សិល្បៈ

គំរូល្អ! លីម តិចម៉េង ប្រកាសជំហរមិនរួមការងារជាមួយម្ចាស់ល្បែងស៊ីសង Online ព្រោះមិនចង់ឱ្យមនុស្សជំនាន់ក្រោយធ្វើតាម

Khmerpress August 25, 2023 25/08/2023

រាជធានីភ្នំពេញ៖ កំលោះតូច លីម តិចម៉េង ម្ចាស់ពានក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលមហាជនសរសើរមិនដាច់ពីមាត់ ទាំងរូបសម្រស់ស្រស់ស្អាត អត្តរិកល្អ ចេះគោរព និងមានសមត្ថភាព បានប្រកាស គោលជំហរថា មិនរួមការងារលើប្រភេទល្បែងស៊ីសង Online នោះទេ ព្រោះមិនចង់ឱ្យមនុស្សជំនាន់ក្រោយមើលជាគំរូ។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង បានប្រកាសកាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ។​ តាមរយៈខ្លឹមសារសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កំលោះតូច លីម តិចម៉េង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមអធ្យាស្រ័យដល់បងៗការងារ ល្បែងស៊ីសង Online ព្រោះខ្ញុំមិនចង់អោយមនុស្សជំនាន់ក្រោយមើលគំរូ នឹង មិនចង់បន្សល់ឈ្មោះ…ទៅថ្ងៃក្រោយទេ សូមយោគយល់មិនថាថ្ងៃនេះថ្ងៃក្រោយគឺ១ជីវិតខ្ញុំនៅតែប្រកាន់គោលការណ៍មួយនេះជារៀងរហូត ពីខ្ញុំបាទ លីម តិចម៉េង សូមបងប្អូនដែលទទួលការងារនេះ នឹង ម្ចាស់ល្បែងស៊ីសង online ទាំងអស់មេត្តាអធ្យាស្រ័យ គោលបំណងខ្ញុំគ្រាន់តែចង់អោយបងប្អូនទូទាំងប្រទេសយល់ថា គុណធម៌ជីវិត វាពិតជាសំខាន់ក្នុងនាមជាមនុស្ស។ » កំលោះតូច លីម តិចម៉េង បានសរសេរបន្ថែមទៀតនៅក្នុងខមិនថា៖ «លុយ ការងារ […]

អបអរសាទរ!! Miss Grand ភ្នំពេញ កញ្ញា ភឹម ស្រីនោ ជាម្ចាស់គ្រងមកុដ Miss Grand Cambodia2023 មិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ ព្រមទាំងមានសមត្ថភាពទៀតផង ដែលអាចឆ្លើយសំនួរបានយ៉ាងល្

Nisaiy KP August 20, 2023 20/08/2023

(ភ្នំពេញ)៖ កាលពីយប់មិញនេះ យើងបានដឹងហើយថាមានការប្រកួត Miss Grand Cambodia 2023 ត្រូវជាថ្ងៃគម្រប់ខួបលើកទី ១០ដែលបង្កើតកម្មវិធីនេះឡើង។ ដោយឡែកយើងក៏បានរកឃើញម្ចាស់គ្រងមកុដដ៏ស្រស់ស្អាតនេះហើយ គឺបានទៅលើ Miss Grand ភ្នំពេញ កញ្ញា ភឹម ស្រីនោ ហៅកាត់ថា Na No ដោយរូបនាងមានសម្រស់ស្រស់ស្អាតលេចធ្លោ ថែមទាំងមានសមត្ថភាពឆ្លើយសំនួរបានយ៉ាងល្អ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មា ព្រមទាំងមានហ្វេនៗជាច្រើន បានមកគាំទ្ររូបនាង ជាពិសេស កញ្ញា ភឹម ស្រីនោ ហៅកាត់ថា Nano is the real fighters ដោយរូបនាងបានឆ្លងកាត់ការប្រកួន ២លើករួចមកហើយ រីឯលើកនេះគឺជាលើកទី3 រូបនាងបានដុះខាត់ឲ្យយើងបានឃើញថាគាត់ពិតជាសាកសមនឹងម្កុដក្នុងឆ្នាំនេះពិតប្រាកដមែន។ ហើយអ្នកដែលទទួលបានតំណែងរងទាំង បួនគឺបានទៅលើ៖ 1st Runner up-ក្រចេះ 2st Runner up-ប៉ៃលិន 3st Runner up-កំពង់ធំ 4st Runner up-ព្រះសីហនុ៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធាន​សមាគម​សិល្បករ ច​ន ច័ន្ទ​ល​ក្ខិ​ណា ទុកពេល២៤ម៉ោងឱ្យបុគ្គលដែលប្រមា.ថ តារាចម្រៀង ស៊ឹម ថៃណា មកសុំទោសនៅចំពោះមុខ

