ព័ត៌មានជាតិ

ថ្ងៃទី២! គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ផ្ដើមជាមួយកិច្ចប្រជុំចង្អៀត មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ផ្ដើមកិច្ចប្រជុំថ្ងៃទី២របស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ជាមួយការប្រជុំចង្អៀតដូចថ្ងៃម្សិលមិញដែរ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្ងៃទី១ កាលពីម្សិលមិញ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ដោយខ្លីថា «កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។ លោករដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ។ មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយផងដែរ ហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សមាគមហិរញ្ញវត្ថុចំនួន២ នឹងពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករដែលត្រលប់មកពីប្រទេសថៃ

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា នៅថ្ងៃទី១៤ ខែមិថុនានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម លើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមពិនិត្យលទ្ធិភាព សម្រាលបន្ទុកហិរញ្ញវត្ថុដល់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ។ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា (CMA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈ ពេលកំណត់ណាមួយដែលអាចធ្វើទៅបាន» ។ តាមរយៈសេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា ការអំពាវនាវនេះ បានបង្ហាញឱ្យឃើញពីជម្រៅទឹកចិត្ត និងកាយវិការដ៏ល្អប្រពៃក្នុងភាពជាអ្នកដឹកនាំគំរូ របស់សម្តេចដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ ផ្តល់ភាពកក់ក្ដៅ និងគិតគូរអំពីជីវភាពរស់នៅ របស់បងប្អូនខ្មែរយើងនៅគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ។គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរនឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត ក្នុងករណីមានតម្រូវការជាក់ស្ដែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើ សុំផ្ដល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំបងប្អូនប្រជាពលករទាំងអស់ដែលជាអតិថិជន ទាក់ទងផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណ […]

ថ្ងៃនេះខួបលើកទី៦៣ឆ្នាំ កម្ពុជា ឈ្នះក្តីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការ​យុត្តិធម៌​អន្តរជាតិ

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ នៅថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ២០២៥នេះ គឺ​ជា​ខួប​លើក​ទី​៦៣ ឆ្នាំ​ហើយ ដែល​កម្ពុជា ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ពាក់ព័ន្ធ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ដែល​អំណាច​សាលដីកា​​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​កំណត់​ឱ្យភាគី​ថៃ ត្រូវ​តែ​ដក​យោធា​ និងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់​ខ្លួន​ ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ត្រង់​ប្រាសាទ​ព្រះវិហារ (១៥ មិថុនា ឆ្នាំ១៩៦២)។ សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាល​ពីឆ្នាំ១៩៦២ បាន​ទុក​ពេល១០​ឆ្នាំ​ឲ្យ​ភាគី​​ថៃ តវ៉ាបើ​មិន​សុខចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​ទេ។ ចាប់​តាំង​ពី​អំណាច​សាលដីកា​នេះ​ បាន​ចូល​ជា​ស្ថាពរ គឺ​ភាគី​ថៃ ពុំ​បាន​តវ៉ា​អ្វី​ឡើយ។ ទាក់ទិន​រឿង​នេះ ក្នុង​កិច្ចប្រជុំ​សភា​ថៃ កាល​ពី​ឆ្នាំ​២០០៨ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) ថ្លែង​ថា ក្នុង​ចន្លោះ​នៃ​អំណាច​សាលដីកា​នេះ គឺ​​ពុំ​មាន​អ្នក​នយោបាយ​ថៃ តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​ម្ដង​ណា​ឡើយ។ រី​ឯ​ទង់ជាតិ​របស់​កម្ពុជា​វិញ បាន​ដាក់​លើ​ប្រាសាទ​ព្រះវិហារ​នេះ ជាយូរឆ្នាំមកហើយដែល​ពុំ​មាន​ការ​តវ៉ា​អ្វី​សោះ។ ផ្អែក​តាម​យុត្ថាធិការ​នៃ​អំណាច​សាលដីកា​នេះ គឺ​ក្នុង​ចន្លោះ​នៃ​ការ​មិន​តវ៉ា បាន​ន័យ​ថា ភាគី​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​គឺ​ជា​ម្ចាស់​ដោយ​ស្របច្បាប់។ ក្នុង​រយៈពេល ៤០​ឆ្នាំ​ក្រោយ​ទើប​ថៃ បង្កើត​តំបន់ ៤.៦​គីឡូម៉ែត្រ​ក្រឡា ជា​ឯកតោ​ភាគី ដោយ​ចាត់​ទុក​ថា ដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ថៃ។ ជម្លោះ​ព្រំដែន​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ក៏​បាន​កើត​ឡើង​ម្ដង​ទៀត […]

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

Nisaiy KP June 15, 2025 15/06/2025

(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហា មិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជា តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងាររង់ចាំជួយសម្របសម្រួលជូន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងការងារ បញ្ជូនក្រុមការងារ និងរថយន្តមជ្ឈមណ្ឌលការងារចល័តចំនួន ៧គ្រឿង ទៅប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដើម្បីត្រៀមចុះឈ្មោះផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនពលករខ្មែរ

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ដើម្បីសម្រួលដល់ពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តតាមព្រំដែន រៀបចំមណ្ឌលសំចតបន្ថែមលើ មជ្ឈមណ្ឌលសំចតដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ត្រៀមស្វាគមន៍ដំណើរ វិលត្រឡប់របស់បងប្អូន។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានបញ្ជូនក្រុមការងារ និងរថយន្តមជ្ឈមណ្ឌលការងារចល័តចំនួន ៧គ្រឿង បន្ថែមលើមជ្ឈមណ្ឌលការងារទៅប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ជាពិសេស ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមចុះឈ្មោះផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនបងប្អូនផងដែរ។ គិតត្រឹមម៉ោង ៦:០០ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ សហគ្រាស គ្រឹះស្ថាននានានៅប្រទេសកម្ពុជា មានតម្រូវការកម្លាំងពលកម្មជាង ២៣ម៉ឺនកន្លែង។ សូមបងប្អូនទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធទូរសព្ទឥតគិតប្រាក់ Hotline លេខ ១២៩៧ ឬទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨/០១៦ ៧៨៦ ៦៥៥/ ០៩៧ ៦៣៣ ៦០០២/០៨៦ ៨៦០ ០៦៦។ សូមបងប្អូនដែលមានបញ្ហាប្រឈម ឬមានចម្ងល់អាចទំនាក់ទំនងមកក្រុមតេឡេក្រាម […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជាបានបញ្ជូនលិខិតជាផ្លូវការ ទៅ ICJ ហើយ ដែលចំនឹងខួប៦៣ឆ្នាំ ដែលកម្ពុជាឈ្នះថៃ លើសំណុំរឿងប្រាសាទព្រះវិហារ

Nisaiy KP June 15, 2025 15/06/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជាពេលនេះ បានបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ ដែលការបញ្ជូននេះ ចំនឹងខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ កាត់សេចក្តី ឱ្យកម្ពុជាឈ្នះថៃ នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារតែម្ដង។ តាមបណ្ដាញសង្គមនៅថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងទាំងស្រុងដូច្នេះថា៖ «កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។ ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន […]

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន

Liny Chan June 14, 2025 14/06/2025

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយបានការចូលរួមពីភ្ញៀវទេសចរជាតិ មកពីរាជធានីភ្នំពេញ ដែលមកដើរលេងកម្សាន្តនៅស្រុកវាលវែង បានចូលមកគោរពបូជា និងសូមបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។ គួរជម្រាបជូនថា នាព្រឹកថ្ងៃនេះលោក ខូយ រីដា នឹងដឹកនាំក្រុមការងារចេញដំណើរ ឆ្ពោះទៅកាន់តំបន់ព្រំដែនឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងខេត្តត្រាត ប្រទេសថៃ ដើម្បីពិនិត្យស្ថានភាពតាម​តំបន់ព្រំដែន និងត្រៀមកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីកន្លែងមានសុវត្ថិភាព ក្នុងករណីចាំបាច់ណាមួយកើតឡើង។ ការត្រៀមជម្លៀសប្រជាពលរដ្ឋនាពេលនេះ គឺធ្វើឡើងក្រោយពីស្ថានភាពតានតឹង នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ហាក់កើនកម្ដៅ បន្ទាប់ពីកម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅភាគីថៃ តាមការបញ្ជាក់​របស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

Liny Chan June 14, 2025 14/06/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារ​ទាក់ទង​​ដល់ពលករខ្មែរ​នៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។ បងប្អូនខ្លះបាន​ចោទសួរថា មានបងប្អូននៅថៃ ៣០ឆ្នាំហើយ ចង់មករស់នៅមើលម្តាយ ដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសារ​រាជរដ្ឋាភិបាល​ទទួលយកបានទាំងអស់ដោយគ្មានការរើសអើង»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។ សម្តេចបានបញ្ជាក់ថា «ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ ថាជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូស បន្លាយពេលយូរពិសេសនៅពេលកម្ពុជា​ដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ពេលនោះ ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាន​និងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយចៀសមិនរួច»។ សម្តេចបានភ្ជាប់នូវសាររបស់ នាយករដ្ឋមន្ត្រី ហ៊ុន […]