PR

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ថានៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មនានា

Liny Chan January 6, 2026 06/01/2026

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយឯកឧត្តមសារជាថ្មី ហើយសម្ដេចបានសម្ដែងនូវការពេញចិត្តចំពោះបេសកកម្មក៏ដូចជាកិច្ចការរបស់ឯកឧត្តម ដែលបានបំពេញក្នុងព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីតមានភាពរីកចម្រើន ជាពិសេសការសម្របសម្រួលរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតកន្លងទៅនេះ ដែលទាំងអស់នេះបង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។ នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលានៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថាក្នុងរយៈពេលបំពេញបេសកកម្មការងារនៅកម្ពុជា ឯកឧត្តមមានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។ ឯកឧត្តមក៏បានឃើញពីភាពរីកចម្រើន ជាពិសេសលើការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្តបន្ទាប់របស់កម្ពុជា។ ឯកឧត្តមសង្ឃឹមថាប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមួយមានភាពរីកចម្រើននៅក្នុងតំបន់អាស៊ាន។ ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ […]

ក្រុមហ៊ុនអង្គរមីល អះអាង​ថាមិនមាន​ចំណែក​​ភាគហ៊ុនជា​ជន​ជាតិ​ថៃ​ឡើយ

Liny Chan December 27, 2025 27/12/2025

(រោងចក្រផលិតទឹក​ដោះ​គោ​អង្គរមីល​ ថ្ងៃទី២៦ ខែ​ធ្នូ​ ឆ្នាំ​២០២៥)៖ ក្រុម​ហ៊ុន​អង្គរ​ ឌែរី ប្រូដាក​ ខូ អិលធីឌី បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ អះអាង​ជូន​សាធារណៈជនថា ក្រុម​ហ៊ុន​គ្មាន​ភាគ​ហ៊ុន​ជា​ជន​ជាតិ​ថៃ​ឡើយ ដែល​នេះ​ជា​ការ​ឆ្លើយតប​ទៅកាន់​​ព័ត៌មានមួយចំនួន ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម។ ដោយ​ឡែក​ ចំពោះ​បញ្ហា​ទាក់​ទិន​ទៅនឹង​រឿង​លក់​បណ្ណភាគ​ហ៊ុន​ ក្រុម​ហ៊ុន​អង្គរមីល​ សូម​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​អង្គរមីល​ មិន​មែន​ជា​ក្រុម​សាធារណៈ​លក់​ភាគ​ហ៊ុន​នោះទេ​។ ឆ្លៀតឱកាសនេះ សូម​ជម្រាប​ជូន​អតិជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា ក្រោយពី​ទទួលបានអាជ្ញាបណ្ណពី​ក្រុម​ប្រឹក្សា​វិនិយោគកម្ពុជា​ CDC នៅ​ឆ្នាំ​២០១៣ រោង​ចក្រ​ត្រូវ​បាន​សាង​សង់​រួច​រាល់ និង​ដំណើរ​ការ​ផលិតផលទឹកដោះគោនៅ​ឆ្នាំ២០១៥។ ក្នុងអំឡុងពេលប្រតិបត្តិការកន្លងមក អង្គរមីលបាន៖ ១. ចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិកម្ពុជា៖ គឺជារោងចក្រផលិត ផលិតផលទឹកដោះគោដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណជា ៨០លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃដំណើរការមកដល់ពេលបច្ចុប្បន្ន និងមានដើមទុនវិនិយោគសរុបប្រមាណជា ៥១លានដុល្លារសហរដ្ឋអាមេរិក។ ២. បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ៖ អង្គរមីល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា និងសុខុ​មា​ល​​ភាព​​ប្រជាពលរដ្ឋកម្ពុជា។ អង្គរមីល​ ​បានផ្តល់ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុង​សង្វាក់​ផលិត​កម្ម​​ផលិត ផលិតផលទឹកដោះគោ​អង្គរមីល ដោយស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ននេះ​ អង្គរមីល​បាន​ផ្តល់​ការ​ងារ​​ជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦០០នាក់ និងបាន​ចូល​រួមចំណែកក​សាង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ​តាម​រយៈ​អ្នក​​ចែកចាយបន្ត […]

ធនាគារ វីង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ នាំយកអំណោយសប្បុរសធម៌ចំនួន ១១ រថយន្ត ចែកជូនដល់ជនភៀសសឹក

Liny Chan December 22, 2025 22/12/2025

មូលនិធិទ្រទ្រង់ជនភៀសសឹក អំពាវនាវដល់សាធារណជនឱ្យបន្តចូលរួមបរិច្ចាគ ដើម្បីជួយសង្គ្រោះដល់គ្រួសាររាប់ពាន់ដែលកំពុងត្រូវការជំនួយជាបន្ទាន់ នៅតាមតំបន់ព្រំដែន។ ក្បួនរថយន្តដឹកជំនួយចំនួន ១១ គ្រឿង ផ្ទុកដោយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ បានចេញដំណើរពីអគារធនាគារវីងថៅវើ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដើម្បីនាំយកអំណោយសប្បុរសធម៌ជូនដល់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ។ រថយន្ត ទាំងនេះ មានផ្ទុក នូវ អង្ករចំនួន ៣០ តោន មីចំនួន ២.០០០ កេស ព្រមទាំងកញ្ចប់ ចំនួន ៣.០០០ ដោយ កញ្ចប់នីមួយៗមាននូវ មុង ភួយ កន្ទេល ក្រមា និងសារ៉ុង ហើយ បន្ថែមពីនេះ ក៏មាននូវ របស់របរ ប្រើប្រាស់ចាំបាច់ផ្សេងៗទៀតសម្រាប់តម្រូវ ការ ប្រចាំថ្ងៃ។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានបង្ហាញនូវក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ដល់ប្រជាជន ដែលកំពុង ខ្វះខាត។ រាល់ការចូលរួមបរិច្ចាគ មិនថាស្ថិតក្នុងរូបភាពណាក៏ដោយ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមគ្រួសារដែលកំពុងភៀសសឹក។ […]

បុគ្គលិកធនាគារ វីង បរិច្ចាគថវិកា ៥% នៃប្រាក់បៀវត្សដើម្បី ទ្រទ្រង់ដល់ជនភៀសសឹកកំពុងត្រូវការជំនួយបន្ទាន់

Liny Chan December 18, 2025 18/12/2025

នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីសាមគ្គីភាព និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបានកើតឡើងពីគ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ។ ឈរលើស្មារតីរួបរួមនេះហើយបុគ្គលិកនៃធនាគារ វីង បានចូលរួមបរិច្ចាគថវិកាសរុបចំនួន ២០០.០០០ ដុល្លារអាមេរិក ដែលជាធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ក្រុមគ្រួសារកំពុងរងគ្រោះដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីកងទ័ពថៃមកលើទឹកដីកម្ពុជា។ បុគ្គលិកធនាគារ វីង ប្រមាណ ៥.០០០ នាក់ បានស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែ ធ្នូ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីចូលរួមចំណែកក្នុង “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដែលជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានលើកឡើងថា៖”នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ការរួម សាមគ្គីគ្នាគឺជាកម្លាំងដ៏សំខាន់បំផុត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់បុគ្គលិកទាំងអស់ដែលបានចូលរួមបរិច្ចាគជួយដល់ជនភៀសសឹកដែលកំពុងត្រូវការជំនួយក្នុងគ្រាដ៏លំបាកនេះ។ យើងនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយ ជាតិមាតុភូមិរបស់យើង។” ការរួមចំណែកនេះ មានគោលបំណងនាំយកជំនួយទៅដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរងផលប៉ះពាល់ […]

បុគ្គលិក រ៉ូយ៉ាល់ គ្រុប ស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សផ្ទាល់ខ្លួន ដើម្បីជួយដល់ជនភៀសសឹក

Liny Chan December 17, 2025 17/12/2025

ក្នុងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងកក់ក្តៅបំផុត បុគ្គលិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែធ្នូ ឆ្នាំ២០២៥ ស្មើនឹងវិភាគទានរួមសរុបចំនួន ៣សែន ដុល្លារអាមេរិក ដើម្បីផ្តល់នូវជំនួយបន្ទាន់ដល់ក្រុមគ្រួសារជាច្រើនកំពុងរងផលប៉ះពាល់ដែលត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីលំនៅឋាន ដោយសាររងការវាយប្រហារបន្តបន្ទាប់ពីសំណាក់កងទ័ពថៃមកលើទឹកដីកម្ពុជា។ ថវិកាបរិច្ចាគទាំងនេះ នឹងត្រូវប្រគល់ជូន «មូលនិធិទ្រទ្រង់ជនភៀសសឹក» ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាក្រោមការដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។ ក្រុមការងារនៃមូលនិធិនេះ កំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីនាំយកជំនួយជាបន្ទាន់ឬទៅដល់ប្រជាជនដែលរងផលប៉ះពាល់ស្ថិតក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កោះកុង និងខេត្តសៀមរាប។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Royal Group Phnom Penh SEZ និងធនាគារ JTrust […]

ក្រសួងឧស្សាហកម្ម និងធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីអនុវត្តកម្មវិធីផ្តល់ហិរញ្ញប្បទាន ២០០លានដុល្លារអាមេរិកសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

Liny Chan December 9, 2025 09/12/2025

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ សំដៅពង្រឹងការគាំទ្រសម្រាប់សហគ្រិនក្នុងស្រុក ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេសម្ពុជា។ ពិធីចុះហត្ថលេខានេះ ប្រព្រឹតិ្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ កិច្ចសហប្រតិបត្តិការនេះបង្កើតជាក្របខ័ណ្ឌយុទ្ធសាស្រ្តមួយ ដែលរួមបញ្ចូល ផលប័ត្រកម្ចី ២០០ លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍ លើកកម្ពស់ភាពប្រកួតប្រជែង និងនវានុវត្តន៍របស់ធុរកិច្ចកម្ពុជា។ ក្រោមភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពង្រីកសេវាហិរញ្ញវត្ថុឌីជីថល និងបង្កើតកម្មវិធីបណ្តុះបណ្តាល ក្នុងគោលដៅកែលម្អការរៀបចំអាជីវកម្ម ពង្រឹង ចំណេះដឹងផ្នែកឌីជីថល និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការនេះក៏មានគោលបំណងគាំទ្រសហគ្រាសដែលមាននវានុវត្តន៍ និងជំរុញវិស័យអាទិភាព ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ។ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ […]

ព្រឹត្ដិការណ៍ប្រគំតន្រ្តីដ៏កក្រើក Ganzberg Premium IDOL Tour Concert បានមកដល់ទៀតហើយ ២ថ្ងៃជាប់គ្នានៅក្រុងព្រះសីហនុ រៀបចំដោយ GANZBERG និង Galaxy Navatra

Liny Chan December 2, 2025 02/12/2025

សូមស្វាគមន៍មកកាន់ឆាកតន្រ្តីថ្មី ប្លែកអារម្មណ៍ទៀតហើយ គឺព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នៅតំបន់ឆ្នេរសមុទ្រភាគនារតី ហើយមកលើកនេះមិនមែនជាការប្រគំតន្រ្តីធម្មតានោះទេ គឺជាការជួបប្រជុំដោយកំពូលតារាចម្រៀងល្បីៗលើឆាកដ៏ធំអស្ចារ្យពីអ្នកឧបត្ថម្ភផ្តាច់មុខរបស់យើង Ganzberg និង Galaxy Navatra ។  តស់! ជួបគ្នារាំលេងកម្សាន្ត ស្រែកហ៊ោកញ្ជៀវតាមចង្វាក់ភ្លេង ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅទីលានកន្ទុយនាគ ពយតាមូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ទី៥-៦ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នឹងនាំមកនូវអារម្មណ៍សប្បាយរីករាយតាមចង្វាក់ភ្លេង អមដោយភ្លើងពណ៌ទំនើបទាន់សម័យ។ សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក Ganzberg Premium IDOL Tour Concert  រួមមាន៖ ឧកញ៉ា ខេមរៈ សិរីមន្ត, ខេម , តន់ ចន្ទសីម៉ា, គូម៉ា Tempo, ហ៊ិន លីដា, រាជ […]

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

Liny Chan December 2, 2025 02/12/2025

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពក្នុងការប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី “Rise for Khmer, Stand for Peace” ដែលប្រារព្ធធ្វើឡើងនៅសាលមហាស្រព Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង។ នេះមិនមែនត្រឹមតែជាការប្រគុំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីភាពរឹងមាំ វប្បធម៌ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង។ ក្នុងឱកាសនោះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលវត្តមានរបស់លោកជំទាវ បានសរបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ។  ចាប់តាំងពីឆ្នាំ ១៩៩១មក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានបង្កើតឡើងលើសពីអាជីវកម្ម។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាស្ថាប័នខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ និងដើម្បីកម្ពុជា ដោយប្រកាន់ភ្ជាប់នូវការជឿជាក់យ៉ាងមុតមាំថា វឌ្ឍនភាពរបស់ប្រទេសជាតិត្រូវតែរីកចម្រើនរួមគ្នា ប្រកបដោយអត្ថន័យ និងចីរភាព។  ការប្រគុំតន្រ្តី “Rise for Khmer, Stand […]

អ្នកប្រយុទ្ធ អេ អាំម៉ារីនភូថង ដាក់ខ្សែក្រវ៉ាត់ GANZBERG របស់ខ្លួន ត្រៀមជួបសងសឹកជាមួយកីឡាករអង់គ្លេស អាប់ដូរ៉ាម៉ាន នៅថ្ងៃបុណ្យសមុទ្រដ៏ធំក្នុងខេត្តកោះកុងចុងខែនេះ… GANZBERG លើស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក!

Liny Chan November 28, 2025 28/11/2025

ភ្នំពេញ៖ វត្តមានកីឡាករល្បីៗជាច្រើនរូប នឹងងរួមដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ តារាសាគរ សាទរទេសចរណ៍កម្ពុជា នៅកោះកុង ជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី និង គុនខ្មែរ GANZBERG Kun Khmer Tour Concert ។ មហាព្រឹត្តិការណ៍បុណ្យសមុទ្រដ៏ធំសម្បើមមានតែមួយគ្មានពីរនេះ មានទាំងការប្រគំតន្ត្រីខ្នាតយក្ស Ganzberg ប្រដាល់គុនខ្មែរ ការសម្ដែងសិល្បៈវប្បធម៌ ពីភាពអស្ចារ្យស្រស់ស្អាតរបស់ទឹកដីខេត្តកោះកុង នឹងលេចឡើងជាថ្មីម្ដងទៀតដែលមានវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំផលិតកម្មថោន រួមជាមួយតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសជាច្រើនរូប ព្រមជាមួយកំពូលកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងទាំងក្មេងទាំងចាស់។  ជាមួយគ្នានេះដែរមហាព្រឹត្តិការណ៍នេះ នឹងរៀបចំនៅថ្ងៃទី28- 29 វិច្ឆិកា 2025 ពីម៉ោង 8 យប់តទៅ ទីតាំង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បងប្អូននឹងបានជួបជាមួយកំពូល Idol ក្នុងដួងចិត្ត ព្រមទាំងការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធទាំងជាតិនិងអន្តរជាតិ ។  ជើងខ្លាំងគុនខ្មែរ ប៉ះជើងខ្លាំង ដឹងតែកក្រើកសង្វៀន GANZBERG ហើយ ម៉ឺន មេឃា អេ អាំម៉ារីនភូថង ផានិត គុនខ្មែរ សេងទ្រី គុនខ្មែរ […]

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

Liny Chan November 22, 2025 22/11/2025

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសជាផ្លូវការនូវយុទ្ធនាការម៉ាកយីហោដ៏សំខាន់មួយមានឈ្មោះថា “ពុះពារ” ដែលបង្កើតឡើងតាមរយៈការចាប់ដៃសហការជាមួយក្រុមតារាចម្រៀង La Cima Cartel។ យុទ្ធនាការនេះប្រព្រឹត្តិទៅក្រោមចំណងជើង “អនាគតមានសម្រាប់អ្នកហ៊ានពុះពារ” ដែលបង្កប់នូវខ្លឹមសារពោរពេញដោយអត្ថន័យ ហើយក៏ជាយុទ្ធនាការដ៏សំខាន់មួយសម្រាប់ធនាគារ វីង ដ្បិតថានេះជាគំនិតផ្តួចផ្តើមម៉ាកយីហោប្រចាំឆ្នាំដំបូងដែលផ្សាភ្ជាប់ជាមួយវិស័យតន្រ្តី ហើយក៏ជាកិច្ចសហការលើកដំបូងបង្អស់ជាមួយក្រុមតារាចម្រៀងទូតសុឆ្ទនៈរបស់ខ្លួនផងដែរ។ យុទ្ធនាការ “ពុះពារ” ឆ្លុះបញ្ចាំងពីបេសកកម្មថ្មីរបស់ធនាគារ វីង ដែលឈានទៅមុខលើសពីការបម្រើសេវាកម្មធនាគារ ពោលគឺយុទ្ធនាការនេះនឹងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត វប្បធម៌ និងការបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ។ កិច្ចសហការជាមួយក្រុមតារាចម្រៀង La Cima Cartel ត្រូវបានប្រកាសជាសាធារណៈកាលពីប៉ុន្មានខែមុននេះ នៅក្នុងព្រឹត្តិការណ៍ជួបជុំដ៏ពិសេសមួយ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដែលក្រុមចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពនេះត្រូវបានតែងតាំងជាទូតសុឆន្ទៈ និងជាសម្លេងតំណាងឱ្យធនាគារ វីង ក្នុងយុគសម័យថ្មី។ ហើយឥឡូវ ភាពជាដៃគូនេះបានចេញជារូបរាងតាមរយៈយុទ្ធនាការ “ពុះពារ” ដែលជាការសាទរ ក៏ដូចជាការលើកតម្កើងនូវមហិច្ឆតា ការតស៊ូដ៏មោះមុត និងស្មារតីរបស់យុវជនខ្មែរជំនាន់ថ្មី។ ក្នុងអំឡុងពេលបើកប្រកាសយុទ្ធនាការនេះជាផ្លូវការ កញ្ញា គិត វីននី នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានចែករំលែកសារដ៏កក់ក្តៅអំពីគោលបំណងនៅពីក្រោយគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។ កញ្ញា គិត […]