សង្គម

កីឡាករប្រដាល់ ព្រំ​ សំណាង ទទួលថវិកាជាង២០០០ដុល្លារបន្ថែមទៀតពីសប្បុរសជន ក្រោយផ្តួលកីឡាករអង់គ្លេស ក្នុងព្រឹត្តិការណ៍ Thai Fight

Naren February 9, 2023 09/02/2023

ការគាំទ្ររបស់បងប្អូនខ្មែរចំពោះកីឡាករគុនខ្មែរ ព្រំ​ សំណាង​ នៅតែមានជាបន្ដបន្ទាប់មិនដាច់។ ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះផ្ទាល់ លោក ផែង វណ្ណៈ បាននាំមកនូវថវិកាមួយចំនួនដែលសប្បុរសជនឧបត្ថម្ភជូនកីឡាករ ព្រំ សំណាង បន្ទាប់ពីគាត់បានត្រឡប់មកមាតុភូមិវិញ ក្រោយយកឈ្នះកីឡាករជនជាតិអង់គ្លេស Thomas Capenter នៅលើសង្វៀន Thai Fight ឱ្យសន្លប់ត្រឹមទឹកទី១ ក្នុងរយៈពេលមិនដល់ ២នាទី ផងនោះ។ បើតាមករណីហេ្វសប៊ុកលោក Pheng Vannak បានសរសេរថា៖«ព្រឹក​ថ្ងៃទី​០៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ខ្ញុំ​បាននាំយកថវិកា​សប្បុរសជន​សរុប​ចំនួន​២២០០​ដុល្លារ​ ជូនដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ព្រំ​ សំណាង​ ដែល​ទេីបប្រកួតឈ្នះ​ទទួលបាន​ខ្សែ​ក្រវ៉ាត់​ Thai Fight ។ សប្បុរសជន​ដែល​រួមចំណែក​ជួយ​ឧបត្ថម្ភ​រួមមាន​ ៖​ ១-​ លោកឧកញ៉ា​ ហេង​ ឡាលីន​ និង​ លោកជំទាវ​ ឧបត្ថម្ភ​ ១០០០​ ដុល្លារ​ ២-​ លោកឧកញ៉ា​ លឹម​ ប៊ុនសេង​ និង​ លោកជំទាវ​ ឧបត្ថម្ភ​ ៥០០​ […]

មហាជនអាណិតខ្លោចចិត្ត ក្រោយឃើញកុមារម្នាក់មករៀនទាំងអត់ស្បែកជើងជារៀងរាល់ថ្ងៃ ខោអាវសភាពចាស់ រហែកខ្លាំង

Khmerpress February 7, 2023 07/02/2023

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ NaNy Ya នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីក្មេងប្រុសដ៏កំសត់មួយរូប ដែលមានជីវភាពខ្វះខាត គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ សូម្បីតែស្បែកជើងមួយគូក៏គ្មានពាក់ផង ដែលរូបភាពទាំងនេះ ធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម ជាពិសេសអ្នកលេងហ្វេសប៊ុកជាច្រើនពាន់នាក់បានចែករំលែកទាំងអាណិតអាសូរផងដែរ។ យោងតាមគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្មេងមួយចំនួនគាត់មានសំណាងបានញ៉ាំឆ្ងាញ់ ខោអាវស្លៀកពាក់សម្បូរហូរហៀរ រស់នៅក្នុងជីវភាពយ៉ាងល្អប្រសើរ តែក្មេងខ្លះ គាត់ស្ថិតក្នុងគ្រួសារដែលមានភាពតោកយ៉ាកជាដើម ។ ខ្ញុំសួរគាត់។ ខ្ញុំ៖ តើកូនមានអាវរៀនចំនួនប៉ុន្មាន? សុតែក៖ មាន១ (ឆ្លើយដោយខ្មាសអៀន ព្រោះ១ហ្នឹងជាអាវពាក់នៅលើខ្លួន) ខ្ញុំ៖ តើកូនមានខោទាំងអស់ប៉ុន្មាន? សុតែក៖ មាន៤ (គ្មានខោរៀនទេ ពេលមករៀនគាត់ស្លៀកខោ កីឡា ដែលមានសភាពចាស់ រហែក និងយារធ្លាក់ព្រោះអស់កៅស៊ូ) ខ្ញុំ៖ តើកូនមានស្បែកជើងពាក់ទេ? សុតែក៖ មិនមានទេ (គាត់តែងតែមករៀនទាំងអត់ស្បែកជើងជារៀងរាល់ថ្ងៃ) ខ្ញុំ៖ តើកូនរស់នៅជាមួយនរណា? សុតែក៖ ខ្ញុំរស់នៅជាមួយម៉ែ និងតា ហើយម៉ែខ្ញុំគាត់ដើរឃ្វាលគោ ពុកខ្ញុំគាត់ស្លាប់ហើយ ឯតាវិញពិការជើង។ ក្មេងប្រុសរូបនេះមានឈ្មោះថា តី សុតែក […]

