ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា សម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣ ៦០០លានដុល្លារ

Liny Chan December 5, 2025 05/12/2025

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតក្នុងឱកាស «ទិវាជាតិអាកាសចរណ៍ស៊ីវិល» លើកទី១ ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ទន្ទឹមនឹងការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ដោយក្នុងនោះក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំង៣ ដែលដាក់ឱ្យដំណើរការរួមមាន៖ * អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build – Operate – Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣ * អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ 4D ក្រោមទឹកប្រាក់វិនិយោគ ២០០លានដុល្លារអាមេរិក ជាគម្រោង Build – Own – Operate (BOO) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤ * អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២ ៣០០លានដុល្លារអាមេរិក […]

ជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡា ២៦៦នាក់ ទៅដល់ប្រទេសកំណើតវិញ ក្រោមចំណាត់ការនិរទេសរបស់អាមេរិក

Naren December 4, 2025 04/12/2025

(ការ៉ាកាស)៖ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil យន្តហោះចេញពីសហរដ្ឋអាមេរិក ដែលដឹកជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាចំនួន ២៦៦នាក់ បានចុះចតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាហើយ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ ២០២៥។ យន្តហោះដែលជាជើងហោះហើរ Eastern Air Lines ពីទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតសម្រាប់ការចុះចតនៅទីក្រុង Maiquetia ក្បែររដ្ឋធានី Caracas របស់វ៉េណេស៊ុយអេឡា បន្ទាប់ពីដំណើរការត្រូវផ្អាកមួយរយៈ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ តាមការបញ្ជាក់របស់លោក Gil ប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋាន ចាប់តាំងពីដើមឆ្នាំ ២០២៥មក យ៉ាងហោចណាស់ជនជាតិវ៉េណេស៊ុយអេឡាចំនួន ១៨ ៣៥៤នាក់ បានមកដល់ប្រទេសវិញ តាមជើងហោះហើរចំនួន ៩៥ ដែលក្នុងនោះ ៧៦នាក់មកពីសហរដ្ឋអាមេរិកដោយផ្ទាល់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ផ្សារផលិតផលខ្មែរខេត្តព្រៃវែង បើកលក់រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីពង្រឹងដល់ការគាំទ្រផលិតផលខ្មែរក្នុងស្រុក

Naren December 4, 2025 04/12/2025

(ព្រៃវែង)៖ ជារៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ផ្សារផលិតផលខ្មែរ ខេត្តព្រៃវែង ដំណើរការបើកលក់ ដែលមានទីតាំងខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្កើន និងពង្រឹងឱកាសទីផ្សារ ព្រមទាំងលើកស្ទួយផលិតផលកសិកម្ម បន្លែផ្លែឈើ ដែលប្រជាពលរដ្ឋផលិតបានដោយខ្លួនឯងនៅតាមបណ្តាក្រុង ស្រុកនៃខេត្តព្រៃវែង។ ​ផ្សារផលិតផលខ្មែរ រៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ក៏ដូចជាបានការចង្អុលបង្ហាញណែនាំអំពីថ្នាក់ដឹកនាំខេត្ត ក្នុងគោលបំណងគាំទ្រដល់កសិករ សិប្បករ និងផលិតករក្នុងស្រុក ឱ្យមានលទ្ធភាពចែកចាយផលិតផលរបស់ខ្លួនដោយផ្ទាល់ដល់សាធារណជន ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្តាល។ លោកស្រី ម៉ុង ករុណា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានឱ្យដឹងថា បន្លែផ្លែឈើក៏ដូចជាត្រីសាច់ទាំងអស់នេះ បានយកមកពីបណ្ដាលក្រុង ស្រុក មួយចំនួននៅក្នុងខេត្តព្រៃវែង ដែលពួកគាត់បានផលិត និងកែច្នៃដោយខ្លួនឯង ជាពិសេសបន្លែ គឺយកមកពីខាងកោះពាមរាំង នៃស្រុកពាមជរ ខេត្តព្រៃវែង ដែលនៅទីនោះ គឺជាប្រភេទដីសម្បូរដោយជីជាតិប្រជាពលរដ្ឋតែងតែដាំបន្លែគ្រប់ៗគ្នា ហើយក៏បានប្រមូលកន្លែពីកន្លែងនោះយកមកលក់នៅក្នុងផ្សារផលិតផលខ្មែរនេះ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋឱ្យបានទទួលស្គាល់នូវគុណភាពនៃបន្លែ ដែលប្រជាពលរដ្ឋផលិតបាននៅក្នុងស្រុកផងដែរ។ ​លោកស្រីក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ និងទិញនូវផលិតផលខ្មែរយើង ព្រោះថាការទិញផលិតផលខ្មែរ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន បង្កើនការផលិតក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើទំនិញបរទេស និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ស្វាយចន្ទីកម្ពុជា បាននិងកំពុងពង្រីកវត្តមាននៅក្នុងទីផ្សារជប៉ុន ដោយដាក់ក្នុងម៉ាតដ៏ល្បីរបស់ជប៉ុនប្រមាណ១៦០០០ទីតាំង នៅទូទាំងប្រទេសជប៉ុន

Naren December 4, 2025 04/12/2025

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បច្ចុប្បន្ននេះក្រុមការងារជំរុញពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនចំនួន២ ដើម្បីជំរុញដាក់លក់ផលិតផលស្វាយចន្ទីកម្ពុជានៅក្នុងទីផ្សារជប៉ុន ដោយបច្ចុប្បន្ននេះ បានដាក់លក់នៅក្នុងផ្សារ Family Mart ដ៏ល្បីរបស់ជប៉ុន ចំនួន ១៦,៣២០ ទីតាំងទូទាំងប្រទេសជប៉ុន។ លោកស្រី លើកឡើងបែបនេះ ធ្វើឡើងក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ស្តង់។ ថ្លែងក្នុងឱកាសបើកពិព័រណ៍នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា តាមរយៈក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ក្រោមឆ័ត្ររបស់ក្រសួងក្នុងការជំរុញការនាំចេញ សម្រេចបានសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការសម្របសម្រួលក្រុមហ៊ុនឯកជនកម្ពុជានិងដៃគូ នៅក្រៅប្រទេស ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចំណីអាហារធំជាងគេ លំដាប់ពិភពលោក Anuga នៅប្រទេសអាល្លឺម៉ង់ និងជាក់ស្តែងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន Mirarth Holding Inc. […]

ពលរដ្ឋខណ្ឌព្រែកព្នៅ ភាគច្រើនស្នើសុំធ្វើផ្លូវ និងប្រព័ន្ធ⁣លូមេ ខណៈមួយចំនួនទៀត ស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី

Naren December 4, 2025 04/12/2025

(ភ្នំពេញ)៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជាច្រើន បានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងស្នើសុំធ្វើផ្លូវ និងប្រព័ន្ធ⁣លូមេ ខណៈមួយចំនួនទៀត ស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងខណ្ឌព្រែកព្នៅនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ នៅក្នុងវេទិកានេះដែរ ក៏មានប្រជាពលរដ្ឋបានស្នើសុំស្ថាបនាផ្លូវ ដាក់ប្រពន្ធលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី នៅសង្កាត់ពញាពន់ សង្កាត់ពន្សាំង និងសង្កាត់សំរោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនេះ លោក ឆាយ វីរៈ បានជំរុញឱ្យមន្ត្រីជំនាញ ចុះដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោក ឆាយ វីរៈ បានណែនាំឲ្យអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសុរិយោដី ត្រូវរិះរកមធ្យោបាយដោះស្រាយបញ្ហាផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានលឿន នៅក្នុងខណ្ឌ […]

ចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បង្គាប់ឱ្យឃុំខ្លួនជន​នេសាទ​ល្មើសច្បាប់ ដោយប្រើឧបករណ៍ឆក់

Naren December 4, 2025 04/12/2025

(ស្ទឹងត្រែង)៖ លោក ម៉ុត វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឱ្យឃុំខ្លួនលោក រ៉ង រី បន្ទាប់ពីបានធ្វើសកម្មភាពនេសាទ​ល្មើស​​ច្បាប់ ដោយប្រើឧបករណ៍ឆក់។ ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥​នេះ លោក ម៉ុត វីរៈ បានបញ្ជាក់ថា លោក រ៉ង រី ត្រូវបានដាក់ឱ្យស្ថិតនៅ​ក្រោម​​ការពិនិត្យ​ពីបទនេសាទដោយប្រើឧបករណ៍ឆក់ តាមបញ្ញត្តិ​មាត្រ​៩៧ កថាខណ្ឌទី១ ចំណុចទី៤ នៃច្បាប់ស្តីពីជលផល។ សូមបញ្ជាក់ថា កាលពីម៉ោង១១៖៣០នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឆ្មាំ​ទន្លេ​​អភិរក្ស​សត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម សហការជាមួយ​គណៈ​កម្ម​ការសហគមន៍នេសាទកាំងដីស និងសហគមន៍នេសាទអូរម្រះ រួមគ្នា​បង្ក្រាប​បានបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់មួយករណី នៅ​ចំណុច​ក្បាលកោះជ្រៃ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានបានបញ្ជាក់ថា នៅយប់កើតហេតុនោះ ឆ្មាំទន្លេពេលកំពុង​ល្បាត​លើផ្ទៃទន្លេ បានប្រទះឃើញសកម្មភាពនេសាទល្មើសច្បាប់​ដោយ​ប្រើ​ឧបករណ៍ឆក់ ហើយបានបើកកាណូតប្រដេញតាមចាប់តែម្តង។ ក្រោយពីការដេញប្រផាប់ចាប់ប្រភីង ក្រុមឆ្មាំទន្លេចាប់ជនសង្ស័យបានចំនួនម្នាក់ ខណៈម្នាក់ទៀត រត់គេចខ្លួនរួច។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រ៉ង រី ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក […]

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ណែនាំដល់ក្រសួងពាណិជ្ជកម្ម បន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី», រក្សាចាស់បាន ទើបអាចរកថ្មីបន្ថែមបាន

Naren December 4, 2025 04/12/2025

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានណែនាំដល់ក្រសួងពាណិជ្ជកម្ម រួមនឹងភាគីពាក់ព័ន្ធ បន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍឥតឈប់ឈរនូវវិស័យពាណិជ្ជកម្ម និងការកសាងភាពធន់ ព្រមទាំងធានាយ៉ាងណាឱ្យផលិតផលកម្ពុជា មានទីផ្សារសមស្រប ទាំងក្នុងស្រុក និងអន្តរជាតិ។ លោកបានមានប្រសាសន៍ថា ការពង្រឹងទីផ្សារ «ចាស់» សំដៅថែទាំអតិថិជនដែលមានស្រាប់ ព្រោះជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុត។ បើទីផ្សារចាស់ ម៉ូយចាស់ សម្រេចដើរចេញហើយ នោះនឹងពិបាកទៅរកម៉ូយថ្មីដូចគ្នា ព្រោះគាត់នឹងទៅប្រាប់អ្នករកស៊ី និងអ្នកវិនិយោគដូចគ្នាតៗគ្នា អំពីបទពិសោធន៍អាជីវកម្ម។ លោកគូសបញ្ជាក់បន្ថែមថា «ចំណុចគន្លឹះ គឺត្រូវរក្សាក៏ដូចជាពង្រឹងទីផ្សារ និងម៉ូយចាស់ៗ។ ចំណែកឯអភិក្រមពង្រីកទីផ្សារថ្មីវិញ សំដៅបន្តធ្វើសមាហរណកម្ម ស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល ហើយបន្តស្វែងរកទីផ្សារថ្មីៗ ធានាយ៉ាងណាឱ្យផលិតផលកម្ពុជា មានទីផ្សារសមស្រប ទាំងក្នុងស្រុក និងអន្តរជាតិ»។ ទន្ទឹមគ្នានេះ លោកជំរុញឱ្យក្រសួងទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានាដែលកម្ពុជាសម្រេចបាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការសម្រាប់ការនាំ ចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ លោកស្នើវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ពិចារណាចូលរួមសហការជាមួយ ក្រុមការងារជំរុញការនាំចេញ និងអង្គភាពពាក់ព័ន្ធ នៃក្រសួងពាណិជ្ជកម្ម ក្នុងការ បន្តរៀបចំបេសកកម្មពាណិជ្ជកម្ម, […]

សមត្ថកិច្ចចុះពិនិត្យ និងណែនាំម្ចាស់ក្លឹបកម្សាន្ដ X-ZOOM នៅខណ្ឌពោធិ៍សែនជ័យ

Naren December 4, 2025 04/12/2025

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះត្រូតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្ដ X-ZOOM នៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២។ កម្លាំងសមត្ថកិច្ចដែលបានការចុះពិនិត្យនេះ ដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ។ ក្រៅពីក្លឹមកម្សាន្ដ X-ZOOM សមត្ថកិច្ចក៏បានចុះទៅទីតាំងមួយទៀតឈ្មោះ HOKI ស្ថិតនៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២។ ក្នុងនោះ ក្រុមការងារបានធ្វើការណែនាំដូចខាងក្រោម៖ *ត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ*ហាមជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ*ហាមមិនឲ្យប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ*ត្រូវរៀបចំច្រកសុវត្ថិភាព (ច្រកអាសន្ន) ឲ្យបានត្រឹមត្រូវ*ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

យានយន្តដឹកលើសទម្ងន់​ ០៣គ្រឿង​ បេីកគេចវាងស្ថានីយ ត្រូវបានកម្លាំងសមត្ថកិច្ចមន្រ្តីស្ថានីយជញ្ជីង ឃាត់ត្រួតពិនិត្យ និងពិន័យតាមច្បាប់

Naren December 4, 2025 04/12/2025

(កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ចចម្រុះមន្រ្តីស្ថានីយជញ្ជីងកណ្តោលដុំ ខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានចុះប្រតិបត្តិការឆ្មក់ចាប់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានគេចវាងស្ថានីយតាមផ្លូវជាតិលេខ៤៤ គ.មលេខ១០៨ (ទិសដៅពីឱរ៉ាល់ ឆ្ពោះទៅផ្លូវជាតិលេខ៥) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឃាត់ថ្លឹងយានយន្តចំនួន ០៣គ្រឿង ដឹកដំឡូង និងស្ករស មានបិទឡូហ្គោ CT ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៩តោនដល់៣៩តោន។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានត្រឹមត្រូវ កុំផ្ទុកទម្ងន់លើសកម្រិតអនុញ្ញាតនៃច្បាប់ស្តីពីផ្លូវថ្នល់។ ក្រុមការងារនៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ASEAN NEXT ឆ្នាំ២០២៥ ប្រមូលផ្តុំអ្នកដឹកនាំ អ្នកជំនាញ និងតំណាងឧស្សាហកម្ម ជំរុញការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មវិស័យកម្មន្តសាល ផ្អែកលើនវានុវត្តន៍សម្រាប់តំបន់

Naren December 4, 2025 04/12/2025

(ភ្នំពេញ)៖ វេទិកា ASEAN NEXT ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយផ្តោតលើកិច្ចខិតខំរបស់អាស៊ាន ក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច និងទំនើបកម្មវិស័យកម្មន្តសាលនៅទូទាំងតំបន់។ វេទិកាឆ្នាំ២០២៥ នេះ បានប្រមូលផ្តុំអ្នកដឹកនាំ អ្នកជំនាញ និងតំណាងឧស្សាហកម្ម ពីបណ្តាប្រទេសក្នុងតំបន់មកជួបជុំគ្នា ក្រោមប្រធានបទ៖ «តួនាទីនៃបច្ចេកវិទ្យា និងនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ភាពជោគជ័យនៃវិស័យកម្មន្តសាល»។ ថ្លែងក្នុងពិធីបើកវេទិកានេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «ភាពប្រកួតប្រជែងនៃវិស័យកម្មន្តសាលក្នុងសតវត្សរ៍ទី២១ មិនផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាបនោះទេ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប ហើយហេដ្ឋារចនាសម្ព័ន្ធទន់ ជាក្របខ័ណ្ឌដ៏មានឥទ្ធិពលនៃបច្ចេកវិទ្យា នវានុវត្តន៍ និងមូលធនមនុស្ស»។ លោកបានរំលេចនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម រួមទាំងការសិក្សាសមិទ្ធិលទ្ធភាពបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការរៀបចំបង្កើតមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ដើម្បីពង្រឹងក្របខ័ណ្ឌនវានុវត្តន៍សម្រាប់កម្ពុជា និងតំបន់ទាំងមូល។ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ការគាំទ្រអាទិភាពនៃវេទិកា ASEAN NEXT ឆ្នាំ២០២៥ […]