ចំប៉ីខ្មៅ និយាយថាលោក ជី ដេវីត ត្រូវដុសខាត់នូវ ២ចំនុចនេះឡើងវិញ
Naren
April 22, 2023
22/04/2023
ចំប៉ីខ្មៅ ដែលត្រូវបានគេស្គាល់ថាតារាហ្វេសប៊ុក តែងតែមានវត្តមានវែកញែករឿងរ៉ាវដែលកើតឡើងនៅលើបណ្តាញសង្គម។ ជាក់ស្តែងថ្មីៗនេះ ចំប៉ីខ្មៅ បានចេញវីដេអូរិះគន់ទៅលើលោក ជី ដេវីត ជុំវិញចំនុចខ្វះខាតចំនួន ២ ដែលតារារ៉េបរូបនេះត្រូវដុសខាត់ឡើងវិញ។ ទន្ទឹមគ្នានោះ ចំប៉ីខ្មៅបានដាក់ចំណងជើងលើវីដេអូរបស់ខ្លួនថា «២ចំនុចដែល David គួរតែដុសខាត់»។ នៅក្នុងវីដេអូប្រមាណជាង ៥នាទីនោះ ចំប៉ីខ្មៅបានលើកយកចំនុចខ្វះខាតរបស់លោក ជី ដេវីត ដែលរួមមានដូចជា៖ ចំនុចទី១ ចំប៉ីខ្មៅថា ចម្រៀងរបស់លោក ជី ដេវីត ទី១ អត់មេឡូឌី ឬក៏មេឡូឌីដែលជី ដេវីត មកនៅក្នុងចម្រៀងបាត់ធាតុមួយ។ ដោយចំប៉ីខ្មៅបានលើកឡើងបន្តទៀតថា បទចម្រៀងរបស់លោកជី ដេវីត អត់មានឧបករណ៍ភ្លេងដែលលេងផ្ទាល់ ដូចជាការលេងហ្គីតាផ្ទាល់, ការលេងព្យាណូផ្ទាល់ ឬក៏ឧបករណ៍តន្ត្រីផ្សេងៗដោយផ្ទាល់ គឺលោកជី ដេវីត ជំនួសភ្លេងនៅក្នុងចម្រៀងរបស់លោកដោយប្រើ AI ឬក៏ប្រើបច្ចេកវិទ្យាទំនើបវិញ។ ហេតុនេះទើបធ្វើឲ្យចម្រៀងរបស់លោក ជី ដេវីត ខ្វះរសជាតិនៃឧបករណ៍តន្ត្រី។ និងចំនុចទី ២ ការលេងពាក្យពេចន៍នៅក្នុងចម្រៀង អត់ជួន ផ្ទួន រណ្តំ ដោយបទចម្រៀងរបស់ ជី […]