ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់ លោកយាយពេញ ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

Liny Chan May 30, 2025 30/05/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ – ឆ្នាំ២០២៥» នៅបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ដើម្បីឱ្យពិធីបើកយុទ្ធនាការខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់លោកយាយពេញ ខាងត្បូងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ […]

លោក ពូទីន រម្លឹកថាលោក Shinzo Abe ជាអតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលចង់បានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៉ី

Liny Chan May 30, 2025 30/05/2025

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានរម្លឹកដល់វិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រី លោក ស៉ីនហ្សូ អាបេ ដោយនិយាយថា លោក អាបេ គឺជាមេដឹកនាំជប៉ុនម្នាក់ ដែលចង់សម្រេចបាននូវសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៉ី អំឡុងពេលដែលបានជួបលោកស្រី Akie Abe ភរិយារបស់ លោក អាបេ នៅឯវិមានក្រឹមឡាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥។ លោក ពូទីន បានបញ្ជាក់ទៀតថា «ស្វាមីរបស់អ្នក (លោក អាបេ) បានធ្វើកិច្ចការដ៏អស្ចារ្យ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរុស្ស៉ី-ជប៉ុន។ យើងមានទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់។ គាត់ពិតជាខិតខំ ដើម្បីសម្រេចសន្ធិសញ្ញាសន្តិភាព រវាងប្រទេសយើងទាំងពីរ ហើយស្ថានភាពគឺខុសគ្នា នៅពេលនេះ»។ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី លោកស្រី Akie Abe បានប្រាប់លោក ពូទីន ថា «ស្វាមីលោកស្រី ចង់ជួបលោកពូទីន សូម្បីតែបន្ទាប់ពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែជាអកុសលគាត់បានបាត់បង់ជីវិត»។ គួរបញ្ជាក់ថា ក្រោយសង្គ្រាមលោកលើកទី២ គ្មានសន្ធិសញ្ញាណាមួយត្រូវបានចុះហត្ថលេខាទេ ដោយសារតែរុស្ស៉ី […]

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋដែលជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាព ក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ក្រោយប៉ះទង្គិចគ្នាជាមួយកងទ័ពថៃ

Liny Chan May 30, 2025 30/05/2025

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អមដំណើរដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ និងបានជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាព ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ហ៊ុន ម៉ានិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនមានភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរ។ ជាមួយនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការចរចា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែន ដោយឈរលើគោលការណ៍សន្តិវិធី និងផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រោយរីងទឹកអស់ ៥០០ឆ្នាំ អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធទឹកឡើងវិញនៅតំបន់អង្គរ

Liny Chan May 30, 2025 30/05/2025

(សៀមរាប)៖ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ក្រោយរីងទឹកអស់រយៈពេល៥០០ឆ្នាំ អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញ។ ថ្លែងក្នុងជំនួបជាមួយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ លោក ភឿន សុឃីម បញ្ជាក់បន្ថែមថា ការស្ដារប្រព័ន្ធធារាសាស្រ្តឡើងវិញបានជួយឲ្យប្រជាពលរដ្ឋមានទឹក ប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសទឹកជំនន់ និងជួយទ្រទ្រង់គ្រឹះប្រាសាទផងដែរ។ ប្រធាននាយកដ្ឋានទឹកនៃអាជ្ញាធរជាតិអប្សរា លើកឡើងយ៉ាងដូច្នេះថា «ក្នុងរដូវវស្សាក្រុងសៀមរាបលិចទឹក ៣ទៅ៤ដងក្នុងមួយឆ្នាំ ប៉ុន្តែចាប់ពីឆ្នាំ២០១២មក អាជ្ញាធរជាតិអប្សរាបានជួសជុល និងស្ដារប្រព័ន្ធធារាសាស្ត្រមួយចំនួនឡើងវិញ ដែលអាចទប់ស្កាត់ និងបញ្ចៀសទឹកជំនន់បាន នៅក្នុងក្រុងសៀមរាបក៏ដូចជាតំបន់ប្រាសាទ»។ លោកបន្តថា បើគិតមកទល់ពេលបច្ចុប្បន្នមាន រយៈពេល១៣ឆ្នាំហើយដែលក្រុងសៀមរាប ក្នុងរដូវវស្សាលែងមានទឹកជំនន់ ហើយប្រជាពលរដ្ឋខ្លះសឹងតែភ្លេចទៅហើយថា ខេត្តសៀមរាបពីមុនជួបប្រទះ និងទឹកជំនន់ដែលនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រចាពលរដ្ឋនិងប្រាង្គប្រាសាទ។ បើតាមលោក ភឿន សុឃីម, ការស្ដារឡើងវិញគឺធ្វើតាមលំនាំផ្លូវទឹកបុរាណដែលមានស្រាប់។ លោកបន្តថា យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញទឹក ទឹកនៅតំបន់អង្គរមានពិតជាមានសារៈសំខាន់ខ្លាំង មិនត្រឹមតែសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ​ និងដោះដូរទឹកជំនន់នោះទេ ពោលគឺអាចទ្រទ្រង់ប្រាសាទធំៗដែលជាសម្បត្តិបេតិកភណ្ឌជាតិបានផងដែរ។ ប្រាសាទធំៗនៅតំបន់អង្គរ បានសាងសង់ដោយស្រទាប់ខ្សាច់ ដូច្នេះទាមទារឲ្យមានប្រព័ន្ធទឹកនៅខាងក្រោម ដើម្បីពង្រឹងគ្រឹះប្រាសាទនាំឲ្យដង់ស៊ីតេហាប់ណែន […]

មេទ័ពកម្ពុជា-ថៃ បញ្ចប់ការចរចារកដំណោះស្រាយ ចំពោះហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី

Liny Chan May 29, 2025 29/05/2025

(ឧត្តរមានជ័យ)៖ ការចរចាដើម្បីស្វែងរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំ ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ រវាងមេបញ្ជាការកងទ័ពជើងគោកប្រទេសទាំងពីរ នាច្រកអន្ដរជាតិអូរស្មាច់-ចុងចម ត្រូវបានបិទបញ្ចប់ក្រោយដំណើរការប្រមាណ៤៥នាទី នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។ សេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្នុងជំនួបនោះមេបញ្ជាការកងទ័ពជើងគោកថៃ បានបន្ទន់ឥរិយាបទ និងបានទទួលស្គាល់ចំពោះហេតុការណ៍ នៃការប៉ះទង្កិចដោយអាវុធនៅតំបន់មុំបី។ នៅក្នុងជំនួបនោះមេបញ្ជាការកងទ័ព ជើងគោកថៃ បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រ៉ោន។ ប៉ុន្ដែទោះជាយ៉ាងណា លទ្ធផលផ្លូវការនេះជំនួបរយៈពេលខ្លីរវាងមេទ័ពប្រទេសកម្ពុជា-ថៃ នឹងត្រូវចេញប្រកាសព័ត៌ជាផ្លូវការនាពេលបន្ដិចទៀតខាងមុខនេះ ដោយបញ្ជាការដ្ឋានកងទ័ពជើងគោក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ សូមជម្រាបថា ការចរចានេះភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។ ការចរចា​បានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតទំនិញបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅពិភពលោក ក្រោមហេតុផលចំនួន៥ 

Liny Chan May 29, 2025 29/05/2025

(ជប៉ុន)៖ ថ្លែងពីប្រទេសជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញក្រុមហ៊ុនជប៉ុនទៅបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតទំនិញបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក តាមរយៈហេតុផលចំនួន៥ ដែលសម្តេចចាត់ទុកថា​ គឺជាភាពទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់នៅកម្ពុជា។ ការថ្លែងរបស់សម្តេចបវរធិបតី ក្នុងឱកាសសម្តេចអញ្ជើញចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ​នាថ្ងៃ​ទី២៩ ឧសភា ២០២៥​នេះ ដោយមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន ។ ហេតុផលទាំង៥នេះ រួមមាន៖ * ទី១.បរិយាកាសនយោបាយ ប្រកបដោយស្ថេរភាព និងកំណើនម៉ាក្រូសេដ្ឋកិច្ចប្រកបដោយសង្គត់ភាពនៅកម្ពុជា ដែលផ្តល់នូវមូលដ្ឋានគ្រឹះប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្តបាន សម្រាប់វិនិយោគរយៈពេលវែង។ កំណត់ត្រាសេដ្ឋកិច្ចរបស់កម្ពុជា មុនជំងឺរាតត្បាតជំងឺកូវីដ១៩ សម្រេចបាននូវកំណើន ​៧% ប្រចាំ និងមានការព្យាករណ៍នូវងើបនៃសេដ្ឋកិច្ច​ក្នុងអត្រា ៥%ទៅ៦% ក្នុងរយៈពេលមធ្យម។ កំណើននេះ ត្រូវបានគាំទ្រដោយគោលនយោបាយកែទម្រង់ ប្រកបដោយចីរភាព កិច្ចសន្ទនាជាប្រចាំរវាងរាជរដ្ឋាភិបាលនៅក្រៅប្រទេស និងវិស័យឯកជន […]

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រៀមសំណាញ់មេឃរួចរាល់ ដើម្បីការពារប្រទេស ពីការឈ្លានពានតាមផ្លូវអាកាស

Liny Chan May 29, 2025 29/05/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍បញ្ចាក់ច្បាស់ៗ ពីការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ពីការឈ្លៀនពានរបស់បរទេស ជាពិសេសតាមផ្លូវអាកាស ដោយសម្ដេចបានប្រកាសច្បាស់ៗថា «កម្ពុជា បានត្រៀមសំណាញ់មេឃរួចរាល់ ដើម្បីការពារប្រទេស»។ ប្រសាសន៍របស់សម្ដេច បានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងសារពិសេស ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «មានអ្នក Comment សួរថា ថៃបានត្រៀមយន្តហោះចម្បាំងរួចហើយ តើកម្ពុជាបានត្រៀមអ្វីខ្លះ? ខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញថា កម្ពុជា ជាពិសេសតេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្តសង្រ្គាម ខ្ញុំធ្លាប់យន្តហោះអាមេរិក សង្រ្គាមវៀតណាមដេញបាញ់តែធ្វើស្អីខ្ញុំមិនបានទេ។ ខ្ញុំក៏ធ្លាប់បញ្ជាលើកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្រ្តី ពេលនោះយើងមាន MIG-21bis រាប់សិនគ្រឿង ប៉ុន្តែយើងមិនដែលយក MIG ទៅវាយកន្លែងណាមួយទេ។ ផ្ទុយទៅវិញមួយឆ្នាំត្រូវឱ្យវា ៣៨០តោនក្នុងមួយឆ្នាំ យន្តហោះមួយគ្រឿងត្រូវឱ្យប្រេង ៣៨០តោន ដើម្បីការហ្វឹកហាត់ ក្រោយមកខ្ញុំកាត់ឱ្យនៅសល់ត្រឹមតែ២៨០តោន កាត់១០០តោនចេញ»។ សម្ដេចតេជោ បានពន្យល់បន្ថែមថា៖ «អញ្ចឹងឥលូវកម្ពុជា អត់មានប្រើយន្តហោះសម្រាប់ការច្បាំងរបៀបនេះទេ ប៉ុន្តែកម្ពុជាមានសំណាញ់មេឃ ប៉ុន្តែពួកអាល្ងង់មួយចំនួននោះ […]

ធ្លាក់យន្តហោះយោធាដឹកមនុស្ស ៤នាក់ នៅប្រទេសកូរ៉េខាងត្បូង

Liny Chan May 29, 2025 29/05/2025

(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា យន្តហោះល្បាតដែនសមុទ្រមួយគ្រឿងរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលមានផ្ទុកមនុស្សចំនួន៤នាក់ បានធ្លាក់នៅក្បែរមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង Pohang ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនោះបានកើតឡើងកាលពីម៉ោង១៖៤៣នាទីរសៀល ម៉ោងនៅកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានបន្តថា ខ្លួនកំពុងព្យាយាមកំណត់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះ ព្រមទាំង​តួលេខអ្នកបាត់បង់ជីវិត។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង យន្តហោះខាងលើ បានធ្លាក់នៅតំបន់ភ្នំ ហើយបើតាមសាក្សី គេឃើញ​មានផ្សែងហុយឡើងទៅលើ ចេញពីកន្លែងដែលយន្តហោះនោះបានធ្លាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន រំលឹករឿងមន្ត្រីថៃជាន់ខ្ពស់ម្នាក់ ដែលយកកម្ពុជាធ្វើជាសត្រូវ ហើយចង់សម្រុកចូលវ៉ៃយកអង្គរវត្តដូរនឹងប្រាសាទព្រះវិហារ, សម្តេចថាយុទ្ធសាស្ត្រនេះនឹងត្រូវវ៉ៃផ្តាច់ដោយទ័ពកម្ពុជាតែម្តង

Liny Chan May 29, 2025 29/05/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកអំពីក្បួនសឹក ក្នុងការវាយតទល់ជាមួយទាហានថៃ ក្នុងសង្គ្រាមដណ្តើមប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ ។ សម្តេចបានរំលឹកថា ពេលនោះ មានមន្ត្រីថៃជាន់ខ្ពស់ម្នាក់ឈ្មោះ សិទ្ធិ លីមថងគុល ចង់វ៉ៃសម្រុកចូលដើម្បីដណ្តើមយកប្រាសាទអង្គវត្តរបស់ខ្មែរ ដើម្បីដូរយកប្រសាទព្រះវិហារដែលក្បែរព្រំដែន ដែលពិបាកក្នុងការវាយលុកចូល។ សម្តេចបញ្ជាក់ថា យុទ្ធសាស្ត្របញ្ជាទ័ពបែបនេះ នឹងត្រូវវាយផ្តាច់ដោយកងទ័ពកម្ពុជាតែម្តង ហើយមិនអាចទទួលបានជោគជ័យឡើយ។ តាមរយៈវីដេអូមួយ ថ្លែងការណ៍ពិសេសពីស្ថាប័នព្រឹទ្ធសភា សម្តេចតេជោ បានលើកឡើងថា «(មន្ត្រីថៃជាន់ខ្ពស់ម្នាក់)ថា យើងត្រូវតែវ៉ៃៗៗ វ៉ៃយកអង្គរវត្ត រួចហើយ ចាំដោះដូរជាមួយប្រាសាទព្រះវិហារ ខ្ញុំ(សម្តេចតេជោ) បានបញ្ជាទៅកងទ័ព ទៅ ប៉ុល សារឿន ប្រាប់ថា សម្រាប់តំបន់ប្រាសាទព្រះវិហារពីមុំបីចូលមកដល់តាមាន់ តាក្របី អូស្មាច់ ត្រូវទប់ឱ្យជាប់ នៅកន្លែងហ្នឹង ​ដាច់ខាតអត់ឱ្យចូលទេ ប៉ុន្តែបើហ៊ានវ៉ៃខាងថ្មពួក វ៉ៃខាងប៉ោយប៉ែត បើគេចង់ចូល បើកឱ្យចូលមក»។ សម្តេចបានបញ្ជាក់បន្តថា៖ «ខ្ញុំបង្ហាញពីយុទ្ធសាស្ត្ររបស់ខ្ញុំ ហេតុអ្វីបានជាត្រូវបើកឱ្យចូល ទី១៖ បញ្ជាក់ថា អ្នកឯងកំពុងវាយចូលដីរបស់ខ្ញុំហើយ ​ឱ្យពិភពលោកបានឃើញ ទី២៖ កងទ័ពកាលណា នៅមិនទាន់ពង្រាយទេ កងទ័ពនៅក្រាស់ […]