញការត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការដោះដូរអ្នកទោស ជាមួយប្រទេសអ៊ុយក្រែនផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ វិមានក្រឹមឡាំង បាននិយាយថារុស្ស៉ី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិដល់ប្រទេសអូទ្រីស ដែលទទួលបាន ៨០ភាគរយនៃឧស្ម័នរបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ដូណាល់ ត្រាំថា អាមេរិកគួរតែជួយការពារសុវត្ថិភាពសាលារៀន ទូទាំងប្រទេសសិន មុនជួយអ៊ុយក្រែន

Khmerpress May 29, 2022 29/05/2022

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកគួរតែផ្តោតជាអាទិភាពលើមូលនិធិសន្តិសុខសម្រាប់សាលារៀន ទូទាំងប្រទេស ជាមុនសិន មុននឹងផ្តល់ជំនួយទៅឲ្យអ៊ុយក្រែន។ នេះបើយោងតាមកាចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។ ការអត្ថាធិប្បាយខាងលើរបស់លោក ដូណាល់់ ត្រាំ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបាញ់ប្រហារក្នុងរដ្ឋតិចសាស់ សម្លាប់សិស្សចំនួន១៩នាក់ និងគ្រូបង្រៀន ២នាក់។ ក្នុងសន្និសីទរៀបចំឡើងដោយក្រុមអ្នកគាំទ្រការប្រើប្រាស់កាំភ្លើង នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ សហរដ្ឋអាមេរិក អាចបញ្ជូនជំនួយរាប់ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែនបាន នោះយើងគួរតែអាចធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យក្មេងៗមានសុវត្ថិភាព»។ លោក ត្រាំបានបន្ថែមថា «យើងបានចំណាយថវិការាប់ពាន់លាន សម្រាប់អ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ដោយគ្មានបញ្ហាអ្វីនោះទេ។ ប៉ុន្តែមុននឹងយើងកសាងប្រទេស ដទៃទៀតលើពិភពលោក នោះយើងគួរតែកសាងសាលារៀនដែលមានសុវត្ថិភាព សម្រាប់កូនៗ របស់យើងជាមុនសិន»។ តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ខ្លួនឯងបានបដិសេធអំពាវនាវឱ្យមានការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង ដោយសង្កត់ធ្ងន់ថាជនជាតិអាមេរិកគួរតែត្រូវបានអនុញ្ញាតឱ្យមានកាំភ្លើងដើម្បីការពារខ្លួន ពីអំពើអាក្រក់។ គួរបញ្ជាក់ថា សន្និសីទប្រចាំឆ្នាំរបស់សមាគមកាំភ្លើងជាតិ (NRA ) ដែលលោក […]

លោក ដូណាល់ ត្រាំថា អាមេរិកគួរតែជួយការពារសុវត្ថិភាពសាលារៀន ទូទាំងប្រទេសសិន មុនជួយអ៊ុយក្រែន

Khmerpress May 28, 2022 28/05/2022

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកគួរតែផ្តោតជាអាទិភាពលើមូលនិធិសន្តិសុខសម្រាប់សាលារៀន ទូទាំងប្រទេស ជាមុនសិន មុននឹងផ្តល់ជំនួយទៅឲ្យអ៊ុយក្រែន។ នេះបើយោងតាមកាចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។ ការអត្ថាធិប្បាយខាងលើរបស់លោក ដូណាល់់ ត្រាំ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបាញ់ប្រហារក្នុងរដ្ឋតិចសាស់ សម្លាប់សិស្សចំនួន១៩នាក់ និងគ្រូបង្រៀន ២នាក់។ ក្នុងសន្និសីទរៀបចំឡើងដោយក្រុមអ្នកគាំទ្រការប្រើប្រាស់កាំភ្លើង នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ សហរដ្ឋអាមេរិក អាចបញ្ជូនជំនួយរាប់ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែនបាន នោះយើងគួរតែអាចធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យក្មេងៗមានសុវត្ថិភាព»។ លោក ត្រាំបានបន្ថែមថា «យើងបានចំណាយថវិការាប់ពាន់លាន សម្រាប់អ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ដោយគ្មានបញ្ហាអ្វីនោះទេ។ ប៉ុន្តែមុននឹងយើងកសាងប្រទេស ដទៃទៀតលើពិភពលោក នោះយើងគួរតែកសាងសាលារៀនដែលមានសុវត្ថិភាព សម្រាប់កូនៗ របស់យើងជាមុនសិន»។ តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ខ្លួនឯងបានបដិសេធអំពាវនាវឱ្យមានការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង ដោយសង្កត់ធ្ងន់ថាជនជាតិអាមេរិកគួរតែត្រូវបានអនុញ្ញាតឱ្យមានកាំភ្លើងដើម្បីការពារខ្លួន ពីអំពើអាក្រក់។ គួរបញ្ជាក់ថា សន្និសីទប្រចាំឆ្នាំរបស់សមាគមកាំភ្លើងជាតិ (NRA ) ដែលលោក […]

ក្រុមហ៊ុននាំចេញអាហារសមុទ្រវៀតណាមជួបបញ្ហា ខណៈចិនហាមឃាត់ការនាំចូលក្រោយរកឃើញមេរោគកូវីដ-១៩

Khmerpress May 28, 2022 28/05/2022

(ហាណូយ)៖ ប្រទេសចិនកំពុងដាក់បម្រាមហាមឃាត់ការនាំចូលលើទំនិញរបស់ក្រុមហ៊ុននាំចេញអាហារសមុទ្ររបស់វៀតណាម បន្ទាប់ពីរកឃើញមានផ្ទុកមេរោគកូរ៉ូណា ដែលបណ្តាលឱ្យក្រុមហ៊ុនជួបការលំបាក និងខាតបង់ដែលអាចកើតមាន។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមហ៊ុននាំចេញមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណថា ថ្មីៗនេះទំនិញរបស់ក្រុមហ៊ុនត្រូវបានហាមឃាត់រយៈពេលបីសប្តាហ៍ បន្ទាប់ពីកុងតឺន័រចំនួន៣ ត្រូវបានរកឃើញថាមានផ្ទុកមេរោគ។ ក្នុងខែនេះ ទំនិញរបស់ក្រុមហ៊ុននាំចេញត្រី និងបង្គាជាច្រើនទៀតត្រូវបានហាមឃាត់ ដោយទំនិញរបស់ក្រុមហ៊ុនខ្លះត្រូវបានហាមឃាត់រយៈពេលពីមួយទៅបីខែដោយសារទំនិញចំនួនធំរកឃើញមានឆ្លងមេរោគ។ កាសែត VN Express បានរាយការណ៍ទៀតថា កុងតឺន័រទំនិញរបស់ក្រុមហ៊ុននាំចេញផ្សេងទៀតត្រូវបានបដិសេធមិនឱ្យចូលព្រំដែនប្រទេសចិន ប្រសិនបើការទំនិញលើកមុនត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ។ ត្រីផេនហ្គាសធម្មតាទៅដល់ប្រទេសចិនមានតម្លៃ ១,២ប៊ីលានដុង (៥១ ៧២៤ដុល្លារ) ក្នុងមួយកុងតឺន័រ ហើយការហាមឃាត់បណ្តាលឱ្យមានការខាតបង់ ៥០ភាគរយ។ ក្រុមហ៊ុននាំចេញបាននិងកំពុងកាត់បន្ថយការនាំចេញទៅកាន់ប្រទេសចិនដើម្បីបញ្ចៀសការខាតបង់។ ប្រទេសចិនគឺជាប្រទេសនាំចូលធំបំផុតទីបីនូវផលិតផលជលផលរបស់វៀតណាមក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន។ យោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើង ៩៤ភាគរយក្នុងរយៈពេល ៤ខែនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៥៧៨លានដុល្លារ ដោយការនាំចេញត្រីផេនហ្គាសមានច្រើនជាងពាក់កណ្តាល។ នេះបើយោងតាមកាសែត VN Express៕ ផ្តល់សិទ្ធិដោយ៖ freshnews