Naren August 9, 2023 09/08/2023

(ភ្នំពេញ)៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ ច​ន ច័ន្ទ​ល​ក្ខិ​ណា នៅរសៀលនេះបានឱ្យដឹងថា បុគ្គលដែលជេរប្រមាថ តារាចម្រៀង ស៊ឹម ថៃណា នៅភោជនីយដ្ឋានមួយកន្លែង មកទល់ពេលនេះមិនអើពើមកសុំទោស ស៊ឹម ថៃណា នៅឡើយទេ។ ច​ន ច័ន្ទ​ល​ក្ខិ​ណា បានលើកឡើងថានឹងបន្តទុកពេលឱ្យរយៈពេល២៤ម៉ោងទៀត ចាប់ពីម៉ោង២រសៀលនេះរហូតដល់ម៉ោង២រសៀលថ្ងៃស្អែក បើជននោះនៅមិនអើពើទៀត ខ្លួននឹងស្នើរទៅម្ចាស់ភោជនីយដ្ឋានដើម្បីសុំយករូបជននោះពី Camera សុវត្ថិភាពមកបង្ហាញមុខជាសាធារណៈ និងស្នើរទៅក្រសួងកិច្ចការនារី​ដើម្បីស្នេីសុំជំនួយផ្នែកច្បាប់។ ប្រធាន​សមាគម​សិល្បករ​ខ្មែរ ច​ន ច័ន្ទ​ល​ក្ខិ​ណា បានរៀបរាប់ថា៖ «មកដល់ម៉ោងនេះហើយជនដែលជេរប្រមាថប្អូនស្រី ស៊ឹម ថៃណា នៅមិនទាន់ទាក់ទងមកសួររឿងហេតុ ហើយ មិនអើពើនិងការមកសុំទោសប្អូនស្រីនៅចំពោះមុខទេ ដូច្នេះក្នុងនាមនាងខ្ញុំជា ប្រធានសមាគមសិល្បករខ្មែរ ខ្ញុំសូមប្រកាសទុកពេលអោយបុគ្គលនោះរយៈពេល២៤ម៉ោង ចាប់ពីម៉ោង២រសៀលនេះរហូតដល់ម៉ោង២រសៀលថ្ងៃស្អែក បើជននោះនៅមិនអើពើទៀត នាងខ្ញុំ និង ប្អូនស្រី សុឹម ថៃណា និងស្នើរទៅម្ចាស់ភោជនីយដ្ឋានដើម្បីសុំយករូបជននោះពី Camera សុវត្ថិភាពមកបង្ហាញមុខជាសាធារណៈ ហើយ នាងខ្ញុំ និងជូនប្អូនស្រីទៅជួបលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី​ដើម្បីស្នេីសុំជំនួយផ្នែកច្បាប់»៕

ភរិយាតារាកំប្លែងនាយពាក់មី ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយនៅរសៀលថ្ងៃនេះ បន្ទាប់ពីនៅក្នុងបន្ទប់ ICU អស់រយៈពេល៣ថ្ងៃ

Khmerpress August 4, 2023 04/08/2023

(ភ្នំពេញ)៖ បន្ទាប់ពីសង្គ្រោះនៅបន្ទប់ ICU នៃមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេល ៣ថ្ងៃរួចមក ពេលនេះភរិយាតារាកំប្លែងនាយពាក់មី បានចេញមកសម្រាកនៅគ្រែពេទ្យ សម្រាប់អ្នកជំងឺធម្មតាវិញហើយ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យបានតាមដានយ៉ាងយកចិត្តទុកដាក់។ តារាកំប្លែងនាយពាក់មី បានថ្លែងប្រាប់យ៉ាងខ្លីឲ្យដឹងថា «ប្រពន្ធរបស់លោកបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយបងប្អូន! បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់៣ថ្ងៃ! អរគុណបងប្អូនដែលជូនពរប្រពន្ធខ្ញុំ។ ខ្ញុំកំពុងចាំដំណឹងពីសមត្ថកិច្ច»។ ជាមួយគ្នានេះ ពាក់ព័ន្ធជាមួយនឹងដំណោះស្រាយ រវាងម្ចាស់ហាងកែសម្ផស្ស ជាមួយនឹងរូបលោក គឺមិនទាន់ចេញជាលទ្ធផលនៅឡើយទេ ដោយលោកកំពុងតែរង់ចាំលទ្ធផលពីសមត្ថកិច្ច ដែលកំពុងធ្វើការជាមួយនឹងម្ចាស់ហាងយីហោ «S88 Beauty»។ សូមបញ្ជាក់ថា ភរិយាតារាកំប្លែងនាយពាក់មី បានចូលទៅម៉ាស្សាមុខឲ្យស នៅមជ្ឃមណ្ឌលថែសម្ផស្សមួយនៅម្ដុំផ្សារធំថ្មីមានឈ្មោះថា «S88 Beauty» កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ ក្រោយពីបន្ដោកសេរ៉ូមសាច់ស្អាតបានប្រហែលជាកន្លះម៉ោង ស្រាប់តែភរិយាលោកមានអាការៈវិលមុខ ថប់ៗដង្ហើម ហើយចាប់ផ្ដើមក្អួតចង្អោរ។ ឃើញសភាពបែបនេះ រូបលោកនាំទៅមន្ទីរពេទ្យឯកជនមួយក្បែរផ្ទះ ប៉ុន្តែពេទ្យឯកជននោះមិនទទួល ព្រោះតែអាការៈធ្ងន់ពេក ទើបរូបលោកសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់តែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាជ្ញាធរសម្រេចបិទទ្វារទីតាំង អេស 88 ប៊ីយូធី ផ្សារធំថ្មី ក្រោយប្រពន្ធនាយពាក់មី រងគ្រោះថ្នាក់ធ្ងន់ធ្ងរពេលទៅទទួលសេវាកម្ម

Khmerpress August 4, 2023 04/08/2023

(ភ្នំពេញ)៖ ទីតាំងយីហោ អេស 88 ប៊ីយូធី ផ្សារធំថ្មី មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលផ្ដល់សេវាកម្មរក្សាសម្រស់ជូនអតិថិជន ត្រូវបានអាជ្ញាធរសម្រេចបិទទ្វារជាបណ្ដោះអាសន្ន បន្ទាប់ពីអ្នកទៅទទួលសេវាកម្មម្នាក់ ដែលត្រូវបានគេស្គាល់ថា ប្រពន្ធរបស់តារាកំប្លែងនាយពាក់មី បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ យោងតាមកំណត់ហេតុបិទទីតាំង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដែលសម្រេចដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ បានបញ្ជាក់ថា ទីតាំងនេះ ពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ តាមការបញ្ជាក់របស់នាយពាក់មី នៅលើបណ្ដាញសង្គម Facebook បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានទៅទីតាំងនេះ ដើម្បីទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស ប៉ុន្ដែក្រោយបុគ្គលិកនៅទីនោះចាក់សេរ៉ូមបញ្ចូលហើយនោះ ស្រាប់តែប្រពន្ធរបស់ខ្លួនមានអាការៈមិនស្រួល ដូចជាថប់ដង្ហើម ណែនដើមទ្រូង។ ភ្លាមនោះ ក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីសង្គ្រោះ។ ជាមួយគ្នានេះ នាយពាក់មី ក៏បានប្រកាសឲ្យម្ចាស់ទីតាំងត្រូវចេញមកដោះស្រាយជាបន្ទាន់ជាមួយសមត្ថកិច្ច ក្នុងករណីធ្វើឲ្យប្រពន្ធរបស់ខ្លួនរងគ្រោះថ្នាក់ ហើយកុំព្យាយាមគេចវេសឲ្យសោះ ព្រោះម្ចាស់ទីតាំងត្រូវបានគេស្គាល់មុខហើយ។ ប៉ុន្ដែទោះជាយ៉ាងណា​ នាយពាក់មី មិនបានបង្ហាញអត្តសញ្ញាណម្ចាស់ទីតាំងជាសាធារណៈនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

នាយ ពែកមី ប្រកាសថា ស្គាល់មុខម្ចាស់ហាងកែសម្ភស្ស «S88 Beauty»ហើយ កុំគេចវេស ចូលមកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម

Khmerpress August 4, 2023 04/08/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ​ហៅ​នាយ ពែកមី នៅមុននេះបន្តិច បានឱ្យដឹងថា លោក បានស្គាល់មុខម្ចាស់ហាងកែសម្ភស្ស «S88 Beauty»ហើយ កុំគេចវេស ចូលមកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម។ នេះបើយោងតាមគណនីហ្វេសប៊ុកដដែលរបស់ នាយ ពែកមី ក៏បានបង្ហាញវីដេអូខ្លីមួយ អំពីស្ថានភាពជំងឺរបស់លោកស្រី ជា សុធីម ហៅ ​ច្រិប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងបន្ទាប់ICU ដោយនិយាយរៀបរាប់ថា នៅពេលដែលគាត់មានអាការៈក្អួត និងឈឺដើមទ្រូង បានតេទៅពេទ្យកែសម្ភស្ស S88 Beauty ប៉ុន្តែគ្មានអ្នកទទួលទូរស័ព្ទនោះទេ។ បន្ទាប់ពីបានឃើញភរិយា​របស់ខ្លួនបែបនេះ នាយ ពែកមី មានការខ្លោចចិត្តជាពន់ពេក ជាពិសេសអាណិតដល់កូន ដែលសួររកម្តាយ តែពេលនេះនៅក្នុងបន្ទប់ICU កំពុងសង្គ្រោះបន្ទាន់ មិនអាចចូលបានទេ។ នាយ ពែកមី បានធ្វើការអរគុណដល់ក្រុមគ្រូពេទ្យកាល់ម៉ែត្រ ដែលយកចិត្តទុកដាក់ព្យាបាលប្រពន្ធរបស់លោកផងដែរ។ គួររំលឹកផងដែរ លោកស្រី ជា សុធីម ហៅ ​ច្រិប ត្រូវបានសង្គ្រោះបន្ទាន់នៅបន្ទប់ICU […]

ប្រពន្ធនាយពាក់មី ចូលសង្គ្រោះបន្ទាន់ ក្រោយព្យួរសេរ៉ូមអោយសាច់ស នៅគ្លីនិកមួយកន្លែងនៅម្តុំផ្សារថ្មី

Khmerpress August 4, 2023 04/08/2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ​ហៅ​នាយ ពែកមី បានជួបទុក្ខធំ ដែលប្រពន្ធជាទីស្រលាញ់របស់លោកឈ្មោះ ​ជា សុធីម ហៅ ​ច្រិប ត្រូវបានសង្គ្រោះបន្ទាន់នៅបន្ទប់ICU អស់រយៈពេល ២ថ្ងៃហើយ បន្ទាប់ពីលោកស្រី បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែង «S88 Beauty» ផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមរយៈខ្លឹមសារក្នុងគណនីហ្វេសប៊ុករបស់ នាយ ពែកមី បានសរសេររៀបរាប់យ៉ាងស្រពោនស្រពាប់ដូច្នេះថា៖ «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU ២ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមអោយសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្ស S88 Beauty នៅថ្ងៃពុធ ទី០២ ម៉ោង១រសៀល តើម្ចាស់ S88 Beauty ទាំង១៣សាខា ជានរណា? » បើយោងតាមកំណត់ហេតុបិទទីតាំងរបស់លោក វង្ស បញ្ញវន្ត ជាអ្នកធ្វើកំណត់ហេតុ បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា […]

អបអរសាទរ! បេក្ខភាពតំណាងកម្ពុជា សោម ស្រីនាថ ជាប់ជយលាភីលេខ១ ក្នុងកម្មវិធី «Bird’s Nest Division» នៅប្រទេសចិន

Khmerpress July 12, 2023 12/07/2023

(ភ្នំពេញ)៖ ពិតជាមោទនភាពណាស់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ខណៈដែលបេក្ខភាពតំណាងឲ្យប្រទេស គឺកញ្ញា សោម ស្រីនាថ បានទទួលជយលាភីលេខ១ ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី «Bird’s Nest Division» នៅក្នុងប្រទេសចិន។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៃកម្មវិធី​ប្រ​កួត Bird’s Nest Division ដែលត្រូវបានប្រារព្ធឡើងរយៈពេល ២​ថ្ងៃ គឺនៅថ្ងៃទី ១០-១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងគង់ចូវ ប្រទេសចិន បេក្ខភាពតំណាងកម្ពុជា កញ្ញា សោម ស្រីនាថ ធ្វើបានយ៉ាងល្អ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ ពិធីការិនីរូបស្រស់​ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស សោម ស្រីនាថ ត្រូវបានជ្រើសរើសជា «Miss Bird’s Nest Cambodia» តំណាងឲ្យសមាគមអ្នកផលិត និងនាំចេញ សំបុកត្រចៀក​កាំកម្ពុជា ចេញទៅប្រកួតក្នុងកម្មវិធី Bird’s Nest Division ឬ «បវរកញ្ញាត្រចៀកកាំ» នៅទីក្រុងគង់ចូវ ប្រទេសចិន។ ក្រោយឆ្លងកាត់ការប្រកួតស្វិតស្វាញរយៈពេល២ថ្ងៃ ស្រីនាថ ធ្វើបានយ៉ាងល្អ […]

រំភើបណាស់! តារាស្រី សឿ សុធារ៉ា ទទួលបានអំណោយពី ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានផ្ដល់ជាថវិកា និងម៉ូតូសម្រាប់កូនៗជិះទៅរៀន

Khmerpress July 11, 2023 11/07/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់អតីតតារាសម្តែងស្រីមួយរូប ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ គឺតារាស្រី សឿ សុធារ៉ា ដោយនៅមុននេះបន្តិច អ្នកនាងបានបង្ហោះសារថ្លែងអំណរអរគុណ ដល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំពោះអំណោយជាម៉ូតូ សម្រាប់កូនៗជិះទៅរៀន និងថវិកាដល់រូបអ្នកនាង។ តាមរយៈសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ តារាស្រី សឿ សុធារ៉ា បានសរសេររៀបរាប់ដោយក្ដីរំភើបរីករាយយ៉ាងដូច្នេះថា៖ «ម៉ូតូ HONDA កក់ក្តៅម្ល៉េះកូន សូមកូនស្រីស្ងួនអោយម៉ាក់ជិះផង ម៉ាក់ជិះពីក្រោយ អោបចង្កេះកូន កក់ក្តៅណាស់ស្ងួន ហើយកិត្តិយសណាស់ថ្លៃ។ កូនហើយចៅៗ សូមថ្លែងអរគុណណាស់ ដល់លោកពុករដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះអំណោយនិងថវិកាដែលផ្តល់អោយកូន និងចៅៗ ដែលផុសចេញពីដួងចិត្តប្រណីមេត្តាពិត »។ សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលជួបអ្នកនាង សឿ សុធារ៉ា ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលបានបាត់បង់ម្ដាយជាទីស្រលាញ់ និងបានផ្តល់ថវិកាសម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗផងដែរ ៕

លីវ ជីលី ក្លាយជាបេក្ខភាព «Miss Supranational» តំណាងឲ្យកម្ពុជា ​ចេញទៅប្រកួតក្នុងកម្មវិធី «Miss Supranational 2023» នៅប្រទេសប៉ូឡូញ

Khmerpress June 26, 2023 26/06/2023

(ភ្នំពេញ)៖ តារាម៉ូដែលកម្ពុជាកញ្ញា លីវ ជីលី បានក្លាយជាបេក្ខភាព «Miss Supranational» តំណាងឲ្យប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី «Miss Supranational 2023» ជាមួយនឹងបេក្ខភាពតំណាងជាង ៧០ប្រទេសទៀតចូលរួម កាលពីរសៀលថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះគឺជាលើកទី២ហើយ ដែលបវរកញ្ញា លីវ ជីលី បានតំណាងឲ្យប្រទេសជាតិនៅលើឆាកអន្តរជាតិ ខណៈជាបទពិសោធន៍ នាងក៏ធ្លាប់ទទួលបានជោគជ័យមួយកម្រិត គួរឲ្យកត់សម្គាល់នៅក្នុងចំណោមបណ្តាប្រទេសជាច្រើន ក្រោយខ្លួនមានឱកាសឈានដល់វគ្គ ២០នាក់ នៅក្នុងកម្មវិធី «Miss GrandInternational 2020» បើកទំព័រប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា នៅក្នុងវិស័យបវរកញ្ញា។ តារាម៉ូដែល លីវ ជីលី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា តាមគម្រោងរូបនាងត្រូវហោះទៅកាន់ប្រទេសប៉ូឡូញ ដែលធ្វើជាម្ចាស់ផ្ទះការប្រកួត «Miss Supran International» នាថ្ងៃទី២៦ មិថុនា ឯណោះទេ តែនាងបានសម្រេចចិត្តទៅមុនកំណត់មួយថ្ងៃ ដើម្បីត្រៀមខ្លួនឲ្យបានស្រួលបន្តិច និងសម្រាកឲ្យបានសមរម្យ មុននឹងចូលរួមក្នុងការប្រកួត។ […]