ព័ត៌មានជាតិ

លោក ឪ ស៊ុច និមន្តមកដល់កម្ពុជាហើយ បន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ព្រះតេជគុណ អាចមករស់នៅកម្ពុជាគ្រប់ពេលវេលា

Liny Chan July 2, 2025 02/07/2025

(ភ្នំពេញ)៖ លោកឪ ស៊ុច ជាព្រះសង្ឃថៃ ដើមកំណើតពីខេត្តបុរីរ៉ាំ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននិមន្តមកដល់ទឹកនៃព្រះរាជាណាចក្រកម្ពុជាហើយ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ បានប្រកាសស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។ បន្ទាប់ពីនិមន្តមកដល់ប្រទេសកម្ពុជា លោកឪ ស៊ុច នឹងនិមន្តទៅគង់ នៅវត្តនាគវ័ន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមរយៈបានបណ្តាញសង្គម Facebook ផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការ បញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា […]

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង

Naren July 2, 2025 02/07/2025

(សៀមរាប​)៖ អស់រយៈពេល២ខែមកហើយ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនាសម្ពន្ធនៃប្រាសាទឥដ្ឋ មានកំពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់នៃតួប៉ម G13 មានតាំងពីខឿន ជញ្ជាំងខាងក្នុង និងខាងក្រៅរហូតដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការ WMF ពីមុនមកក៏ដោយ នៅតែប្រឈម និងហានិភ័យខ្ពស់នៃការបាក់រលុះនៅថ្ងៃណាមួយ។ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៥មក ក្រុមការងារបានចាប់ផ្តើមអនុវត្តការជួសជុលពង្រឹងតួប៉មទី១៣នៃប្រាសាទឥដ្ឋ។ លោកស្រីបន្ដថា ដើម្បីធានាឱ្យបានអំពីភាពរឹងមាំទៅថ្ងៃខាងមុខ ដំណើរការជួសជុលត្រូវចាប់ផ្តើមពង្រឹងតាំងពីផ្នែកខឿនខាងក្រោម ទើបបន្តទៅផ្នែកជញ្ជាំង និងផ្នែកដំបូល ជាជំហានៗ ដោយប្រើប្រាស់បាយអ បិទភ្ជាប់ឥដ្ឋដែលមានប្រហោងឬស្រទាប់ ដើម្បីធានាការជ្រាបទឹក ការពារស្មៅដុះ និងសត្វចូលទៅរស់នៅតាមចន្លោះឬប្រហោងនៃប្រាសាទ។ ប៉ុន្តែ ក្នុងដំណាក់កាលទីមួយ ការជួសជុលបានចាប់ផ្តើមពីខឿន រហូតដល់ផ្តែ ពោលគឺមានកំពស់៥ម៉ែត្រ ដោយគម្រោងដំណាក់កាលទីមួយ គ្រោងនិងបញ្ចប់ចុងខែវិច្ចិកា ឆ្នាំ២០២៥។ ចំណែកដំណាក់កាលទី២ គ្រោងអនុវត្តនៅឆ្នាំបន្ទាប់។ បើតាមអ្នកជំនាញបញ្ជាក់ថា ប្រាសាទឥដ្ឋនៅជុំវិញភ្នំបាខែង មានសរុបចំនួន៤៤តួប៉ម។ នៅឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា […]

នាយករដ្ឋមន្ត្រីសិង្ហបុរី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានអាយុ៦០ឆ្នាំហើយ

Naren July 2, 2025 02/07/2025

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការ​បង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជានៅ​វេលា​ម៉ោងប្រមាណ៨៖៤០នាទី។ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយដំណើរអញ្ជើញដល់​របស់លោកនាយក​រដ្ឋ​មន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, លោក អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចលោក ឡរ៉េន វ៉ុង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា […]

ពលករខ្មែរទើបមកពីប្រទេសថៃ និងសហជីពនៅកម្ពុជា អំពាវនាវឱ្យពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃត្រឡប់មកស្រុកកំណើតវិញ ខណៈក្នុងស្រុកមានការងាររាប់ម៉ឺនកន្លែង

Naren July 2, 2025 02/07/2025

(ភ្នំពេញ)៖ ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។ លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅតំបន់សេដ្ឋកិច្ចចេជាង ខេត្តកោះកុង បាននិយាយថា លោកស្រីបានទទួលការងារធ្វើភ្លាមៗបន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារនោះទេ។ លោកស្រីបានបន្ដថា៖ «ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះទេការងារធ្វើ រាជរដ្ឋាភិបាល រៀបចំការងារល្អៗឱ្យធ្វើមានទីកន្លែង ស្នាក់នៅល្អៗ។ មកដល់ភ្លាមមានការងារធ្វើភ្លាម ថៅកែល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ បាយទឹកឱ្យអត់មានការលំបាកអីទេ»។ រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា អ្វីដែលជាការព្រួយបារម្ភបំផុតនោះគឺ ក្រុមជ្រុលនិយមថៃតែងតែយកពលករខ្មែរក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ធ្វើជាសត្រូវរបស់ខ្លួនហើយមានចេតនាចង់យាយីធ្វើបាបគ្រប់រូបភាព ហេតុនេះអ្វីដែលល្អបំផុតសូមឱ្យបងប្អូនវិលត្រឡប់ មកធ្វើការក្នុងស្រុកវិញ។ លោកបានបន្ដថា៖ «បើនៅប្រទេសថៃត្រូវគេមើលងាយមើលថោក គេមានចេតនាចង់យាយីធ្វើបាបយ៉ាងណានោះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ យើងត្រឡប់មកធ្វើការងារក្នុងស្រុកវិញ ព្រោះស្រុកយើងឥឡូវមិនខ្វះការងារធ្វើទេ រោងចក្រសហគ្រាស […]

លោក ទ្រី ស៊ីថេង បញ្ជាក់ថា បញ្ហាលោក មិនជាប់ពាក់ព័ន្ធនឹងក្រសួងកសិកម្មនោះទេ តែជាកិច្ចការរបស់អង្គការ Wildlife Alliance

Naren July 2, 2025 02/07/2025

(ភ្នំពេញ)៖ ក្រោយផ្ទះវីដេអូរបស់ដំរី ឈ្មោះ ឡាក់គី និងលោក ទ្រី ស៊ីថេង ជាអ្នកថែទាំដំរីនេះតាំងពីអាយុ៦ខែ រហូតមកដល់បច្ចុប្បន្ន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមនោះ មានសាធារណមតិជាច្រើន បានបញ្ចេញមតិ និងសំណូមដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើការត្រួតពិនិត្យ សម្របសម្រួលដល់លោក ទ្រី ស៊ីថេង អាចមកបំពេញការងារជាបុគ្គលិកក្នុងអង្គការ Wildlife Alliance បន្តទៀតបាន ព្រោះលោកបានចំណាយពេលជាង៣០ឆ្នាំក្នុងការថែទាំសត្វ ក្នុងឧទ្យានជាតិភ្នំតាម៉ៅ។ យ៉ាងណាមិញ ចៀសវាងការភ័ន្តច្រឡំ លោក ទ្រី ស៊ីថេង បានបញ្ជាក់ថា លោកជាបុគ្គលិករបស់អង្គការ Wildlife Alliance ដែលមិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រសួងកសិកម្ម ឬរដ្ឋបាលព្រៃឈើនោះទេ។ បើតាម លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពាក់ព័ន្ធនឹង លោក ទ្រី ស៊ីថេង និងដំរីឈ្មោះ Lucky រដ្ឋបាលព្រៃឈើ បានធ្វើការទាក់ទង និងពិនិត្យលទ្ធភាពផ្តល់ការងារជូនគាត់នៅក្នុងរដ្ឋបាលព្រៃឈើ។ ទោះជាយ៉ាងនេះក្តី សម្រាប់ការងារនៅអង្គការ Wildlife […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជារឿងល្អដែលកម្ពុជាសម្បូរត្រីលក់មិនអស់ ហើយមានតម្លៃសមរម្យ 

Liny Chan July 1, 2025 01/07/2025

(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើងគួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ហើយវាគឺជារឿងល្អ​ណាស់ដែលកម្ពុជាសម្បូរត្រីលក់មិនអស់ និងមានតម្លៃសមរម្យ ជាជាងអត់មានត្រី ហើយលក់ក្នុងតម្លៃថ្លៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ថ្លែងនាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំនេះបរិមាណត្រីមានការកើនឡើង​គួរឱ្យគត់សម្គាល់ និងបានធានានូវតម្លៃមិនកើនឡើងសម្រាប់អ្នកហូប ដែលការកើនឡើង​បរិមាណត្រី​​ឆ្នាំនេះគឺ​កើតចេញពីការចូលរួមសហការគ្នាក្នុងការថែរក្សា ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងសូមបន្តការងារនេះឱ្យដូចភ្លៀងរលឹម ដើម្បីធានាឱ្យបាននូវបរិមាណត្រីបន្តកើនឡើង​បន្ថែមទៀត។ ជាមួយនឹងការកើនឡើងនៃបរិមាណត្រីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «យើងឃើញប្រជាពលរដ្ឋយើងសប្បាយរីករាយ ដែលខ្ញុំថា អ្នកលក់គាត់រអ៊ូថា ឥលូវត្រីច្រើនពេកលក់អត់អស់, ខ្ញុំថាល្អណាស់ដែលមានត្រីច្រើនលក់មិនអស់ ហើយមានតម្លៃសមរម្យសម្រាប់អ្នកហូប ជាជាងអត់ត្រីហើយលក់ថ្លៃ នេះគឺជាបញ្ហា»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធានានូវផលត្រីសម្រាប់រួមទាំងអស់គ្នាគឺជារឿងល្អណាស់ ដូចនេះបឹងរួម បឹងធម្មជាតិត្រូវរួមគ្នាថែរក្សា និងខិតខំធ្វើការងារនេះបន្តទៀត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមាន «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣

Liny Chan July 1, 2025 01/07/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានទៅកាន់ «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃ ហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ដែលជាតំបន់មិនទាន់ដាច់ស្រេច នឹងកំពុងរង់ចាំការសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិ។ ការព្រមានធ្ងន់ៗបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ។ ពោលគឺគ្រប់យ៉ាងត្រូវរក្សាឱ្យស្ថិតនៅក្នុងស្ថានភាពដដែល ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា៖ «ខ្ញុំសូមប្រកាសឱ្យហើយ កន្លែងតាមាន់ធំជាកន្លែងមិនទាន់ដាច់ស្រេច តាមាន់តូច តាក្របី មុំ៣ យើងទៅរកប្រព័ន្ធតុលការអន្តរជាតិដោះស្រាយ គ្មាននរណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឱ្យចូលទេ រក្សាស្ថានភាពដដែល។ ជាឯកតោភាគីហ៊ានតែបិទទ្វា មិនឱ្យប្រជាជនខ្មែរឡើងនឹងមានរឿង បន្ទាត់ក្រហមច្បាស់ ស្មើអ្នកឯងដាក់ច្រកឯកតោភាគីយកអាហ្នឹងទៅហើយ។ ហើយបើសិនជា […]

វីដេអូដំរីឡាក់គី រត់តាមម្ចាស់ កំពុងអង្រួនចិត្តអ្នកលេងបណ្ដាញសង្គម

Liny Chan July 1, 2025 01/07/2025

(តាកែវ)៖ វីដេអូប្រមាណជា២នាទី ដែលបង្ហាញសកម្មភាពដំរីឈ្មោះ ឡាក់គី កំពុងរត់តាមម្ចាស់របស់ខ្លួន គឺលោក ទ្រី ស៊ីថេង ដែលជាមន្ត្រីជំនាញថែទាំសត្វនៅភ្នំតាម៉ៅ។ បើតាមកិច្ចសម្ភាសជាមួយកញ្ញា រួម ឆាដា តាមប្រព័ន្ធអនឡាន, លោក ទ្រី ស៊ីថេង បានបញ្ជាក់ថាលោកបានសម្រេចចិត្តលាឈប់ពីការងារដែលលោកស្រឡាញ់ ព្រោះគ្មានជម្រើស។ លោក បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំដាក់ពាក្យលាឈប់ ព្រោះគេឱ្យខ្ញុំបញ្ចប់ការងារជាមួយខាងអង្គការ ហើយទៅបំពេញការងារផ្សេងដែលមិនមែនជាជំនាញរបស់ខ្ញុំ ហើយហាមមិនឱ្យខ្ញុំបានជួបដំរីផង អ៊ីចឹងខ្ញុំសុំឈប់តែម្ដង»។ យ៉ាងណាមិញ លោកមិនបានជម្រាបលម្អិតពីហេតុផលនៃការផ្លាស់ប្ដូរតួនាទីនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកអាចត្រឡប់មកមើលថែដំរីបានប្រសិនជាក្រុមការងារព្រម តែប្រសិនជាមិនអនុញ្ញាតទេ លោកក៏មិនអាចបំពេញការងារខុសជំនាញរបស់លោកបាននោះដែរ។ សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានវីដេអូមួយបង្ហាញពីសកម្មភាពរបស់ដំរី ឈ្មោះ ឡាក់គី ដែលបានរត់តាមម្ចាស់ឈ្មោះ ទ្រី ស៊ីថេង ដែលលោកបានសម្រេចចិត្តលាឈប់ពីការងារក្រោយមានការផ្លាស់ប្ដូរភារកិច្ចខុសពីជំនាញរបស់លោក។ លោក ទ្រី ស៊ីថេង ជាមន្ត្រីជំនាញថែទាំសត្វ ជាពិសេសសត្វដំរី បានបំពេញការងារនៅសួនសត្វភ្នំតាម៉ៅ តាំងពីឆ្នាំ១៩៩៥រហូតមកដល់បច្ចុប្បន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កូនសិស្សកម្ពុជា ជាប់ចំណាក់ថ្នាក់លេខ១ លើការប្រកួតប្រជែងសមត្ថភាពភាសាអង់គ្លេស ក្នុងចំណោមសិស្សមកពី ២០ប្រទេស ដែលចូលរួមប្រកួត នៅចក្រភពអង់គ្លេស

Liny Chan July 1, 2025 01/07/2025

(ភ្នំពេញ)៖ តាមរយៈយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់ និងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ, ស្របជាមួយគ្នានោះវិស័យអប់រំនៅកម្ពុជា គឺមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានកូនសិស្សកម្ពុជាជាច្រើន បានចេញទៅធ្វើការប្រកួតប្រជែងសមត្ថភាពនៅលើឆាកអន្តរជាតិ និងបានត្រឡប់មកមាតុភូមិវិញប្រកបដោយមោទនភាពផងដែរ។ ជាក់ស្តែងនាពេលថ្មីៗនេះកូនសិស្សកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស មានកូនសិស្ស ៣៣៥នាក់ មកពី ២០ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះកូនសិស្សកម្ពុជា ១០នាក់ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមចំណាត់ថ្នាក់លេខ១ រួមទាំងបានមេដាយរហូតដល់ ១៧គ្រឿងបន្ថែមទៀត។ លើកឡើងប្រាប់បណ្តាញព័ត័មាន Fresh News នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាឱកាសត្រឡប់មកពីធ្វើការប្រកួតប្រជែងវិញ កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានឱ្យដឹងថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ចំពោះការដណ្តើមបានជ័យជម្នះដ៏ធំធេងនេះ ដែលរូបគេបានរំពឹងទុក ខណៈមុនឈានទៅប្រកួត និងដណ្តើមបានជោគជ័យយ៉ាងដូចនេះ រូបគេបានខិតខំមើល​មេរៀនជារៀងរាល់ថ្ងៃ ហើយអ្វីដែលមិនភ្លេចនោះគឺការមើលវីដេអូដែលនិយាយជាភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពស្តាប់ និងការចង់ចាំឱ្យបានច្រើន។ កូនសិស្សដែលដណ្តើមបានលេខ១ ជា ដារ៉ា បានបន្ថែមថា ឆ្លងកាត់ការប្រកួតប្រជែងនៅក្រៅប្រទេសនេះ សបញ្ជាក់យ៉ាងច្បាស់ថា […]

ឧបនាយករដ្ឋមន្ត្រីថៃ លោក Suriya Jungrungreangkit នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី

Liny Chan July 1, 2025 01/07/2025

(បាងកក)៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit (មកពីគណបក្សភឿថៃ) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងជាបណ្ដោះអាសន្ន នៅថ្ងៃទី១ ខែកក្កដា។ នេះបើតាមកាសែតថៃ Khaosod។ តុលាការធម្មនុញ្ញថៃ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn Shinawatra ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ចៅក្រមទាំង៩រូបនៃតុលាការធម្មនុញ្ញថៃបានបង្គាប់ឱ្យលោកស្រី Paetongtarn ផ្អាកការបំពេញតួនាទីជានាយករដ្ឋមន្ត្រី ក្នុងសំឡេង ៧ ទល់ ២សំឡេង។ «តុលាការធម្មនុញ្ញជាមួយសំឡេងភាគច្រើន ៧ ទល់នឹង២ បានសម្រេចព្យួរ ចុងចោទ (លោកស្រី Paetongtarn) ពីតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃទី១ ខែកក្កដានេះតទៅ រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសម្រេចចុងក្រោយ»។ នេះជាការបញ្ជាក់របស់តុលាការធម្មនុញ្ញថៃ ក្នុងសេចក្ដីថ្លែងការណ៍មួយ។ តុលាការធម្មនុញ្ញថៃនឹងត្រូវចេញសាលក្រមសម្រេចថាតើត្រូវដក ឬក៏ប្រគល់តំណែងជានាយករដ្ឋមន្ត្រីឱ្យលោកស្រី Paetongtarn […]