ព័ត៌មានអន្តរជាតិ

ក្រុមចោរនៅបារាំង លួចគ្រឿងអលង្ការបាន១.២លានដុល្លារ ក្រោយករណីលួចគ្រឿងអលង្ការកាលពីខែមុន នៅសារមន្ទីរទីក្រុងប៉ារីស តម្លៃរហូតដល់ជាង១០០លានដុល្លារ

Nisaiy KP November 16, 2025 16/11/2025

(ប៉ារីស)៖ ប៉ូលិសបារាំងកាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា បានឱ្យដឹងថា ក្រុមចោរនៅភាគខាងជើងប្រទេស បានធ្វើសកម្មភាពលួចយកគ្រឿងអលង្ការ មានតម្លៃសរុបចំនួន១.២លានដុល្លារ ខណៈករណីនេះកើតឡើង ក្រោយករណីលួចគ្រឿងអលង្ការដ៏កក្រើកមួយ នៅទីក្រុងប៉ារីសកាលពីខែមុន ដែលមានតម្លៃសរុបជាង១០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប៉ូលិសបានប្រាប់ថា ក្រុមចោរបានលួចចូលហាងលក់គ្រឿងអលង្ការមួយកន្លែង នៅទីក្រុង Roubaix កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានចាប់បុរសជាម្ចាស់ហាងនិងប្រពន្ធម្ចាស់ហាងនោះ ធ្វើជាចំណាប់ខ្មាំងមួយភ្លែត មុនពេលពួកគេប្រមែប្រមូលយកវត្ថុមានតម្លៃ បានគិតជាទឹកប្រាក់ប្រហែលចន្លោះចាប់ពី៥០០ ០០០អឺរ៉ូ ដល់១លានអឺរ៉ូ ឬស្មើនឹងចន្លោះ៥៨០ ០០០ដុល្លារ ដល់១.២លានដុល្លារអាមេរិក។ ប៉ូលិសបារាំង បានបន្តថា ពួកគេកំពុងស៉ើបអង្កេតករណីនេះ និងកំណត់អត្តសញ្ញាណជនសង្ស័យ។ គួរបញ្ជាក់ថា ករណីខាងលើនេះ គឺកើតមានឡើងបន្ទាប់ពី កាលពីខែតុលាកន្លងទៅ ចោរមួយក្រុម បានចូលលួចគ្រឿងអលង្ការ​សរុបជាទឹកប្រាក់ប្រហែល រហូតដល់១០២លានដុល្លារ ចេញពីសារមន្ទីរ Louvre នៅរដ្ឋធានីប៉ារីស ទាំងកណ្តាលថ្ងៃ។ ជនសង្ស័យមួយចំនួន ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីនោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ព្យុះឈ្មោះ Claudia មនុស្ស៣នាក់បានបាត់បង់ជីវិតនៅព័រទុយហ្កាល់ និងបង្កការជន់លិចនៅចក្រភពអង់គ្លេស

Nisaiy KP November 16, 2025 16/11/2025

(លីសបោន)៖ អាជ្ញាធរនៅប្រទេសព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានឱ្យដឹងថា អាកាសធាតុអាក្រក់បណ្តាលមកពីព្យុះឈ្មោះ Claudia បានសម្លាប់មនុស្សយ៉ាងហោច៣នាក់ និងបង្កឱ្យរបួសជាច្រើននាក់ផ្សេងទៀត ខណៈអាជ្ញាធរនៅឯចក្រភពអង់គ្លេស ត្រូវជម្លៀសខ្លួនប្រជាជនដោយសារតែការជន់លិចធ្ងន់ធ្ងរ ក្នុងប្រទេសវែលស៍និងអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព័រទុយហ្កាល់ ព្រមទាំងផ្នែកមួយចំនួននៃប្រទេសអេស៉្បាញ ដែលស្ថិតនៅជាប់គ្នា បានប្រឈមមុខជាមួយលក្ខខណ្ឌអាកាសធាតុអាក្រក់​ប៉ុន្មានថ្ងៃមកហើយ ដោយសារតែព្យុះ Claudia ដែលបានបោកបក់ទៅដល់ចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ កាលពីថ្ងៃសៅរ៍។ សាកសពប្តីប្រពន្ធវ័យចំណាស់២នាក់ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគេ ដែលជន់លិចនៅទីក្រុង Fernao Ferro កាលពីថ្ងៃព្រហស្បតិ៍។ រីឯកាលពីថ្ងៃសៅរ៍ មនុស្សម្នាក់ទៀត ត្រូវរាយការណ៍ថាបានស្លាប់ នៅពេលព្យុះកំបុតត្បូងកកើតឡើងដោយសារឥទ្ធិពលព្យុះ Claudia បានវាយប្រហារទីក្រុង Albufeira។ ក្រៅពីនេះ មនុស្ស២៨នាក់ផ្សេងទៀត បានរងរបួស។ គួរបញ្ជាក់ថា នៅចក្រភពអង់គ្លេសឯណោះវិញ ព្យុះ Claudia បាននាំមកនូវការជន់លិចយ៉ាងខ្លាំងក្លា ក្នុងក្រុង Monmouth ព្រមទាំងតំបន់ជុំវិញនោះ ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសវែលស៍ កាលពីសៅរ៍ ខណៈសារព្រមានអំពីគ្រោះទឹកជំនន់ ត្រូវបានប្រកាសចេញ នៅពាសពេញទាំងវែលស៍និងអង់គ្លេស៕ […]

