ព័ត៌មានអន្តរជាតិ

នូវែលសេឡង់ ដាក់ចេញទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន

Khmerpress April 6, 2022 06/04/2022

(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសនៅថ្ងៃពុធនេះថាខ្លួននឹងអនុវត្តការយកពន្ធ ៣៥ភាគរយ លើទំនិញទាំងអស់ដែលនាំចូលពីរុស្ស៊ី ហើយនឹងពង្រីកវិសាលភាពនៃការហាមឃាត់លើការនាំចេញដែលមានស្រាប់ ចំពោះផលិតផលឧស្សាហកម្មមានជាប់ពាក់ព័ន្ធនឹងជិតស្និទ្ធនឹង ឧស្សាហកម្មជាយុទ្ធសាស្រ្តរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោកស្រី ណាន់នៀយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដូចច្នេះថា «រូបភាព និង របាយការណ៍ដែលបានរំលេចឡើងនូវអំពើឃោរឃៅចំពោះជនស៊ីវិល នៅក្នុងទីក្រុងប៊ូចា (Bucha) និងតំបន់ផ្សេងទៀតនៃអ៊ុយក្រែន គឺគួរឲ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន ដូច្នេះនូវែលសេឡង់ នឹងនៅតែបន្តឆ្លើយតបចំពោះទង្វើដ៏គឃ្លើនដែលកើតចេញពីគំនិតរបស់លោក ពូទីននេះ»។ លោកស្រីបន្ថែមថា រដ្ឋាភិបាលនូវែលសេឡង់ រំពឹងថានឹងដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន និងបង្កើនសម្ពាធលើ រដ្ឋាភិបាលទីក្រុងមូស្គូ ខណៈពន្ធបន្ថែមលើការនាំចូលរបស់រុស្ស៊ី ដែលត្រូវបានប្រកាសនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី២៥ ខែមេសាតទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីស្រីលង្កា លុបចោលបទបញ្ជាដាក់ប្រទេសក្នុងភាពអាសន្ន ចំពេលដែលវិបត្តិកាន់តែធ្ងន់ធ្ងរ

Khmerpress April 6, 2022 06/04/2022

(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានលុបចោលការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ស្របពេលដែលសមាជិកសភារាប់សិបនាក់ បានសម្រេចចាកចេញពីសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលចម្រុះស្រីលង្កាដែលកំពុងកាន់អំណាច។ នេះបើយោងតាមការដកស្រង់ចុះផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល, លោក Rajapaksa បានលុបចោលបទបញ្ញត្តិលើការគ្រប់គ្រងគ្រាអាសន្ន ដែលបានដាក់ចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយពី មានការតវ៉ាដោយហិង្សា ជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ និងទាមទារឲ្យលោកប្រធានាធិបតីចុះចេញពីតំណែង។ ដោយឡែក មុនពេលមានសេក្តីសម្រេចនេះ, រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុស្រីលង្កា លោក អាលី សាប្រ៊ី (Ali Sabry) បានលាលែងពីតំណែង នៅថ្ងៃអង្គារសប្តាហ៍នេះ គឺ១ថ្ងៃបន្ទាប់ពីលោកត្រូវបានតែងតាំង ចំពោះមុខកិច្ចការដ៏សំខាន់របស់លោកជាមួយមូលនិធិរូបិយបណ្ណអន្តរជាតិ (IMF) ដើម្បីសិក្សាពីប្រាក់កម្ចី ដែលនេះជាការបរាជ័យមួយផ្សេងទៀត សម្រាប់រដ្ឋបាលរបស់លោក Rajapaksa ។ គួរបញ្ជាក់ថា លោក Rajapaksa បានរំលាយគណរដ្ឋមន្រ្តីរបស់លោក ហើយស្វែងរកការបង្កើតរដ្ឋាភិបាលរួបរួមមួយ ក្នុងស្ថានភាពសេដ្ឋកិច្ចដែលពោរពេញដោយបំណុល និងបាននាំឲ្យមានកង្វះខាតស្បៀងអាហារ, ថ្នាំពេទ្យ, ប្រេងឥន្ធនៈ រហូតឈានដល់ការផ្តាច់ចរន្តអគ្គិសនីរាប់ម៉ោង៕ ផ្តល់សិទ្ធិដោយ៖ […]

ប្រទេសចិនបានរាយការណ៍អំពីករណីជំងឺកូវីដ១៩ច្រើនជាង ២០,០០០ ករណី ជាលើកដំបូងរបស់ខ្លួន ដែលជាចំនួនច្រើនបំផុតចាប់តាំងជំងឺរាតត្បាតនេះបានចាប់ផ្ដើម

Khmerpress April 6, 2022 06/04/2022

ប្រទេសចិននៅថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍អំពីករណីជំងឺ COVID-19 ច្រើនជាង ២០,០០០ ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្ដើម ខណៈដែលទីក្រុងសៀងហៃកំពុងមានការឆ្លងរាតត្បាតច្រើនបំផុត បើទោះបីជាមានវិធានការបិទក្រុងជាដំណាក់កាលក៏ដោយ។ យុទ្ធសាស្ត្រ «zero-Covid» របស់ប្រទេសនេះ ក៏ស្ថិតក្រោមភាពតានតឹងយ៉ាងសម្បើម ដោយសារករណីថ្មីៗចេះតែកើនឡើងជាបន្ដបន្ទាប់។ ប្រទេសចិនតាំងតែពីដើមមក គឺបានធ្វើឱ្យជំងឺ COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែរហូតដល់ខែមីនា ស្ថានការណ៍ប្រែមកជាយ៉ាប់យ៉ឺនទៅវិញ។ ករណីថ្មីៗបានឈានដល់រាប់ពាន់ករណីក្នុងមួយថ្ងៃ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្រុមមន្ត្រីបាននិយាយថា ពួកគេបានរកឃើញមានវត្តមានរបស់វ៉ារ្យ៉ង់ អូមីក្រុង ឆ្លងរាលដាលនៅជិតទីក្រុងសៀងហៃ។ គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនបានកត់ត្រាការឆ្លងចំនួន ២០,៤៧២ ករណី សម្រាប់ថ្ងៃពុធនេះ ដោយបន្ថែមថា មិនមានអ្នកស្លាប់ថ្មីទេ។ វាគឺជាចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេសចិនដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរ ដែលច្រើនជាងពេលទីក្រុង Wuhan ប្រឈមនឹងការផ្ទុះឡើងនៅដំណាក់កាលដំបូងៗនៃជំងឺរាតត្បាតជាសកលទៅទៀត។ យ៉ាងណាក៏ដោយ ភាគច្រើននៃករណីទាំងនេះ គឺមិនមានរោគសញ្ញានោះទេ៕ ដោយ៖ ខ្មែរណូត

WHO នឹងធ្វើការផ្គត់ផ្គង់ថ្នាំពន្យារជីវិតសម្រាប់អ្នកផ្ទុកមេរោគអេដស៍នៅអ៊ុយក្រែន ដោយសារប្រទេសនេះមានអ្នកជំងឺច្រើនជាងគេទី២ នៅតំបន់អឺរ៉ុប

Khmerpress April 6, 2022 06/04/2022

អង្គការសុខភាពពិភពលោកនៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួននឹងផ្គត់ផ្គង់ថ្នាំពន្យារជីវិត Antiretroviral រាប់ម៉ឺនដូស ទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកផ្ទុកមេរោគអេដស៍នៅទីនោះ សម្រាប់រយៈពេល ១២ ខែបន្ទាប់ទៀត។ WHO រួមជាមួយនឹងផែនការជំនួយបន្ទាន់សម្រាប់អ្នកជំងឺអេដស៍ (PEPFAR) របស់សហរដ្ឋអាមេរិក, អាជ្ញាធរអ៊ុយក្រែន និងដៃគូផ្សេងទៀត បានទិញថ្នាំប្រឆាំងមេរោគអេដស៍ TLD (Tenofovir/Lamivudine/Dolutegravir) ចំនួន ២០៩,០០០ កញ្ចប់ សម្រាប់អ៊ុយក្រែន ខណៈដែលប្រទេសនេះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ២៦០,០០០ នាក់ ដែលជាចំនួនច្រើនបំផុតទី២ នៅតំបន់អឺរ៉ុបបន្ទាប់ពីរុស្ស៊ី។ កាលពីខែមុន ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកមេរោគអេដស៍ និងជំងឺអេដស៍បានព្រមានថា ប្រទេសអ៊ុយក្រែននៅសល់ការផ្គត់ផ្គង់ថ្នាំតិចជាងមួយខែ សម្រាប់អ្នកផ្ទុកមេរោគអេដស៍នៅទីនោះ។ ជាក់ស្ដែងលោក Hans Henri P. Kluge ដែលជានាយករបស់ WHO សម្រាប់តំបន់អឺរ៉ុប បាននិយាយថា៖«សង្រ្គាមនេះមានសក្តានុពលក្នុងការធ្វើឱ្យខូចដល់វឌ្ឍនភាព ដែលរកបានយ៉ាងលំបាកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាសុខភាពមួយចំនួនរួមទាំងមេរោគអេដស៍។ យើងមិនអាចអនុញ្ញាតឱ្យវាកើតឡើងបានឡើយ នៅពេលដែលអ៊ុយក្រែនកំពុងមានភាពប្រសើរឡើងលើមេរោគអេដស៍»។ ដូចយើងដឹងហើយថា មេរោគអេដស៍មិនអាចព្យាបាលឱ្យជាដាច់បាននោះទេ គឺមានតែឱសថប្រឆាំងមេរោគដើម្បីពន្យាជីវិតអ្នកផ្ទុកប៉ុណ្ណោះ ក៏ដូចជាបង្ការការចម្លងផ្លូវភេទបន្តទៅមនុស្សផ្សេងទៀត ហើយការរំខានណាមួយក្នុងការព្យាបាល នឹងអាចនាំឱ្យមានផលវិបាករួមទាំងការបដិសេធជាមួយថ្នាំជាដើម។ WHO បាននិយាយថា កញ្ចប់ដំបូងនៃថ្នាំសម្រាប់អ្នកផ្ទុកមេរោគអេដស៍ […]

អាមេរិកផ្តល់គ្រាប់មីស៊ីលសម្រាប់បាញ់ប្រឆាំងនឹងរថក្រោះប្រភេទ Javelin មានតម្លៃ ១០០លានដុល្លារទៅកាន់អ៊ុយក្រែន

Khmerpress April 6, 2022 06/04/2022

ការសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៦ ខែមេសានេះបានរាយការណ៍អំពីបច្ចុប្បន្នភាពចុងក្រោយបង្អស់មួយនៃករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយកាសែតថៃមួយនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជាសម្ភារៈយោធាដែលមានតម្លៃ ១០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា ជំនួយយោធាដែលមានតម្លៃរហូតដល់ ១០០លានដុល្លារនោះគឺជាគ្រាប់មីស៊ីលសម្រាប់បាញ់ប្រឆាំងនឹងរថក្រោះប្រភេទ Javelin ដែលកងព័ទរុស្ស៊ីកំពុងត្រូវការជាចាំបាច់ដើម្បីបាញ់ផ្តាច់ក្បួនរងក្រោះរបស់រុស្ស៊ី។ ប្រភពខាងលើបានបន្តថា តុល្យការគួរឲ្យចាប់អារម្មណ៍ចុងក្រោយមួយនេះទៀតនោះគឺលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើការរិះគន់ខ្លាំងៗទៅកាន់អង្គការសហប្រជាជាតិដែលមិនហ៊ានដកប្រទេសរុស្ស៊ីចេញពីសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ លោកប្រធានាធិបតីអ៊ុយក្រែនថែមទាំងបាននិយាយចំៗទៀតថា ប្រសិន​បើ​អ្នក​ការ​ទូតរបស់​អង្គការ​សហ​ប្រជាជាតិ​មិន​ហ៊ានធ្វើ​សកម្មភាពអ្វី​ទេ ពួកគេ​គួរ​តែរំលាយ​ក្រុម​ប្រឹក្សាសន្តិសុខមួយ​នេះចោលតែម្តងទៅ៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក អនុម័តការលក់បរិក្ខារយោធាមានតម្លៃ ៩៥លានដុល្លារ ជួយពង្រឹងប្រព័ន្ធការពារដែនអាកាសកោះតៃវ៉ាន់

Khmerpress April 6, 2022 06/04/2022

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ក្រសួងការបរទេសអាមេរិកបានអនុម័តក្នុងការលក់បរិក្ខារយោធាទំនើបៗ ទៅឲ្យកោះតៃវ៉ាន់ រួមទាំងផ្តល់ការបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ប្រព័ន្ធខែលការពារមីស៊ីល Patriot នៅក្រោមកិច្ចព្រមព្រៀងមួយមានទំហំ ទឹកប្រាក់៩៥លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីជូនដំណឹងទៅកាន់សភា មន្ទីរបញ្ចកោណ បានបញ្ជាក់ដូច្នេះថា «ការយល់ព្រមលក់បរិក្ខារយោធាតបតាមសំណើរបស់កោះតៃវ៉ាន់ នាពេលនេះ គឺដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក រួមទាំងផលប្រយោជន៍សន្តិសុខតាមរយៈការគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងជួយតៃវ៉ាន់ ធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឲ្យរក្សាបាននូវសមត្ថភាពការពារដែលអាចទុកចិត្តបាន»។ បើតាមមន្ទីរបញ្ចកោណ កញ្ចប់យោធាខាងលើ នឹងរួមបញ្ចូល ការហ្វឹកហ្វឺន, រៀបចំផែនការ, ការដាក់ពង្រាយកម្លាំងធ្វើប្រតិបត្តិការ និងការថែទាំ ប្រព័ន្ធការពារដែនអាកាសរបស់កោះតៃវ៉ាន់ផងដែរ។ ដោយឡែក ជុំវិញអនុម័តការលក់អាវុធខាងលើនេះដែរ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានកត់សម្គាល់ថា «នេះជាការលក់អាវុធលើកទីបីដែល ត្រូវបានប្រកាសចាប់តាំងពីប្រធានាធិបតីចូ បៃដិន ឡើងកាន់តំណែង ហើយសកម្មភាពនេះបានបង្ហាញពីលក្ខណៈរឹងមាំនៃទំនាក់ទំនងរវាង តៃវ៉ាន់-អាមេរិក។ អ្នកនាំពាក្យប្រធានាធិបតីតៃវ៉ាន់ គឺលោក ហ្សាវីយ៉េ ចាង (Xavier Chang) បានបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «តៃវ៉ាន់នឹងបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពារខ្លួន និងបន្តធ្វើឱ្យភាពដៃគូសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅថែមទៀត»។ គួរបញ្ជាក់ថា […]

ប្លែកៗ! ស្វាមីជនជាតិថៃ សុខចិត្ត សាក់រូបអេតាសុីវិលលើដៃ ដើម្បីប្រកាសអោយគេឯងដឹងថា ខ្លួនមានប្រពន្ធហើយ

Khmerpress April 6, 2022 06/04/2022

ថៃ៖ ស្ត្រីជនជាតិថៃម្នាក់បានបង្ហោះនៅលើហ្វេសប៊ុកពីរូបភាពស្នាមសាក់រូបអេតាសុីវិលលើដៃស្វាមីរបស់នាង ព្រមទាំងរៀបរាប់យ៉ាងរំភើបថា «អរគុណប្តី ដែលស្រឡាញ់និងស្មោះត្រង់ចំពោះអូន ព្រមទាំងធ្វើគ្រប់បែបយ៉ាងដើម្បីអោយក្រុមគ្រួសារប៉ាម៉ាក់អូនព្រមទទួលបង អោយមានវត្តមានក្នុងជីវិតអូន យើងនឹងចាប់ដៃគ្នាកសាងគ្រួសារជាមួយគ្នាបែបនេះរហូតណា ស្រឡាញ់ប្តីខ្លាំង»។ ក្រៅពីសារដ៏ផ្អែមល្ហែមនេះ ស្រ្តីរូបនោះក៏បានអរគុណចំពោះទឹកដៃអ្នកចាក់សាក់ផងដែរ ដែលបានសាក់អោយប្តីខ្លួនយ៉ាងស្អាតប្រណិត ធ្វើអោយអ្នកលេងហ្វេសបុ៊កចុចស៊ែរ ព្រមទាំងនាំគ្នាសរសើរប្តីប្រពន្ធមួយគូនេះជាច្រើន។ ស្វាមីស្រ្តីនោះមានឈ្មោះថា លោក កេង អាយុ៣៣ឆ្នាំ ចំណែក ភរិយាមានឈ្មោះថា អុមអីម អាយុ៣១ឆ្នាំ ដែលបានបង្ហាញរូបថតជាមួយគ្នាព្រមជាមួយនឹងរូបសាក់ត្រង់ដៃ។ លោកកេង បានប្រាប់ថា ដោយសារតែលោកចូលចិត្តការចាក់សាក់ទើបចង់សាក់រូបអេតាសុីវិល ដើម្បីចង់បង្ហាញអោយអ្នកទាំងអស់គ្នាដឹងថា រូបលោកមានប្រពន្ធហើយ ក៏ដូចជាដើម្បីរំលឹកដល់ថ្ងៃដំបូងដែលបានកាន់ដៃជាមួយគ្នាកសាងគ្រួសារ នៅពេលដែលឈ្លោះប្រកែកគ្នាអោយងាកមើល ត្រង់រូបអេតាសុីវិលដែលបានសាក់ សម្រាប់ទុកជាការរំលឹកដល់អនុស្សាវរីយ៍ល្អៗរួមគ្នា៕ ដោយ៖ ខ្មែរណូត

លោក ហ្សេលេនស្គី ប្រាប់ UN ឱ្យបណ្ដេញរុស្ស៉ីចេញពីក្រុមប្រឹក្សាសន្តិសុខ

Khmerpress April 6, 2022 06/04/2022

(យូអិន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារសប្ដាហ៍នេះបានអំពាវនាវឱ្យបណ្ដេញរុស្ស៉ីចេញពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ខណៈចោទកងទ័ពរុស្ស៉ីថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។ ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាទីដែលរុស្ស៉ីជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោម ៥ រួមមាន អាមេរិក អង់គ្លេស បារាំង និងចិន លោក ហ្សេលេនស្គី ក៏បានអះអាងដែរថាការណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ គឺជាមធ្យោបាយមួយដ៏ល្អ ដើម្បីរារាំងកុំឱ្យមូស្គូប្រើសិទ្ធិវេតូ ខ្ទប់ការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងសង្រ្គាមដែលមូស្គូជាអ្នកបង្កឡើង។ គួរបញ្ជាក់ថា ខណៈថ្កោលទោសរុស្ស៉ី, លោក ហ្សេលេនស្គី ក៏បានបរិហាររិះគន់ផងដែរភាពអសកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលមិនបានចាត់ វិធានការសកម្មភាពណាមួយប្រឆាំងនឹងរុស្ស៉ីឡើយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះក៏ដោយសារតែ រុស្ស៉ីជាសមាជិក អចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខដែលមានសិទ្ធិវេតូជំទាស់នឹងសេចក្ដីសម្រេចទាំងឡាយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិក អង់គ្លេស អូស្ត្រាលី នឹងសហការគ្នាអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង

Khmerpress April 6, 2022 06/04/2022

(ឡុងដ៍)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាពួកគេនឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍសមត្ថភាពអាវុធ ឬមីស៊ីលល្បឿនលឿនជាងសំឡេង និងប្រព័ន្ធ electronic warfare នៅក្រោមក្របខណ្ឌនៃសម្ព័ន្ធភាពសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងក្នុងចេតនាខ្ទប់ឥទ្ធិពលចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបានបញ្ជាក់ដូច្នេះថា «យើង…បានប្ដេជ្ញាចិត្តនៅថ្ងៃនេះថានឹង ចាប់ផ្ដើមកិច្ចសហប្រតិបត្តិការត្រីភាគីថ្មីមួយ លើការអភិវឌ្ឍសមត្ថភាពអាវុធល្បឿនលឿនជាងសំឡេង, អាវុធទប់ទល់នឹងអាវុធល្បឿនលឿនជាង សំឡេង និងប្រព័ន្ធ electronic warfare ព្រមទាំងពង្រីកការចែករំលែកព័ត៌មាន ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិតខាងវិស័យ ការពារជាតិផងដែរ»។ គួរបញ្ជាក់ដា រុស្ស៊ី ចិន សហរដ្ឋអាមេរិក និងកូរ៉េខាងជើង សុទ្ធតែបានដឹកនាំការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង តែព្រមពេលជាមួយគ្នា រុស្ស៊ី ត្រូវបានគេមើលឃើញថាកំពុងនាំមុខគេលើបច្ចេកវិទ្យាអាវុធប្រភេទនេះ ដោយកាលពីប៉ុន្មានសប្ដាហ៍មុន មូស្គូបានប្រើប្រាស់ជាក់ស្ដែងនូវមីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារកម្ទេចគោលដៅនៅក្នុងប្រទេសអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋាភិបាលចម្រុះស្រីលង្កាដែលកំពុងកាន់អំណាច បាត់បង់សំឡេងភាគច្រើនក្នុងសភា ចំពោះមុខបាតុកម្មជុំវិញវិបត្តិសេដ្ឋកិច្ច

Khmerpress April 5, 2022 05/04/2022

(កូឡុំបូ)៖ រដ្ឋាភិបាលចម្រុះរបស់ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដែលកំពុងកាន់អំណាច បានបាត់បង់សំលេងភាគច្រើននៅក្នុងសភា នាថ្ងៃអង្គារនេះ បន្ទាប់ពីសមាជិកសភាចំនួន៤១រូប បានសមេ្រចចាកចេញពីសម្ព័ន្ធភាពនេះ ចំពេលដែលភាពចលាចលកាន់តែធ្ងន់ធ្ងរ ជុំវិញវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Rueters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។ លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេណា (Maithripala Sirisena) មេដឹកនាំគណបក្សសេរីភាពស្រីលង្កា ដែលបានដកការគាំទ្រចេញពី រដ្ឋាភិបាលចម្រុះរបស់លោក Rajapaksa បានថ្លែងយ៉ាងដូចច្នេះថា «គណបក្សរបស់យើង គឺនៅខាងប្រជាជន»។ ការប្រែប្រួលនេះ បន្សល់ទុកឱ្យលោក Rajapaksa នូវរដ្ឋាភិបាលមានសំឡេងភាគតិចប៉ុណ្ណោះ ដែលអាចធ្វើឱ្យការសម្រេចចិត្តផ្សេងៗកាន់តែពិបាក ប៉ុន្តែសមាជិកសភាដែលឯករាជ្យ នៅតែអាចបន្តគាំទ្រការស្នើរបស់រដ្ឋាភិបាលដដែល។ គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ សភារបស់ប្រទេសស្រីលង្កា បានកោះប្រជុំឡើងវិញ សម្រាប់សម័យប្រជុំលើកដំបូងរបស់ខ្លួន ចាប់តាំងពីមានការដាក់ប្រទេសក្នុងភាពអាសន្ន ស្របពេលដែលបាតុកម្មតវ៉ាផ្ទុះឡើង ដើម្បីទាមទារឲ្យ Gotabaya Rajapaksa ចុះចេញពីតំណែង ដោយសារតែវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews