ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ករណីសមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេច ក្នុងខេត្តមណ្ឌលគិរី ជាឈើដែលបានដឹកចេញពីក្នុងតំបន់ការពារធម្មជាតិ

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត លើករណីសមត្ថកិច្ចចម្រុះ ចុះទៅដកហូតជន្លង់ម្រេច របស់អ្នកដាំម្រេចនៅក្នុងខេត្តមណ្ឌលគិរី អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបំភ្លឺថា សមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេច នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាឈើប្រភេទលេខ១ (ផ្ចឹក) ដែលបានដឹកចេញពីព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះករណីនេះ សមត្ថកិច្ចចម្រុះ ក្នុងនោះមានមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨៥០ ដែលបានកំណត់ ត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្ត ដាក់ពន្ធធានាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ដល់៥០០លានរៀល។ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា សមត្ថកិច្ចក្រសួងបរិស្ថាន បានសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្តមណ្ឌលគីរី ស្រាវជ្រាវយ៉ាងដិតដល់ ចំពោះបទល្មើសធនធានធម្មជាតិ និងបានធ្វើការបដិសេធចំពោះការលើកឡើង របស់បណ្តាញផ្សព្វផ្សាយមួយចំនួន ដែលស្រង់សំដី ពីបុគ្គលឈ្មោះ សឿន នឿន ក្នុងភូមិ ប៊ូស្រា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥

Liny Chan May 5, 2025 05/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអបអរសាទរដល់​ក្មួយៗ​ដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ​ គណិតវិទ្យា​ និងរូបវិទ្យា​ ថ្នាក់ទី៩​ និងថ្នាក់ទី១២​ ឆ្នាំ២០២៥​ ដោយទទួលបានចំណាត់ថ្នាក់លេខ១​។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី សូមកោតសរសើរ​ចំពោះការចូលរួម​ និងសមត្ថភាពរបស់ក្មួយៗ​ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ និងមានសមត្ថភាពប្រឡងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១​ ទូទាំងប្រទេស​ លើមុខវិជ្ជាសំខាន់ៗទាំងបី​ ដូចជា​ អក្សរសិល្ប៍​ខ្មែរ,​ គណិតវិទ្យា​ និងរូបវិទ្យា។ ជាមួយនេះ​ សូមចូលរួមអបអរសាទរ​ និងសប្បាយរីករាយផងដែរ​ ចំពោះឪពុកម្តាយ​ អាណាព្យាបាល ដែលកំពុងមានក្តីរំភើប​ និងញញឹមសាទរសមិទ្ធផលដែលក្មួយៗសម្រេចបាន​ ជាមួយនឹងក្តីមោទនភាព​ និងកិត្តិយស។ សម្តេចលើកឡើងថា ចំណេះដឹង​ គឺពិតមានសារសំខាន់ណាស់​សម្រាប់យើង​ និងសង្គមជាតិ ព្រោះជាមូលដ្ឋានគ្រឹះនៃការរីកចំរើន​ ក៏ដូចជាបង្ហាញអំពីគុណភាព​ និងធនធានមនុស្សដ៏ល្អ​ និងប្រសិទ្ធភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន​ និងអនាគត​។សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្មួយៗ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត​ ដើម្បីនឹងសម្រេចលទ្ធផលកាន់តែល្អទៅថ្ងៃមុខ​ ដើម្បីអាចនឹងទទួលបានអាជីពការងារ​ល្អប្រសើរស្របតាមក្តីស្រមៃ​ផង​ ហើយក៏អាចក្លាយជាចលករយ៉ាងសំខាន់សម្រាប់សង្គមជាតិយើង ក្នុងការអភិវឌ្ឍកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឃាត់ខ្លួន មុខសញ្ញាចោរឆក់ជនបរទេស ៧នាក់ នៅខណ្ឌបឹងកេងកង

Nisaiy KP May 4, 2025 04/05/2025

(ភ្នំពេញ)៖ ​មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការ​ជាមួយ​កម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤ នាក់ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)​ និងទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៥ ម៉ោង​ប្រហែល ០៣:៥០ ទៀបភ្លឺ ។ ជនសង្ស័យដែលបានឃាត់ខ្លួន ០៤ នាក់នោះរួមមាន៖១៖ ឈ្មោះ ស៊ឹម ភក្រ្តា ភេទប្រុស អាយុ ២១ ឆ្នាំ ខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវ២៩៨ ស/កទួលស្វាយព្រៃទី១ មុខរបរ ដឹកជញ្ជូន (មានសារធាតុញៀន) ។២៖ ឈ្មោះ កែ ឆៃយ៉ា ហៅអាញ៉ា ភេទប្រុស អាយុ […]

ជ្រូកព្រៃមួយក្បាលត្រូវបានរំដោះពីអន្ទាក់ព្រាន នៅភូមិសាស្ត្រឃុំអន្លង់រាប ស្រុកវាលវែង

Nisaiy KP May 4, 2025 04/05/2025

(ពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុសនៃមន្ទីរ​បរិ​ស្ថាន​​​​ខេត្តពោធិ៍សាត់ បានប្រទះឃើញជ្រូកព្រៃមួយក្បាលទម្ងន់​ប្រមាណ​ជា ​១៥គីឡូក្រាមជាប់អន្ទាក់ព្រាន ពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រ ភូមិ​ដីក្រហម ឃុំអន្លង់​រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ ដោយពិនិត្យឃើញថាសត្វជ្រូកព្រៃនោះនៅរស់ និងនៅមានកម្លាំង ក្រុម​ការងារបានកាត់ខ្សែអន្ទាក់ដែលជាប់ជើងរបស់វា ឱ្យចូលទៅក្នុងព្រៃវិញ និងបានធ្វើការដោះសារខ្សែអន្ទាក់នៅជុំវិញនោះបានចំនួន ១៥ខ្សែ​អន្ទាក់។ វត្ថុតាងខ្សែអន្ទាក់ទាំងនេះ ត្រូវបានក្រុមការងារប្រមូល​យកមក​រក្សា​​ទុក​នៅស្នាក់ការអូរជាំស្លា(ថ្មដា)។ សូមបញ្ជាក់ថា ការចាប់ ការជួញដូរ ការបរិភោគសត្វព្រៃ ជាទង្វើខុសច្បាប់។ សូមរួមគ្នាបញ្ឈប់ការបរិភោគ ការចាប់ និងជួញដូរសត្វព្រៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្មេងទំនើង ២ក្រុម ឈ្មោះ WK (ហៅវត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ

Nisaiy KP May 4, 2025 04/05/2025

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឃាត់ខ្លួនក្មេងទំនើងចំនួន០៦នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា នៅថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ នៅចំណុចផ្លូវព្រៈមុនីវង្ស កែងផ្លូវ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានក្មេងទំនើង២ក្រុម ឈ្មោះ WK (ហៅវត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ) មានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន០៣គឿង បង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ខណៈនោះកម្លាំងល្បាតបានធ្វើការបង្ក្រាបឃាត់ខ្លួនបានភ្លាម។ បច្ចុប្បន្នក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី៣ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី៤ ខែឧសភា សន្ទស្សន៍គុណភាពខ្យល់ គឺ «ល្អណាស់»

Nisaiy KP May 4, 2025 04/05/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៥៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំងខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សាលាដំបូងខេត្តបាត់ដំបង ដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលា

Nisaiy KP May 4, 2025 04/05/2025

(បាត់ដំបង)៖ សាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ពីការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះតទៅ។ ការដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលានេះ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចរបស់តុលាការ សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងសេវាយុត្តិធម៌។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ បានសម្រេចឲ្យរៀបចំ និងដាក់ដំណើរការអង្គភាពអាជ្ញាតាមសាលាដំបូងរាជធានីខេត្ត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ឬទំនើបយ៉ាងណា ក៏នៅតែអាស្រ័យលើមនុស្ស 

