សង្គម

មេតុងទីន ម៉ូលីកា ប្រកាសនៅលើបណ្តាញសង្គមថា ខ្លួនក្ស័យធុននឹងតុងទីនអស់ហើយ និងសុំទុកពេលឱ្យខ្លួនរកលុយសងបងប្អូនដែលមិនទាន់បានលុយ

Khmerpress November 28, 2022 28/11/2022

(ភ្នំពេញ)៖ អ្នកនាង អឿន ម៉ូលីកា ដែលគេស្គាល់ថា ជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីឈ្មោះ ក្នុងបណ្ដាញសង្គមដែលមានរឿងរ៉ាវជំពាក់កូនតុងទីនជុំទិសនោះ។ កាលពីពេលថ្មីៗនេះប្រកាសថាក្ស័យធន និងសុំឱ្យបងប្អូនទុកពេលឱ្យខ្លួនរកលុយសងពីចំណុចសូន្យមកវិញ ដោយអ្នកអនឡាញល្បីឈ្មោះរូបនេះបានសរសេររៀបរាប់ថា៖ «ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែយាយពាក្យដដែលថានឹងនៅរកលុយសងកូនៗរងគ្រោះទាំងអស់មិនអោយបាត់សូម្បី១$ឡើយ។ ខ្ញុំសុខចិត្តលក់ឡាន លក់របស់របរសង ទាល់តែអស់ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយសុំត្រឹមទុកពេលឱ្យខ្ញុំរកពីចំណុចសូន្យមកវិញដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចហ្នឹងគឺគ្មានទេ។ មនុស្សណាដែលចង់ឱ្យគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ។ ខ្ញុំក្ស័យធននិងតុងទីនហ្នឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេបើមិនជឿអាចមកឆែកកុងABA និងឆែកមើលបានថាខ្ញុំសល់អីខ្លះនៅពេលនេះ បាត់បង់អីខ្លះនៅពេលនេះ ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ ដែលហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំABA edit ABA ហើយខ្ញុំនិងមិនឱ្យពួកវារួចខ្លួនដែរ ខ្ញុំនឹងចាត់ការតាមច្បាប់ទារពួកវាឱ្យបានឱ្យអស់ដើម្បីបានលុយមកអោយកូនទុងទីនលឿនៗ ។ ហើយខ្ញុំសូមទោសកូនតុងទីនទាំងអស់ដែលខ្ញុំមានការធ្វេសប្រហែសខ្លាំងក្នុងការគ្រប់គ្រងខ្សែតុងទីនមួយរយៈក្រោយនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូនៗមានប្តី​​ប្រពន្ធ​អស់​ សល់២នាក់តាយាយចិញ្ចឹមគ្នា​! លោកយាយត្រូវដើរអូសរទេះដូង លក់ទាំងដៃប្រេះឆ្អឹង ដើម្បីបានលុយមើលថែលោកតាដែលដេកឈឺនៅផ្ទះ

Khmerpress November 26, 2022 26/11/2022

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងគួរឱ្យអាណិតអាសូរដោយលោកយាយវ័យចាស់ជរា ដើរអូសរទេះជាង២០គីឡូម៉ែត្រលក់ដូងទាំងដៃប្រេះឆ្អឹង ដើម្បីបានលុយចិញ្ចឹមលោកតាដេកឈឺនៅផ្ទះ។ បើយោង គណនីហ្វេសប៊ុកឈ្មោះ Gino Real បានសរសេររៀបរាប់ថា៖ «ម៉ែគេម៉ែយេីង​ ដេីរអូសដូងលក់បានចំណេញបាន ២​-៣មុឺន ចិញ្ចឹមតានៅផ្ទះដេកឈឺ ខ្ញុំឃេីញអង្គុយញុាំបាយច្រកថង់ ម៉ោង២ទេីបបានបាយញុាំក្រោមដេីមឈេីរាល់ថ្ងៃ​ ដេីរអូសរទេះដូងជាង២០គីឡូដីរាល់ថ្ងៃ​(ដូងធ្ងន់ណាស់)។ ជេីងក៏ឈឺដៃប្រេះឆ្អឹងតែខំរុញខំកាប់ដូង (ព្រោះខ្ញុំឃេីញច្របាច់ដៃជេីងរាល់ថ្ងៃ) ថ្ងៃនេះឃេីញដេកអង្គុយទេីបចូលទៅនិយាយលេងបានដឹងថាកំសត់ណាស់។​ យំរៀបរាប់រឿងកូន​ រាល់ថ្ងៃនៅ២នាក់យាយតា កូនៗមានប្តី​​ប្រពន្ធ​អស់​ សល់២នាក់តាយាយចិញ្ចឹមគ្នា​ ឥឡូវតាបាក់កំលាំងទៅលែងរួចចឹងយាយប្រឹងតែឯងដេីម្បីមេីលថែតា(hmmm​ ចឹងបានថាកូន១០ចិញ្ចឹម​ម៉ែឪមិនរស់)។ ខ្ញុំផុសនេះព្រោះចង់ជួយគាត់​ដែលតាដេកនៅផ្ទះត្រូវការថ្នាំបេីបងប្អូន​អាណិតគាត់សូមជួយគាត់​បន្តិច​បន្តួច​ផងណា។ ABA 000239239 (Ly chetra) AC Lida 069918981 (Ly chetra)»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រួសរាន់ទិញសំបុត្រ! ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ដ៏ធំមួយ មានសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ នឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះនៅសាលមហោស្រពកោះពេជ្រ

Khmerpress November 24, 2022 24/11/2022

(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះនឹងមានព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ដ៏ធំមួយ ដែលបង្ហាញសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ ជាមួយនឹងការសម្តែងពីសិល្បករ-សិល្បការិនីប្រមាណ ៥០០ នាក់។ ទិវាបេតិកណ្ឌលើកទី៥ក្រោមប្រធានបទ «ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ» មានសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ ដូចជាល្ខោនខោល ចាប៉ីដងវែង ល្ខោនស្រមោលស្បែកធំ របាំក្បាច់បុរាណ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ។ សូមអញ្ជើញប្រិយមិត្តចូលរួមទស្សនាព្រឹត្តិការណ៍វប្បធម៌ដ៏ធំបំផុតនៅចុងឆ្នាំនេះឱ្យបានគ្រប់ៗគ្នា ដោយសំបុត្រកំពុងដាក់លក់នៅកោះពេជ្រ ឬទំនាក់ទិញសំបុត្រ តាមតេឡេក្រាម 010 / 067 / 077 32 32 92៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជួយចូលរួមបរិច្ចាគទាំងអស់គ្នា! សាលាអង្គការមួយដែលមានក្មេងៗមកពីគ្រួសារក្រីក្រពឹងផ្អែករៀនសូត្ររយៈពេលជាង១៧ឆ្នាំ ពេលនេះប្រឈមមុខនឹងការបិទទ្វារ ព្រោះតែខ្វះជំនួយឧបត្ថម្ភ

Khmerpress November 22, 2022 22/11/2022

(ភ្នំពេញ)៖ អង្គការមេត្រីភាពដើម្បីកុមារ និងយុវជន ដែលបើកសាលារៀន បង្រៀនក្មេងៗដែលមកពីគ្រួសារក្រីក្រ ដោយមិនគិតថ្លៃនោះ ពេលនេះបានប្រឈមមុខនឹងការបិទទ្វារ ព្រោះតែខ្វះខាតជំនួយឧបត្ថម្ភ។ នេះបើយោងតាមការបង្ហោះរបស់លោក អោម តារា ដែលជាស្ថាបនិកនៃអង្គការមេត្រីភាពដើម្បីកុមារ និងយុវជន។ លោក អោម តារា បានសរសេររៀបរាប់ថា៖ «គោរពជូនបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា! ខ្ញុំពិតជាអៀនខ្មាសណាស់ដែលមកទល់ពេលនេះនៅតែលើកដៃសុំបងប្អូនជួយជាថ្មី។ ជាការពិតកន្លងមកនេះមានខ្មែរអនិកជនបានមកធានាធ្វើSponsor ជួយសាលាអង្គការក្នុងឆ្នាំ២០២៣ខាងមុខ ធ្វើឱ្យខ្ញុំមានក្តីសង្ឃឹមថាអ្វីៗអាចដំណើរការទៅរលូនវិញ។ ប៉ុន្តែខ្ញុំមិននឹកស្មានថា អ្នកសន្យានោះគាត់បែរជាសន្យាចោលគ្មានការទទួលខុសត្រូវ។ មកទល់ថ្ងៃនេះសាលាដំណើរការដោយប្រើថវិកាសល់ពីការបរិច្ចាគរបស់បងប្អូនកាលពីឆ្នាំ២០២១ និងថវិកាដែលបងប្អូនបានបរិច្ចាគហូរហែដោយទឹកចិត្តចែករំលែក ប៉ុន្តែថវិកានេះមិនអាចឱ្យអង្គការបន្តសកម្មភាពទៅឆ្នាំ២០២៣បានទេ ព្រោះសូម្បីតែប្រាក់ឧបត្ថម្ភគ្រូក៏យើងមិនមានលទ្ធភាពផ្តល់ជូនពួកគាត់ក្នុងខែខាងមុខនេះដែរ។ ក្នុងនាមជាស្ថាបនិកនៃអង្គការ ខ្ញុំមានតែសុំអង្វរដល់បងប្អូនជាថ្មីមេត្តាជួយជាវិភាគទានតិចក្តីច្រើនក្តីតាមសទ្ធាដែលអាចសង្គ្រោះអង្គការពីការបិទទ្វារ ពិតមែនហើយការប្រកាសបិទគឺងាយ តែវាមិនងាយទេចំពោះក្មេងៗក្នុងគ្រួសារក្រីក្រដែលពឹងលើសាលាអង្គការដូចផ្ទះទីពីររបស់ខ្លួន។ អង្គការនេះដំណើរការមក១៧ឆ្នាំមកហើយ តាមរយៈការជួយឧបត្ថម្ភសប្បុរសជនដែលជានិវត្តន៍ជនអូស្រ្តាលី ពួកគាត់បានបរិច្ចាគប្រាក់សោធនរបស់គាត់រាល់ខែជួយចិញ្ចឹមឱ្យក្មេងរើសអេតចាយក្នុងអង្គការរបស់ខ្ញុំឱ្យមានឱកាសបានរៀនដូចក្មេងដទៃ។ ក្នុងរយៈពេលកូវីដពីរឆ្នាំ ២០២០-២០២១ ម្ចាស់ជំនួយទាំងនោះបានសុំផ្អាកជំនួយដោយពួកគាត់មានវិបត្តិហិរញ្ញវត្ថុរៀងខ្លួន អ្នកខ្លះមានជម្ងឺដោយចាស់ជរា និងឆ្លងកូវីដ។ នៅក្នុងចន្លោះឆ្នាំ ២០២០-២០២២នេះ អ្វីដែលអង្គការអាចបន្តសកម្មភាពមកបានគឺជាថវិកាដែលបងប្អូនបានផ្តល់វិភាគទាន តាមរយៈយុទ្ធនាការ #1$ដើម្បីកុមារក្រីក្រសិក្សា។ ថវិកានេះបានផ្តល់លទ្ធភាពឱ្យក្មេងៗដែលជាកូនគ្រួសារក្រីក្រ រើសអេតចាយ លក់លៀសហាល កូនកម្មករសំណង់ បានបន្តការសិក្សាមកទល់ថ្ងៃនេះ។ យើងគ្មានជម្រើសក្រៅពីសុំអង្វរបងប្អូនជួយជាថ្មី ដើម្បីក្មេងៗក្រីក្របានបន្តការសិក្សា បើពុំនោះទេជម្រើសរបស់យើងគឺបិទសាលា ព្រោះយើងមិនអាចដំណើរការដោយគ្មានថវិកាទ្រទ្រង់បានឡើយ។ គណនីអង្គការ ABA […]

រំភើប! លោកតាដែលត្រូវក្មេងទំនើងលួចដុតរ៉ឺម៉កម៉ូតូកង់បី ពេលនេះទទួលបានម៉ូតូថ្មី​ ពី​ លោក ផែង វណ្ណៈ

Khmerpress November 18, 2022 18/11/2022

(តាខ្មៅ)៖ លោកតា ឈៀង អឹម ដែលជាជនរងគ្រោះក្នុងករណីក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់ ពេលនេះទទួលបានជំនួយថវិកាពីសប្បុរសជន ជាពិសេសលោក ផែង វណ្ណៈ បានផ្តល់ម៉ូតូថ្មីជូនលោកតាថែមទៀតផង។ យោងតាមការបង្ហោះរបស់លោក តាំង គីមឡេង បានសរសេររៀបរាប់ថា៖ «លោកតាបានទទួលម៉ូតូថ្មី​ ពី​ លោកពូ ផែង វណ្ណៈ និងថវិការបស់សប្បុរសជនតាមលោកពូផងដែរ។ រំភេីបនូវការចែករំលែករឿងល្អៗ»។ សូមរំលឹកថាលោកតា ឈៀង អឹម មានទីលំនៅក្នុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់។ មូលហេតុដែលក្មេងទំនើងបានដុតបំផ្លាញរុឺម៉កម៉ូតូកង់បីនេះ ក៏ព្រោះតែលោកតាតែងតែសម្រាន្តនៅក្រៅផ្ទះ ធ្វើឱ្យក្មេងទំនើបទាំងនោះមានការពិបាកក្នុងការធ្វើសកម្មភាពដើរលួចក្នុងភូមិ។ ក្នុងនោះផងដែរមហាជនក៏សំណូមពរសមត្ថកិច្ច ជួយស្រាវជ្រាវ វែកមុខជនល្មើស ដើម្បីយកមកដាក់ទោសតាមច្បាប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មហាជនសម្តែងក្តីអាណិតអាសូរជាពន់ពេក ក្រោយឃើញកុមារាម្នាក់រែងកំទេចធ្យូងយកទៅលក់ ដើម្បីសន្សំលុយទិញកង់ជិះទៅរៀន

Khmerpress November 17, 2022 17/11/2022

(សៀមរាប)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ក្រោយឃើញសកម្មភាពកុមារាម្នាក់រែងកំទេចធ្យូងយកទៅលក់ ដើម្បីសន្សំលុយទិញកង់ជិះទៅរៀន។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុភាព ពង្រលេី បានសរសេររៀបរាប់ថា៖ «ជីវិតគឺជាការតស៊ូ ក្មួយប្រុសម្នាក់នេះ។ ដេីររែងកំទេចធ្យូងដើម្បីលក់យកប្រាក់ទិញកង់ទុកជិះទៅរៀន​ តូចទេប៉ុន្តែខ្លឹម។ ស៊ូៗណាក្មួយ គ្មានអ្នកណាជួយយើងក្រៅពីខ្លួនយើងទេ»។ ប្រភពដដែលបានឱ្យដឹងថាកុមារារូបនេះសិក្សាថ្នាក់ទី២ មានទីលំនៅ ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយពីបានឃើញភាពតស៊ូរបស់កុមារារូបនេះហើយ មហាជនទូទាំងប្រទេសបានសម្តែងក្តីអាណិតអាសូរ និងសរសើរភាពតស៊ូរបស់កុមារារូបនេះ។ ក្នុងនោះផងដែរគេក៏ឃើញមានការសំណូមពរឱ្យមានសប្បុរសជនជួយកុមាររូបនេះដើម្បីផ្គត់ផ្គង់ការរៀនសូត្រ និងជីវភាពប្រចាំថ្ងៃឱ្យល្អប្រសើរជាងនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គួរឱ្យអាណិត! លោកតាម្នាក់ ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរុឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់

Khmerpress November 17, 2022 17/11/2022

(តាខ្មៅ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីរឿងរ៉ាវដោយលោកតាម្នាក់​ ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរុឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់។ លោកតាមានឈ្មោះ ឈៀង អឹម មានទីលំនៅក្នុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Reaksmey In បានសរសេររៀបរាប់ថា៖ «ស្នាដៃពួកអាក្មេងបាតសង្គម ក្នុងភូមិ១ក្រុមតូច ដែលលបលួចមកដុតបំផ្លិចបំផ្លាញរឺម៉កកង់បីគាត់ ទាំងរូបគាត់បានសម្រាន្តលង់លក់នៅក្នុងកង់បី។ សូមបងៗមានសមត្ថកិច្ច ជួយស្រាវជ្រាវ វែកមុខជនល្មើស ដើម្បីយកមកដាក់ទោសតាមច្បាប់»។ បើយោងតាមប្រភពដដែលបានឱ្យដឹងថាមូលហេតុដែលក្មេងទំនើងបានដុតបំផ្លាញរុឺម៉កម៉ូតូកង់បីនេះ ក៏ព្រោះតែលោកតាតែងតែសម្រាន្តនៅក្រៅផ្ទះ ធ្វើឱ្យក្មេងទំនើបទាំងនោះមានការពិបាកក្នុងការធ្វើសកម្មភាពដើរលួចក្នុងភូមិ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ! លោកព្រឹទ្ធាចារ្យគុនល្បុក្កតោ អុិត ប៉ែន បានទទួលមរណភាពហើយ

Khmerpress November 16, 2022 16/11/2022

(កំពត)៖ លោកគ្រូព្រឹទ្ធាចារ្យ អុិត ប៉ែន ដែលជាគ្រូព្រឹទ្ធាចារ្យ គុនល្បុក្កតោ ប្រចាំខេត្តកំពត បានអនិច្ចកម្ម កាលពីថ្ងៃទ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។ យោងតាមការបង្ហោះរបស់ ប៉ែន ចាន់ គុន ខ្មែរ បានឱ្យដឹងថា «គាត់ទៅចោលកូនចៅហើយលេងបានជួបមុខគាត់ទៀតហើយជូនពរឱ្យតាទៅឲ្យបានសុខ។ ពាក្យដែលតាផ្ដាំប៉ុន្មានកូនចៅហ្នឹងខំប្រឹងតទៅមុខទៀតបើខុសឆ្គងអីបងប្អូនកុំប្រកាន់ណា»។ ក្នុងនោះមហាជនជាច្រើនក៏បានចូលរួមសម្តែងការសោកស្តាយ ដែលកម្ពុជាយើងបានបាត់បង់ធនធានមនុស្សដ៏មានស្នាដៃមួយរូបទៀត សង្ឃឹមថាដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូ នឹងបានទៅកាន់សុគតិភព។ សូមបញ្ជាក់ផងដែលថាលោកគ្រូព្រឹទ្ធាចារ្យ អុិត ប៉ែន ដែលជាគ្រូព្រឹទ្ធាចារ្យ គុនល្បុក្កតោ ប្រចាំខេត្តកំពត លោកតែងតែផ្ទេរចំណេះដឹកផ្នែកសិល្បៈគុនល្បុក្កតោដល់ក្មេងក្នុងភូមិផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សូមប្រុងប្រយ័ត្ន! មានករណីក្មេងជាប់ជើងនឹងជណ្តើរយន្ត នៅផ្សារស្ទឹងមានជ័យថ្មី (មានវីដេអូ)

Khmerpress November 15, 2022 15/11/2022

(ភ្នំពេញ)៖ បើយោងតាមការបង្ហោះរបស់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ កាលពីយប់ម៉ោង៧ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានក្មេងប្រុសម្នាក់​ អាយុប្រហែល​៣-៤ឆ្នាំ​ បានជាប់ជើងនឹងជណ្តើរយន្ត នៅឯផ្សារស្ទឹងមានជ័យថ្មី ដែលស្ថិតនៅ​ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ក្នុងហេតុការណ៍នេះ គេក៏ឃើញមានការជួយសង្រ្គោះ ពីអ្នកជំនាញខាងជណ្តើរយន្ត ខណៈដែលអាការៈក្មេងប្រុសនេះទៅយ៉ាងណា នៅមិនទាន់ដឹងច្បាស់នោះទេ។ យ៉ាងណាមិញ ក្រោយពីវីដេអូនេះបានផ្សព្វផ្សាយពេញបណ្ដាញសង្គមរួចមក ក៏មានការលើកឡើងពី ប្រិយមិត្តមួយចំនួនដែរថា មិនគួរណាចេះតែបណ្តោយក្មេង នេះជាការធ្វេសប្រហែសរបស់អាណាព្យាបាល និងសូមឱ្យប្រុងប្រយ័ត្នទាំងអស់គ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ផែង វណ្ណៈ នាំយកថវិកាចំនួន ៤០០ដុល្លារ ជូនបុរសរើសអេតចាយ និងចង់បង់ផាកពិន័យរទេះអេតចាយជំនួសម្ចាស់ផងដែរ

Khmerpress November 4, 2022 04/11/2022

រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ ផែង វណ្ណៈ មុននេះបន្តិច បាននាំយកថវិកាចំនួន ៤០០ដុល្លារ ជូនអ្នករើសអេតចាយ ដែលស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។ ក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ពេលនេះខ្ញុំបានយកថវិកាចំនួន ៤០០ ដុល្លារ ក្នុងនោះ(ថវិកាខ្ញុំ ៣០០ ដុល្លារ ប្អូនស្រី ឆារ៉ាកំពត ៥០ដុល្លារ និងប្អូនប្រុស រ៉ូ យុត្ថា ៥០ ដុល្លារ )មកជូនប្អូនប្រុស កើត សុខនៅ អាយុ ៣៦ឆ្នាំ អ្នករើសអេតចាយ ស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។ ខ្ញុំបាទសូមសំណូមពរ លោកអភិបាលខណ្ឌ ៧ មករា មេត្តាជួយសម្រួលផ្ដល់ រទេះអេតចាយជូនប្អូនប្រុសវិញផង ដើម្បីគាត់បានបន្តប្រកបរបរចិញ្ចឹមជីវិតតទៅទៀត។ បើមានតម្រូវអោយបង់ផាកពិន័យខ្ញុំបាទនឹងចេញបង់ជំនួស ប្អូនប្រុសអ្នករើសអេតចាយ ។” ប្រភព៖ Vannak Pheng