(ភ្នំពេញ)៖ បង្ហាញខ្លួនដ៏ទាក់ទាញក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ «REDSEA FILM FESTIVAL 2023» នៅប្រទេសអារ៉ាប៊ីសាអូឌីត កញ្ញា ស៉ីន យូប៊ីន បានក្លាយជាតារាស្រីខ្មែរដំបូងគេបង្អស់ ដែលត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីនេះ។ ក្នុងបេសកកម្មក្រៅប្រទេសលើកនេះ ក៏មិនខុសពីសព្វមួយដងដែរ គឺកញ្ញា ស៊ីន យូប៊ីន តែងតែរំលេចនូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរ ដើម្បីឲ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់។ កម្មវិធី «Redsea Film Festival» នៅប្រទេស អារ៉ាប៊ីសាអូឌីត ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក ដែលរួមមានតារាហូលីវូដ និងតារាអាស៊ី ដូចជា Sharon stone, Naomi Campbell, Halle berry, Johnny depp, Sofia Vergara, Mai davikah, Leonardo, Apo nattawin, Milephakphum ជាដើម។ ប្រការនេះបានធ្វើឲ្យ កញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីកម្ពុជាដំបូងគេ ចូលរួមកម្មវិធីនេះ ហើយនាងបានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ត្បិតលើកនេះ ក្នុងឈុតរូបដ៏ស្រស់ស្អាតរបស់ស៊ីន […]