លោកយាយ រង់ចាំ២ថ្ងៃហើយនៅមិនទាន់ឃើញមានកូនចៅមកទទួល ពេលនេះអាជ្ញាធរបញ្ជូនឱ្យទៅស្នាក់នៅក្នុងមណ្ឌលបុរីកុមារកំព្រា បណ្តោះអាសន្នសិន

Naren February 7, 2023 07/02/2023

(ព្រះសីហនុ)៖ ករណីលោកយាយវ័យជាង៩០ឆ្នាំមួយរូប ដែលមានការលើកឡើងថា កូនចៅបោះបង់ចោល ហើយត្រូវអាជ្ញាធររង់ចាំសាច់ញាតិមកទទួលតាំងពីថ្ងៃទី០៥ ខែកុម្ភៈមកនោះ។ មកទល់ពេលនេះមិនទាន់មានសាច់ញាតិណាមកទទួលយកលោកយាយនៅឡើយ ហើយនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈនេះ លោកយាយ ឈុន ឡៃគើន ត្រូវបានអាជ្ញាធរបញ្ជូនឱ្យស្នាក់នៅ មណ្ឌលបុរីកុមារកំព្រា ជាបណ្តោះអាសន្នដោយមានការឧបត្ថម្ភ ពីសាខាកាកបាទក្រហម ខេត្តព្រះសីហនុ បានផ្តល់អ្នកមើលថែទាំជូនថវិកាលោកយាយ ឈុន ឡៃគើន ១ខែ ៤០ម៉ឺនរៀល និងគ្រឿងបរិភោគ ជាប្រចាំ ជួយជាបណ្តោះអាសន្ននិងកំពុងពន្លឿនរកសាច់ញាតិមកទទួល។ នេះបើយោងតាមការបង្ហោះរបស់ លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ១។ យោងតាមប្រភពពីលោក ហ៊ុយ ប៊ុនឡេង បានឱ្យដឹងថាក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថាឃើញជីដូនមួយរូបវយ័ជាង៩០ឆ្នាំនៅម្តុំឃ្លាំងលើសង្កាត់លេខ១ ដែលដំបូង គេសន្និដ្ឋានថាទំនងជាវង្វេងផ្ទះឬវង្វេងសាច់ញាតិ អាជ្ញាធរមូលដ្ឋានក៏ចុះសាកសួរនិងក្រោយមកបាននាំជីដូនរូបនេះមកមើលថែបណ្តោះអាសន្ននៅសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្នុងពេលរង់ចាំ មិនឃើញកូនចៅ សាច់ញាតិមកទទួលយក មន្ត្រីសង្កាត់និងក្រុមការងារសង្គ្រោះ ក៏បានរៀបចំកន្លែងឲ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ១ជាបណ្តោះអាសន្ន និងដាក់ឲ្យមានអ្នកមើលថែទាំលោកយាយរូបនេះ ចាប់តាំងពីយប់ថ្ងៃទី៥ ខែកុម្ភៈ បន្តរហូតមកដល់យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអាជ្ញាធររដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះសីហនុរៀបចំដោះស្រាយជាបណ្តោះអាសន្នបែបនេះ៕

បែកធ្លាយរឿង ម្ចាស់កម្មវិធីប្រដាល់ World Fight ជាជនជាតិថៃ នៅមិនទាន់ទូទាត់ថ្លៃរៀបចំឆាកចំនួន៥០០០ដុល្លារ

Naren February 7, 2023 07/02/2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយលោក​ TONY ANH អ្នក​រៀបចំ​កម្មវិធី​ World Fight នៅមិនទាន់បានទូទាត់ថ្លៃរៀបចំឆាកដែលនៅសល់ចំនួន៥០០០ដុល្លារ ដល់ក្រុមហ៊ុនរៀបចំមួយនៅភ្នំពេញ។ ការបង្ហោះនេះធ្វើឡើង បន្ទាប់ពីអស់រយៈពេលច្រើនខែហើយដែលម្ចាស់ក្រុមហ៊ុនបានទុកពេលឱ្យដោះស្រាយជាច្រើនខែតែការរង់ចាំគ្មានដំណោះស្រាយ។ បើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pu Rith បានឱ្យដឹងថា៖ «សេចក្តីប្រកាសជូនដំណឹងចំពោះ លោក Tony Anh ឈ្មោះក្រៅ (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya ) ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខ AB 2468835 ថ្ងៃខែឆ្នាំកំណើត 27/Mar/1975 ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយ ទូទាត់លុយដែលនៅជំពាក់ ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រិត្តិការណ៍ ប្រដាល់ World Fight Tournament ចំនួន 5,000$។ […]

សូមប្រយ័ត្ន! តារាហ្វេសប៊ុកម្នាក់ បង្ហាញពីល្បិចដែលជនខិលខូចបន្លំធ្វើជាក្រុមហ៊ុនផ្តល់សេវាកម្មបម្រើតាមផ្ទះ បោកអស់លុយមិនចេះតិច (មានវីដេអូ)

Naren February 4, 2023 04/02/2023

បច្ចុប្បន្ន​ការទិញទំនិញ ឬសេវាកម្មនានានៅលើអនឡាញ កំពុង​តែ​មាន​ការ​ពេញ​និយម ដោយសារតែ​​ភាព​ងាយ​ស្រួល​។ យ៉ាងណា ក៏​មាន​​បញ្ហា​កើត​​ឡើង​ដោយមានជនឆបោក ខិលខូចមួយចំនួនធំ បានប្រើប្រាស់ល្បិចជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់​ងាយ​នឹង​ត្រូវ​គេ​បោក​ប្រាស់ ពិសេស​អ្នក​ទិញ​អីវ៉ាន់ ទិញសេវាកម្ម​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​។​ ជាក់ស្តែងថ្មីៗនេះអ្នកផលិតមាតិកានៅលើហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះ Eve Tang បានអះអាងថានាងត្រូវបានទំព័រហ្វេសប៊ុកអាជីវកម្មផ្តល់សេវាកម្មបម្រើតាមផ្ទះមួយឈ្មោះ Professional Maid Service បានបោកប្រាស់អស់លុយខ្ទង់ពាន់ដុល្លារ។ តារាហ្វេសប៊ុករូបនេះបានឱ្យដឹងថា ខ្លួនបានឃើញផេកមួយនេះបង្ហោះថាមានសេវាកម្ម ៥ផ្នែក ដោយខ្លួនបានជ្រើសរើស ផ្នែកស្ត្រីមេផ្ទះ (ចុងភៅ) ដោយសារតែខ្លួនចង់បាន ចុងភៅ ជាបន្ទាន់ពេក ក៏សម្រេចចិត្តឆាតសួរនាំអំពីតម្លៃសេវាកម្មមួយនេះ។ តារាហ្វេសប៊ុករូបនេះបានឱ្យដឹងទៀតថាក្រោយពីបានទាក់ទងនិងនិយាយរឿងកុងត្រារួច ខាងជនឆបោក បាននិយាយឱ្យខ្លួនទុកចិត្ត ធ្វើការបែបមានវិជ្ជាជីវៈ ផ្ញើរូបបុគ្គលិក និងអត្តសញ្ញាណប័ណ្ណឱ្យខ្លួនជ្រើសរើស ក្រោយពីបានឆាតទាក់ទងតាមរយៈតេឡេក្រាមរួច ជនឆបោក បានតឿនឱ្យខ្លួនបង់លុយ។ ក្រោយពីបានឮបែបនេះ ខ្លួនក៏មានការសង្ស័យ និងលើកឡើងថា ចុងភៅក៏មិនទាន់បានជួបផ្ទាល់ ហើយទីតាំងក្រុមហ៊ុនក៏មិនទាន់បានទៅស្គាល់ច្បាស់ តើឱ្យបង់លុយមុនបានដូចម្តេច ប៉ុន្តែជនឆបោកនោះ បាននិយាយថាប្រសិនបើមិនបង់មុនទេ ចុងភៅនេះនឹងត្រូវបានទៅលើអតិថិជនផ្សេងទៀត បន្ទាប់ពីបានបង់លុយពេញថ្លៃរួចមក ក៏ទាក់ទងលែងបានតែម្តង។ ក្នុងការចេញវីដេអូនេះផងដែរ តារាហ្វេសប៊ុក Eve Tang លើកឡើងថានេះជាការធ្វេសប្រហែសរបស់ខ្លួនដែលឆាប់ជឿទុកចិត្តគេពេក និងបានចេញវីដេអូដើម្បីឱ្យបងប្អូនទាំងឡាយបង្កើនការប្រុងប្រយ័ត្ន […]

ឯកឧត្តម ជុំ កុសល សំណូមពរឱ្យបង្វែរជំនួយ ដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជាណាដែលហ៊ានប្រកួតឈ្នះ ប៊ូខាវ មកជាការជួយឧបត្ថម្ភ ក្លឹប ឬសហព័ន្ធគុនខ្មែរ វិញ

Naren February 3, 2023 03/02/2023

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានបង្ហាញនូវមតិសំណូមពរ ក្រោយពីបានឃើញការប្រកាសផ្តល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់លើកទឹកចិត្តជាបន្តបន្ទាប់ដល់កីឡាករគុនខ្មែររូបណា ដែលវាយឈ្នះ ប៊ូខាវ។ ក្នុងនោះរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ ក៏បានលើកឡើងថាបើបង្វែរជំនួយ មកជាការជួយឧបត្ថម្ភ ក្លឹប ឬសហព័ន្ធគុនខ្មែរ កាន់តែមានលទ្ធភាពហ្វឹកហាត់បន្ថែមទៀតនោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នា។ ឯកឧត្តម បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ជាសំណូមពរ ៖ ខ្ញុំយល់ថាប្រសិនបើបង្វែរជំនួយទាំងឡាយ ដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជាណាដែលហ៊ានប្រកួតឈ្នះ ប៊ូខាវ មកជាការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបប្រដាល់ ឬ សហព័ន្ធគុនខ្មែរយើងឱ្យកាន់តែមានលទ្ធភាពហ្វឹកហាត់បន្ថែមទៀតនោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នា ដែលជាហេតុនាំទៅដល់ការបង្កើនកំដៅឲ្យកាន់តែក្តៅឡើង អាចនឹងឈានទៅដល់មានជម្លោះជាតិសាសន៍ ព្រោះកាលជាងដប់ឆ្នាំមុនយើងធ្លាប់កើតមានម្តងរួចមកហើយៗក៏គ្មានអីចំណេញមកវិញដែរគឺមានតែការខាតបង់តែប៉ុណ្ណោះ។ អ្វីដែលជារបស់យើងគឺនៅតែជារបស់យើង ព្រោះយើងមានភស្តុតាងប្រវត្តិសាស្ត្ររួចទៅហើយ កត្តាសំខាន់យើងចេះនាំគ្នាការពាររបស់យើងដោយគ្មានការបៀតបៀនដល់អ្នកដទៃ នេះគឺភាពជាថ្លៃថ្នូររបស់យើងក្នុងនាមជាម្ចាស់»។ សូមរំលឹកថាការប្រកាសផ្តល់រង្វាន់ជាបន្តបន្ទាប់ ដល់កីឡាករគុនខ្មែររូបណាដែលវាយឈ្នះ ប៊ូខាវ នេះ បានកើតឡើងក្រោយពេលមានពាក្យឌឺដងចេញពីកីឡាប្រដាល់ជនជាតិកួយ ប៊ូខាវ រូបនេះដែលបាននិយាយក្ដែងៗថា «មិនគួរប្រកែកគ្នាចំពោះបញ្ហានេះទេ គុនខ្មែរត្រឹមលំដាប់អាស៊ាន ចំណែកម៉ឺយថៃលំដាប់អូឡាំពិក លេខ១លើលោក»៕

ខ្លោចចិត្ត! ឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូន ក្រោយកូនប្រុសបានលាចាកលោកមុនថ្ងៃទទួលសញ្ញាបត្រ

Naren January 31, 2023 31/01/2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឱ្យខ្លោចចិត្តជាពន់ពេក ក្រោយឪពុកម្តាយរបស់និស្សិតមួយរូប បានមកទទួលសញ្ញាបត្រជំនួសកូនប្រុសជាទីស្រឡាញ់ដែលបានទទួលមរណភាពដោយសារតែឆក់ខ្សែភ្លើង។ ហេតុការណ៍នេះកើតឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sam Thavy បានសរសេររៀបរាប់ថា៖ «វាជាអារម្មណ៍ខ្លោចផ្សាសោកសង្រែងបំផុតប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយ និស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រ្កាន្តឈរជើងនៅគោលដៅលានជល់ដំរីមកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់។ ជានិស្សិតដែលរៀនពូកែចំណាត់ថ្នាក់លេខ១ ថ្នាក់គណិតវិទ្យា ស្លូតបូត តស៊ូរៀនសូត្រ ទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះសន្ធា អាយុខ្លីចាកចេញទៅដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយសូមប្អូនអាយុវែង ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ គ្រប់គ្នាស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ដែលដឹកនាំនិងរួមការងារជាមួយសន្ធាមិនថាការងារសង្ក្រាន្ត ឬការងារនៅសាកលវិទ្យាល័យស្វាយរៀង។ ធាអើយ កូនអើយគេមកទទួលទាំងអស់បាត់តែកូនម៉ែ កូនអើយម៉ែមកទទួលសញ្ញាបត្រឲ្យកូនហើយ ម៉ែនឹងយកទៅធ្វើបុណ្យដាក់វាឲ្យកូន ធាអើយ»។ ក្នុងនោះលោកគ្រូ Sam Ath Houy ក៏បានបង្ហោះសារថា «ឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូនអនិច្ចាសង្ខារមិនទៀង។ អ្នកមានគុណទាំងទ្វេតស៊ូឱ្យកូនបានរៀនចប់ដោយជោគជ័យ ប៉ុន្តែមច្ចុរាជបានមកយកជីវិតកូនមុនថ្ងៃទទួលសញ្ញាបត្រ ទុកឱ្យឪពុកម្តាយទួញយំស្រណោះកូនពន់ពេក។ ទំនួញម្តាយ៖ កូនអើយ ម៉ែមកទទួលសញ្ញាបត្រជូនកូនហើយ»៕

បុរសម្នាក់ចំណាយជិត២ម៉ឺនដុល្លារ សាងសង់ផ្ទះយន្តហោះនៅក្រុងសៀមរាប ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង

Naren January 30, 2023 30/01/2023

(សៀមរាប)៖ ដោយចង់សម្រេចបំណងដែលខ្លួនធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច ដែលចង់ជិះយន្តហោះនោះ លោក ច្រាច់ ពៅ បានចំណាយលុយជិត២ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះយន្តហោះ នៅក្រុងសៀមរាប ដែលបង្កឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ថ្លែងមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ច្រាច់ ពៅ បានឲ្យដឹងថា បំណងប្រាថ្នារបស់លោកតាំងពីតូចចង់ជិះ ដេកនៅលើយន្តហោះ ប្រសិនបើនៅពេលមានលុយ។ ដោយលោកជាជាងសំណង់ផង ហើយធ្វើផ្ទះឱ្យគេទៀតនោះ គឺម៉ូដដដែលៗមិនខុសប៉ុន្មាននោះដែរ ដែលធ្វើឲ្យលោកគិតថា ប្រសិនបើមានលុយ លោកនឹងធ្វើផ្ទះឲ្យដូចទៅនឹងយន្តហោះ ដើម្បីសម្រេចបំណងដែលខ្លួន ធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច និងឧទ្ទិសដល់ភរិយាផងដែរ។ លោក ច្រាច់ ពៅ បានបន្តថា លុះដល់ពេលមានលុយសមរម្យហើយ ក៏ប៉ុន្តែមិនមានឱកាសបានជិះយន្តហោះនោះដែរ ដោយសាររវល់នឹងការងារ។ ដើម្បីសម្រេចក្ដីប្រាថ្នាខ្លួន គឺនៅដើមឆ្នាំ២០២២ លោកបានសម្រេចសាងសង់ផ្ទះ ដែលរូបរាងជាយន្តហោះ នៅលើដីស្រែ ក្នុងភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប និងបានសាងសង់រួចរាល់នៅខែមករា ឆ្នាំ២០២៣នេះ។ ទោះក្ដីស្រមៃរបស់លោក ពៅ បានសម្រេចក៏ពិតម៉ែន ប៉ុន្តែគួរឲ្យសោកស្ដាយប្រពន្ធជាទីស្រលាញ់របស់លោក គឺបានលាចាកលោកនទៅហើយ […]

សូមបងប្អូន​ប្រុង​ប្រយ័ត្ន! មុខសញ្ញាធ្វើសកម្មភាព ធ្វើជាមកទិញសម្ភាររួចបន្លំឆក់យកលុយ ចំនួន១៤០០ដុល្លារពីហាង រត់ឡើងឡានទៅបាត់ (មានវីដេអូ)

Naren January 30, 2023 30/01/2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីបុរសជនជាតិឥណ្ឌាម្នាក់ រួមជាមួយនឹងបក្សពួកដើរបន្លំអ្នកលក់ គ្រឿងសំណង់ហើយប្រើស្ទាយល៍ជាមួយក្រដាស១០០ដុល្លារ ដោយជនរងគ្រោះនៅម្នាក់ឯងមិនបានប្រយ័ត្នក៏បានត្រូវបានជនបង្កឆក់យកលុយបានរហូតដល់ជាង១ពាន់ដុល្លាររត់ឡើងឡានទៅបាត់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅក្រុងសៀមរាប។ នៅក្នុងវីដេអូដែលម្ចាស់ហាង បានបង្ហោះគេឃើញ ជនបង្ក បានធ្វើជាចូលទិញសម្ភារនៅក្នុងហាងលក់គ្រឿងសំណង់ និងឱ្យក្រដាស១០០ដុល្លារ ខណៈដែលជនរងគ្រោះកំពុងតែរាប់លុយ ហើយនៅតែម្នាក់ឯងផង ជនបង្ក ក៏បានឱនចូលទៅជិតជនរងគ្រោះបន្លំឆក់យកលុយ រត់ឡើងឡានម៉ាកលុចស៊ីសពណ៍ទឹកដោះគោពាក់ផ្លាកលេខ ភព 2AL:3794 ដែលបក្សពួករង់ចាំនៅក្រៅដោយធ្វើសកម្មភាពនេះបានសម្រេច។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ អង្គរ ផ្គត់ផ្គង់ សម្ភារៈ សំណង់ បានសរសេររៀបរាប់ថា៖ «សូមបងប្អូន​ប្រុង​ប្រយ័ត្ន នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ម៉ោង១៥និង០០នាទី ថ្ងៃទី២៩/០១/២០២៣ នៅចំណុចចុងកៅស៊ូ​ មានករណីជនជាតិឥណ្ឌា (ប្រុស) គឺមានភិនភាគដូចនៅក្នុងរូបថតបានដើរធ្វើសកម្មភាពធ្វេីជាទិញសម្ភារក្នុងហាងយេីង​ ហេីយឱ្យ​ក្រដាស់១០០ដុល្លារ រួច​ធ្វេីជា​ភាំងថាឱ្យមិនឱ្យ​ រួចក៏ឆក់យកលុយតែម្តង។ ជនបង្កនេះបានបន្លំយកប្រាក់ ១៤០០ដុល្លារ ពីហាងយេីងខ្ញុំហើយគេចខ្លួនបាត់។ ដោយជិៈរថយន្តម៉ាកលុចស៊ីសពណ៍ទឹកដោះគោពាក់ផ្លាកលេខ ភព 2AL:3794 បញ្ជាក់ស្លាកលេខនេះ​ វាអាចប្តូរនៅពេល​ធ្វេី​សកម្មភាពកន្លែងផ្សេងគ្នា។ សូមបងប្អូនខេត្តសៀមរាបនិងខេត្តផ្សេងៗជាអ្នកលក់ដូរ Share ឱ្យបងប្អូនយេីងឃេីញនិងមានការប្រុងប្រយ័ត្នខ្ពស់​»។ ជាមួយគ្នានេះផងដែរ បងប្អូនអ្នកលក់ដូរក្នុងក្រុងសៀមរាប ក៏បានឱ្យដឹងថា ជននេះ បានធ្វើសកម្មភាពជាច្រើនកន្លែងផងដែរ ដោយបានប្រើស្ទាយល៍ទិញអីវ៉ាន់ឱ្យក្រដាស១០០ដុល្លារទៅអ្នកលក់ […]

កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

Liny Chan January 28, 2023 28/01/2023

កំពូលតារាចម្រៀងជួរមុខល្បីៗ ព្រមទាំងមហាជន អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា រាប់ម៉ឺននាក់ បានចេញមកប្រតិកម្មរិះគន់ធ្ងន់ៗទៅកាន់ស្ថាប័នកាសែតក្រៅស្រុក The Cambodia Daily ដែលមានលោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយបទវិភាគដោយគ្មានមូលដ្ឋាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើភាពស្អាតស្អំនិងកិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈបទវិភាគ៖ តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា? ដែលក្នុងនោះបានធ្វើការចោទប្រកាន់លើអ្នកឧកញ៉ាទាំងងងើល និងប្រាសចាកពីការពិតទាំងស្រុងប្រកបដោយគោលបំណងទុច្ចរិត កាលពីពេលថ្មីៗនេះ។ នៅក្នុងវីដេអូប្រមាណ ២៩នាទី លើទំព័រហ្វេសប៊ុក The Cambodia Daily លោក តាំង សារ៉ាដា បាននិយាយពាក់ព័ន្ធនឹងមុខជំនួញ ក៏ដូចជាការចោទប្រកាន់ចំៗមកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ពិសេសនោះគឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប់ពាក់ព័ន្ធនឹងប្រភពដើមទុនក្នុងការចេញរកស៊ីរហូតទទួលបានជោគជ័យ និងចោទប្រឌិតព័ត៌មានថាអ្នកឧកញ៉ា [លាងលុយកខ្វក់ឲ្យអ្នកមានអំណាច] ដែលជាមូលហេតុអាចឱ្យអ្នកឧកញ៉ាធ្វើវិភាគទានផ្តល់ថវិកាប្រមាណជាង ២៣លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល។ ភ្លាមៗក្រោយពីអ្នកកាសែតក្រៅស្រុកដែលមានឈាមជ័រជាខ្មែររូបនេះបានបំភ្លៃការពិតប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា និងកេរ្តិ៍ឈ្មោះផ្ទាល់របស់អ្នកឧកញ៉ាដែលបានតស៊ូរើបម្រាស់ពីអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង រហូតមានជីវភាពធូរធារមានលទ្ធភាពជួយប្រជាពលរដ្ឋរាប់ពាន់នាក់ឲ្យមានការងារធ្វើដូចពេលបច្ចុប្បន្ននេះ អ្នកឧកញ៉ាបានចេញមុខពន្យល់និងបកស្រាយយ៉ាងលម្អិតលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីប្រភពដើមទុន សាវតាដំណើរការពង្រីកវិសាលភាពក្រុមហ៊ុនពីដើមរហូតមក ដើម្បីឲ្យបុគ្គលឈ្មោះ តាំង […]