លោក ត្រាំ ថាលោកបានសម្រេចចិត្តរួចហើយថាតើត្រូវធ្វើអ្វីជាមួយវ៉េណេស៊ុយអេឡា

Liny Chan November 15, 2025 15/11/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថារូបលោកបានសម្រេចចិត្តរួចហើយថាតើត្រូវធ្វើដូចម្ដេចជាមួយវ៉េណេស៊ុយអេឡា ខណៈការបង្កើនការដាក់ពង្រាយ យោធារបស់លោកនៅក្នុងតំបន់អាមេរិកឡាទីនកំពុងបង្កឱ្យមានការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំមួយក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាចម្បាំង យន្ដហោះចម្បាំង និងកងទ័ពរាប់ម៉ឺននាក់ទៅកាន់តំបន់អាមេរិកឡាទីន និងបានបើកប្រតិបត្តិការយោធា ២០លើកប្រឆាំងនឹងទូកសង្ស័យដឹក គ្រឿងញៀនដោយសម្លាប់មនុស្សយ៉ាងហោច ៨០នាក់។ នៅលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់ភូមិគ្រឹះ Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida លោក ត្រាំ បានកត់សម្គាល់ដូច្នេះថា «ខ្ញុំបានសម្រេចចិត្ត រួចហើយ។ ខ្ញុំមិនអាចប្រាប់អ្នកបានទេ ប៉ុន្តែយើងសម្រេចបានភាពរីកចម្រើនយ៉ាងច្រើនជាមួយវ៉េណេស៊ុយអេឡា ក្នុងយុទ្ធនាការទប់ស្កាត់លំហូរចូលគ្រឿងញៀន»។ គួរបញ្ជាក់ថា USS Gerald R. Ford ដែលជានាវាផ្ទុកយន្ដហោះចម្បាំងធំបំផុតរបស់ពិភពលោក បានធ្វើដំណើរទៅដល់តំបន់អាមេរិកឡាទីនកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ តាមបញ្ជារបស់លោក ត្រាំ ឱ្យចូលរួមក្នុង ប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀនក្នុងតំបន់។ ប៉ុន្តែ ទីក្រុងការ៉ាកាសភ័យបារម្ភថាការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកក្នុងនោះរួមមានការបញ្ជូនយន្ដហោះចម្បាំងបំបាយកាយ F-35 ទៅកាន់ដែនដី Puerto Rico និងនាវាចម្បាំងជាច្រើនគ្រឿងក្នុងតំបន់ Caribbean […]

លោក ត្រាំ បញ្ជាក់ថាលោកកំពុងពិចារណាលើការលក់ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត

Liny Chan November 15, 2025 15/11/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកាថារូបលោកកំពុងពិចារណាលើការលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ទៅឱ្យអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One និងមុនពេលរូបលោកត្រូវក្រាលព្រំក្រហមទទួលស្វាគមន៍ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីនសាល់ម៉ា នៅឯសេតវិមាននាសប្ដាហ៍ក្រោយ។ លោក ត្រាំ​ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំកំពុងពិចារណា ហើយពួកគេបានស្នើឱ្យខ្ញុំពិចារណា។ ពួកគេចង់ទិញ F-35 ជាច្រើនគ្រឿង…»។ នៅពេលត្រូវបានសាកសួរអំពីកិច្ចចរចា លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថាវាមិនត្រឹមតែជាជំនួបមួយប៉ុណ្ណោះទេ តែវាក៏ជាការផ្ដល់កិត្តិយសដល់អារ៉ាប៊ីសាអូឌីតផងដែរ។ លោក ត្រាំធ្លាប់បានបង្ហាញ ក្ដីសង្ឃឹមម្ដងហើយម្ដងទៀតថាអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗ អាចនឹងចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords ជាកិច្ចព្រមព្រៀងសន្តិភាពមួយដែលមានបំណងនាំបណ្ដាប្រទេសអារ៉ាប់ និងមូស្លីម ភ្ជាប់ ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល។ តែទីក្រុងរីយ៉ាដបានបដិសេធជានិច្ចជាមួយការដាក់លក្ខខណ្ឌថាការភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែលអាចទៅបាន លុះត្រាតែរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានបង្កើត ឡើង។ គួរបញ្ជាក់ថា កាសែតអាមេរិក New York Times កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ […]

កូរ៉េខាងត្បូង៖ រថយន្តធុនស្រាលមួយគ្រឿងបើកបុកចូលក្នុងផ្សារ បណ្តាលឲ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ១៨នាក់រងរបួស

Liny Chan November 13, 2025 13/11/2025

(សេអ៊ូល)៖ រថយន្តធុនស្រាលមួយគ្រឿង បានបើកបុកចូលក្នុងទីតាំងផ្សារមួយកន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ ដោយបានរុលបំបុកតូបលក់ដូរជាច្រើនប្រវែង ១៥០ម៉ែត្រ មុននឹងឈប់ ដែលបណ្តាលឱ្យមនុស្សចំនួន ២នាក់ស្លាប់ និង ១៨នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters។ មន្ត្រីពន្លត់អគ្គិភ័យបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ហេតុការណ៍នេះបានកើតឡើងនៅផ្សារមួយកន្លែងក្នុងទីក្រុង ប៊ូឆន (Bucheon) ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីសេអ៊ូល។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានបញ្ជាក់ថា មនុស្ស២នាក់ដែលបានរងអាការៈគាំងបេះដូង ត្រូវបានបញ្ជាក់នៅពេលក្រោយថាបានស្លាប់បាត់បង់ជីវិត។ មន្ត្រីដដែលបានបន្ថែមថា រថយន្តនោះហាក់ដូចជាបានបើកថយក្រោយប្រហែល ២៨ម៉ែត្រ មុននឹងបង្កើនល្បឿនឆ្ពោះទៅកាន់ផ្សារខាងក្រៅ។ មន្ត្រីប៉ូលិសបានបញ្ជាក់នៅក្នុងសន្និសីទនោះដែរថា អ្នកបើកបររូបនេះ ដែលបានអះអាងថាឧបទ្ទវហេតុនេះបណ្តាលមកពីការកើនឡើងល្បឿនរថយន្តដោយឯកឯង មិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ ក្រោយការធ្វើតេស្ត។ អាជ្ញាធរនឹងប្រគល់រថយន្តនេះទៅឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីកំណត់រកមូលហេតុពិតប្រាកដនៃការប៉ះទង្គិចនេះ។ គួរបញ្ជាក់ថា វីដេអូពីកាមេរ៉ាសុវត្ថិភាពដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កូរ៉េ បានបង្ហាញពីសកម្មភាពអ្នកទិញអីវ៉ាន់នៅផ្សារខាងក្រៅ មុនពេលរថយន្តពណ៌ខៀវមួយគ្រឿងបានបង្កើនល្បឿនតាមច្រកផ្លូវ ហើយបុកចូលទៅក្នុងតូបមួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្យុះទីហ្វុង Fung-wong បង្កការជន់លិចនៅកោះតៃវ៉ាន់ និងបង្ខំឱ្យមនុស្សសរុបជាង ៨០០០នាក់ ត្រូវជម្លៀសខ្លួន

Liny Chan November 12, 2025 12/11/2025

(តៃប៉ិ)៖ ឥទ្ធិពលនៃព្យុះទីហ្វុង Fung-wong បានបង្កឱ្យមានការជន់លិចខ្លាំងនៅកោះតៃវ៉ាន់ ជាទីដែលមនុស្សសរុបច្រើនជាង ៨៣០០នាក់ ត្រូវបានជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្យុះ Fung-wong នឹងបោកបក់កាត់ចុងភាគខាងត្បូងកោះតៃវ៉ាន់ នាថ្ងៃពុធនេះ មុនឆ្ពោះចេញផុតទៅកាន់ផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិក។ វាបានបាត់បង់កម្លាំងថាមពលអស់ច្រើន បន្ទាប់ពីវាយប្រហារលើប្រទេសហ្វីលីពីន ជាទីដែលមនុស្ស២៧នាក់ បានស្លាប់។ ទោះជាបែបនេះក្តី វាបាននាំមកនូវភ្លៀងធ្លាក់ ដែលបង្កជាការលិចលង់យ៉ាងខ្លាំងនៅតៃវ៉ាន់ ដោយផ្ទះសម្បែងជាង១០០០ខ្នង ត្រូវបានជន់លិចនៅក្រុង Suao។ អាជីវកម្មនិងសាលារៀន ត្រូវបានបិទទ្វារនៅតំបន់ភាគច្រើន ដែលស្ថិតនៅភាគខាងត្បូងកោះ។ គួរបញ្ជាក់ដែរថា កាលពីខែកញ្ញា ព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះ Ragasa បានបង្កឱ្យមានគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្ស១៨នាក់ នៅស្រុក Hualien របស់តៃវ៉ាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់អាមេរិកថា ប្រធានាធិបតី ត្រាំ ប្ដេជ្ញាបន្តបញ្ឈប់អំពើហិង្សា សង្ឃឹមថាកម្ពុជា-ថៃ អនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាព

Liny Chan November 12, 2025 12/11/2025

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានការប្ដេជ្ញាចិត្តក្នុងការបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងអនុវត្តយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងសន្តិភាពដើម្បីបិទបញ្ចប់ជម្លោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Washington Post។ កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកកំពុងប្រមូល ព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់ មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសជិតខាងទាំង២បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ គួរបញ្ជាក់ថា ថៃបានប្រកាសផ្អាកទាំងអស់នូវការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងទាមទារឱ្យកម្ពុជាសូមទោសចំពោះឧបទ្ទវហេតុ ដែលទាហានថៃ៣នាក់រងរបួសដោយសារជាន់មីន អំឡុងដើរល្បាតនៅក្បែរតំបន់ព្រំដែនកម្ពុជា។ ថៃបានចោទប្រកាន់កម្ពុជាថាបានដាក់ពង្រាយមីនថ្មីៗ។ ក៏ប៉ុន្តែ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃ និងបានជំរុញឱ្យភាគីថៃចៀសវាង ការល្បាតនៅតំបន់មានមីនចាស់ៗសល់ពីសម័យសង្រ្គាម ហើយថាកម្ពុជានៅតែប្ដេជ្ញាចិត្តធ្វើការជាមួយថៃស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការមកដល់នៃនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Gerald Ford ធ្វើឱ្យវ៉េណេស៊ុយអេឡាភ័យបុកពោះពីការវាយប្រហារ

Liny Chan November 12, 2025 12/11/2025

(ការ៉ាកាស)៖ ការមកដល់នៃនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង អមដោយនាវាចម្បាំងជាច្រើនគ្រឿងក្នុងតំបន់អាមេរិកឡាទីន កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា កំពុងធ្វើឱ្យវ៉េណេស៊ុយអេឡាភ័យបុកពោះ ខណៈរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro បានប្រកាសដាក់ពង្រាយយោធានៅទូទាំងប្រទេស ត្រៀមទប់ទល់ក្នុងករណីមានការវាយប្រហារតាមផ្លូវអាកាស ឬតាមផ្លូវគោកពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ USS Gerald R. Ford ដែលជានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកធំជាងគេបំផុតនៅលើពិភពលោក បានចូលទៅក្នុងតំបន់មួយគ្រប់គ្រងដោយទីបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំភូមិភាគខាងត្បូងដែល ទទួលបន្ទុកលើតំបន់អាមេរិកឡាទីន និង Caribbean។ ការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងនេះធ្វើឡើងតាមបញ្ជារបស់លោក ដូណាល់ ត្រាំ កាលពីជាង៣សប្ដាហ៍មុន ដើម្បីជួយដល់ប្រតិបត្តិការបង្ក្រាប ការរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានឱ្យដឹងដែរថាការដាក់ពង្រាយ USS Gerald R. Ford នឹងជួយជំរុញសមត្ថភាពរបស់សហរដ្ឋអាមេរិក នៅក្នុងការចាប់សញ្ញា តាមដាន និងរារាំងពួកឧក្រិដ្ឋជន ក៏ដូចជាសកម្មភាពខុសច្បាប់ដែលបំផ្លាញសុវត្ថិភាព និងភាពរុងរឿងរបស់សហរដ្ឋអាមេរិក ព្រមទាំងសន្តិសុខនៅក្នុងតំបន់អឌ្ឍគោលខាងលិច។ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន និងកំពុងដឹកនាំប្រតិបត្តិការយោធានៅក្នុងតំបន់ Caribbean និងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ជាមួយការដាក់ពង្រាយនាវាចម្បាំង យន្ដហោះចម្បាំង […]

BREAKING: សហរដ្ឋអាមេរិក ជំរុញឱ្យកម្ពុជានិងថៃ បន្តរក្សាសន្តិភាពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព

Liny Chan November 12, 2025 12/11/2025

(Reuters)៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសជិតខាងទាំង២បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ ការកត់សម្គាល់របស់មន្ត្រីអាមេរិកខាងលើកើតមានឡើង បន្ទាប់ពីភាគីថៃបានសម្រេចផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោយទាហានថៃ៣នាក់រងរបួសក្នុងហេតុការណ៍ជាន់គ្រាប់មីន អំឡុងការល្បាតមួយ ហើយដែលកំពុងក្លាយជាការធ្វើតេស្ដមួយលើបទឈប់បាញ់ សម្របសម្រួលដោយលោក ដូណាល់ ត្រាំ។ រដ្ឋាភិបាលថៃបានចោទកម្ពុជាថា បានដាំមីនថ្មីៗនៅតាមបណ្ដោយព្រំដែនកំពុងមានជម្លោះរវាងប្រទេសទាំង២។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានច្រានចោល ការចោទប្រកាន់របស់ថៃ និងបានជំរុញឱ្យភាគីថៃ ចៀសវាងការល្បាតនៅតំបន់មានមីនចាស់សល់ពីសម័យសង្រ្គាម ហើយកម្ពុជានៅតែប្ដេជ្ញាចិត្តធ្វើការជាមួយថៃ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃអង្គារ បានប្រាប់ឱ្យក្រសួងការពារជាតិផ្អាកទាំងអស់ នូវការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយមិនមានកាលកំណត់នោះ ហើយថែមទាំងប្រកាសទៀតផងថាសន្តិភាពបានបិទបញ្ចប់ហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ សន្យាជួយដល់ប្រទេសស៉ីរី បន្ទាប់ពីជួបប្រធានាធិបតីស៉ីរី លោក Sharaa

Liny Chan November 11, 2025 11/11/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយឱ្យប្រទេសស៉ីរីមានជោគជ័យ បន្ទាប់ពីកិច្ចពិភាក្សាដ៏សំខាន់ជាមួយប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa ក្នុងទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ លោក Sharaa ធ្លាប់ជាមេបញ្ជាការក្រុមអាល់កៃដា និងត្រូវបានទីក្រុងវ៉ាស៉ីនតោន ចាត់ថ្នាក់ជាភេរវករបរទេស។ លោក ត្រាំ បានជួបលោក Sharaa ក្នុងដំណើរទស្សនកិច្ចលើកដំបូងមិនធ្លាប់មាន នៃប្រធានាធិបតីស៉ីរីទៅកាន់ទីក្រុងវ៉ាស៉ីនតោន និង ៦ខែបន្ទាប់ពីបានជួបគ្នានៅអារ៉ាប៊ីសាអូឌីត ជាទីដែលលោក ត្រាំ ប្រកាសពីផែនការដកទណ្ឌកម្ម ហើយថាការចាត់ទុក លោក Sharaa ជាភេរវករគឺលែងចាំបាច់ទៀត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បានសរសើរលោក Sharaa ថាជា «មេដឹកនាំដ៏រឹងមាំម្នាក់» និងបានបង្ហាញទំនុកចិត្តលើ លោក Sharaa ជាមួយការបញ្ជាក់ថា​ «​យើង​នឹង​ធ្វើ​​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ​ដើម្បី​ឱ្យ​ស៉ីរីមាន​ជោគជ័យ»។ គួរបញ្ជាក់ថា នៅក្នុងការស្វាគមន៍ដោយគ្មានពិធីទទួលផ្លូវការ លោក Sharaa បានដើរចូលតាមទ្វារចំហៀងនៃសេតវិមាន ជំនួសឱ្យទ្វារធំ […]