PR

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

Liny Chan August 3, 2025 03/08/2025

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជាធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “នេះជាពេលវេលាដែលយើងជាខ្មែរតែមួយត្រូវរួមកម្លាំងសាមគ្គីគ្នា។ សូមចូលរួមជួយពួកគាត់ឱ្យរួចចាកពីទុក្ខក្នុងគ្រាមានអាសន្ននេះ ក៏ដូចជាស្ដារជីវភាពរស់នៅឱ្យបានសមរម្យជាថ្មីម្តងទៀត។” សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាបានតាមរយៈអេបធនាគារ វីង (Wing Bank) ឬក៏នៅតាមសាខាធនាគារ វីង និងភ្នាក់ងារធនាគារ វីងទូទាំងប្រទេស ដោយមិនគិតថ្លៃសេវាឡើយ។ ជាមួយគ្នានេះផងដែរ សប្បុរសជនក៏អាចបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ ដែលមានដូចជាចំណីអាហារ និងសម្ភារៈចាំបាច់ផ្សេងៗដើម្បីទ្រទ្រង់ការរស់នៅរបស់ប្រជាជនភៀសសឹក។ សម្រាប់ការបរិច្ចាគជាចំណីអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ សប្បុរសជនអាចយកទៅប្រគល់ជូនដោយផ្ទាល់នៅតាមទីតាំងមួយចំនួនដូចជា៖ ចំណតយាន្តយន្តធនាគារ វីង, ការិយាល័យក្រុមហ៊ុន សែលកាត, ស្ថានីយទូរទស្សន៍ស៊ីធីអិន, សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា, សាលាណតប្រ៊ីដអន្តរជាតិ, ការិយាល័យក្រុមហ៊ុន អ៊ីនហ្វីនីធី សណ្ឋាគារ កាំបូឌីយ៉ាណា និងសមាគមសិល្បករខ្មែរ ។ រាល់ថវិកា និងសម្ភារៈដែលបានបរិច្ចាគនឹងត្រូវគ្រប់គ្រង និងចាត់ចែងដោយ “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដើម្បីធានាថាជំនួយបានទៅដល់ដៃគ្រួសាររងគ្រោះដោយផ្ទាល់ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ មូលនិធិនេះត្រូវបានផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ […]

ក្រុមហ៊ុន GANZBERG ចូលរួមឧបត្ថម្ភ ថវិកា ចំនួន ១,០០០,០០០ ដុល្លារ ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

Liny Chan July 29, 2025 29/07/2025

ពិតជាកោតសរសើរក្រុមហ៊ុន GANZBERG បានចុះទៅជំរំផ្ទាល់ចែកជូនដល់បងប្អូនជនភៀសសឹកក្នុងនោះរួមមានអង្ករ សរុប 220តោន កន្ទេល 10,000 ភួយ 10,000 និងភេសជ្ជៈ 6000 កេស ដើម្បីបន្តផ្តល់កំលាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាវីរកងទ័ពជួរមុខកម្ពុជា។ នេះគឺពិតជាកោតសរសើរ ដល់ក្រុមហ៊ុន GANZBERG ជាខ្លាំង សម្រាប់ទឹកចិត្តសប្បុរស ដ៏អរស្ចារ្យមួយនេះ។ ក្រុមហ៊ុន «ហ្គេនស៍បឺគ» ក៏បានចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ បូរណភាពទឹកដីកម្ពុជាផងដែរ។ ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន «ហ្គេនស៍បឺគ» គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាថ្មីម្តងទៀត ក្រុមហ៊ុន GANZBERG តែងតែយកចិត្តដាក់លើកិច្ចការងារសង្គម មនុស្សធម៌ គ្រប់ពេល ដែលប្រជាជនកម្ពុជាកំពុងជួបនូវទុក្ខលំបាក។ ឆ្លៀតឱកាសនេះដែរ ក្រុមហ៊ុនសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

ក្រុមហ៊ុន «ហ្គេនស៍បឺគ» ចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

Nisaiy KP July 27, 2025 27/07/2025

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមហ៊ុន «ហ្គេនស៍បឺគ» បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន «ហ្គេនស៍បឺគ» គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

ក្រុមហ៊ុន «ហ្គេនស៍បឺគ» ចូលរួមឧបត្ថម្ភអង្ករចំនួន ១០០តោន និងភេសជ្ជៈ ៣,០០០កេស ជូនប្រជាជនភៀសសឹក

Liny Chan July 25, 2025 25/07/2025

ក្រុមហ៊ុន «ហ្គេនស៍បឺគ» នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសចូលរួមឧបត្ថម្ភដល់បងប្អូនប្រជាជនភៀសសឹក ដែលបានរត់ភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយសារកងទ័ពឈ្លានពានរបស់ថៃ នូវអង្ករប្រមាណ ១០០តោន និងភេសជ្ជៈចំនួន ៣០០០កេស ដើម្បីជួយសម្រាលនូវទុក្ខលំបាក ដល់បងប្អូនដែលកំពុងជួបប្រទះជាក់ស្ដែងនៅពេលនេះ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ជម្លោះតាមបណ្ដោយព្រំដែននេះ បណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ បាននឹងកំពុងភៀសខ្លួនចេញចោលផ្ទះសំបែង ចេញពីភូមិឋាន និងពីតំបន់រងគ្រោះនានាតាមបណ្ដោយព្រំដែន ដើម្បីរកកន្លែងសុវត្ថិភាព៕

ជនរងគ្រោះជាច្រើននាក់ដោយសារក្រុមហ៊ុន «ពិភពដីមាស» ដែលមានឧកញ៉ា ហ៊ី គីមហុង ជាប្រធាន លើកគ្នាមកតវ៉ានៅមុខតុលាការដើម្បីស្នើឲ្យជួយពន្លឿនដំណើរការក្ដី

Liny Chan July 21, 2025 21/07/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមពលរដ្ឋបានអះអាងថា ពួកគាត់ជាច្រើននាក់បានចាញ់បោកដាយសារបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន «ពិភពដីមាស» គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ា ហ៉ី គីមហុង មិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកតុលាការ ប៉ុន្តែក្រោយមកត្រូវបានសាលាឧទ្ធណ៍ដោះលែងវិញ។ សេចក្តីរាយការណ៍ពីលោក ជួន សុជាតិ អ្នកយកព័ត៌មាន Fresh News ប្រចាំតុលាការ បានឲ្យដឹងថា ក្រុមអ្នកតវ៉ាបានដែលគេប៉ាន់ជាង២០០នាក់ បានស្រែកទាមទារឲ្យតុលាការពន្លឿនរឿងក្តីទាំងប៉ុន្មាន ដែលប្តឹងឧកញ៉ក្រុមហ៊ុនពិភពដីមាសទាំងអស់ ឲ្យបានឆាប់ និងសូមទាមទារសំណងទាំងអស់មកវិញ និងបានស្នើសុំឲ្យតុលាការផ្តន្ទាទោសតាមច្បាប់។ ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ និងក្រោយមកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ ស្ថិតក្រោមចំណាត់ការសំណុំរឿង ក្រុមជនត្រូវចោទបានដំណើរការដល់សាលាឧទ្ធណ៍ ហើយក្រោយជនទាំងនោះត្រូវបាននៅក្រៅឃុំឡើងវិញ។ សូមរំលឹកថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង […]

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

Liny Chan July 21, 2025 21/07/2025

ធនាគារ វីង បើកដំណើរការសាខាថ្មី របស់ខ្លួនក្នុងខេត្តកំពង់ធំ ដើម្បីផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំរុញកំណើនក្នុងសហគមន៍។ខេត្តកំពង់ធំ, ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មី របស់ខ្លួនក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការនាំយកសេវាធនាគារដ៏សម្បូរបែប ឱ្យ កាន់តែជិតក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ,លោក គង់ ចំណាប់ នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ កម្មវិធីនេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង, អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប […]

កាន់តែធំកាន់តែអស្ចារ្យ ! មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- I AM THE BEST ជាមួយឆាកតន្ត្រីអន្តរជាតិធំសម្បើមមិនធ្លាប់មាន!

Liny Chan July 4, 2025 04/07/2025

ភ្នំពេញ – GANZBERG នឹងនាំមកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបំផុតជាប្រវត្តិសាស្ត្រនៅថ្ងៃសៅរ៍ ទី5 កក្កដា ឆ្នាំ2025 ដ៏ខ្លីខាងមុខ នេះ នោះគឺ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- I AM THE BEST អមដោយឆាកតន្ត្រីស្តង់ដារ អន្តរជាតិកាន់តែធំ កាន់តែអស្ចារ្យដែលមិនធ្លាប់មាននៅកោះពេជ្រចាប់ពីម៉ោង 4:០០ រសៀល – 11:០០ យប់ក្រោម វត្តមានរបស់ កំពូលក្រុម 2NE1 ដែលជា Queen of K-POP! មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- I AM THE BEST នឹងធ្វើឱ្យហ្វេនៗ GANZBERG ក៏ដូចជាហ្វេនៗ K-POP ទទួលបានភាពរីករាយរំជើបរំជួលកន្ត្រាក់អារម្មណ៍ទប់ខ្លួនមិនជាប់អមដោយឆាកតន្ត្រីដែលកាន់តែធំលំដាប់ពិភពលោកដំឡើងដោយក្រុមអ្នកជំនាញរួមមានវិស្វករផ្នែកសំឡេង (Sound) និងវិស្វករផ្នែកភ្លើង (Lighting) មកពីបរទេស ដូចជា សិង្ហបុរី និង អូស្ត្រាលី ជាមួយស្ដង់ដារអន្តរជាតិមិនថាប្រព័ន្ធភ្លើង […]

មិនធម្មតា! គិតមកដល់ត្រឹមពេលនេះ មានបេក្ខជនរ៉េបជាង ៥០០នាក់ សម្រុកដាក់ពាក្យប្រឡង RAPPER FIGHTER រដូវកាលទី២

Liny Chan July 3, 2025 03/07/2025

កម្មវិធី RAPPER FIGHTER រដូវកាលទី១ ឆ្នាំ ២០២៤ បានធ្វើឱ្យកក្រើកវិស័យសិល្បៈរ៉េបម្តងហើយ! ឥឡូវនេះ RAPPER FIGHTER រដូវកាលទី ២ បានចាប់ផ្តើមជាផ្លូវការ ដោយមានការឧបត្ថម្ភផ្តាច់មុខដោយ GANZBERG សហការជាមួយស្ថានីយទូរទស្សន៍ភីអិនអិន គឺជាទំរង់នៃការប្រឡងចម្រៀងរ៉េប រៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរចនាស្ទាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយស្រួលក្នុងការទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស។ ងាយមែនទែន! ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េប RAPPER FIGHTERគ្រាន់តែចុច Link ផ្លូវការ https://www.addmii.com/e/RapperFighterSeason2 ឬស្កេន QR កូដលើផ្ទាំងផ្សព្វផ្សាយនានារបស់កម្មវិធី រួចបំពេញព័ត៌មាន និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េប ជាមួយការចុះឈ្មោះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ។ តាមរយៈបទបង្ហាញដោយផលិតករដឹកនាំកម្មវិធី RAPPER FIGHTER នេះ គឺលោក រ៉ូមីអូ បានឱ្យដឹងថា យើងគ្រាន់តែបើកដំណើរការប្រព័ន្ធចុះឈ្មោះភ្លាម និងផ្សាយផ្សព្វផ្សាយសន្និសីតសារព័ត៌មានថ្ងៃនេះ យើងទទួលបានបេក្ខជនរហូតដល់ទៅជិត 5០០ […]

ត្រៀមៗ គូស្នេហ៍អាពាហ៍ពិពាហ៍ រង្វាន់ធំពាក់កណ្ដាលឆ្នាំជិតមកដល់ហើយ មកលើកនេះ GANZBERG លេងមែនទែន ធ្វើអោយអ្នកមិនទាន់រៀបការក៏ចង់រៀបការដែរ

Liny Chan June 25, 2025 25/06/2025

ក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ មិនធម្មតាមែនបានផ្ដល់មហាសំណាងដល់អតិថិជនទាំងអស់ដែលបានទិញស្រាបៀរ ហ្គេនស៍បឺគ យកទៅដាក់ក្នុងគ្រប់កម្មពិធីទាំងឡាយដូចជាកម្មពិធីមង្គលការ,ឡើងគេហដ្ឋានថ្មី,ខួបកំណើត និងកម្មពិធីផ្សេងៗទៀត ក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ នឹងធ្វើការចាប់រង្វាន់ផ្សងសំណាងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវេលាម៉ោង៧ និង ៣០នាទីយប់។ លើសពីនេះក៏មានការផ្សាយបន្តផ្ទាល់នៅលើផេកផ្លូវការ BEER GANZBERG ក្នុងកម្មពិធី GANZBERG Seasonal Fruit Concert នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងមុខឆាប់ៗនេះ និងទស្សនាការប្រគុំតន្ត្រីដោយសេរី ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗជាច្រើនរូប និងតារា Rapper ជាច្រើនដួងមកច្រៀង អង្រួនបេះដូងប្រិយមិត្តអ្នកគាំរទ្រមិនអោយខកបំណងឡើយ។ សម្រាប់គូស្នេហ៍ដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយសូមកាន់កន្ទុយប័ណ្ណផ្សងសំណាងដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយកម្មពិធី ដើម្បីរង់ចាំទទួលយកឪកាសក្លាយជាម្ចាស់រង្វាន់កំពូលសំណាងដ៏ធំបំផុត ដោយការចាប់រង្វាន់មានដូចជា៖ ១. រង្វាន់អាពាហ៍ពិពាហ៍អស្ចារ្យ ១៦៨ ដុល្លារ ជូនពួកម៉ាក ១០០នាក់ ចំនួន ២រង្វាន់២. រង្វាន់ទឹកប្រាក់សុទ្ធ ១,០០០ ដុល្លារ ចំនួន ៥០ រង្វាន់ សូមបន្តចែករំលែកព័ត៏មាននេះអោយបានដឹងលឺបានដល់ពុកម៉ែបងប្អូនគ្រប់ទិសទីកន្លែងផងដែរ។ហ្គេនស៍បឺគ ឆ្ងាញ់លើសពីស្រាបៀរធម្មតាផឹក ហ្គេនស៍បឺគ បានឆ្ងាញ់ បានទាំងរង្វាន់យក្សសូមពិសាដោយការទទួលខុសត្រូវ! បើស្រវឹងសូមកុំបើកបរ!