ហាងគុយទាវនៅឈៀងម៉ៃល្បី ៣៤ឆ្នាំ លក់គុយទាវ ១ចាន ៣បាត ប្រកាសមិនឡើងថ្លៃគុយទាវ ទោះគ្រឿងទេសឡើងថ្លៃខ្ពស់ខ្លាំងក៏ដោយ

Khmerpress May 28, 2022 28/05/2022

ហាងគុយទាវនៅឈៀងម៉ៃ ដែលល្បីល្បាញដោយសារលក់គុយទាវមួយចានតម្លៃ ៣បាត (០.០៨ដុល្លារ ឬ ជិត ៤០០រៀល) បានសន្យាថា នឹងរក្សាតម្លៃទាបបែបនេះដដែល ទោះបីជាត្រូវខាតបង់ប្រាក់ចំណេញខ្លាំង ដោយសារតម្លៃគ្រឿងទេសដែលជាវត្ថុធាតុដើមឡើងថ្លៃខ្ពស់ក៏ដោយ។ លោក Thawat Pirata ដែលជាម្ចាស់ហាងបាននិយាយថា ហាងរបស់គាត់ដែលមានទីតាំងនៅស្រុក Muang ភាគខាងជើងនៃទីក្រុងនេះ មិនដែលជួបប្រទះនឹងការចំណាយខ្ពស់បែបនេះទេ ចាប់តាំងពីបើកឡើងមកកាលពី ៣៤ឆ្នាំមុន។ លោកបានបន្តថា ហាង​របស់​ខ្លួន​បាន​លក់​គុយទាវ​ក្នុង​តម្លៃ ៣បាត ក្នុង​មួយចាន ​អស់​រយៈពេល​ជាង ៣៤ ឆ្នាំ​មក​ហើយ គាត់មិន​ដែល​ឃើញវត្ថុ​ធាតុ​ដើមឡើង​ថ្លៃ​ខ្លាំង​បែបនេះនោះ​ទេ។ ហើយការឡើងថ្លៃនេះ នឹងធ្វើឱ្យហាង​ត្រូវបាត់​បង់​ប្រាក់​ចំណេញ​ជាង ៣០% នៅពេលដែលរក្សាតម្លៃដើមនៅដដែល។ លោកបានបន្ថែមថា ទោះបីជាវត្ថុធាតុដើមឡើងថ្លៃយ៉ាងណាក៏ដោយ ហាងនឹង​មិន​ដំឡើងថ្លៃលើគុយទាវ​ទេ ដោយសារ​មិន​ចង់​ធ្វើ​ឱ្យ​គ្រប់យ៉ាងកាន់តែ​អាក្រក់​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​កំពុង​តស៊ូ​ដើម្បី​រស់​នៅ​ក្នុង​សេដ្ឋកិច្ច​ដែលកំពុងយ៉ាប់យឺន។ ជាមួយគ្នានេះ ក្រៅពីហាងគុយទាវល្បីនៅឈៀងម៉ៃ ក៏មានហាង​អាហារ​មួយ​ទៀត​នៅ​ឈៀងម៉ៃដូចគ្នា បាន​សន្យា​ថា​មិន​ឡើង​ថ្លៃ​ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថៃគ្រោងធ្វើតេស្តសាកល្បងវ៉ាក់សាំងជំងឺអុតស្វា Monkeypox

Khmerpress May 28, 2022 28/05/2022

ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រថៃកំពុងតែធ្វើតេស្តសាកល្បងវ៉ាក់សាំងបង្ការជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី២៨​ ខែឧសភានេះ។ ​បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្របានបញ្ជាក់ថា វ៉ាក់សាំងដែលក្រុមអ្នកជំនាញថៃនឹងយកមកធ្វើតេស្តសាកល្បងនោះគឺជាវ៉ាក់សាំងបង្ការជំងឺអុតស្វាយដែលក្រុមអ្នកជំនាញថៃបានរក្សាទុកអស់រយៈពេលជាង ៤ទសវត្សរ៍មកហើយ។ លោកវេជ្ជបណ្ឌិតរូបនេះបានរម្លឹកថា កាលពីអំឡុងឆ្នាំ ១៩៨០ មានការរាតត្បាតជំងឺអុតស្វាយម្តង ដែលជំងឺអុតស្វាយនៅពេលនោះគឺមានរោគសញ្ញាធ្ងន់ធ្ងរដូចជំងឺអុតស្វា Monkeypox នៅពេលបច្ចុប្បន្ននេះដែរ។ ក្នុងអំឡុងពេលនោះគេបានយកសំណាកមេរោគរបស់អ្នកជំងឺមកផលិតជាវ៉ាក់សាំង ហើយគិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃនៅមានវ៉ាក់សាំងប្រភេទនោះប្រមាណជា ១០,០០០ ដូសផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានលទ្ធផលច្បាស់លាស់នៅឡើយទេថា វ៉ាក់សាំងដែលគេបានរក្សាទុកអស់ជាង ៤០ឆ្នាំមកនោះអាចមានប្រសិទ្ធភាពទល់នឹងជំងឺអុតស្វា Monkeypox ឬអត់នោះទេ ឬក៏គេត្រូវបន្ថែមសារធាតុអ្វីបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ជាវ៉ាក់សាំងជំនាន់ថ្មី៕

ជំងឺអុតស្វា Monkeypox បន្តរាតត្បាតដល់សាធារណរដ្ឋឆេក ស្លូវេនី និងប្រទេសអារ៉ាប់រួម

Khmerpress May 28, 2022 28/05/2022

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC បានឲ្យដឹងថា ជំងឺអុតស្វា Monkeypox បានបន្តរាតត្បាតដល់ប្រទេសចំនួន ៣បន្ថែមទៀតហើយនៅក្នុងសប្តាហ៍នេះ ដោយប្រទេសទាំងនោះរួមមាន សាធារណរដ្ឋឆេក ស្លូវេនី និងប្រទេសអារ៉ាប់រួម។ នៅក្នុងប្រទេសអារ៉ាប់រួមករណីឆ្លងជំងឺអុតស្វា Monkeypox ត្រូវបានរកឃើញតាមរយៈអ្នកដំណើរ ខណៈនៅក្នុងសាធារណរដ្ឋឆេកនិងស្លូវេនីករណីឆ្លងត្រូវបានរកឃើញក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍។ គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox កំពុងមានវត្តមាននៅក្នុងប្រទេសចំនួន ១៨ផ្សេងគ្នានៅជុំវិញពិភពលោក ដោយក្នុងនោះប្រទេសអង់គ្លេសហាក់មានករណីឆ្លងច្រើនជាងគេ។ សូមបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ ខណៈអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងមានកន្ទួលនៅលើដៃនិងមុខជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក អនុម័តបញ្ជូនប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ឱ្យអ៊ុយក្រែន, នេះបើតាម New York Times

Khmerpress May 28, 2022 28/05/2022

(ញូយ៉ក)៖ ក្រុមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញអត្តសញ្ញាណ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តការបញ្ជូនប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ទៅកាន់ប្រទេសអ៊ុយក្រែនហើយ។ ប៉ុន្តែរុស្ស៉ី ព្រមានថាការធ្វើបែបនេះជាការឆ្លងបន្ទាត់ក្រហមរបស់ទីក្រុងមូស្គូ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន New York Times នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។ បើតាមក្រុមមន្ត្រីអាមេរិកខាងលើដដែល ប្រព័ន្ធមីស៊ីលដែលត្រូវបានអនុម័តបញ្ជូនឱ្យអ៊ុយក្រែន គឺប្រភេទ M31 GMLRS ហើយការបញ្ជូន ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយសព្វាវុធបន្ទាប់សម្រាប់អ៊ុយក្រែន នឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយនេះ។ ប្រព័ន្ធមីស៊ីល M31 GMLRS អាចបាញ់ផ្លោងមីស៊ីលចម្ងាយពី ៧០គីឡូម៉ែត្រទៅ ៥០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធមីស៊ីលនេះក៏អាចបំពាក់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ ខណៈកញ្ចប់ជំនួយសព្វាវុធបន្ថែមទៀត អាចរួមបញ្ចូលប្រព័ន្ធមីស៊ីល HIMARS ផងដែរ។ ទោះជាយ៉ាងណា មន្ទីរការពារជាតិអាមេរិកបញ្ចកោណ (Pentagon) បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមិនទាន់ធ្វើការសម្រេចចិត្ត ចុងក្រោយអំពីការដឹកជញ្ជូនទាំងនេះទៅកាន់អ៊ុយក្រែននៅឡើយទេ នៅចំពោះមុខកងទ័ពរុស្ស៉ីកាន់តែវាយរុលទៅមុខនៅក្នុងតំបន់ដុនបាស់ ភាគខាងកើត នៃប្រទេសអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្ម ដោយមានគោលដៅលើកម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើង

Khmerpress May 28, 2022 28/05/2022

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសដាក់ចេញនូវទណ្ឌកម្ម លើធនាគាររុស្ស៉ីចំនួន២ រួមទាំងក្រុមហ៊ុនកូរ៉េខាងជើង និងបុគ្គលម្នាក់ដែលអាមេរិកចោទថាបានគាំទ្រកម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើង ដើម្បីបង្កើនសំពាធលើទីក្រងព្យុងយ៉ាងជុំវិញការធ្វើតេស្ដ មីស៊ីលផ្លោងនាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។ បើតាមសេចក្តីថ្លែងការណរណ៍, ក្រសួងហិរញ្ញវត្ថុអាមេរិក បានកំណត់គោលដៅលើក្រុមហ៊ុន អ៊ែរ ក័រយ៉ូ ត្រេតឌីង ខប (Air Koryo Trading Corp) ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុរបស់រុស្ស៉ីចំនួន២ គឺធនាគារ ហ្វា អ៉ឺសស្ទើន (Far Eastern) និងធនាគារ ស្ពធនីក (Sputnik) សម្រាប់ការរួមចំណែកដល់លទ្ធកម្ម និងការបង្កើតប្រាក់ចំណូលដល់រដ្ឋាភិបាលកូរ៉េខាងជើង។ ជាមួយគ្នានោះដែរ ទីក្រុងវ៉ាស៊ីនតោនក៏បានកំណត់ទណ្ឌកម្មលើបុគ្គលម្នាក់ឈ្មោះ ជុង យុងណាម (Jong Yong Nam) ដែលជាអ្នកតំណាងអង្គភាពមួយចំណុះឱ្យបណ្ឌិសភាវិទ្យាសាស្រ្តកូរ៉េខាងជើង មានមូលដ្ឋាននៅក្នុងប្រទេសបេឡារុស ក្រោមហេតុផលថាស្ថាប័ននេះគាំទ្រដល់អង្គភាពជាច្រើនក្នុងប្រទេសកូរ៉េខាងជើង ដែលមានទំនាក់ទំនងនឹងការអភិវឌ្ឍន៍មីស៊ីលផ្លោង។ អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកស៊ើបការណ៍ភេរវកម្ម និងហិរញ្ញវត្ថុ លោក ប្រាយអេន ណេលសុន (Brian Nelson) […]