សង្គម

អ្នកឧកញ៉ា ឡេង ណាវ៉ា្រតា ពន្យល់សង្កត់ធ្ងន់ៗទៅលោក តាំង សារ៉ាដា នៅកាសែត The Cambodia Daily ពីការចោទប្រកាន់គ្មានមូលដ្ឋានដោយគ្រាន់តែចង់កេងចំណេញនយោបាយ

Liny Chan January 26, 2023 26/01/2023

អ្នកឧកញ៉ាវ័យក្មេងដែលទទួលគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេស ហើយកំពុងវិនិយោគក្នុងវិស័យអចលនទ្រព្យដ៏លេចធ្លោរ បានចេញមកពន្យល់អំពីប្រវត្តិដំណើរដើមទងនៃមុខរបរដំបូង មុនប្រែក្លាយពង្រីកវិសាលភាពបង្កើតជាក្រុមហ៊ុនដោយឈរលើគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្រោយមានការបកស្រាយពីសារព័ត៌មានក្រៅស្រុកមួយចោទប្រកាន់មកលើមុខរបររបស់ខ្លួនថាមានអ្វីលាក់បាំងនៅពីក្រោយភាពជោគជ័យនាពេលបច្ចុប្បន្ន។ ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាពាណិជ្ជករវ័យក្មេង ជាការទូតសេដ្ឋកិច្ចឆ្នើមមួយរូបនៅក្នុងពិភពជំនួញប្រទេសកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ពេលថ្មីៗនេះ បានពន្យល់ពីសាវតាទៅកាន់សារព័ត៌មាន The Cambodia Daily កំពុងឈរជើងនៅក្រៅស្រុកដែលតែងតែចេញផ្សាយព័ត៌មានរិះគន់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនោះគឺបុគ្គលឈ្មោះ តាំង សារ៉ាដា ជាអ្នកអធិប្បាយព័ត៌មានក្រោមចំណងជើង [តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា?] ដោយបានអធិប្បាយពាក់ព័ន្ធនឹងអ្នកឧកញ៉ាធំៗនៅកម្ពុជា ក្នុងនោះក៏មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលើកឡើងថា [កំពុងឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឲ្យអ្នកមានអំណាច]។ អ្នកឧកញ៉ាពន្យល់ប្រាប់ទៅកាន់លោក តាំង សារ៉ាដា ថា សម្រាប់មុខរបររបស់លោកមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ។ អ្នកឧកញ៉ាថ្លែងថា «បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន…..? និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ […]

មេ​តុងទីន​ម្នាក់ ត្រូវបាន​នគរបាល​​ក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពាក់​ព័ន្ធ​ករណីឆបោក និង​ចេញសែក​ស្អុយ​ខ្ទង់​ម៉ឺន​ដុល្លារ

Naren January 21, 2023 21/01/2023

(​ភ្នំពេញ)៖ ​មេ​តុងទីន​ម្នាក់ត្រូវបានសមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃឃាត់ខ្លួនតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួនរបស់​​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណីឆបោក និង​ចេញសែក​ស្អុយ​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ឡុ​ង រ៉ា​នី ភេទ​ស្រី អាយុ​៣៥ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​ស ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវបានឃាត់ខ្លួនតាមពាក្យបណ្តឹង​របស់​ឈ្មោះ ឈឹ​ម ភា​រី ដែល​មាន​មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ​ គឺ​លោកស្រី នួន មក​រា សមាជិក​គណៈមេធាវី​កម្ពុជា។ យោងតាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន ​ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីន​បាន​លេង​ជា​មួយ​គ្នា មាន​ក្បាល​តុងទីន​ផ្តាច់​ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦)(​ដូច​មាន​ក្នុង​ឧ​បស​ម្ពន្ធ​ភ្ជាប់​) ដោយ​ដើម​បណ្តឹង​ជា​កូន​តុងទីន​បាន​បង់គ្រប់​ចំនួន និង​ដល់​ពេល​ត្រូវ​កើប​ប្រាក់​តុងទីន​ទាំងអស់​វិញ សរុប៣២៧,១៦០ដុល្លារ​អា​មេ​រិ​ក​ពី​មេ​តុងទីន​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ទើប​ពួក​គាត់​ចេញ​ជា​មូលប្បទានប័ត្រ​មួយ​សន្លឹក​ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ដែល​មាន​ទឹកប្រាក់​ចំនួន២២៩,៦៦០ដុល្លារ​អា​មេ​រិ​ក និង​សន្យា​ប្រគល់​ប្រាក់សុទ្ធ​ខាងក្រៅ​ឲ្យ​បាន​គ្រប់​ចំនួន​បន្ថែម​ទៀត។ ប៉ុន្តែ​នៅ​ពេល​ដល់​ថ្ងៃ​កំណត់​បើកប្រាក់ក្នុង​មូលប្បទានបត្រ​ខាងលើ​នៅ​ធនាគារ (​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣) ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​តាម​កាលកំណត់ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​ថា […]

វីដេអូស្តែងៗ ឡានដឹកថ្មបើកលឿនកាត់មុខរថភ្លើងដឹកប្រេងកំពុងឆ្លងផ្លូវ បុកក្រឡាប់ចាក់ថ្ម និងប្រេងពេញហ្នឹង នៅខេត្តបាត់ដំបង

Khmerpress January 17, 2023 17/01/2023

ខេត្តបាត់ដំបង​៖ យោងតាមប្រភពព័ត៌មានពីលោក Lay Bunleng នៅមុននេះបន្តិច នៅថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៣ បានឱ្យដឹងថា ឡានដឹកថ្មបើកលឿនមកកាត់មុខ រថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ បើកបុកក្រឡាប់ ចាក់ថ្មពេញផ្លូវ និងរថភ្លើងកំពប់ប្រេងពេញហ្នឹង នៅវេលាប្រមាណ ១២ ថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ដែលមានវីដេអូថតបាននៅកន្លែងកើតហេតុពេលបុកជាក់ស្ដែងតែម្ដង នៅចំណុចផ្លូវហាយវ៉េ ជិតបាហៃ ខេត្តបាត់ដំបង។ ទស្សនាវិដេអូខាងក្រោម៖

ជនជាតិចិនម្នាក់ ប្រតិកម្មខ្លាំងៗចំពោះនគរបាលចរាចរណ៍ គោលដៅលើកំណាត់ផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលផាកពិន័យមិនចេញវិក្កិយបត្រ និងរហូតប្រើអំពើហិង្សា

Khmerpress January 7, 2023 07/01/2023

(តាកែវ)៖ ជនជាតិចិនម្នាក់ទំនងជាអ្នករកស៉ីវិនិយោគនៅក្នុងប្រទេសកម្ពុជា បានបង្ហោះសាររិះគន់យ៉ាងចាស់ដៃលើមន្ដ្រីនគរបាលចរាចរណ៍ នៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៦៨ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ (គីឡូម៉ែត្រលេខ៦៨) ដែលមុនដំបូងផាកពិន័យរហូតដល់១០០ដុល្លារ ដោយចោទប្រកាន់ថា បើករលើសល្បឿនកំណត់ ទាំងដែលរូបគេអះអាងថាមិនបានបើកបរខុសច្បាប់ និងឈានដល់ការប្រើប្រាស់អំពើហិង្សាបណ្ដាល ឲ្យបុរសចិនរូបនេះមានរបួសស្នាមថែមទៀតផង។ វិនិយោគិនចិនរូបនេះ បានបង្ហាញនូវក្ដីឈឺចាប់តាមរយៈសំណេរដែលបង្ហោះនៅលើ Facebook របស់ខ្លួនឈ្មោះ 崔健 (CUI JIAN) ថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ រូបគេបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់គីឡូម៉ែត្រលេខ៦៨ ក៏ត្រូវនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ផាកពិន័យ ដោយអះអាងថា រូបគេបើកបរលើសល្បឿនកំណត់ ៣០ភាគរយ និងតម្រូវឲ្យបង់ប្រាក់ផាកពិន័យ១០០ដុល្លារ។ តាមរយៈសំណេរដដែលនោះ ជនរងគ្រោះបានបន្ដទៀតថា ការចោទប្រកាន់ថារូបគេបើកបរលើសល្បឿនកំណត់នេះមិនសមហេតុផលឡើយ ព្រោះរូបគេបើកបររថយន្ដធុនធំ ហើយក៏មិនអាចបើកលឿនពេកនោះដែរ។ ជនជាតិចិនរូបនេះ គិតថា ការផាកពិន័យនេះ ទំនងដោយសារឃើញរូបគេជាជនជាតិបរទេស (ចិន) ហើយគ្រាន់តែផាកដើម្បីយកលុយដាក់ហោប៉ៅខ្លួនឯងប៉ុណ្ណោះ។ ម្ចាស់គណនី Facebook 崔健 (CUI JIAN) បានបន្ថែមថា ក្នុងហេតុការណ៍នោះ ក៏មានការប្រកែកតវ៉ា និងឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយមានមន្ដ្រីនគរបាល៥នាក់ […]

សូមប្រុងប្រយ័ត្ន! ជនខិលខូចមួយក្រុមជិះម៉ូតូ ធ្វើសកម្មភាព រៃអង្គាសថវិកាបុណ្យខួបឧបាសកឧបាសិកា និងដាក់ឈ្មោះអ្នកផ្តើមបុណ្យជា ឯកឧត្តម និងលោកជំទាវ

Khmerpress January 5, 2023 05/01/2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ មានករណីប្រជាពលរដ្ឋ រាយការណ៍មកដល់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ ពីសកម្មភាពរបស់ជនឆបោកមួយក្រុម បានជិះម៉ូតូរៃអង្គាសថវិកានៅតាមផ្ទះប្រជាពលរដ្ឋ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្លែកទៀតហើយ សូមមានការប្រុងប្រយ័ត្ន ករណីនេះប្រជាពលរដ្ឋ រាយការណ៍មកដល់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ អំពីករណីជនខិលខូច បានធ្វើសកម្មភាព រៃអង្គាសថវិកា បុណ្យខួបឧបាសកឧបាសិកា —-។ ឆ្ងាញ់ត្រង់ថា អ្នកផ្តើមបុណ្យ សុទ្ធតែ ឯកឧត្តម និងលោកជំទាវ “ ៕ ប្រភព៖​ សាលាសង្កាត់ ស្ទឹងមានជ័យ

ស្រណោះណាស់! កុមារីពិការដៃម្នាក់មានជីវភាពក្រខ្សត់ គ្មានសម្ភារសិក្សាគ្រប់គ្រាន់ នៅតែប្រឹងមករៀនសូត្រ (មានវីដេអូ)

Khmerpress January 4, 2023 04/01/2023

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វត្តភ្នំរាប ទឹកដីទល់ដែនវៀតណាម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះវិដេអូពីប្អូនស្រីពិការដៃទាំងសងខាងម្នាក់ ទើបឡើងថ្នាក់ទី៧ ដែលមានជីវភាពក្រលំបាក តែមិនបោះបង់ការសិក្សាចោល នៅតែប្រឹងមករៀនសូត្រ ត្រូវបានលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាបានជួយជាថវិកា សម្រាប់ទិញខោអាវ និងសម្ភារសិក្សាផ្សេងៗទៅដល់ប្អូនស្រី។ នៅក្នុងវិដេអូនោះផងដែរ ក៏ឃើញមានអ្នកបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនពាន់នាក់ បានចែករំលែក និងចូលរួមអាណិតអាសូរជាខ្លាំងចំពោះប្អូនស្រីពិការដៃទាំងសងពីកំណើត ក៏សូមឱ្យសម្បុរជនជួយចែករំលែក ចែកទាន ក្ដីស្រលាញ់ដល់ប្អូនស្រីក្រខ្សត់ ដើម្បីឱ្យប្អូនស្រីប្រឹងប្រែងតស៊ូរៀនសូត្រតទៅមុខទៀត ៕​ ទស្សនាវិដែអូខាងក្រោម៖ @soruensreypov♬ original sound – soruensreypov

លោក Honda និយាយថា៖ «ខ្ញុំសង្ឃឹមថាបានឃើញកម្ពុជាលេងនៅ World Cup មុនពេលដែលខ្ញុំបាត់បង់ជីវិត»

Khmerpress January 4, 2023 04/01/2023

គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាគឺលោក Keisuke Honda បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាបានឃើញកម្ពុជាលេងនៅ World Cup មុនពេលដែលខ្ញុំស្លាប់»។ ការថ្លែងដូច​នេះត្រូវបានលោក Keisuke Honda ធ្វើឡើងនៅចំពោះមុខក្រុមគោព្រៃកម្ពុជា​ ហើយរូបលោកបាននិយាយពាក្យដ៏មានន័យនេះទាំងអួលដើមកទៀតផង។ សូមបញ្ជាក់ជូនថា ការថ្លែងរបស់លោក Keisuke Honda ត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្លាក់ចេញពីពានរង្វាន់ AFF Championship ត្រឹមវគ្គចែកពូល ក្រោយលេងចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ : ១។ គួររម្លឹកជូនផងដែរថា នាពេលកន្លងមក លោក Keisuke Honda ធ្លាប់បានលើកឡើងថា ក្រុមគោព្រៃកម្ពុជាត្រូវការពេលវេលាយូរទៀតដើម្បីអាចអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យខ្លាំងនៅឆាកអន្តរជាតិបាន ខណៈកម្ពុជាកំពុងបោះជំហ៊ានទៅមុខហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តារាសម្តែង អាង សុជាតា ទទួលបានអាហារូបករណ៍ ១០០ភាគរយ ពីសាកលវិទ្យាល័យអន្តរជាតិ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង

Khmerpress January 3, 2023 03/01/2023

(ភ្នំពេញ)៖ តារាសម្តែង អាង សុជាតា ហៅឈូឈូ ទទួលបានអាហារូបករណ៍១០០ភាគរយ ពីសាកលវិទ្យាល័យអន្តរជាតិ (IU)។ កញ្ញា អាង សុជាតា បានទៅទទួលដោយផ្ទាល់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសទៅទទួលយកអាហារូបករណ៍ កញ្ញា ក៏បានទទួលស្វាគមន៍ និងសំណេះសំណាលយ៉ាងកក់ក្តៅ ពីលោក សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាសាកលវិទ្យាធិការរងរបស់សាកលវិទ្យាល័យអន្តរជាតិ IU។ កញ្ញា អាង សុជាតា បានចាត់ទុកការទទួលបានអាហារូបករណ៍ ជាឱកាសដ៏កម្រមួយ ក្រោយពីបានបញ្ចប់ថ្នាក់បាក់ឌុប៕ ផ្តល់សិទ្ធិដោយ៖ freshnews

មហាជនសម្តែងការសោកស្តាយ ក្រោយឃើញចេតិយបុរាណមួយកន្លែងក្នុងវត្តបទុមវតី មានរចនាបិទក្បាច់ «ផ្កាចាន» ជាសិល្បៈកម្រ អាយុកាល១០០ឆ្នាំជាង ត្រូវបានរុះរើចេញ

Khmerpress January 2, 2023 02/01/2023

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយមហាជនសម្តែងការសោកស្តាយ ក្រោយបានឃើញ ចេតិយបុរាណមួយកន្លែងក្នុងវត្តបទុមវតីរាជវរារាម ហៅ (វត្តបទុមវតី) មានរចនាតុបតែងវិចិត្របិទក្បាច់ «ផ្កាចាន» ជាសិល្បៈកម្រ អាយុកាល១០០ឆ្នាំជាង ត្រូវបានរុះរើចោល នាកណ្តាលក្រុងភ្នំពេញ ។ លោកសាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា បានបង្ហោះរូបភាពក្បាច់រចនាដែលមាននៅលើ ចេតិយបុរាណមួយនេះ ដោយលោកបានសរសេររៀបរាប់ថា៖ «ហេប ភី ញូ យារ ០១.០១.២០២៣ អាទិត្យមុន ខំប្រាប់និស្សិតជិត៤០០នាក់ និងនិស្សិតថ្នាក់ផ្សេងៗទៀតជាច្រើនរៀងរាល់ឆ្នាំ ដែលរៀនមុខវិជ្ជាស្ថាបត្យកម្មប្រពៃណីនិងសំណង់នៅតាមវត្តអារាមឱ្យទៅមើលការតុបតែង​រចនាវិចិត្រ​ចេតិយមានបិទក្បាច់ «ផ្កាចាន» (កុលាលភាជន៍ = Ceramic) នៅសល់​ក្នុងរវាងស.វ.ទី១៩និងដើមស.វ.ទី២០ (នៅមានតិចតួចណាស់)។ កន្លែងដែលនៅជិតជាងគេគឺ ចេតិយក្នុងវត្តបទុមវតី សាងដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន​ និងអ្នកឧកញ៉ារាជានុភាព ឌុច… នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៤៤៣, ម.ស.១៨២២, ច.ស.១២៦២ (គ.ស.១៩០០)។ ឥឡូវនិស្សិតមិនទាន់បានមើលផង វិនាសអន្តធានទៅហើយ​ ប្អូនៗអ្ហើយ! អនិច្ចា វដ្តសង្ខារា… (និស្សិតដែលសរសេរនិក្ខេបបទថ្នាក់អនុបណ្ឌិតជាមួយសាលានៅប្រទេស​បារាំង […]

សម្តេចតេជោ​ ហ៊ុន សែន ចោទសួរបែបនេះ ក្រោយឃើញ ឯកឧត្តម ហ៊ុន ជា បង្ហោះរូបភាពជាមួយនឹងស្ត្រីម្នាក់

Khmerpress January 2, 2023 02/01/2023

(ភ្នំពេញ)៖ សម្តេចតេជោ​ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍តាមទំព័រហ្វេសបុក ចោទសួរ ឯកឧត្តម ហ៊ុន ជា ក្រោយពីមានការបង្ហោះរូបភាពជាមួយនឹងស្ត្រីម្នាក់ ដោយសម្តេចតេជោ អះអាងថាការសាកសួរបែបនេះ ដើម្បីដឹងច្បាស់​​តើជាប្រពន្ធ​ស្របច្បាប់​ ឬក៏យ៉ាងណា។ សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍តាមទំព័រហ្វេសបុកផ្ទាល់ខ្លួន កាលពីល្ងាចថ្ងៃទី១ ខែមក ឆ្នាំ២០២២ ថា «​ល្ងាចនេះ​ឃើញហ្វេសបុក ហ៊ុន ជា បង្ហោះ រូបថតជាមួយស្រីម្នាក់ ដែលខ្ញុំចូលទៅសួរជាប្រពន្ធ ហ៊ុន ជា ឬជាស្រីហ៊ុន ជា? ពុំមាន​ចម្លើយ​ណាមួយជាក់លាក់ទេ រាប់ទាំង ហ៊ុន ជា ក៏មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់ តើជាប្រពន្ធស្របច្បាប់ ឬជាស្រីយកប្តីគេ​ខ្ញុំបង្ខំ​ចិត្ត​ប្រើផេកផ្លូវការរបស់ខ្ញុំ ដើម្បីសួរបញ្ជាក់ទៅ ហ៊ុន ជា ទើបច្បាស់»។ «រឿងដែលគួរឱ្យឆ្ងល់គឺ កាលពីឆ្នាំ១៩៩៥ ស្រឡាញ់កូនក្រមុំគេដែលជាប្រពន្ធដើម។ ម្តាយគេមិនឱ្យ ហ៊ុន ជា ចាប់ជំរត់ទៅកំពង់ចាមហើយជាប់ឃុំនៅទីនោះ។ ខ្ញុំជាឪពុកមាត្រូវសម្រួលជាមួយម្តាយនិងគ្រួសារខាងស្រីកុំឲ្យគេប្តឹងនិងសុំឲ្យបានរៀបការ។ […]