ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់ប្រទេសស្រីលង្កាបាន​លាលែង​ពី​តំណែងភ្លាម​ ក្រោយ​ស្បថ​ចូល​កាន់​តំណែងបានត្រឹមតែមួយថ្ងៃ

Khmerpress April 5, 2022 05/04/2022

រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់ស្រីលង្កាគឺលោក Ali Sabry បានលាលែងពីតំណែងនៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ នេះផ្ទាល់ ពោលគឺត្រឹមតែមួយថ្ងៃ បន្ទាប់ពីគាត់បានស្បថចូលកាន់តំណែងនេះ នៅចំពេលមានការតវ៉ាជាសាធារណៈកាន់តែខ្លាំង ជុំវិញវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។ លោក Sabry បានសរសេរនៅក្នុងលិខិតមួយទៅកាន់ប្រធានាធិបតីថា៖«ខ្ញុំស្នើសុំការលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយនឹងមានប្រសិទ្ធិភាពភ្លាមៗ»។ គួរឱ្យដឹងដែរថា ប្រធានាធិបតីលោក Gotabaya Rajapaksa បានតែងតាំងលោក Sabry កាលពីថ្ងៃចន្ទ ទី៤ ខែមេសា បន្ទាប់ពីរំលាយគណៈរដ្ឋមន្ត្រី និងទម្លាក់បងប្រុសបង្កើតរបស់គាត់ គឺលោក Basil Rajapaksa ចេញពីតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។ នៅក្នុង​លិខិត​ផ្ញើ​ជូន​លោក​ប្រធានាធិបតី លោក Sabry បាន​និយាយ​ថា លោក​ទទួល​យក​ការងារ​នេះ​ជា​ផ្នែក​នៃ​វិធានការ​បណ្តោះអាសន្នប៉ុណ្ណោះ។ ជម្រាបផងដែរថា លោក Ali Sabry ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីថ្មីទាំង ៤ នាក់ ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី Rajapaksa កាលពីថ្ងៃចន្ទ ខណៈប្រទេសស្រីលង្កាបច្ចុប្បន្ននេះ កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ បញ្ហាគ្មានរូបិយប័ណ្ណបរទេសសម្រាប់ទំនិញនាំចូលសំខាន់ៗ និងបញ្ហាជាច្រើនផ្សេងទៀត បាននាំឱ្យពលរដ្ឋត្រូវមកតម្រង់ជួរ ដើម្បីរង់ចាំប្រេងឥន្ធនៈ ហ្គាសចម្អិនអាហារ ហើយការផ្គត់ផ្គង់ក៏មានការខ្វះខាត ខណៈមានការដាច់ភ្លើងជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ដែលបានធ្វើឱ្យពលរដ្ឋត្រូវរងទុក្ខអស់ជាច្រើនខែមកហើយ៕ […]

តំបន់អាហ្រ្វិកខាងលិច ប្រឈមនឹងវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរ ដែលហេតុផលមួយផ្នែកគឺ មកពីសង្រ្គាមនៅអ៊ុយក្រែន

Khmerpress April 5, 2022 05/04/2022

(ដាកា)៖ ក្រុមទីភ្នាក់ងារផ្តល់ជំនួយ នៅថ្ងៃអង្គារនេះបាននិយាយថា តំបន់អាហ្រ្វិកខាងលិច កំពុងប្រឈមនឹងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ បង្ករឡើងដោយសារតែបញ្ហាជម្លោះ, គ្រោះរាំងស្ងួត រួមនិងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន ដែលជាប្រទេសផ្គត់ផ្គង់ស្រូវដល់តំបន់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។ នាយកអង្គការ អុកហ្វាម (Oxfam) ប្រចាំតំបន់អាហ្រ្វិកខាងលិចនិងកណ្តាល លោកស្រី អាស់សាឡាម៉ា ដាវ៉ាលេក ស៊ីឌី (Assalama Dawalack Sidi) បានលើកឡើងថា «បញ្ហាថ្មីៗដែលបានកើតឡើង និងកំពុងវិវត្តកាន់តែអាក្រក់ទៅ គឺការភៀសខ្លួននិងបោះបង់ដីចោល ដោយសារតែជម្លោះ ខណៈកត្តាចម្បងផ្សេងទៀតក្រៅពីបញ្ហានេះ, គឺតម្លៃស្បៀងអាហារពិភពលោកបានកើនឡើង ហើយពាណិជ្ជកម្មរងការរំខាន ក្រោយពីមានការវាយប្រហាររបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ខណៈដែលការបិទព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក៏បានជះផលអវិជ្ជមានផងដែរ។ បើតាមសេចក្តីប្រកាសរបស់អង្គការផ្តល់ជំនួយអន្តរជាតិចំនួន១១, មនុស្សប្រមាណ២៧លាននាក់ កំពុងទទួលរងនូវភាពអត់ឃ្លាន ហើយតាមការប៉ាន់ប្រមាណចំនួននេះ អាចនឹងកើនដល់៣៩លាននាក់ នៅខែមិថុនាខាងមុខ ដែលជាកំណើន៤០% ធៀបនឹងឆ្នាំមុន និងក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។ តំបន់នេះ ក៏បានទទួលរងនូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត កាន់តែអាក្រក់ទៅៗ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យប្រជាជនលំបាកក្នុងការធ្វើស្រែចម្ការ […]

ចិន៖ សៀងហៃ ពង្រីកវិសាលភាពវិធានការបិទខ្ទប់ ប្រឈមមុខនឹងការកើនឡើងករណីឆ្លងកូវីដ-១៩ មិនចេញរោគសញ្ញា

Khmerpress April 5, 2022 05/04/2022

(សៀងហៃ)៖ ទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃអង្គារនេះ បានពង្រីកវិសាលភាពនៃវិធានការរឹតត្បឹតលើបណ្ដាញដឹកជញ្ជូន មួយថ្ងៃបន្ទាប់ពី នៃការធ្វើតេស្តនៅទូទាំងទីក្រុង បានរកឃើញថាករណីឆ្លងជំងឺ COVID-19 គ្មានរោគសញ្ញាថ្មីៗដល់ទៅជាង ១៣,០០០ករណី។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២១។ ទីក្រុងសៀងហៃ នៅថ្ងៃអង្គារនេះដែរ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 គ្មានរោគសញ្ញាចំនួន ១៣,០៨៦ករណី កាលពីថ្ងៃទី៤ ខែមេសា ដែលធៀបទៅនឹង ៨,៥៨១ករណី កាលពីថ្ងៃទី៣ ខែមេសា ក្រោយការធ្វើតេស្តរកជំងឺ COVID-19 ត្រូវបានអនុវត្តនៅទូទាំងទីក្រុងដែលមាន ប្រជាជនចំនួន ២៦លាននាក់នេះ។ ជុំវិញការរកើនឡើងនៃករណីឆ្លងជំងឺ COVID-19 យ៉ាងគំហុកនេះ អាជ្ញាធរចិន បានប្រកាសកាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះថាវិធានការរឹតត្បឹត បន្ថែមទៀត នឹងត្រូវបានអនុវត្តលើបណ្តាញដឹកជញ្ជូនក្នុងទីក្រុងចាប់ពីថ្ងៃអង្គារនេះតទៅ ខណៈខ្សែរថភ្លើងក្រោមដីជាច្រើនខ្សែបន្ថែមទៀត ក៏ត្រូវបានផ្អាកផងដែរ។ គួរបញ្ជាក់ថា ទីក្រុងសៀងហៃ បានអនុវត្តវិធានការបិទខ្ទប់កាលពីសប្តាហ៍មុន ខណៈអាជ្ញាធរកំពុងប្រឹងប្រែងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃករណី ឆ្លងជំងឺ COVID-19 ដ៏ធំបំផុតដែលមិនធ្លាប់មានមុនមក។ វិធានការបិទខ្ទប់ ដែលត្រូវបានកំណត់ដំបូង នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង […]

ប្រទេសថៃរកឃើញអ្នកដឹកជញ្ជូនម្នាក់វិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ XE

Khmerpress April 5, 2022 05/04/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមេសានេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានរកឃើញបុរសម្នាក់តេស្តវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ XE។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានបញ្ជាក់ថា​ បុរសដែលបានវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ XE នោះមានអាយុ ៣៤ ឆ្នាំ មានមុខរបរជាអ្នកដឹកជញ្ជូន ហើយរូបគាត់ក៏មានទំនាក់ទំនងដោយផ្ទាល់ជាមួយពលរដ្ឋមួយចំនួនផ្សេងទៀងផងដែរ មុនពេលទៅធ្វើតេស្ត។ គួរបញ្ជាក់ជូនថា វ៉ារ្យ៉ង់អូមីក្រុង XE គឺជាមេរោគបញ្ចូលគ្នារវាងមេរោគអូមីក្រុង BA.1 និងមេរោគអូមីក្រុង​ BA.2 ហើយវ៉ារ្យ៉ង់នេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសហ្វាំងឡង់។​​ នាពេលកន្លងមកក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា វ៉ារ្យ៉ង់អូមីក្រុង XE អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគអូមីក្រុង​ BA.2 ប្រមាណជា ១០ប៉ុណ្ណោះ។ កាលពីដើមសប្តាហ៍នេះអាជ្ញាធរសុខាភិបាលថៃបានចេញមកបញ្ជាក់ប្រាប់ពលរដ្ឋកុំឲ្យភ័យស្លន់ស្លោរចំពោះវត្តមាននៃវ៉ារ៉្យង់មេរោគអូមីក្រុង XE ដោយអាជ្ញាធរថៃបានអះអាងថា អូមីក្រុង XE នឹងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ពោលគឺវាស្ថិតនៅក្នុងកម្រិតមួយដែលគេអាចគ្រប់គ្រងបាន៕ ដោយ៖ ខ្មែរណូត

ជប៉ុនសម្រេចផ្តល់ជំនួយមនុស្សធម៌ ១០០លានដុល្លារទៀត ដើម្បីជួយដល់អ៊ុយក្រែន

Khmerpress April 5, 2022 05/04/2022

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នាថ្ងៃអង្គារនេះថា នឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ទំហំ ១០០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ប្រជាជន ដែលកំពុងបន្តជួបទុក្ខលំបាក នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជានៅតាមបណ្តាប្រទេសក្បែរខាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។ ការសម្រេចខាងលើធ្វើឡើង បន្ទាប់ពីការប្រកាសគ្រោងផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ នៅក្នុងផ្នែកដូចជាសុខាភិបាល, ស្បៀងអាហារ, និងការការពារជនភៀសខ្លួន ទាំងនៅក្នុងអ៊ុយក្រែនផ្ទាល់ និងនៅតាមប្រទេសជិតខាង ដូចជាម៉ុលដាវី, ប៉ូឡូញ, ហុងគ្រី, រ៉ូម៉ានី និងស្លូវ៉ាគី។ គួរបញ្ជាក់ថា ជំនួយខាងលើនឹងត្រូវផ្តល់ តាមរយៈស្ថាប័នអន្តរជាតិចំនួន៩ រួមនិងអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុនចំនួន២។ បន្ថែមជាមួយជំនួយថ្មីចុងក្រោយនេះ ការគាំទ្ររបស់ជប៉ុនសម្រាប់វិបត្តិនៅអ៊ុយក្រែន សរុបកើនដល់២០០លានដុល្លារ។ រដ្ឋាភិបាលជប៉ុន បានសង្កត់ធ្ងន់ថា ខ្លួននឹងនៅតែបន្តផ្តល់ការជួយជ្រោមជ្រែងដល់ប្រជាជនអ៊ុយក្រែន ក្រោមការសហការជាមួយសហគមន៍អន្តរជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជំងឺកូវីដ១៩ អូមីក្រុង XE និងរោគសញ្ញាទាំង ១០ ដែលអ្នក​ត្រូវ​ប្រុងប្រយ័ត្ន

Khmerpress April 5, 2022 05/04/2022

អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុន ទើបតែបានជូនដំណឹងពីវត្តមានជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ប្រភេទ XE ដែលជាការផ្គួបគ្នារវាងប្រភេទ BA.1 និង BA.2 ។ WHO បានបញ្ជាក់ហើយថា XE ឆ្លងលឿនជាង BA.2 ទៅទៀត ខណៈដែលប្រភេទ BA.2 នេះផ្ទាល់ គឺជាធ្លាប់ប្រភេទឆ្លងលឿនជាងគេបង្អស់ នៅក្នុងចំណោមវ៉ារ្យ៉ង់រងរបស់អូមីក្រុង។ WHO និងអ្នកជំនាញផ្សេងទៀត ក៏បានព្រមានឱ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួន ដើម្បីជៀសវាងការឆ្លង បើទោះបីជាអ្នកជំនាញនៅមិនទាន់កំណត់បានពីទំហំនៃភាពធ្ងន់ធ្ងររបស់ XE ក៏ដោយ។ តើ​​រោគ​សញ្ញា​អ្វី​ខ្លះ​ដែលអ្នក​ត្រូវ​ប្រយ័ត្ន? វាគឺអាស្រ័យលើស្ថានភាពនៃការចាក់វ៉ាក់សាំង និងភាពស៊ាំដែលទទួលបានពីការឆ្លងពីមុន ក៏ដូចជារោគសញ្ញា និងភាពធ្ងន់ធ្ងរនៃជំងឺ COVID-19 របស់មនុស្សម្នាក់ៗ ដោយសាររោគសញ្ញា​អាច​ស្រាល​សម្រាប់​អ្នក​ខ្លះ ហើយ​វា​អាច​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ផ្សេង​ទៀត។ ប៉ុន្តែរោគសញ្ញាមួយចំនួនដែលត្រូវប្រុងប្រយ័ត្នរួមមាន៖ ក្តៅខ្លួន ឈឺបំពង់ក រមាស់បំពង់ក ក្អក និងផ្តាសាយ រលាកស្បែក និងស្បែកប្ដូរពណ៌ (discoloration) ឈឺក្រពះពោះវៀន។ល។ រោគសញ្ញាមួយចំនួននៃជំងឺធ្ងន់ធ្ងរគឺ ឈឺបេះដូង ញ័រទ្រូង ហើយជួនកាលមេរោគក៏អាច បណ្តាលឱ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ។ ជម្រាបផងដែរថា ក្រៅពីប្រភេទ […]

រុស្ស៊ី នឹងបន្តជើងហោះហើរជាមួយប្រទេសជាមិត្តចំនួន ៥២ ឡើងវិញ ឆាប់ៗនេះ

Khmerpress April 5, 2022 05/04/2022

នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគ្រោងនឹងបញ្ចប់ការរឹតបន្តឹងលើជើងហោះហើរទៅ និងមកពីប្រទេសជាមិត្ត ចំនួន ៥២ បន្ទាប់ពីថ្ងៃទី០៩ ខែមេសា។ ការបញ្ចប់ការរឹតបន្តឹងនេះ គឺជាផ្នែកមួយនៃផែនការរបស់ខ្លួន ដើម្បីកាត់បន្ថយវិធានការណ៍នៃការទប់ស្កាត់ជំងឺកូវីដ-១៩។ លោក Mishustin បាននិយាយថា រុស្ស៊ីគ្រោងនឹងបន្តជើងហោះហើរទៅ និងមកពីប្រទេសអាហ្សង់ទីន អាហ្វ្រិកខាងត្បូង និង “ប្រទេសជាមិត្ត” ផ្សេងទៀត នោះមានន័យថា អ្នកប្រទេសទាំងនេះ សុទ្ធតែជាប្រទេសដែលមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ក្រុមការងារបាននិយាយថា ប្រទេសផ្សេងទៀតដែលរុស្ស៊ីនឹងបន្តជើងហោះហើរឡើងវិញបន្ទាប់ពីថ្ងៃទី៩ ខែមេសា រួមមានអាល់ហ្សេរី ចិន លីបង់ ប៉េរូ និងប៉ាគីស្ថាន។ គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានដាក់កំហិតលើការធ្វើដំណើរយ៉ាងទូលំទូលាយនៅពេលចាប់ផ្តើមនៃការរាតត្បាតនៃមេរោគឆ្លងនៅក្នុងខែមីនា ឆ្នាំ២០២០ ដែលភាគច្រើននៅតែជាធរមាន ប៉ុន្តែបានពង្រីកបន្តិចម្តងៗនូវបញ្ជីប្រទេសដែលត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។ ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ីបានបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍មកពី ៣៦ប្រទេស រួមទាំងសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប ដើម្បីជាការឆ្លើយតបទៅនឹងទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែនដែលផ្តោតលើវិស័យអាកាសចរណ៍របស់ខ្លួន៕ ដោយ៖ ខ្មែរណូត

អាមេរិកអនុញ្ញាតការលក់យន្តហោះចម្បាំង F-16 ឱ្យទៅប៊ុលហ្ការី

Khmerpress April 5, 2022 05/04/2022

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក ទើបតែបានអនុម័តគម្រោងលក់យន្តហោះចម្បាំង F-16 ចំនួន៨គ្រឿង រួមនិងបរិក្ខារពាក់ព័ន្ធ ឱ្យទៅប្រទេសប៊ុលហ្ការី ក្នុងតម្លៃ១.៦៧ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។ ក្រុមមន្រ្តីអាមេរិកបាននិយាយថា ការលក់សព្វាវុធនេះ មិនមែនទាក់ទងដោយផ្ទាល់ទៅនឹង ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដែលបានជំរុញឱ្យរដ្ឋាភិបាលទីក្រុងកៀន ស្នើទៅកាន់បណ្តាប្រទេសអឺរ៉ុប ដែលមានយន្តហោះចម្បាំងសូវៀត MiG ក្នុងនោះរួមមានទាំងប៊ុលហ្ការីផងដែរ ឱ្យជួយប្រគល់ពួកវាទៅឱ្យខ្លួន ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៉ីឡើយ។ បើតាមផែនការកន្លងមក សម្រាប់ប្រទេសដែលជួយប្រគល់យន្តហោះ MiG ទាំងនោះ ឱ្យអ៊ុយក្រែន នឹងត្រូវសហរដ្ឋអាមេរិកផ្តល់យន្តហោះ F-16 ឱ្យជំនួសវិញ។ គួរបញ្ជាក់ថា យោងតាមក្រសួងការពារជាតិអាមេរិក ការស្នើរបស់ប៊ុលហ្ការី រួមមានការទិញយន្តហោះចម្បាំង F-16 C Block 70 ចំនួន ៤គ្រឿង, F-16 D Block 70 ចំនួន៤គ្រឿង ព្រមទាំងម៉ាស៉ីន១១គ្រឿង ហើយនិងឧបករណ៍ផ្សេងៗទៀត សម្រាប់យន្តហោះចម្បាំងទាំងនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រសួងការបរទេសអាល្លឺម៉ង់ សម្រេចបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ី ជាច្រើនរូប

