ព័ត៌មានជាតិ

TOP NEWS: រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ, ភាគីទាំងពីរឯកភាពកាត់បន្ថយភាពតានតឹង ដោយរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក យោគយល់ និងរក្សាការសន្ទនាដោយសន្តិវិធី

Liny Chan June 6, 2025 06/06/2025

(បាងកក)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។ លទ្ធផលនៃកិច្ចប្រជុំនេះបានសម្រេចដូចតទៅ៖ – ភាគីទាំងពីរឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ – ភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ប៉ុន្តែភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។ – ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ […]

ខែឧសភា មានកុមារជាង ១០ម៉ឺននាក់ បានទទួលការសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា

Liny Chan June 6, 2025 06/06/2025

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនានេះ មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីតួរលេខនៃការទទួលពិនិត្យ និងព្យាបាលកុមារនៅក្នុងពេញមួយខែឧសភា ឆ្នាំ២០២៥ ដោយមានកុមារសរុបប្រមាណ ១០១ ៥៧៣នាក់ បានទទួលសេវាពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ ក្នុងចំណោមកុមារ ទាំងជាង ១០ម៉ឺននាក់នេះ មានកុមារទទួលបានការពិនិត្យនិងព្យាបាលជំងឺក្រៅ ចំនួន ៨១ ៩៥៩នាក់, កុមារមានជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលមានចំនួន ១៦ ០៤៤នាក់, កុមារកើតជំងឺគ្រុនឈាម ៧៤៥នាក់ និងកុមារវះកាត់ចំនួន ២ ៨២៥នាក់ និងវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើតចំនួន ៩៧នាក់។ សូមជម្រាបជូនការរាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ធ្វើឡើងដោយមិនគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយវិជ្ជាជីរៈ។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕ សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន បន្តផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៨លានដុល្លារដល់ស៉ីម៉ាក់ ដើម្បីអនុវត្តន៍គម្រោងបោសសម្អាតមីន

Liny Chan June 6, 2025 06/06/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC), លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា​ រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោងនៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICS) បានចុះហត្ថលេខារួមគ្នា លើកំណត់ហេតុ​គណៈកម្មាធិការ​ពិគ្រោះយោបល់នៃ​គម្រោងកម្មវិធីហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា​ ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេស​បោសសម្អាតមីន​ផ្តល់ជូនអង្គភាព CMAC ដែលជាមានទឹកប្រាក់សរុបចំនួន​១.១៦៦លានយ៉េន ប្រមាណ៧,៨លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខារួមគ្នា បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ សម្រាប់ពង្រឹងសមត្ថភាពអង្គភាព CMAC​ តាមរយៈការធ្វើទំនើបកម្មសម្ភារបច្ចេកទេស ដោយទិញសម្ភារ​បច្ចេកទេសរួមមាន៖ គ្រឿងចក្រកម្ទេចមីន​ ឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន​ រថយន្តពីរបាំង​ និងរថយន្ត Bus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាវុធហត្ថភ្នំពេញ ២៨នាក់ ទទួលបានខ្សែក្រវ៉ាត់ខ្មៅតេក្វាន់ដូកូរ៉េខាងត្បូង ១ដាន់ និង២ដាន់, ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ទទួលបានខ្សែក្រវាត់ខ្មៅថ្នាក់៦ដាន់!

Liny Chan June 6, 2025 06/06/2025

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់គ្រូបង្គោលកីឡាតេក្វាន់ដូ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៨នាក់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ផាក ហ៊ីដេ (Mr.PARK HEE DAE) តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំកម្ពុជា ដោយមានការចូលរួមពី លោកគ្រូជម្រើសជាតិកីឡាតេក្វាន់ដូប្រចាំកម្ពុជា គ្រូក្បាច់គុនការពារខ្លួនគូកគីវ៉ុន សាធារណរដ្ឋកូរ៉េខាងត្បូង ព្រមទាំង លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងមេបញ្ជាការវរសេនាតូចចល័ត នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត។ ក្នុងឱកាសនោះលោក ផាក ហ៊ីដេ (Mr.PARK HEE DAE) បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូបង្គោលអាវុធហត្ថរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងហ្វឹកហាត់ក្បាច់គុនតេក្វាន់ដូ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានសមិទ្ធផលដូចថ្ងៃនេះ ដែលក្នុងចំណោមគ្រូបង្គោលទាំ២៨នាក់ គឺទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតខ្សែក្រវាត់ខ្មៅថ្នាក់ ២ដាន់ ចំនួន ១២នាក់ […]

សមត្ថកិច្ចនាំខ្លួនក្រុមសន្តិសុខអគារកម្ពុជា DV និងអ្នកដឹកជញ្ជូនមកធ្វើកិច្ចសន្យាបញ្ចប់រឿង ក្រោយមានជម្លោះវាយតប់គ្នា នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

Liny Chan June 6, 2025 06/06/2025

(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បាននាំខ្លួនក្រុមសន្តិសុខអគារ កម្ពុជា DV និងអ្នកដឹកជញ្ជូន​មកធ្វើកិច្ចសន្យា​បញ្ចប់រឿង ក្រោយមានជម្លោះវាយតប់គ្នា នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នៅវេលាម៉ោង ១៦៖៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ មានក្រុមសន្តិសុខអគារ កម្ពុជា DV ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានព្រួតគ្នាវាយ​ទៅលើបុរសម្នាក់, ភ្លាមៗនោះកម្លាំងជំនាញផែនការងារសន្តិសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានយកភាគីទាំងសងខាងមកធ្វើការសាកសួរ​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤។ ជាលទ្ធផលក្រោយមានការសួរនាំបានបញ្ជាក់ថា ភាគីសន្តិសុខ របស់អគារកម្ពុជា DV បានទាស់ពាក្យសម្តីជាមួយភាគីម្ខាងទៀតជាអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុនDV នេះតែម្តង ក្រោយពីមានករណីនេះកើតឡើង ភាគីទាំងពីរត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ធ្វើកិច្ចសន្យាអប់រំណែនាំដោយភាគីទាំងពីរបានសន្យាបញ្ចប់រឿងនេះមិនបង្កបញ្ហា ឬគុំគួនគ្នាចាប់ពីពេលនេះតទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់», គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនានេះ មានសប្បុរសជនជាង ២៤ម៉ឺននាក់ បានបរិច្ចាគថវិកាសរុបជាង ៣.៥លានដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

Liny Chan June 6, 2025 06/06/2025

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១ ៨៣២នាក់ ហើយយុទ្ធនាការនេះនឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥នេះ។ នេះបើយោងតាមរបាយការណ៍របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ដែរថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបើកដំណើរនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គិតត្រឹមដល់ពេលនេះគឺជាលើកទី៤ហើយ នេះគឺជាលើកទីពីរ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំ […]

គ្រោះរញ្ជួយដី បំផ្លាញផ្នែកខ្លះនៃទីតាំងបុរាណ Pompeii ដ៏ល្បីល្បាញនៅអ៊ីតាលី

Liny Chan June 6, 2025 06/06/2025

(ប៉ុមប៉េ)៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយ បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីតាលីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បណ្តាលឲ្យមានការរលំបាក់ផ្នែកខ្លះនៃជញ្ជាំង និងដំបូលរាងកោងមួយផ្នែក នៅទីតាំងបុរាណវត្ថុ Pompeii ដ៏ល្បីល្បាញ។ នេះបើតាមការចុះផ្សាយដោយ ភ្នាក់ងារសារព័ត៌មាន Reuters។ ការរញ្ជួយដីដែលមានកម្រិត ៣.២ រ៉ិចទ័រនេះ គឺជាការរញ្ជួយចុងក្រោយបំផុត ដែលមានចំណុចកណ្តាលនៅតំបន់ភ្នំភ្លើង Campi Flegrei ក្បែរទីក្រុង Naples។ អាជ្ញាធរបានឲ្យដឹងថា តំបន់ដែលរងផលប៉ះពាល់នៅ Pompeii ធ្លាប់បានទទួលរងការខូចខាតរួចមកហើយនៅក្នុងគ្រោះរញ្ជួយដីដ៏ធំមួយកាលពីឆ្នាំ ១៩៨០ ហើយត្រូវបានជួសជុល និងទ្រទ្រង់ឡើងវិញចាប់តាំងពីពេលនោះមក។ អាជ្ញាធរបានបញ្ជាក់ថា មិនមានផ្ទាំងគំនូរ ឬវត្ថុបុរាណដែលអាចចល័តបាន នៅក្នុងរចនាសម្ព័ន្ធដែលរងការខូចខាតនោះទេ ហើយក៏មិនមាននរណាម្នាក់រងរបួសដែរ។ លោក Gabriel Zuchtriegel នាយកគ្រប់គ្រងទីតាំងបុរាណវត្ថុ Pompeii បាននិយាយថា ការត្រួតពិនិត្យកំពុងត្រូវបានអនុវត្ត ដើម្បីធានាថាមិនមានតំបន់ផ្សេងទៀតត្រូវបានប៉ះពាល់។ គួរបញ្ជាក់ថា ទីក្រុងបុរាណ Pompeii ត្រូវបានកប់ក្រោមផេះភ្នំភ្លើង និងត្រូវបានបំផ្លាញដោយសារការផ្ទុះភ្នំ Vesuvius ក្នុងឆ្នាំ ៧៩ នៃគ្រិស្តសករាជ។ ទីតាំង Pompeii គឺជាបេតិកភណ្ឌពិភពលោករបស់ UNESCO និងជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយបំផុតមួយរបស់អ៊ីតាលី […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យសមត្ថកិច្ចជំនាញ ចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គល២នាក់ ដែលក្លែងបន្លំជាមន្ដ្រីនគរបាល ជំរិតយកលុយពីប្រជាពលរដ្ឋ

Liny Chan June 6, 2025 06/06/2025

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ ធ្វើការទំនាក់ទំនងជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវ ស៊ើបអង្កេតចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំង០២នាក់នេះ ដែលក្លែងបន្លំជាមន្ដ្រីនគរបាល ជំរិតយកលុយ។ ជាមួយគ្នានេះ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក៏បានបដិសេធថា សមត្ថកិច្ចក្នុងរូបនេះ មិនជាមន្ត្រីបម្រើការងារ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយក៏មិនមែនជាមន្រ្តី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ។ ជាមួយគ្នានេះ ម្ចាស់អាខោន ឈ្មោះ មាស វណ្ណៈ ដែលបានបង្ហោះផ្សព្វផ្សាយ ចោទប្រកាន់មកលើនគរបាលខណ្ឌមានជ័យ ក៏បានចេញមុខសុំទោសជាសាធារណៈ ដូច្នេះសូមសាធារណជន កុំមានការយល់ច្រឡំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក ឃួន ផុនរតនៈ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ខណៈកញ្ញា ជ្រឹង បុទុមរង្សី ត្រូវបញ្ចប់អាណត្តិ

Liny Chan June 5, 2025 05/06/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងកញ្ញា ជ្រឹង បុទុមរង្សី ពីឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចូលប្រទេសវិញ ដោយត្រូវបញ្ចប់អាណត្តិ និងតែងតាំងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមិថុនានេះ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់នូវព្រឹទ្ធាចារ្យគុនបុរាណខ្មែរ ប្រកបដោយវីរភាពដ៏ឧត្ដុង្គឧត្តមមួយរូបរបស់កម្ពុជា

Liny Chan June 5, 2025 05/06/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកស្រី អ៊ុក ពង្សបុប្ផា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកមរណភាពរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់ស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវ ព្រឹទ្ធាចារ្យគុនបុរាណខ្មែរ ប្រកបដោយវីរភាពដ៏ឧត្ដុង្គឧត្តមមួយរូបរបស់កម្ពុជា ដែលបានលះបង់បូជាកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីមិនខ្លាចនឿយហត់ ក្នុងការខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រង និងរក្សាទុកគុនល្បុក្កតោបុរាណខ្មែរជាឯកសារដ៏មានតម្លៃ ស្របតាមក្បួនខ្នាត់ត្រឹមត្រូវ។ លោកព្រឹទ្ធាចារ្យក្រមាមាស បានបណ្ដុះបណ្តាលយុវជនជំនាន់ក្រោយ បានដឹកនាំការប្រកួត និងបានផ្សព្វផ្សាយគុនល្បុក្កតោ ឱ្យទទួលបានភាព ល្បីល្បាញរន្ទឺលើឆាកអន្តរជាតិ រហូតទទួលបានការចុះក្នុង […]