Nisaiy KP May 4, 2025 04/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ឬទំនើបយ៉ាងណា ក៏នៅតែអាស្រ័យលើមនុស្ស ដែលជាអ្នកប្រើប្រាស់ និងកំណត់ថា បច្ចេកវិទ្យានេះ គ្រោះថា្នក់ ឬក៏មិនគ្រោះថា្នក់។ បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន នៅតែមានតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយទាំងឡាយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន នៅទូទាំងប្រទេស លើកទី៧ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់»។ សម្តេចបវរធិបតី ហ៊ុន […]

មន្ទីរបរិស្ថានខេត្តក្រចេះ បំភ្លឺជុំវិញការចុះផ្សាយចោទប្រកាន់មន្ត្រីអនុវត្តច្បាប់លើគោយន្តកន្ត្រៃដឹកជញ្ជូនឈើហ៊ុបជ្រុង តាមបណ្តោយផ្លូវជាតិលេខ៧ នៅសាស្ត្រស្រុកអូរគ្រៀងសែនជ័យ ឆ្ពោះមកស្រុកចិត្របុរី

Liny Chan May 3, 2025 03/05/2025

(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តក្រចេះ សូមបំភ្លឺជូនសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យ បានជ្រាបថា នាពេលថ្មីៗនេះ មានការចុះផ្សាយរបស់បណ្តាញសារព័ត៌មានមួយតាមប្រព័ន្ធ TikTok អំពីករណីគោយន្តកន្ត្រៃដឹកជញ្ជូនឈើហ៊ុបជ្រុង តាមបណ្តោយផ្លូវជាតិលេខ៧ ភូមិសាស្ត្រស្រុកអូរគ្រៀងសែនជ័យ ឆ្ពោះមកស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងជាង៨យប់។ ការផ្សព្វផ្សាយខាងលើជំរុញឱ្យមានភាពយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនៃ មន្ទីរបរិស្ថានខេត្ត ពីព្រោះករណីដឹកជញ្ជូនខាងលើនេះ មន្ត្រីជំនាញបានឆ្លៀតផ្ទាត់ និងយកនិយាមកា (UTM) ដែលមានក្នុងរូបភាព មកទំលាក់ចូលក្នុងផែនទីតំបន់ការពារធម្មជាតិ ទើបបញ្ជាក់ឱ្យឃើញថាទីតាំងដែលមានការដឹកជញ្ជូននោះស្ថិតនៅលើកដងផ្លូវជាតិលេខ៧ នៅចំណុចព្រំប្រទល់ស្រុកអូរគ្រៀងសែនជ័យ និងស្រុកចិត្របុរី ដែលមានចម្ងាយផ្លូវជាង ៤២Km ពីដែនជម្រកសត្វព្រៃសំបូរ។ បើទោះបីជានៅក្រៅតំបន់ការពារក៏ដោយ ក៏មន្ទីរបរិស្ថានខេត្តក្រចេះ នឹងបន្តខិតខំប្រឹងប្រែងសហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកពាក់ព័ន្ធ ដើម្បីស្វែងរកតម្រុយនៃមុខសញ្ញាជនប្រព្រឹត្តបទល្មើស និងប្រភពឈើដែលជនសង្ស័យប្រមូលយកមក។ មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការច្រានចោលទាំងស្រុង ចំពោះការ ចុះផ្សាយរបស់បណ្តាញសង្គមសារព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រី នៃមន្ទីរបរិស្ថានខេត្តក្រចេះទាំងស្រុង។ ក្នុងនោះ មន្ទីរបរិស្ថានខេត្តក្រចេះសូមស្វាគមន៍គ្រប់បណ្តាញសង្គមទាំងអស់ជួយផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា មកមន្ត្រីជំនាញដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា-អាមេរិក ត្រៀមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ នៅថ្ងៃទី១៤-១៥ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន

Liny Chan May 3, 2025 03/05/2025

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា និងអាមេរិក កំពុងត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នារដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការត្រៀមចរចាពាណិជ្ជកម្មដោយផ្ទាល់នេះ បានធ្វើឡើងបន្ទាប់ពី លក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។ កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន […]