ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បា-ញ់តេស្តមីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ ក្រោយរិះគន់សមយុទ្ធយោធារួមរបស់កូរ៉េខាងត្បូងនិងអាមេរិក

Liny Chan March 10, 2025 10/03/2025

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ នៅថ្ងៃចន្ទនេះ ពោលគឺក្នុងថ្ងៃតែមួយ ដែលទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន បានរួមគ្នាចាប់ផ្តើមការធ្វើសមយុទ្ធយោធាធំប្រចាំឆ្នាំ ហៅថា Freedom Shield។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។ សេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង បាននិយាយដូច្នេះថា «នាវេលាម៉ោង១៖៥០នាទីរសៀល (ម៉ោងនៅទីក្រុងសេអ៊ូល) យោធារបស់យើងបានប្រទះឃើញ សញ្ញានៃការបាញ់មីស៉ីលបាលិស្ទីគមិនទាន់អាចកំណត់ប្រភេទប៉ុន្មានគ្រាប់ ចេញមកពីខេត្ត Hwanghae របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងលិច (សមុទ្រលឿង)»។ គួរបញ្ជាក់ថា មុនការបាញ់មីស៉ីលខាងលើ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ទើបតែបានរិះគន់សមយុទ្ធ Freedom Shield ដែល​ចាប់ផ្តើម នៅថ្ងៃចន្ទនេះ ដោយនិយាយថា វានឹងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន នៅឧបទ្វីបកូរ៉េ។ សមយុទ្ធយោធានោះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែមីនា ខណៈបើតាមការអះអាងកន្លងមករបស់យោធាកូរ៉េខាងត្បូង វាមានគោលដៅ​ពង្រឹងសមត្ថភាពត្រៀមលក្ខណៈរួមគ្នាជាមួយអាមេរិក ដើម្បីទប់ទល់ការគំរាមកំហែងផ្សេងៗ ដូចជាកូរ៉េខាងជើង ជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ៉ីស្រាអែល និងហាម៉ាស បង្ហាញសញ្ញាត្រៀមខ្លួន សម្រាប់កិច្ចចរចាស្ដីពីបទឈប់បា.ញ់ដំណាក់កាលទី២

Nisaiy KP March 9, 2025 09/03/2025

(គែរ)៖ អ៉ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ ទី៨ ខែមីនា បានបង្ហាញសញ្ញាថាពួកគេបានត្រៀមលក្ខណៈជាស្រេចសម្រាប់កិច្ចចរចាអំពីដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ ខណៈ ក្រុមអ្នកសម្របសម្រួលកំពុងជំរុញកិច្ចចរចាដើម្បីពន្យារបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល៤២ថ្ងៃ ដែលបានចាប់ផ្ដើមកាលពីខែមករាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ក្រុមហាម៉ាសបាននិយាយថាមានសញ្ញាបញ្ជាក់ពីភាពវិជ្ជមានសម្រាប់ការចាប់ផ្ដើមកិច្ចចរចាលើបទឈប់បាញ់ដំណាក់កាលទី២ ប៉ុន្តែមិនបានបញ្ជាក់អ្វីទេ។ រីឯ អ៉ីស្រាអែលវិញបានឱ្យដឹងថា នឹងបញ្ជូនប្រតិភូមួយក្រុមទៅកាន់ទីក្រុងដូហា នៃប្រទេសកាតានៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ដើម្បីជំរុញកិច្ចចរចា ក្រោយទទួលបានការអញ្ជើញពីក្រុមអ្នកសម្របសម្រួល។ ប្រតិភូរបស់ក្រុមហាម៉ាសបាន និងកំពុងចូលរួមកិច្ចចរចាបទឈប់បាញ់ក្នុងទីក្រុងគែរ ជាមួយអេហ្ស៉ីបដែលបានជួយសម្របសម្រួលកិច្ចចរចាដោយសហការជាមួយក្រុមមន្ត្រីកាតា ក្នុង គោលបំណងដំណើរការដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង ដែលនឹងបើកផ្លូវឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម។ «យើងសូមបញ្ជាក់ឡើងវិញពីការត្រៀមលក្ខណៈរបស់ពួកយើងដើម្បី ចូលរួមក្នុងកិច្ចចរចាដំណាក់កាលទី២ តាមមធ្យោបាយមួយដែលបំពេញតម្រូវការនៃប្រជាជនរបស់យើង ហើយយើងអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្ដល់ជំនួយដល់តំបន់ហ្កាហ្សា និងលុបចោលការបិទខ្ទប់លើប្រជាជនរបស់យើងដែលកំពុងរងការឈឺចាប់»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យហាម៉ាស លោក Abdel-Latif Al-Qanoua ក្នុងសេចក្ដីថ្លែងការណ៍មួយ។ គួរបញ្ជាក់ថា ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលបានទទួលយកលិខិតអញ្ជើញពីក្រុមអ្នកសម្របសម្រួលគាំទ្រដោយ សហរដ្ឋអាមេរិក ហើយនឹងបញ្ជូនប្រតិភូមួយក្រុមទៅកាន់ទីក្រុងដូហា នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ក្រោមកិច្ចប្រឹងប្រែងជំរុញកិច្ចចរចា។ ប៉ុន្តែ ខណៈដំណើរការការទូតកំពុងបន្តធ្វើឡើង ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់ ក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ម្សិលមិញ៕ […]

អាមេរិកកំពុងពិចារណាការហាមឃាត់កម្មវិធីចិន DeepSeek ពីឧបករណ៍រដ្ឋាភិបាល

Nisaiy KP March 9, 2025 09/03/2025

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា រដ្ឋបាល Trump កំពុងពិចារណាលើការហាមប្រាមលើ AI chatbot DeepSeek របស់ចិនពីការប្រើប្រាស់នៅលើឧបករណ៍របស់រដ្ឋាភិបាល ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។ ប្រភពពីកាសែត Wall Street Journal បានរាយការណ៍ថា មន្រ្តីសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការគ្រប់គ្រងរបស់ DeepSeek លើទិន្នន័យអ្នកប្រើប្រាស់ ខណៈដែលក្រុមហ៊ុននេះបាននិយាយថា ខ្លួនរក្សាទុកទិន្នន័យនៅក្នុងម៉ាស៊ីនមេដែលមានទីតាំងនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះ រដ្ឋបាល Trump ក៏កំពុងវាយតម្លៃលទ្ធភាពនៃការហាមឃាត់កម្មវិធី DeepSeek ពីហាងកម្មវិធីដែលដំណើរការដោយក្រុមហ៊ុនធំៗដូចជា Apple និង Google ផងដែរ។ ត្រឹមរយៈពេលដ៏ខ្លីម៉ូដែល AI ដែលមានតម្លៃទាបរបស់ចិន DeepSeek បានធ្វើឱ្យកក្រើកនៅក្នុងទីផ្សារភាគហ៊ុនពិភពលោកនៅក្នុងខែមករា។ ប៉ុន្តែធ្វើវិនិយោគិនព្រួយបារម្ភថា ការមកដល់របស់វាអាចគំរាមកំហែងដល់អ្នកដឹកនាំទីផ្សារ AI បច្ចុប្បន្ន។ គួរជម្រាបថា ចំណាត់ការនេះធ្វើតាមសកម្មភាពស្រដៀងគ្នាដូចទៅនឹងប្រទេសផ្សេងទៀតដូចជា តៃវ៉ាន់ កូរ៉េខាងត្បូង អូស្ត្រាលី និងអ៊ីតាលី ដែលបានដាក់កម្រិត ហាមឃាត់ DeepSeek សម្រាប់បុគ្គលិករដ្ឋាភិបាល។ ទាក់ទិននឹងរបាយការណ៍នេះ ប្រភពបានបញ្ជាក់ថា […]

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែម រួមជាមួយការយកពន្ធលើរុស្ស៉ី រហូតទាល់តែសម្រេចបានសន្តិភាព នៅអ៊ុយក្រែន

Liny Chan March 8, 2025 08/03/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៧ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែម ព្រមទាំងវិធានការពន្ធគយប្រឆាំងនឹងរុស្ស៉ី ពោលគឺប៉ុន្មានថ្ងៃ ក្រោយផ្អាកជំនួយយោធានិងការគាំទ្រផ្នែកចារកម្មដល់អ៊ុយក្រែន ហើយលោកបានអំពាវនាវឱ្យប្រទេសទាំងពីរ ប្រញាប់ចរចាគ្នា ដើម្បីសម្រេចឆ្ពោះទៅបាន កិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «ស្របពេលដែលរុស្ស៉ីកំពុងតែបន្តវាយប្រហារអ៊ុយក្រែនឥតសំចៃដៃ នៅលើសមរភូមិ នាពេលនេះ ខ្ញុំពិចារណាដាក់ទណ្ឌកម្មទ្រង់ទ្រាយធំផ្នែកធនាគារ និងទណ្ឌកម្មបន្ថែមផ្នែកផ្សេងៗទៀត ហើយនិងវិធានការពន្ធគយ ទៅលើរុស្ស៉ី រហូតទាល់មានការសម្រេចបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។ រុស្ស៉ីនិងអ៊ុយក្រែន គួរតែរួសរាន់នាំគ្នាមកចូលតុចរចាឱ្យបានឆាប់ៗ មុនវាយឺតពេល»។ ការគំរាមរបស់លោក ត្រាំ ស្តីពីការបង្កើនសម្ពាធលើទីក្រុងមូស្គូ កើតមានឡើង បន្ទាប់ពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋបាលរបស់លោក បានផ្តោតរិះគន់តែទៅលើអ៊ុយក្រែន រហូតមានការទាស់សម្តីគ្នាយ៉ាងខ្លាំងក្លា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្តាហ៍មុន នៅឯសេតវិមាន។ ក្រោយការទាស់សម្តីគ្នានោះ អាមេរិកបានផ្អាកជំនួយយោធាទាំងអស់ និង​ការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីជាផ្នែកនៃការដាក់សម្ពាធឱ្យអ៊ុយក្រែន យល់ព្រមចរចាបញ្ចប់សង្រ្គាម។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បើរាប់តែឯងគឺបានអនុវត្តទណ្ឌកម្មសរុបចំនួន៦៤៣៣ ប្រឆាំងនឹងរុស្ស៉ី […]

ប្រជាជនអូស្ត្រាលីរាប់ម៉ឺននាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន មុនការមកដល់នៃ​ព្យុះ Alfred

Liny Chan March 7, 2025 07/03/2025

(ស៊ីដនី)៖ ប្រជាជនរាប់ម៉ឺននាក់ រស់នៅភាគខាងកើតនៃប្រទេសអូស្ត្រាលីត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព នៅមុនព្យុះស៉ីក្លូនត្រូពិក Alfred បក់បោកមកដល់ដីគោក នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ខណៈ ព្យុះនេះបាននាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រធំៗ និងខ្យល់បក់ខ្លាំងដែលបណ្ដាលឱ្យដាច់រចន្តអគ្គិសនី ហើយអាកាសយានដ្ឋានមួយចំនួនត្រូវបិទទ្វារបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះស៉ីក្លូនត្រូពិក Alfred បាន និងកំពុងបក់បោកសន្សឹមៗឆ្ពោះទៅកាន់តំបន់ឆ្នេរ ដោយបង្កើនការព្រួយបារម្ភថាព្យុះនេះអាចនឹងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងមានរយៈពេលវែង ខណៈវាត្រូវបានរំពឹងថានឹងប្រែក្លាយជាព្យុះកម្រិតទី២ នៅពេលបក់បោកទៅដល់ភាគខាងជើងនៃទីក្រុង Brisbane ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនលំដាប់ទី៣ ក្នុងប្រទេសអូស្ត្រាលី។ ការិយាល័យឧតុនិយមអូស្ត្រាលី បានឱ្យដឹងថា Alfred បានបក់បោកក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង លើតំបន់ឆ្នេរព្រំដែនរវាងរដ្ឋ Queensland និង New South Wales កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា។ ព្យុះស៉ីក្លូនត្រូពិក Alfred​ នឹងបោកបក់ចុះមកដល់ដីគោក នៅរសៀលថ្ងៃសុក្រ ឬអាចបន្តដល់ព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ដោយឡែក ផ្ទះជាង ២០០០ខ្នង ក្នុងទីក្រុងទេសចរណ៍ Gold Coast កំពុងគ្មានអគ្គិសនីប្រើប្រាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកការទូតអាមេរិករាប់រយនាក់ សរសេរលិខិតជំទាស់ទៅកាន់រដ្ឋមន្រ្តីការបរទេស Marco Rubio ជុំវិញការរុះរើទីភ្នាក់ងារ USAID

Liny Chan March 6, 2025 06/03/2025

(វ៉ាស៉ីនតោន)៖ អ្នកការទូតរាប់រយនាក់នៅក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ (USAID) បានសរសេរលិខិតមួយជូន រដ្ឋមន្រ្តីការបរទេស លោក Marco Rubio ដើម្បីជំទាស់ទៅនឹងការរុះរើ USAID ដោយនិយាយថា វាធ្វើឱ្យប៉ះពាល់ដល់ភាពជាអ្នកដឹកនាំ និងសន្តិសុខរបស់សហរដ្ឋអាមេរិក បង្កើតភាពខ្វះចន្លោះជុំវិញឥទ្ធិពលរបស់ខ្លួន ដែលអាចអំណោយផលសម្រាប់ចិន និងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ ២០២៥។ ក្រុមអ្នកការទូតនិយាយថា ចាប់ពីថ្ងៃទី២០ ខែមករា រដ្ឋបាលលោក ត្រាំ បានបង្កកជំនួយបរទេសស្ទើរតែទាំងអស់ ក៏បង្កគ្រោះថ្នាក់ដល់មន្ត្រីការទូតអាមេរិក និងកងកម្លាំងនៅបរទេសផងដែរ ខណៈដែលមានហានិភ័យ ចំពោះអាយុជីវិតមនុស្សរាប់លាននាក់នៅបរទេស ដែលពឹងផ្អែកលើជំនួយរបស់អាមេរិក។ មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មនុស្សជាង ៧០០នាក់ បានចុះហត្ថលេខាលើលិខិតនោះ។ តាមលិខិតដែល Reuters ទទួលបាន ការសម្រេចចិត្តបង្កក បញ្ចប់កិច្ចសន្យាផ្តល់ជំនួយ និងគម្រោងហិរញ្ញប្បទានបរទេស ដោយគ្មានការពិនិត្យត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់ភាពជាដៃគូជាមួយសម្ព័ន្ធមិត្តសំខាន់ៗ លុបបាត់នូវការជឿទុកចិត្ត និងបង្កើតចន្លោះប្រហោងឱ្យសត្រូវពង្រីកឥទ្ធិពល។ គួរបញ្ជាក់ថា នៅពេលឡើងកាន់តំណែង នាថ្ងៃទី២០ ខែមករា លោក […]

បារាំងចេញមុខជួយចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ក្រោយអាមេរិកសម្រេចចិត្តផ្អាក

Liny Chan March 6, 2025 06/03/2025

(ប៉ារីស)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសបារាំង លោក Sebastien Lecornu បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ថា បារាំងកំពុងជួយផ្តល់ព័ត៌មានសម្ងាត់ឱ្យទៅអ៊ុយក្រែន ក្រោយការផ្អាករបស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសផ្អាកការចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែន ខណៈការប្រកាសបែបនេះធ្វើឡើង ត្រឹមតែ​២ថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ សម្រេចចិត្តផ្អាកការផ្តល់ជំនួយយោធាទាំងអស់ឱ្យទីក្រុងកៀវ។ សកម្មភាពទាំងនេះ ត្រូវគេមើលឃើញថា គឺជាការដាក់សម្ពាធរបស់អាមេរិក ដើម្បីបង្ខំឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី យល់ព្រមសហការជាមួយ កិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីបើកកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី ដែលបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ទីក្រុងប៉ារីសបើកទ្វារចំហ ចំពោះការពិភាក្សាអំពីលទ្ធភាពពង្រីកឆត្រអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារដៃគូនៅអឺរ៉ុប ចំពោះមុខការគំរាមកំហែងពីរុស្ស៉ី។ លោក Macron បានថ្លែងបែបនោះ មុនកិច្ចប្រជុំកំពូលមួយរវាងបណ្តាមេដឹកនាំអឺរ៉ុប ដែលត្រូវបានរំពឹងថា នឹងផ្តោតសំខាន់លើ​បញ្ហាអ៊ុយក្រែន […]

មនុស្សយ៉ាងហោច ៨នាក់ រងរបួស ក្រោយគ្រាប់ផ្លោងធ្លាក់ចំតំបន់ទីប្រជុំជន អំឡុងសមយុទ្ធយោធានៅកូរ៉េខាងត្បូង

Liny Chan March 6, 2025 06/03/2025

(សេអ៊ូល)៖ មន្ត្រីកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានរងរបួស នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនានេះ បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ចំតំបន់ទីប្រជុំជនមួយ ដោយបណ្ដាលឱ្យផ្ទះជាច្រើនខ្នង និងវិហារគ្រឹស្តមួយរងការខូចខាត អំឡុងការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ក្នុងទីក្រុង Pocheon។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្ត្រីម្នាក់មកពីអង្គភាពពន្លត់អគ្គិភ័យ Gyeonggi-do Bukbu Fire Services បានបញ្ជាក់ទៀតថាក្នុងចំណោមមនុស្សទាំង៨នាក់ដែលបានរងរបួស មាន៤នាក់រងរបួសធ្ងន់ធ្ងរ។ ទីក្រុង Pocheon ស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រពីភាគឦសានទីក្រុងសេអ៊ូល និងស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងជើង។ មន្ត្រីនេះដដែលបន្ថែមថាក្រុមភ្នាក់ងារពន្លត់អគ្គិភ័យសង្ស័យថាគ្រាប់ផ្លោងដែលបានធ្លាក់ក្នុងទីក្រុង Pocheon គឺមានប្រភព ចេញពីទីតាំងធ្វើសមយុទ្ធយោធារួមគ្នាបាញ់គ្រាប់ពិតមួយរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយមិនបានបញ្ជាក់ពីប្រភេទគ្រាប់ផ្លោងនេះនោះទេ។ ប៉ុន្តែមានការសង្ស័យថាគ្រាប់ផ្លោងនោះទំនងជាត្រូវបាញ់ចេញពី យន្ដហោះចម្បាំងមួយគ្រឿង ក្នុងពេលធ្វើសមយុទ្ធ។ គួរបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា បាននិយាយថាកងទ័ពកូរ៉េខាងត្បូង និងអាមេរិក បាន និងកំពុងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាក្នុងទីក្រុង Pocheon ដែលមានជាប់ ពាក់ព័ន្ធនឹងសមយុទ្ធយោធាប្រចាំឆ្នាំដែលគ្រោងនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

LeBron Jamas ក្លាយជាកីឡាករ NBA ដំបូងគេអាចរកបាន ៥០,០០០ពិន្ទុសរុបមិនធ្លាប់មានពីមុន

Naren March 5, 2025 05/03/2025

(បរទេស)៖ LeBron James នៅពេលនេះបានក្លាយបុរសដំបូងគេអាចរកបាន ៥០,០០០ពិន្ទុសរុបក្នុងអាជីពជាកីឡាករបាល់បោះ NBA ដែលមិនធ្លាប់មានពីមុនមករបស់រូបលោក បន្ទាប់ពីស៊ុតបាល់ចូលកន្ត្រករកបាន ៣ពិន្ទុក្នុងជំនួប Los Angeles Lakers ប្រកួតទល់ក្រុម New Orleans Pelicans នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ។ សូមជម្រាបផងថា បុរសវ័យ ៤០ឆ្នាំ កាលពីឆ្នាំ២០២៣ ក៏បានបំបែកកំណត់ត្រារបស់លោក Kareem Abdul-Jabbar ដែលកីឡាករកាន់កំណត់ត្រាស៊ុតបញ្ចូលទីគ្រប់ពេលវេលាផងដែរ ក្នុងរយៈពេល ៣៩ឆ្នាំ ។ នឹងការបំបែកកំណត់ត្រារបស់លោក Michael Jordan ក្នុងខែឧសភា ឆ្នាំ២០១៧ ។ បញ្ជាក់ផងថា LeBron Jamas ជាកីឡាករបាល់បោះឆ្នើមលំដាប់ពិភពលោកមួយរូប ដែលបានឈ្នះពាន NBA Champions ចំនួន ៤លើក និងជាសមាជិកក្រុមជម្រើសជាតិអាមេរិក ដែលឈ្នះម្ចាស់មេដាយមាសកីឡាករអូឡាំពិក ៣សម័យកាលមាននៅឆ្នាំ២០០៨, ២០១២, ២០២៤ ៕ ផ្តល់សិទ្ធិដោយ៖ […]

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងប្រតិកម្មនឹងប្រទេសអូស្រ្តាលីជុំវិញការលើកលែងការហាមឃាត់ YouTube នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ

Naren March 5, 2025 05/03/2025

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Meta Platform ដែលជាមេធំរបស់ Facebook និង Instagram រួមទាំង Snapchat និង TikTok បានប្រតិកម្មនឹងបានជំរុញឱ្យប្រទេសអូស្ត្រាលីពិចារណាឡើងវិញនូវការសម្រេចចិត្តលើកលែង YouTube ពីច្បាប់ដែលហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។ ច្បាប់នេះ ត្រូវបានអនុម័តដោយសភាអូស្រ្តាលីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយកំណត់អាយុអប្បបរមា ១៦ ឆ្នាំសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយតម្រូវឱ្យពួកគេចាត់វិធានការ «សមហេតុផល» ដើម្បីការពារអ្នកប្រើប្រាស់ដែលមានអាយុក្រោមនេះពីការបង្កើត ឬរក្សាគណនី។ មិនត្រឹមតែប៉ុណ្ណោះ បានចែងឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំងអស់រារាំងការចូលប្រើដោយអនីតិជន បើពុំដូច្នោះទេអាចនឹងពិន័យប្រាក់រហូតដល់ ៣១លានដុល្លារឯណោះ។ យ៉ាងណាទាក់ទិននឹងរបាយការណ៍ចុះផ្សាយនេះ YouTube នឹងត្រូវបានលើកលែងពីការហាមឃាត់ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅចុងឆ្នាំមុន ដោយសារវាត្រូវបានគេចាត់ទុកថាជាកម្មវិធីអប់រំដ៏សំខាន់ និងជាសេវាកម្មតែមួយគត់ដែលត្រូវបានអនុញ្ញាតសម្រាប់កុមារ ជាផ្នែកនៃគណនីគ្រួសារដែលមានសិទ្ធិគ្រប់គ្រងដោយមាតាបិតា។ ប៉ុន្តែការលើកលែងនេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាដែលស្ថិតក្នុងវិស័យដូចគ្នាប្រឆាំងភ្លាមៗ ខណៈ Meta បានលើកឡើងថា «ការលើកលែងរបស់ YouTube គឺផ្ទុយស្រឡះពីហេតុផលដែលបានបង្ហាញនៅក្នុងច្បាប់ ហើយយើងអំពាវនាវឱ្យរដ្ឋាភិបាលធានាឱ្យមានការអនុវត្តច្បាប់ស្មើៗគ្នានៅទូទាំងសេវាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់»។ ទន្ទឹមនឹងនេះ TikTok បានសម្តែងការព្រួយបារម្ភដល់រដ្ឋាភិបាលអូស្ត្រាលីទាក់ទងនឹងការលើកលែង YouTube ពីច្បាប់អាយុអប្បបរមាថ្មីសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ […]