វិទ្យាស្ថានប៉ាស្ទ័រនៃទីក្រុងញ៉ាត្រាង របស់ប្រទេសវៀតណាម កំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៣,០០០ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីធ្វើការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 បាញ់តាមច្រមុះ។ លោកស្រី Trinh Thi Bich Thuy នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល គ្រប់គ្រងការស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិ ក្រោមវិទ្យាស្ថានប៉ាស្ទ័រ បាននិយាយកាលពីថ្ងៃសុក្រថា ការជ្រើសរើសនឹងមានរយៈពេលរហូតដល់ចុងខែមេសានេះ។ លោកស្រីបាននិយាយថា វ៉ាក់សាំងដែលនឹងត្រូវយកមកសាកល្បងនេះ គឺជាវ៉ាក់សាំងផលិតនៅក្នុងប្រទេសចិន និងផលិតតាមបច្ចេកវិទ្យា viral vector ដែលជាការប្រើកំណែវីរុស អភិវឌ្ឍឱ្យក្លាយជាវ៉ាក់សាំង ដើម្បីផ្តល់ការបញ្ជូនសំខាន់ៗដល់កោសិកាមនុស្ស។ ម្យ៉ាងទៀត អ្នកស្ម័គ្រចិត្តត្រូវតែជាអ្នកដែលមិនធ្លាប់ឆ្លងជំងឺ COVID-19, មិនមានបញ្ហាជំងឺរ៉ាំរ៉ៃ និងមានសុខភាពល្អ ហើយការចាក់វ៉ាក់សាំងបង្ការ COVID-19 ចុងក្រោយបំផុតរបស់ពួកគេ ត្រូវតែរាប់ឱ្យបានយ៉ាងហោចណាស់ ៣ ខែមុន។ អ្នកស្ម័គ្រចិត្តនឹងត្រូវប្រើវ៉ាក់សាំងបាញ់តាមច្រមុះនេះ ឬ អាចជាការដាក់ថ្នាំ placebo ចំនួន ២ដង នៅចន្លោះពេល ១៤ ថ្ងៃពីគ្នា។ ក្រោយមក ពួកគេនឹងត្រូវត្រួតពិនិត្យសុខភាពរយៈពេលពេញមួយឆ្នាំ តាមរយៈការពិនិត្យសុខភាពចំនួន ៤ […]