សង្គម

សង្ក្រាន្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត រៀងរាល់ចុងសប្តាហ៍រហូតដល់ដំណាច់ខែមេសា

Naren April 18, 2023 18/04/2023

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ផេក សង្រ្កាន្ត ស្វាយរៀង បានឱ្យដឹងថា សង្ក្រាន្តស្វាយរៀង នឹងបន្តរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ នៅតំបន់ត្រជាក់ចិត្ត រយៈពេល ៤ថ្ងៃ គឺរៀងរាល់ថ្ងៃសៅរិ៍-អាទិត្យ ខែមេសា ឆ្នាំ២០២៣ ចាំពីម៉ោង ១រសៀលរហូតដល់ម៉ោង ៥ល្ងាច តទៅ។ យោងតាមអនុសាសន៍របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីបន្តភាពសប្បាយរីករាយជូនដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរក្រុមការងារសង្ក្រាន្តស្វាយរៀង សហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត នៃ កម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ ទៅ តាមកម្មវិធីដូចខាងក្រោម៖ • ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២២-២៣ ខែមេសា ឆ្នាំ២០២៣ ចាប់បើកពីដំណើរពីរម៉ោង ១៣:០០នាទី – ១៧:០០នាទី។ • ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ ចាប់បើកដំណើរការពីម៉ោង ១៣:០០នាទី – ១៧:០០នាទី ។ […]

បុរសម្នាក់ដែលស្លៀកពាក់សុីវិល ហើយចេញមកកាក់រថយន្តយកលុយនៅស្ពានស្ទឹងមានជ័យ តាមពិតជាអ្នករត់ម៉ូតូឌុប មិនមែនជាសមត្ថកិច្ចនោះទេ

Naren April 18, 2023 18/04/2023

(ភ្នំពេញ)៖ បុរសម្នាក់ដែលស្លៀកពាក់សុីវិល ចេញមកកាក់រថយន្តយកលុយកាលពីវេលាម៉ោង១០:២២នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នោះ មិនមែនជាសមត្ថកិច្ចនោះទេ មានឈ្មោះ សុខ សុបុណ្យ អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រចាំនៅម្តុំស្ពានស្ទឹងមានជ័យ។ នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ ប្រភពបានឱ្យដឹងថា បន្ទាប់ពីបានឃេីញការផ្សព្វផ្សាយព័ត៌មាននេះ នៅលេីបណ្តាញសង្គម ក្រុមការងារបានធ្វេីការស្រាវជ្រាវ ដេីម្បីរកមុខជនសុីវិលនេះ រហូតដល់ថ្ងៃច័ន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវរកគាត់ឃេីញនៅម្តុំស្ពានស្ទឹងមានជ័យ ហេីយបានហៅគាត់មកសាកសួរ និងបំភ្លឺ លេីករណីចេញយកលុយឡាននៅពេលយប់ ។ តាមការបញ្ជាក់របស់បុរសម្នាក់នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង២២ នាទីយប់ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យតាមបណ្តាយផ្លូវមុន្នីរ៉េត ដោយឃើញសភាពស្ងាត់ មិនមានសមត្ថកិច្ចនៅគោលដៅ ម្យ៉ាងទៀតរត់ម៉ូតូមិនមានភ្ញៀវសោះ រហូតដល់កណ្តាលយប់ ទេីបគាត់ក៏ឆ្លៀតឱកាសចេញមកជាមួយដំបងបំភ្លឺផ្លូវ ដេីម្បីហៅរថយន្តខ្លះគ្រាន់បានថវិកាបន្តិចបន្តួច ដេីម្បីផ្ញេីជូនទៅម្តាយចាស់ជារាដែលមានអាយុ ៨៤ឆ្នាំ នៅឯខេត្តមុនចូលឆ្នាំ។ បុរសម្នាក់នេះបានសារភាព ទទួលកំហុស ហេីយបានបញ្ជាក់ថា មិនមានបំណងណាមួយបន្លំជាសមត្ថកិច្ចនោះទេ ជាមួយនោះដែរគាត់បានធ្វេីការសុំទោសជាសាធារណៈចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ […]

ឧកញ៉ា ស្រី ចាន់ថន នឹងឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ ថែមទាំងចេញថ្លៃព្យាបាលជើងឆ្វេង និងកែងដៃដល់កីឡាករ ឈឿង ល្វៃ

Khmerpress April 18, 2023 18/04/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេកប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នឹងឧបត្ថម្ភថវិកាទៅកីឡាករ ឈឿង ល្វៃ ចំនួន ៤លានរៀល (១ពាន់ដុល្លារ) តាមការសន្យា ថែមទាំងចេញថវិកាទាំងស្រុងសម្រាប់ការព្យាបាលជើងឆ្វេង និងកែងដៃដល់ ល្វៃ ផងដែរ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ យ៉ាងដូច្នេះថា៖ «ដោយសារ ឈឿង ល្វៃ មានរបួសជើងជាដំណំខ្ញុំនឹងឧបត្ថម្ភថវិកាសរុបទៅកីឡាករ ឈឿង ល្វៃ ចំនួន ៤លានរៀល (១ពាន់ដុល្លារ) តាមការសន្យា។ ខ្ញុំក៏នឹងចេញថវិកាទាំងស្រុងសម្រាប់ការព្យាបាលជើងឆ្វេង និងកែងដៃរបស់ល្វៃផងដែរ ព្រោះខ្ញុំចង់ឃើញល្វៃអាចចូលរួមប្រកួតស៊ីហ្គេមនៅប៉ុន្មានថ្ងៃទៀតនេះ។ ថ្ងៃក្រុមការងាររបស់ខ្ញុំនឹងនាំល្វៃទៅស្កេនភ្លៅ និងកែងដៃដើម្បីដឹងច្បាស់អំពីអាការៈរបស់គាត់។» ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ល្វៃនឹងអាចជាសះស្បើយជើងឆ្វេង និងកែងដៃរបស់គាត់ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ។ ស្របពេលជាមួយគ្នាខ្ញុំនឹងចុះហត្ថលេខាយកកីឡាករ ឈឿង ល្វៃ ចូលក្លឹបប្រដាល់គុនខ្មែរជើងឯកពិភពលោកផងដែរ។ ស៊ូៗប្អូនល្វៃ ខ្ញុំសង្ឃឹមថាប្អូននឹងជាសះស្បើយមុនពេលការប្រកួតស៊ីហ្គេមឈានចូលមកដល់៕» ប្រភព៖ ស្រី […]

ទីបំផុត! គ្រួសាររបស់កីឡាករប្រដាល់ Thiago Teixeira ទទួលបានសញ្ជាតិខ្មែរពេញលេញហើយ និងមានឈ្មោះខ្មែរថា «សែន ចន្ទរិទ្ធីគុន»

Khmerpress April 15, 2023 15/04/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តំណាងឲ្យរដ្ឋាភិបាលក្នុងការផ្តល់លិខិតផ្លូវការសញ្ជាតិខ្មែរដល់កីឡាករធីអាហ្គោ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបយ៉ាងដូច្នេះថា៖ « ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចពុកបានស្នើរសុំអង្គព្រះមហាក្សត្រដើម្បីផ្តល់សញ្ជាតិខ្មែរឲ្យកីឡាធីអាហ្គោ។ ស្របពេលជាមួយគ្នាខ្ញុំបាទ សូមអរគុណព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យផ្តល់សញ្ជាតិខ្មែរទៅឲ្យកីឡាករ ធីអាហ្គូ។ ទីបំផុតកីឡាករធីងាហ្គូទទួលបានសញ្ជាតិខ្មែរពេញលេញហើយបងប្អូន។ » សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ យោងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសជាសាធារណៈថា ឈ្មោះផ្លូវការជាភាសាខ្មែររបស់កីឡាករ Thiago គឺ (សែន ចន្ទរិទ្ធីគុន) ។ ឧកញ៉ា ស្រី ចាន់ថន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរគ្រប់រូបដែលបានខមិនដាក់ឈ្មោះឲ្យកីឡាករ រិទ្ធីគុន ផងដែរ។ បើមិនមានការគាំទ្រពីបងប្អូនទាំងអស់គ្នានោះទេ ឈ្មោះមួយនេះមិនអាចលេចចេញជារូបរាងឡើយ ៕ ប្រភព៖ ស្រី […]

ថ្ងៃស្អែកកីឡាករប្រដាល់ Thiago Teixeira នឹងទទួលលិខិតផ្លូវការសញ្ជាតិខ្មែរ នៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌

Khmerpress April 13, 2023 13/04/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសដល់សាធារណៈជនឱ្យបានជ្រាបថា នៅថ្ងៃស្អែក កីឡាករប្រដាល់ Thiago Teixeira នឹងមកទទួលលិខិតផ្លូវការសញ្ជាតិខ្មែរនៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា៖ «តោះបងប្អូនមកថតរូបទាំងអស់គ្នាជាមួយធីអាហ្គោ។ ខ្ញុំសូមប្រកាសជាសាធារណៈថា ថ្ងៃស្អែកកីឡាករធីអាហ្គោ នឹងមកទទួលលិខិតផ្លូវការសញ្ជាតិខ្មែរនៅសួនកម្សាន្តជេតស៍ហ្គាឌិនផាកវិហារសួគ៌។ ដូច្នេះសម្រាប់បងប្អូនដែលតែងតែគោរពស្រលាញ់ និងគាំទ្រកីឡាករធីអាហ្គោ បងប្អូនអាចមកថតរូបជាមួយគាត់ផ្ទាល់បានដោយឥតកំណត់ ចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ១រសៀលតទៅក្នុងសួនកំសាន្តជេត ហ្គាដេនផាក ក្រុង វិហារសួរ៍។ សូមគោរពអញ្ជើញបងប្អូនមកចូលរួមឲ្យបានច្រើនកុះករ។» បញ្ជាក់៖ នេះគឺជាទីតាំងកម្មវិធីបងប្អូន https://maps.app.goo.gl/NPpWiTwU86zTH5789?g_st=ic ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

ទៀតហើយ! រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន មិនខ្លាចគ្រោះថ្នាក់

Naren April 13, 2023 13/04/2023

ថ្មីៗនេះមានការចែករំលែកនៅបណ្តាញសង្គមបង្ហាញនូវករណី រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ផ្លូវល្បឿនលឿន ដែលធ្វើឱ្យមហាជនជាច្រើនសម្តែងការហួសចិត្តចំពោះការបើកបរដោយមិនគោរពច្បាប់បែបនេះ។ យោងតាមវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Leap Love Mean បានបង្ហាញនូវរថយន្តម៉ាក TOYOTA PRIUS មួយគ្រឿងបានបើកបរបញ្រ្ចាសទិសចរាចរណ៍ ដោយម្ចាសគណនីហ្វេសប៊ុកខាងលើ បានសរសេរសារសំណូមពរថា «ខ្ញុំសូមផ្ដាំទៅបងៗដែរជិះលេីផ្លូវល្បឿនលឿនផងដែរថាត្រូវធ្វេីការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតព្រោះកាលពីរសៀលថ្ងៃមិញនេះ ខ្ញុំធ្វេីដំណេីរពីភ្នំពេញទៅខេត្តព្រះសីហនុបានជួបមនុស្សដែលបេីកបរមួយរូបដែលវាភ្លេចយកខួរមកពីផ្ទះទេីបវាបេីកបញ្ច្រាស់ទិសគេឯង។ ហេីយក៏អរគុណដល់ម្ចាស់ឡានធំដែរនៅពីមុខផងដែរពេលហ្នុងបេីគាត់មិនជួយអែបខាងបន្តិចនោះទេមិនថាគ្រួសារខ្ញុំជួបបញ្ហាអ្វីនោះទេ»។​ ក្រោយពីវីដេអូមានការចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសំណូមពរឱ្យសមត្ថកិច្ចកំណត់អត្តសញ្ញាណអ្នកបើកបរ និងកោះហៅមកធ្វើការផាកពិន័យតាមនីតិវិធី៕

ឧកញ៉ា ស្រី ចាន់ថន នឹងសម្រុកការសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីសម្រចបាននូវពហុកីឡដ្ឋានគុនខ្មែរ ដែលអាចផ្ទុកមនុស្សរហូត៣៥០០នាក់

Khmerpress April 11, 2023 11/04/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថា កីឡដ្ឋានប្រាំបីទិស មានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារ នឹងសម្រចការសាងសង់នាពេលឆាប់ៗខាងមុខនេះ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំមានកិត្តិយសសូមប្រកាសជាសាធារណៈថា ថ្ងៃនេះយើងបានរៀបចំកម្មវិធីបញ្ចុះបឋមសាលាក្នុងការសាងសង់កីឡដ្ឋានប្រាំបីទិសនៅសួនកម្សាន្ត Jet’s Garden Park របស់ខ្ញុំនៅតំបន់វិហារសួគ៌។ សូមបញ្ជាក់ផងដែរថា កីឡដ្ឋានប្រាំបីទិសនឹងមានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារផងដែរ។ នៅក្នុងកីឡដ្ឋានប្រាំបីទិសរបស់យើងនឹងអាចផ្ទុកបងប្អូនបានរហូតដល់ទៅ ៣៥០០នាក់ឯណោះ។ ដូច្នេះខ្ញុំនឹងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីសម្រចការសាងសង់អគារកីឡដ្ឋានរបស់យើងឲ្យបានឆាប់បំផុត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន » ៕ ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

លួចលុយជីតា និងគ្រឿងអលង្ការ សរុបជាង១ម៉ឺនដុល្លារ ទៅទិញម៉ូតូ និងទូរស័ព្ទឲ្យមិត្តសម្លាញ់នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន៤នាក់

Naren April 10, 2023 10/04/2023

(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួន បានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លារ រួមទាំងខ្សែក២ខ្សែ កាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយពីកើតហេតុ និងទទួលបានពាក្យបណ្ដឹងជនរងគ្រោះ មានករណីជនសង្ស័យ ប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពគាស់ទ្វារផ្ទះ និងគាស់ថតតុរបស់បុរសឈ្មោះ អ៊ុយ ម៉ៅ អាយុ៦៩ឆ្នាំ ភូមិមហាសេនា ឃុំតាភេម យកបានសម្ភាររួមមាន ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤,៥០០ដុលា្ល រួចគេចខ្លួនបាត់នៅពេលជីតា ជីដូន និងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។ ភ្លាមៗនោះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះតែម្តង។ ជនសង្ស័យឈ្មោះ មូល ពិសិដ្ឋ ហៅពេជ្រ អាយុ១៦ឆ្នាំ ត្រូវជាចៅបង្កើតជនរងគ្រោះ ជាអ្នកធ្វើសកម្មភាពលួច […]

ឧកញ៉ា ស្រី ចាន់ថន តំណាងឱ្យកីឡាករ Thiago ថ្លែងអំណរគុណឯកឧត្តម ខៀវ កាញារីទ្ធ ដែលមានទឹកចិត្តល្អក្រៃលែង ឧបត្ថមថវិកាដល់កីឡាករ Thiago

Khmerpress April 10, 2023 10/04/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានតំណាងឲ្យកីឡាករ Thiago ថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលលោកមានទឹកចិត្តល្អក្រៃលែងក្នុងការណាត់ជួបសំណេះសំណាល ក៏ដូចជាឧបត្ថមថវិកាដល់កីឡាករ Thiago ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទតំណាងឲ្យកីឡាករ Thiago សូមថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលលោកមានទឹកចិត្តល្អក្រៃលែងក្នុងការណាត់ជួបសំណេះសំណាល ក៏ដូចជាឧបត្ថមថវិកាដល់កីឡាករ Thiago របស់យើង។ ជាចុងក្រោយខ្ញុំសូមគោរពជូនពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ មានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ សេចក្តីសុខសុភមង្គលគ្រប់ទិវារាត្រី និងសូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី […]

ឧកញ៉ា ស្រី ចាន់ថន តំណាងឱ្យកីឡាករ Thiago ថ្លែងអំណរគុណដល់សម្តេចតេជោ ឧបត្ថម្ភ ២០,០០០ដុល្លារ ព្រមទាំងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago

Khmerpress April 8, 2023 08/04/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក នៅមុននេះបន្តិច បានតំណាងឲ្យកីឡាករ Thiago សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់កីឡាករ Thiago ចំនួន ២០,០០០ដុល្លារ ព្រមទាំងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរជូនផងដែរ។ ឧកញ៉ា ស្រី ចាន់ថន ពិតជារំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានទឹកចិត្តមេត្តាត្រាប្រណីដល់កីឡាករ Thiago ដោយក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « តំណាងឲ្យកីឡាករ Thiago ខ្ញុំបាទគោរពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកមានទឹកចិត្តមេត្តាត្រាប្រណីដល់កីឡាករ Thiago។ ដោយសម្តេចពុកនឹងឧបត្ថម្ភថវិកាដល់កីឡាករ Thiago ចំនួន ២០,០០០ដុល្លារ និងស្នើសុំទៅកាន់ក្រសួងពាក់ព័ន្ធដើម្បីផ្តល់សញ្ជាតិខ្មែរទៅកាន់កីឡាករ Thiago បន្ថែមទៀត។ ឧកញ៉ា ស្រី ចាន់ថន […]