សង្គម

រដ្ឋមន្រ្តី ជា វ៉ាន់ដេត ប្រកាសផ្តល់ថវិកា២,០០០ដុល្លារ ដល់កីឡាករ Thiago សញ្ជាតិប្រេស៊ីល

Khmerpress April 8, 2023 08/04/2023

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសឧបត្ថម្ភថវិកាចំនួន២,០០០ដុល្លារអាមេរិក ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល។ ការប្រគល់ប្រាក់ឧបត្ថម្ភនេះគឺជាការលើកទឹកចិត្តចំពោះកីឡាករ Thiago ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃវប្បធម៌ខ្មែរ ពិសេសគឺក្បាច់គុនខ្មែរផ្សព្វផ្សាយនៅលើឆាកជាតិនិងអន្តរជាតិនាពេលកន្លងមក។ គិតមកដល់ពេលនេះ កីឡាករ Thiago ទទួលបានប្រាក់ឧបត្ថម្ភសរុប២៤,០០០ដុល្លារហើយសម្រាប់ការលើកទឹកចិត្តនេះ ក្នុងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឧបត្ថម្ភចំនួន២០,០០០ដុល្លារ រដ្ឋមន្ត្រីក្រសួងព័ត៌មានឧបត្ថម្ភចំនួន១,០០០ដុល្លារ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន១,០០០ដុល្លារ ព្រមទាំងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចំនួន២,០០០ដុល្លារទៀត សរុបគឺ២៤,០០០ដុល្លារ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីលទេនោះ សម្ដេចនឹងស្នើទៅព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រង់ព្រះរាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago នេះ ដើម្បីជាការលើកទឹកចិត្តបន្ថែមចំពោះការលើកតម្កើងតម្លៃវប្បធម៌ខ្មែរ ពិសេសគឺក្បាច់គុនខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិនិងអន្តរជាតិនាពេលកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

រំភើបជំនួស! ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនដល់កីឡាករប្រដាល់ប្រេស៊ីល Thiago teixeira

Khmerpress April 8, 2023 08/04/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក មុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនដល់កីឡាករប្រដាល់ប្រេស៊ីល Thiago teixeira ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំនឹងឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនកីឡាករ Thiago។ ខ្ញុំពិតជាមានការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងដែលកីឡាករ Thiago មិនទទួលបានថវិកាសម្រាប់ការប្រកួតចុងក្រោយរបស់គាត់។ មួយរយៈនេះខ្ញុំរងចាំមើលសភាពការខាងភាគីប្រេស៊ីល ដើម្បីជៀសវាងការប៉ះទង្គិចគ្នារវាងបុគ្គលនិងបុគ្គល ក្លឹបនិងក្លឹប សហព័ន្ធនិងសហព័ន្ធប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ។ » ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «បើយោងទៅតាមភ្នាក់ងាររបស់កីឡាករ Thiago គាត់បានបញ្ជាក់ថាកីឡាករ Thiago បានធ្វើតាមល័ក្ខខ័ណ្ឌទាំងអស់ទាំងមុននិងក្រោយពេលប្រកួត។ ពោលគឺគាត់បានគោរពតាមកាតព្វកិច្ចរបស់គាត់ទាំងអស់ក្នុងកិច្ចការងារឡើងប្រកួតមួយនេះ។ ហេតុដូច្នេះហើយពេលនេះ ម៉ោងនេះ វាគឺជាពេលវេលាដែលខ្ញុំត្រូវជួយគាត់នៅចំនួនទឹកប្រាក់ ៣៥០០ដុល្លារ នេះជាដាច់ខាត។ […]

កីឡាករប្រដាល់ Thiago Teixeira ត្រូវស្ថាប័ន​​ WMO ដកហូតខ្សែក្រវ៉ាត់ និងហាមមិនឱ្យចូលរួមគ្រប់ការប្រកួតពាក់ព័ន្ធនឹង WMO

Naren April 6, 2023 06/04/2023

កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក (World Muay Thai Organization) ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO World Title និងហាមឱ្យប្រកួតនៅសង្វៀន WMO ទៀត ក្រោយពីការប្រកួតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលគាត់តំណាងបានប្រកួតតំណាង «គុនខ្មែរ» នៅសង្វៀន Apex Fight Series របស់ប្រទេសអាឡឺម៉ង់ និងបានឈ្នះខ្សែក្រវ៉ាត់ WMO World Muay Thai Organization Middleweight ពីការប្រកួតមួយនោះ។ ស្ថាប័នម៉ឺយថៃពិភពលោក (WMO) បានចោទថា សកម្មភាពរបស់កីឡាករប្រដាល់ Thiago Teixeira បានបម្រើឱ្យនយោបាយ បង្អាប់​កីឡា​ជាតិ​ថៃ និង​ញុះញង់​ឱ្យមានការស្អប់គ្នា ហើយថា វាគឺជាទង្វើមិនសមរម្យនោះឡើយ។ ពួកគេបាននិយាយថា Thiago Teixeira មិនត្រឹមតែប្រមាថ​​ខ្លួន​គាត់ ​និង​កីឡា​ប៉ុណ្ណោះ​ទេ គាត់ថែមទាំងមិនគោរពដល់លោក Gary Barrett ដែលជាប្រធាន WMO នៅអាល្លឺម៉ង់ និងជាអ្នកលើកស្ទួយដល់ […]

ឧកញ៉ា ស្រី ចាន់ថន ប្រកាសបង្កើតមូលនិធិគុនខ្មែរ ក្នុងគោលបំណង៣ធំៗ

Naren April 5, 2023 05/04/2023

ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បានប្រកាសបង្កើតមូលនិធិគុនខ្មែរ ក្រោយមានការសំណូមពរពីសាធារណជន ដោយលោកបានបន្ថែមថា មូលនិធិមានគោលបំណង៣ធំៗដូចជា ដើម្បីឱ្យមានថវិកាក្នុងការទ្រទ្រង់កីឡាករ, ជួយកីឡាករដែលមិនសូវមានថវិកាដើម្បីព្យាបាលរបួស និងដើម្បីមានថវិកាមួយចំនួនក្នុងការរៀបចំប្រកួត។ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «ដោយសារតែមានបងប្អូនសំណូមពរឲ្យខ្ញុំបង្កើតមូលនិធិគុនខ្មែរ ដូច្នេះថ្ងៃនេះខ្ញុំសូមប្រកាសជាសាធារណថា ខ្ញុំនឹងបង្កើតមូលនិធិគុនខ្មែរតាមសំណូមពរបងប្អូនយើងទាំងអស់គ្នាដើម្បីលើកស្ទួយគុនខ្មែរឲ្យកាន់តែល្បីល្បាញមួយកម្រិតបន្ថែមទៀត។ មូលនិធិនេះមិនមែនជារបស់ខ្ញុំនោះទេ ប៉ុន្តែគឺជារបស់ប្រជាជនកម្ពុជាគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស ដូច្នេះខ្ញុំសូមអញ្ជើញឲ្យបងប្អូនចូលរួមគាំទ្រមូលនិធិមួយនេះទាំងអស់គ្នា។ គោលបំណងក្នុងការបង្កើតមូលនិធិនេះមានដូចជា៖ -ទី១៖ ដើម្បីមានថវិការក្នុងការទ្រទ្រង់កីឡាករ ដូច្នេះកីឡាករគុនខ្មែរមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តោតទៅលើការហ្វឹកហាត់១០០%។ -ទី២៖ ដើម្បីជួយកីឡាករដែលមានរបួសអំឡុងពេលប្រកួត ព្រោះកន្លងមកនៅពេលកីឡាករគុនខ្មែរមានរបួសអំឡុងពេលប្រកួត ពួកគាត់មិនសូវមានថវិកាដើម្បីព្យាបាលរបួសនោះទេ។ -ទី៣៖ ដើម្បីមានថវិកាមួយចំនួនក្នុងការរៀបចំកម្មវិធីប្រកួតជាលក្ខណជាតិនិងអន្តរជាតិ។ អាស្រ័យហេតុនេះតើបងប្អូនមានយោបល់បែបណាដែរ? សូមបងប្អូនខម្មិននៅខាងក្រោមអត្ថបទមួយនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»៕

លោកស្រី តាំង ហ្គេចលៀង ស្នើទទូចឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ឈប់ការជជែកវែកញែករឿងអ្នកមានអ្នកក្រ ហើយប្រកាសដាក់ពាក្យប្តឹង ជនឱកាសនិយម ដែលលួចក្លែងបន្លំ Facebook លោកស្រី បង្កចលាចល

Khmerpress April 5, 2023 05/04/2023

(ភ្នំពេញ)៖ លោកស្រី តាំង ហ្គេចលៀង ជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានស្នើទទូចឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ឈប់ការជជែកវែកញែករឿងអ្នកមានអ្នកក្រតទៅទៀត ហើយប្រកាសដាក់ពាក្យប្តឹង ជនឱកាសនិយម ដែលលួចក្លែងបន្លំផេក (Facebook Page) លោកស្រី បង្កចលាចល។ តាមរយៈបណ្តាញសង្គម លោកស្រី តាំង ហ្គេចលៀង បានសរសេរដូច្នេះថា៖ «ចា៎ជំរាបសួរ 🙏🙏🙏 បងប្អូនខ្មែរទាំងអស់​ទាំងនៅក្នុងស្រុក​ និងនៅក្រៅស្រុក​ ខ្ញុំសុំអង្វរបងប្អូនទាំងអស់​គ្នាថា​ គោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហេីយ​ ដោយសារខ្ញុំខ្សោយនូវសិល្ប: និងអក្សរសាស្ត្រខ្មែរ​ ក្នុងការនិយាយឬនិយាយដោយឡែក គឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញៗ​ ដែលធ្វេីឱ្យមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត​ ពិសេសគឺធ្វេីអោយសម្តេចពុក​ ហត់នឿយ​ ច្រេីនណាស់ដោយសារកំហុសរបស់នាងខ្ញុំនេះ​ ហេតុនេះនាងខ្ញុំសុំលំអោនកាយសំពះអង្វរ 🙏🙏🙏 បងប្អូនទាំងអស់មេត្តា​ ខន្តី​អភ័យទោស​ ដល់កំហុសដោយអចេតនារបស់នាងខ្ញុំនេះផងចុះ​ ពិសេសសូមបងប្អូន​ មេត្តា​គោរពនូវខ្លឹមសារនៃការបកស្រាយរបស់សម្តេចពុក (សម្តេចតេជោ)ផង🙏🙏🙏 ដោយសារប៉ុន្មានថ្ងៃនេះ មានការលួចក្លែងបន្លំផេករបស់នាងខ្ញុំ​ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ នៅក្រសួងមហាផ្ទៃ​ រួចរាល់ហេីយព្រឹកនេះ​ ហេតុនេះសូមបងប្អូនមេត្តា🙏🙏🙏បញ្ឈប់នូវសកម្មភាពខុសឆ្គងនេះទៅ​ ដេីម្បីជួយរក្សានូវសណ្នាប់ធ្នាប់​ សន្តិសុខសង្គម​ ព្រោះនាងខ្ញុំ […]

ឧកញ៉ា ស្រី ចាន់ថន បង្ហាញគំរូខ្លះៗនៃក្លឹបគុនខ្មែរជើងឯកពិភពលោក ដែលក្រុមការងារលោកបានធ្វើការរចនា

Naren April 4, 2023 04/04/2023

ឧកញ៉ា ស្រី ចាន់ថន ថ្មីៗនេះបានបង្ហាញពីការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោក ដែលលោកបានឱ្យដឹងថាក្លឹបគុនខ្មែរនេះមានទីតាំងនៅភ្នំពេញ។ តាមរយៈរូបភាពដែលរចនាបែប 3D គេសង្កតឃើញថាការរចនាក្លឹបគុនខ្មែរនេះមានរូបភាពប្រាសាទបាយ័ន និងយ័ន្តបែបខ្មែរ មានភាពទូលាយ ដែលមើលទៅពិតជាសាកសមជា ក្លឹបគុនខ្មែរជើងឯកពិភពលោក។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យជម្រាបប្រាប់មហាជនថា៖ «ការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។ យ៉ាងណាមិញខ្ញុំសូមចែករំលែកកិច្ចការងារខ្លះៗដែលក្រុមការងារបានធ្វើនាពេលកន្លងមកដូចនៅក្នុងរូបខាងក្រោមបងប្អូន»។ លោកបានលើកឡើងថា លោកតែងតែស្រមៃចង់បង្កើតក្លឹបមួយដែលមានស្តង់ដារអន្តរជាតិតាំងពីជិតដប់ឆ្នាំមុនមកម្ល៉េះស្របពេលជាមួយគ្នាមកដល់ពេលនេះក្តីស្រមៃជិតបានសម្រេចហើយ។ ដោយសារតែមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ទើបលោកអាចឈានមកដល់ចំណុចនេះបាន។ លោកបន្តថា «ដូច្នេះខ្ញុំសូមលើកម្រាមដៃដប់ដើម្បីអរគុណបងប្អូនខ្មែរគ្រប់រូបពីចម្ងាយ។ ពូជខ្មែរគឺជាពូជអ្នកតស៊ូ អ្នកក្លាហ៊ាន និងជាអ្នកស្នេហាជាតិ ដូច្នេះក្នុងនាមខ្ញុំគឺជាកូនចៅជំនាន់ក្រោយខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំដឹងថាដំណើរមួយនេះមិនស្រួលនោះទេ ប៉ុន្តែខ្ញុំមានបងប្អូនជាង១៦លានអ្នកនៅពីក្រោយខ្នងរបស់ខ្ញុំ ដូច្នេះខ្ញុំមិនមានការភ័យខ្លាចឬមានការតក់ស្លុតបន្តិចណាឡើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»។ ក្រោយពី ឧកញ៉ា ស្រី ចាន់ថន បានបង្ហាញពីគំរូក្លឹបនេះ មហាជនជាច្រើនបានសម្តែងក្តីរំភើបនឹងចង់ឃើញក្លឹបគុនខ្មែរជើងឯកពិភពលោក សាងសង់លេចចេញជារូបរាង និងដំណើរការឆាប់ៗ។ សូមរំលឹកថាក្លឹប គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) នឹងលេចរូបរាងឆាប់ហើយ ហើយមូលហេតុដែលឧកញ៉ា ស្រី ចាន់ថន សម្រេចចិត្តដាក់ឈ្មោះនេះក៏ដោយសារតែចង់ឲ្យកីឡាគុនខ្មែរ ក្លាយទៅជាកីឡាកម្រិតពិភពលោក។ […]

កីឡាករប្រដាល់ Thiago ចេញប្រកួតនៅអាល្លឺម៉ង់ នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជា ជាមួយគ្នា

Naren March 22, 2023 22/03/2023

(ភ្នំពេញ)៖ កីឡាករប្រដាល់ Thiago Teixeira ដែលមានដើមកំណើតជាជនជាតិប្រេស៊ីល បានប្រកាសថារូបគាត់នឹងប្រកួតនៅកម្មវិធី Apex Fight Series នាថ្ងៃទី០១ មេសា ខាងមុខនេះនៅប្រទេសអាល្លឺម៉ង់ នឹងតំណាងឱ្យទង់ជាតិប្រេស៊ីល និងទង់ជាតិកម្ពុជា ជាមួយគ្នា។ ជាមួយគ្នានេះលោកឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថាលោក Thiago នឹងចាកចេញទៅអាឡឺម៉ង់ នៅថ្ងៃទី២២ ខែមីនានេះ ដោយលោកបានជូន ក្លុក​តេជ និង ប្រថាប់ដៃ ទៅកាន់កីឡាករ Thiago ដើម្បីឱ្យគាត់មានស្មារតីខ្លាំងក្លា មោះមុត និងក្លាហាន។ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិថា Thiago នឹងចេញដំណើរទៅប្រទេសអាឡឺម៉ង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។ ថ្ងៃនេះផងដែរ ខ្ញុំបានជូន ក្លុក​តេជ និង ប្រថាប់ដៃ ទៅកាន់កីឡាករ Thiago ដើម្បីឲ្យគាត់មានស្មារតីខ្លាំងក្លា មោះមុត និងក្លាហាន។ ដោយគាត់ឡើងវ៉ៃលើកនេះគឺតំណាងឲ្យប្រទេសកម្ពុជា តំណាងឲ្យគុនខ្មែរ។ កីឡាករ Thiago […]

ហួសចិត្ត! ទំនេរនាំគ្នាបង្ហោះម៉ូតូកាត់ព្រឹក ជ្រុលមកបុ.កឡានគេចតមុខផ្ទះ

Naren March 21, 2023 21/03/2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីដែលមានយុវជនមួយក្រុមបាននាំគ្នាបង្ហោះម៉ូតូ បណ្តាលឱ្យរេចង្កូតបុករថយន្តមួយគ្រឿងដែលចតនៅមុខផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣២នាទីព្រឹក នៅក្នុងបុរីស្ថិតនៅផ្សាររតនាផ្លាហ្សា ជិតស្ពានអាកាសផ្សារដីហ៊ុយ ដែលមានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមការបង្ហោះរបស់ម្ចាស់រថយន្តឈ្មោះ Eum Sophanaly បានបង្ហោះរូបភាព និងវិដេអូ ព្រមទាំងសរសេររៀបរាប់ថា៖ «កុំឱ្យចាប់បានឱ្យសោះអាក្អូន ឡានចតមុខផ្ទះចូលក្នុង ហើយផ្លូវបុរីឡើងទូលាយល្វឹងវានៅជិះមកបុកបានទៀត(បង្ហោះម៉ូតូមកបុក) មានវីដេអូតាមរកអាក្អូនឯងទាល់តែឃើញ»៕

ចូលរួមរំលែកទុក្ខ! ស្ត្រីរងគ្រោះ ដែលត្រូវគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេសប្រហែសបណ្តាលឱ្យដា.ច់ពោះវៀន ពេលនេះបានទទួលមរណភាពហើយកាលពីយប់មិញ

Khmerpress March 16, 2023 16/03/2023

រាជធានីភ្នំពេញ៖ ស្ត្រីរងគ្រោះឈ្មោះ សៀង ស្រីអូន អាយុ២២ឆ្នាំ ដោយបានអះអាងថា គ្រូពេទ្យ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការធ្វេសប្រហែសបានបូមរំលូតទារកដាច់ទាំងស្បូន និងពោះវៀនតូចមកជាមួយ បណ្ដាលឱ្យរងបួសធ្ងន់។ ពេលនេះស្ត្រីរងគ្រោះនោះ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ យប់មិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Chum Sarath នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះ និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ប្អូនស្រី សៀង ស្រីអូន ដែលទៅទទួលសេវាពន្លូតកូន ដោយសារកូនបាត់បង់ជីវិតក្នុងផ្ទៃអាយុ ០៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ គាត់បានទទួលមរណៈភាព កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ យប់មិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហើយ។ សពប្អូនស្រីយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិពងទឹក […]

លោកតាទាំង២នាក់បងប្អូន វ័យ៨០ផ្លាយហើយ ដើរបេះត្រកួនលក់ ដើម្បីតែអាហារមួយពេលៗរបស់ខ្លួន យ៉ាងត្រដាបត្រដួសជាទីបំផុត

Naren March 13, 2023 13/03/2023

លោកតាទាំង២ វ័យ៨០ផ្លាយហើយ នៅតស៊ូដើរបេះត្រកួនលក់ ដើម្បីជីវិតចុងក្រោយ នេះបើយោងតាមការបង្ហោះរបស់ លោក ផន ផល្លា បច្ចុប្បន្នជាអ្នកគ្រប់មណ្ឌលមែកឈើដែលជាកន្លែងទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា​ លោកនឹងបញ្ចូលលោកតាទាំង២ ចូលទៅក្នុងបញ្ជីចាស់ជរាដែលគ្មានទីពឹង ដែលលោក ផន ផល្លា ទទួលបន្ទុកទំនុកបម្រុងប្រចាំខែ។ អ្នកគ្រប់មណ្ឌលមែកឈើ រូបនេះបានឱ្យដឹងថា លោកតា២នាក់បងប្អូនមានការលំបាកខ្លាំង ធ្វើការទាំងវ័យជរា ដើម្បីតែអាហារមួយពេលៗរបស់ខ្លួន យ៉ាងត្រដាបត្រដួសជាទីបំផុត។ អ្វីដែលគួរឱ្យខ្លោចចិត្តនោះ ទាំងស្បែកជើង សម្លៀកបំពាក់ លោកតាបានរើសស្បែកជើងដែលគេចោលយកមកពាក់ទាំងមិនត្រូវគូ ងាកទៅអាវ-ខោនិងក្រមាដែលលោកតាទាំង២ បានកំពុងតែពាក់វិញ គឺមានសភាពចាស់ និងរហែកធ្លុះធ្លាយថែមទៀត។ លោកបានបន្តថា «ហើយអ្វីដែលធ្វើអោយខ្ញុំកាន់តែខ្លោចចិត្តនោះ គឺមួកឬដួន ដែលលោកតាពាក់ អង្គុយលក់ត្រកួនតែម្តង គឺគាត់បានរើសថង់ប្លាស្ទិក មានខ្មៅ មានស យកមកដេរ ហើយចោះចងជាមួយកំណាត់ឬស្សីខ្លះ ឈើខ្លះ និងស្លឹកស្លាងាប់ៗខ្លះ ដើម្បីធ្វើមួក ឬដួននោះពាក់កុំឲ្យក្តៅ។ ជាការពិត ខ្ញុំបានសួរលោកតាទាំង២ថាតើលោកតា មានរបស់របរ ឬសំលៀកបំពាក់ណាដែលថ្មី សម្រាប់ប្រើប្រាស់នឹងគេដែឬទេ? លោកតាបានបន្លើរឡើងថា៖ សម្រាប់កង់ដ៏ចាស់មួយនេះ ក្នុងការបណ្តើរដឹកយកត្រកួនទៅលក់ គឺគាត់បានសុំកង់ដែលគេចោលនោះទេ ងាកទៅស្បែកជើង ខោអាវ ក្រមា […]