Khmerpress April 5, 2022 05/04/2022

(បែរឡាំង)៖ ក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបណ្តេញមន្រ្តី, បុគ្គលិកនៃស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបែរឡាំងចំនួន៤០រូប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។ ក្រសួងការបរទេសអាល្លឺម៉ង់បានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ថា «ការសម្រេចរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការដកបុគ្គលិកទូតរុស្ស៊ីចេញពីប្រទេសនាពេលនេះគឺក្រោមហេតុលផលថា អ្នកទាំងនោះ កំពុងធ្វើកិច្ចការមួយចំនួនដែលប្រឆាំងចំពោះសេរីភាពនិងសង្គមរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រសួងក៏បានជូនដំណឹងនេះទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ីរួចហើយដែរ», «យើងនឹងពង្រឹងការដាក់ទណ្ឌកម្មថែមទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយនឹងពង្រីកកម្លាំងគាំទ្ររបស់យើងដល់អ៊ុយក្រែន ក៏ដូចជាពង្រឹងផ្នែកខាងកើតរបស់NATO»។ ដោយឡែក កាសែតអាល្លឺម៉ង់ ដឺ ប៊ីល (The Bild) បានរាយការណ៍ថា បុគ្គលិកនៃស្ថានទូតរុស្ស៊ីដែលត្រូវបានកំណត់ក្នុងបណ្តេញចេញនៅពេលនេះ គឺត្រូវបានចោទប្រកាន់ថា ពួកគេបានធ្វើការស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ហើយចំនួនអាចនឹងមានរហូតដល់១០០នាក់ ខណៈដែលមុនពេលមានសេចក្តីប្រកាសរបស់ក្រសួងមនុស្សជាង២០០០នាក់ ត្រូវបានស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីការផ្តល់ព័ត៌មានសម្ងាត់។ គួរបញ្ជាក់ថា សេចក្តីថ្លែងកាណ៍របស់ក្រសួងការបរទេសអាល្លឺម៉ង់នៅពេលនេះ ធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប កាលពីចុងខែមីនាកន្លងទៅ បានប្រកាសថាពួកគេកំពុងពិចារណាបណ្តេញ មន្រ្តីកាទូតរុស្ស៊ីផងដែរ ដើម្បីឆ្លើយតបនឹងប្រតិបត្តិការរបស់ទីក្រុងមូស្គូលើទឹកដីអ៊ុយក្រែន ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ី ប្រកាសរឹតត្បិតទិដ្ឋាការ លើពលរដ្ឋមកពី «បណ្ដាប្រទេសអមិត្ត»

Khmerpress April 5, 2022 05/04/2022

(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយច្បាប់នៅថ្ងៃចន្ទសប្ដាហ៍នេះដែលនឹងរឹតត្បិតទិដ្ឋាការសម្រាប់ ពលរដ្ឋនៃបណ្ដាប្រទេសដែលទីក្រុងមូស្គូ បញ្ចូលក្នុងបញ្ជីនៃប្រទេសអមិត្ត ជាការឆ្លើយតបទៅនឹងទណ្ឌកម្មប្រឆាំងមូស្គូជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។ ក្រឹត្យខាងលើដែលចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍នេះ នឹងផ្អាកជាបណ្ដោះអាសន្ននូវរបបពន្លឿនការចេញទិដ្ឋាការជាមួយបណ្ដាប្រទេសជាសមាជិក សហភាពអឺរ៉ុប ព្រមទាំងប្រទេសន័រវែស ស្វីស ដាណឺម៉ាក និងអ៉ីស្លង់។ មិនតែប៉ុណ្ណោះ ក្រឹត្យនេះក៏បានបញ្ជាផងដែរឱ្យក្រសួងការបរទេសរុស្ស៊ី និងអង្គភាពពាក់ព័ន្ធដទៃទៀត រឹតត្បិតការចេញទិដ្ឋាការដល់ជនបរទេសទាំងឡាយណាមកពីប្រទេស ឬរដ្ឋ ដែលត្រូវបានទីក្រុងមូស្គូចាត់ទុកថាជា ប្រទេសអមិត្ត។ គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ, រដ្ឋាភិបាលរុស្ស៊ីបានអនុម័តបញ្ជីឈ្មោះប្រទេសអមិត្ត ក្នុងនោះរួមមានសហរដ្ឋអាមេរិក, កាណាដា, ចក្រភពអង់គ្លេស, បណ្ដាប្រទេសជាសមាជិសហភាពអឺរ៉ុប និងអ៊ុយក្រែន រួមទាំងប្រទេសជាច្រើនទៀតដែលបានចូលរួមថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews