សង្គម

រំភើបណាស់ ! អ្នកនាង ស្រីអូន ត្រៀមគ្រឿងសមុទ្រ ៥០០គីឡូ ដើម្បីធ្វើម្ហូបជូនពូមីងនៅឱរ៉ាល់ ដែលកំពុងលុញគ្រាប់ថ្នាំបញ្ចុះកំដៅផែនដី

Khmerpress June 17, 2021 17/06/2021

យុទ្ធនាការ Baitong Warriors-បៃតងវ៉ររៀរស៍ បានដំណើរការទៅយ៉ាងរលូនដោយមានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់សប្បុរសជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ តាមការរៀបចំរបស់លោក តាន់ គីមសួរ។ ក្នុងនោះដែរក៏មានការរៀបចំលុញគ្រាប់ថ្នាំបញ្ចុះកំដៅផែនដី ដែលជាគ្រាប់ក្រញូង ចំនួន១០ម៉ឺនគ្រាប់ផងដែរនៅក្នុងតំបន់ឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់នោះរួបរួមគ្នាមិនខ្លាចនឿយហត់។ ដោយមើលឃើញការខិតខំប្រឹងប្រែងរបស់ពូមីងប្រជាពលរដ្ឋនៅតំបន់នោះ អ្នកនាង ស្រីអូន ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានរៀបរាប់ថា៖ “ជូន 2លានរៀលម្សិលមិញគាត់បានទិញម្ហូបឆ្ងាញ់ៗហេីយតាមចំណង់ចំណូលចិត្ត ម្ហូបជូនដល់បងប្អូនដែលកំពុងលុញគ្រាប់ថ្នាំបញ្ចុះកំដៅផែនដី ហេីយនាងខ្ញុំកំពុងត្រៀមគ្រឿងសមុទ្រ 500គីឡូបន្ថែមសំរាប់ថ្ងៃ 21 ទៀតជូនបងប្អូនពូមីងនៅឱរ៉ាល់ អាណិតណាស់គាត់ថាលេីកទី1ដែលហូបគ្រឿងសមុទ្រ ពូមីងខ្លះគាត់ថាខានហូប 10ឆ្នាំជាងហេីយ ផ្ញេីក្ដីស្រលាញ់ពីចំងាយជូនបងប្អូនឱរ៉ាល់។”

ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនចេញវីដេអូអោនលំទោនសុំទោសអតិថិជន ព្រោះត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមមួយដើមឲ្យថ្លៃជាងមុន ៤០០ រៀល

Khmerpress June 12, 2021 12/06/2021

ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World Of Buzz បានឲ្យដឹងថា ក្រុមហ៊ុនផលិតការ៉េមដ៏ធំមួយរបស់ជប៉ុនបានបញ្ចេញនូវវីដេអូអោនលំទោនសុំទោសទៅកាន់អតិថិជនខ្លួន ក្រោយក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃផលិតផលខ្លួនឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល)។ ក្រុមហ៊ុនផលិតការ៉េមមួយនេះមានឈ្មោះថា Akagi Nyugo ហើយផលិតផលដ៏ល្បីរបស់ក្រុមហ៊ុនមួយនេះគឺការ៉េមសម្រាប់កូនក្មេងដែលមានឈ្មោះថា Garigari-kun។ តាមធម្មតាការ៉េម Garigari-kun មួយដើមត្រូវដាក់លក់ក្នុងតម្លៃ ៦០យ៉េន (ប្រហែល ២,៣០០រៀល) តែដោយសារកាលពីពេលថ្មីៗនេះទំនិញដែលជាវត្ថុធាតុដើមសម្រាប់ផលិតការ៉េមត្រូវឡើងថ្លៃដែរនោះ ទើបក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល) ឬបើគិតជាភាគរយគឺមានការឡើងថ្លៃជាងមុន ១៦,៦៧%។ ប្រាក់ដំឡើងថ្លៃនេះអាចមិនច្រើននោះទេសម្រាប់មនុស្សពេញវ័យ តែសម្រាប់កូនក្មេងដែលជាអតិថិជនគោលដៅរបស់ក្រុមហ៊ុននោះគឺវាអាចជាបញ្ហាមួយសម្រាប់ពួកគេ ដូចនេះហើយទើបក្រុមហ៊ុនត្រូវធ្វើការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ខ្ពស់មួយដើម្បីឲ្យអតិថិជនបានយល់និងអាចទទួលយកការដំឡើងថ្លៃនេះដោយក្តីរីករាយ។ សូមបញ្ជាក់ថា ការពិតសកម្មភាពដែលមានបុគ្គលិកគ្រប់ជាន់ថ្នាក់រាប់ចាប់តាំងពីបុគ្គលិកធម្មតារហូតដល់អគ្គនាយកចេញមកអោនក្បាលសុំទោសអតិថិជននេះត្រូវបានថតនិងផ្សព្វផ្សាយម្តងរួចហើយកាលពីឆ្នាំ ២០១៦ កន្លងទៅ តែថ្មីៗនេះក្រុមហ៊ុនក៏បានប្រើប្រាស់វីដេអូនេះមកផ្សព្វផ្សាយជាថ្មីម្តងទៀតព្រោះតែក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមជាថ្មីម្តងទៀតផងដែរ៕ អត្ថបទ៖ ភក្តី ផ្តល់សិទ្ធិដោយ៖ Khmernote <iframe width=”560″ height=”315″ src=”https://www.youtube.com/embed/76NyvWcAeO4″ title=”YouTube video player” frameborder=”0″ allow=”accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture” […]

លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ឧបត្ថម្ភថវិកា ៧ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

Khmerpress May 27, 2021 27/05/2021

បើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ កាកបាទក្រហមកម្ពុជា-Cambodian Red Cross បានអោយដឹងថា៖ លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ឧបត្ថម្ភថវិកា ៧ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ …!! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ដែលបានឧបត្ថម្ភថវិកាចំនួន 70,000ដុល្លារ (ប្រាំពីរម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន ៦២៨ខ្នង សម្រាប់អតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពចំនួន ៦២៨គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី, តតាកខាងក្រោយផ្ទះជាចង្ក្រានបាយ, […]

ទឹកចិត្តល្អ! អ្នកនាង ស្រី​អូន​សម្រស់​ធម្មជាតិ​ និង​ក្រុម​គ្រួសារ ឧបត្ថម្ភថវិកា អង្ករ២០០ គីឡូ និងគ្រឿងឧបភោគផ្សេងទៀត សម្រាប់ចែកបងប្អូន​ខ្វះ​ខាត​ និង​អ្នក​ជំងឺ​ខ្វះ​ខាត ខេត្តរតនៈគីរី​

Khmerpress May 20, 2021 20/05/2021

យោងតាមគណនីហ្វេសបុក Chan Tola បានឲ្យដឹងថា៖ សូម​គោរព​ និង​ថ្លែង​អំណរគុណ​ដល់​បងស្រី​ អូន​សម្រស់​ធម្មជាតិ​និង​ក្រុម​គ្រួសារ​ ដែល​ជួយ​ចែករំលែក​ផ្តល់​ជា​ថវិកា​​ ចំនួន ​1000,000៛ និង​ អង្ករ​២០០គីឡូក្រាម​ ទឹក​សុីអ៊ីវ ១០ឡូ​ ​ត្រី​ខ​១០ឡូ​រ សំរាប់​អោយ​ខ្ញុំ​បាទ​ចែករំលែក​បន្ត​ដល់​ បងប្អូន​ខ្វះ​ខាត​ និង​អ្នក​ជំងឺ​ខ្វះ​ខាត​ ។ តាម​រយះ​បង​ ស្រីMam Somaly បង​ប្រុស​ Tan ក្រុម​កាងារ​។ សូម​គោរព​ជូនពរ​នៅ​ទឹក​ចិត្ត​មហា​សប្បុរសធម៌​បង​ៗទាំង​អស់​គ្នា​សូម​អោយ​ជួប​តែ​សំណាង​ល្អ​សុខ​ភាព​ល្អ​ជោគជ័យ​គ្រប់​ភារកិច្ច​ជៀសឆ្ងាយពី​ជំងឺ​ទាំង​ពួង​ រួម​មនុស្ស​ចិត្ត​បាបកម្ម​ដែល​តែងតែ​ចិញ្ចឹម​ចិត្ត​ឈ្នានីស​បង៕

TOP NEWS: តុលាការចេញសេចក្ដីថ្លែងការណ៍ សម្រេចដោះលែងកូនស្រី និងកូនប្រសារឧកញ៉ា ហេង សៀ ក្រោយទទួលស្គាល់កំហុស និងសុំទោសសាធារណៈ ដែលបានចែកចាយរូបមិនសមរម្យ បំផ្លាញកិត្តិយស កញ្ញា មាន ពេជ្ររីតា

Khmerpress May 17, 2021 17/05/2021

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធទៅនឹងសំណុំរឿងបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ ក្រោយបុគ្គលរូបនេះទទួលស្គាល់និងសុំទោសសាធារណៈ ដែលបានចែកចាយរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។ សូមជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការចែកចាយរូបភាព អាសអាភាសបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា។ កូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចេញពីធ្វើការមកផ្ទះ ស្រាប់តែឃើញ ដំបូលស័ង្កសីយ៉ាងធំហោះធ្លាក់នៅលើថ្នល់ ខំសួរអ្នកជិតខាង ស្រាប់តែមកដល់ផ្ទះទើបដឹងថាជាដំបូលផ្ទះរបស់ខ្លួនឯង

Khmerpress May 7, 2021 07/05/2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការបង្ហោះរបស់បងប្រុស Na Roth បានជួបទុក្ខដោយសារដំបូលផ្ទះត្រូវខ្យល់បក់ទៅបាត់ បណ្តាលឲ្យទឹកភ្លៀងចូលពេញផ្ទះខូចខាតរបស់របរក្នុងផ្ទះអស់។ គាត់បានរៀបរាប់នៅលើហ្វេសបុករបស់គាត់ថា៖ មានទុក្ខធំហើយចេញពីធ្វើការមកផ្ទះស្រាប់តែឃើញដំបូលស័ង្កសីយ៉ាងធំនៅលើថ្នល់ ខ្ញុំក៏បានសួរអ្នកជិតខាងថាដំបូលផ្ទះអ្នកណាហោះធ្លាក់មកដោយមិនដឹងថាជាដំបូលផ្ទះខ្លួនឯងនេាះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះដល់ពេលចូលក្នុងផ្ទះបានដឹងថាជាដំបូលផ្ទះខ្លួនឯងស្លុតចិត្ត កូវីតរកលុយមិនបានផងចឹងមានតែយកមេឃធ្វើដំបូលហើយ សង្ឃឹមថាលែងមានភ្លៀងចុះចាំមានលុយធ្វើហើយចាំភ្លៀងបើមិនចឹងទេមានតែគេងហាលភ្លៀងហើយ ឱខ្យល់អើយធ្វើបាបខ្ញុំហើយមហាវេទនា។ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ ប្រភព៖ Na Roth ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនដែរឃើញសោះ! លោកឧកញ៉ាបង្ហាញស្វាយមួយដើម ដែលសិក្សាស្រាវជ្រាវពីបរទេសជាង១០ឆ្នាំ ឲ្យបានផ្លែច្រើនប្រភេទ និងចាប់ផ្តេីមផ្លែ​ក្នុង​រយៈកាល​ខ្លីត្រឹមតែ

Khmerpress May 2, 2021 02/05/2021

លោកឧកញ៉ាម៉ុងឬទ្ធី បានបង្ហោះវិដេអូខ្លីមួយបង្ហាញពីដើមស្វាយរបស់លោកមួយដើមមានផ្លែច្រើនប្រភេទ ហើយចាប់ផ្តើមផ្លែក្នុង​រយៈកាល​ខ្លីគឺតែ១២ខែ លោកឧកញ៉ាបានរៀបរាប់ថា៖ តាំងពី​ដូនតា​ម៉ាកុង​តំណរតមក​យេីងតែងតែ​ ដាំស្វាយ​ត្រូវ​ប្រេី​រយៈពេល​ពី៤ទៅ៥ឆ្នាំ​ ​ទេីបអាចទទួល​បាន​ផល​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពី​ខ្ញុំ​បាន​ទៅ​សិក្សា​ស្រាវជ្រាវ​ បច្ចេកទេស​មកពី​បរទេស​អស់រយៈពេល​ជាង១០ឆ្នាំ​រួចមក​ ខ្ញុំ​អាច​បន្ត​ពូជ​ស្វាយ​មួយ​ដេីម​អោយ​បានផ្លែ​ច្រើន​ប្រភេទ​ និង​អាចអោយវា​ចាប់ផ្តេីមផ្លែ​ក្នុង​រយៈកាល​ខ្លីគឺតែ១២ខែ​ ដូច​មាននៅក្នុង​វីដេអូ​នេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូម​អញ្ជើញ​ ប្រីយមិត្ត​យេីង​ទាំងអស់គ្នា​ទស្សនា​ដេីម្បី​បន្ធូរ​អារម្មណ៍​ខ្លះៗ​ ក្នុង​សម័យកាល​កូវិត​១៩ដ៏មហា​ប្រល័យ​នាពេលនេះ​ ខ្ញុំ​សូមជូនពរ​ប្រីយមិត្ត​យេីង​ទាំងអស់គ្នា​អោយ​ បវៀសជៀស​អោយឆ្ងាយពី​ជម្ងឺ​ឆ្លង​កូវិត​១៩នេះ​ ។ Sunday,2 May ,2021 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដឹកជញ្ជូនម្នាក់ជួបបញ្ហាបណ្តាលឲ្យធ្លាក់បែកភេសជ្ជៈភ្ញៀវជាច្រើនកែវ អង្គុយពិបាកចិត្ត ចុងក្រោយហាង KOI បានធ្វើរឿងល្អមួយនេះ

Khmerpress April 26, 2021 26/04/2021

បងប្រុសជាអ្នកដឹកជញ្ជូនម្ហូបអាហារឲ្យក្រុមហ៊ុន E-GetS  បានមានបញ្ហាក្នុងការដឹកជញ្ជូនបណ្តាលឲ្យធ្លាក់បែកភេសជ្ជៈ KOI ត្រូវបានអ្នកដំណើរថតបានបង្ហាញពីទឹកមុខពិបាកចិត្តដោយខូចខាតភេសជ្ជៈភ្ញៀវ ដឹកជញ្ជូន យឺត និងត្រូវសងការខូតខាត តែពេលនេះក្រុមហុន E-GetS  បានឲ្យដឹងថា ក្រុមហ៊ុនភេសជ្ជៈ KOI បានជួយចេញ ធ្វើភេសជ្ជៈថ្មីដោយមិនគិតថ្លៃដើម្បីដឹកទៅជូនអតិថិជនម្តងទៀត ដោយមិនមានការកាត់ប្រាក់ខែឬសងទៅកាន់ហាងនោះទេ។ ខាងក្រោមនេះជាការថ្លែងអំណរគុណរបស់ក្រុមហ៊ុន E-GetS ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​   ជាដំបូងសូមអរគុណសំរាប់ទឹកចិត្តដល់ល្អរបស់បងប្អូនខ្មែរយើង!! ដែលទោះជាក្នុងពេលវេលាដ៏លំបាកមួយនេះយើងចេះជួយអស្រ័យគ្នាទៅវិញទៅមក!សំរាប់ករណីនេះផងដែរអ្នកដឹកជញ្ជូនរបស់យើងត្រូវបានហាង KOI Thé Cambodia មានការយោគយល់និង អធ្យាស្រ័យ ទៅលើការកម្ម៉ង់មួយនេះ !ដោយមិនមានការកាត់ប្រាក់ខែឬសងទៅកាន់ហាងនោះទេ។ដោយខាងហាងបានធ្វើភេសជ្ជៈថ្មីដោយមិនគិតថ្លៃដើម្បីដឹកទៅជូនអតិថិជនម្តងទៀត! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​   សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែរតែងតែគាំទ្រសេវាកម្មដឹកជញ្ចូនរបស់ក្រុមហ៊ុនE-GetSយើងខ្ញុំផងដែរ​​ ក៏ដូចជាសូមអរគុណទៅដល់ហាង KOI Thé Cambodiaដែលជាដៃគូរសហការណ៏ដ៏ល្អមួយរបស់ក្រុមហ៊ុន E-GetS!ជាចុងក្រោយនេះសូមអរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានផ្តល់ពត័មានមកកាន់យើងខ្ញុំ តាមរយះផេគផ្លូវការក៏ដូចជាការខលមកសាកសួរពត័មានផងដែរ យើងខ្ញុំសូមជូនពរបងប្អូនអោយទាំងអស់គ្នាអោយជាសផុសពីជំងឺ Covid-19នេះផងដែរ។ ពីក្រុមការងារ E-GetS សូមអរគុណ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

ហាងម៉ាស្ទ័រ​ ស៊ុគីស៊ុប​ រៀបចំ​បាយម្ហូបទឹកសុទ្ធ ចែកជូនចាស់ជរា និងបងប្អូនកំពុងជួបបញ្ហាខ្វះខាត អំឡុងពេលកូវីដ

Khmerpress April 15, 2021 15/04/2021

រួមគ្នាធ្វើអំពើល្អដើម្បីខ្មែរ នៅថ្ងៃទី 15 ខែមេសា ឆ្នាំ2021 ដើម្បីជាការរួមចំនែកជាមួយ​រាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់នូវការរីករាលដាល់ នែជំងឺ កូវិដ-19 ! ​ក្រុម​ការងារ​របស់​ ម៉ាស្ទ័រ​ ស៊ុគីស៊ុប​“​បានរៀបចំ​ បាយនិងម្ហូប​ ​​ដេីម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ ចាស់​ជរានិងបងប្អូនដែលកំពុងជួប​បញ្ហា​នូវ​ការ​ខ្វះខាត​ អំឡុង​ពេល​កូវិដ​រាលដាល​ជំងឺ កូវិដ-19។ ជូនពរអោយប្រជាជនខ្មែរជួបសំណាងល្អ មានសុខភាពល្អ និងជាពិសេសសូមអោយប្រទេសកម្ពុជារួចផុតពីជំងឺដ៏កាចសាហាវនេះ។ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ នៅ​ផ្ទះ​ទាំងអស់​គ្នា​ដើម្បី​ចូលរួម​ការពារការរីករាលដាលនែជំងឺ កូវិដ-19។យើងរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ 3កុំ 3ការពារ៕ ប្រភព៖ Master Suki Soup