ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពព្យុះទី២៧ ឈ្មោះ ភូតូ, ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បក់ខ្លាំង

Liny Chan November 26, 2025 26/11/2025

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី២៧ ឈ្មោះ ភូតូ ដែលនឹងបានឥទ្ធិពលមកលើកម្ពុជា។ ក្រសួងបញ្ជាក់ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ ទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៖ ទី១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។ ទី២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ […]

អង្គរក្សស៉ីវិល ២នាក់របស់ឧកញ៉ា ធាង ទ្រី ទទួលស្គាល់កំហុស និងសុំទោសមហាជនជាសាធារណៈ, ស្នងការសម្រេចឲ្យត្រឡប់ទៅវិញ ជាមួយកិច្ចសន្យាបញ្ឈប់សកម្មភាព

Liny Chan November 26, 2025 26/11/2025

(ភ្នំពេញ)៖ អង្គរក្សស៊ីវិលទាំង២នាក់របស់ឧកញ៉ា ធាង ទ្រី ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នណិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពទាំងនេះ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ។ ការធ្វើកិច្ចសន្យាអប់រំនេះ បន្ទាប់ពីពួកគេទទួលស្គាល់កំហុស និងបានចេញវីដេអូសុំទោសជាសាធារណ: និងសុំឲ្យមហាជនលើកលែងទោស។ អ្នកទាំង២នាក់ រួមមាន ឈ្មោះ យឿង វិចិត្រ អាយុ២៩ឆ្នាំ និងឈ្មោះ ឡូត សាន់ថុន អាយុ៣២ឆ្នាំ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងករណីពួកគេទាំងពីរនាក់ ប្រព្រឹត្តទង្វើមិនគួរគប្បីបែបនេះម្ដងទៀត នឹងត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយអនុវត្តតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សមត្ថកិច្ចនាំខ្លួនបុគ្គល២នាក់ ដែលជិះម៉ូតូតាមបិទគូថឡានឧកញ៉ា ធាង ទ្រី ហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសមរម្យ និងកាក់ឡានពលរដ្ឋតាមដងផ្លូវ

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ បុគ្គល២នាក់ដែលជាអង្គរក្ស ជិះម៉ូតូតាមការពារឡានឧកញ៉ា ធាង ទ្រី ពីក្រោយហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសរម្យ និងកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវនោះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសួរនាំ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ការនាំខ្លួនបុគ្គលទាំង២នាក់ទៅសួរនាំ បន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់ពួកគេ ដែលជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលគេស្គាល់ម្ចាស់ឈ្មោះ ធាង ទ្រី និងមានងារជាឧកញ៉ាថែមទៀត។ ពួកគេទាំង២នាក់ បានកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឲ្យបើកក្បែរឡានមេកើយរបស់ខ្លួន។ បន្ទាប់ពីឃើញសកម្មភាពបែបនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទាំងយប់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការកោះហៅបុគ្គលទាំង២នាក់នេះមកធ្វើការសួរនាំ ខណៈលោកក៏បានអះអាងថា សកម្មភាពបែបនេះលោកពិតជាមិនអាចទទួលយកបានឡើយ ហើយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់ ដើម្បីបម្រើប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព និងស័ក្កសិទ្ធភាព

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់ (Bronchoscope Olympus EVIS X1) ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជនកម្ពុជា កាន់តែមានគុណភាព ស័ក្កសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ លើសុខភាពផ្លូវដង្ហើម។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ចាន់ វិចិត្រ នាយករងមនី្ទរពេទ្យ តំណាងលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមានការចូលរួមពីលោកនាយករង, លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត រួមទាំងលោកវេជ្ជបណ្ឌិតឯកទេស វ៉ា ម៉េង នាយកមជ្ឈមណ្ឌលឯកទេសជំងឺសួត។ លោកសាស្រ្តាចារ្យ ចាន់ វិចិត្រ បានថ្លែងថា ការទទួលបាននូវម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយនេះ គឺជាការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមជ្ឈមណ្ឌលឯកទេសជំងឺសួត ពិសេសបានការទទួលគាំទ្រពីក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលផងដែរ។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «សម្រាប់ម៉ាស៊ីនឆ្លុះទងសួតដ៏ទំនើបខាងលើនេះ នឹងជួយដល់ក្រុមគ្រូពេទ្យឯកទេសជំងឺសួត ក្នុងការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីបម្រើសេវាព្យាបាលជូនអ្នកជំងឺ និងធ្វើឱ្យមជ្ឈមណ្ឌលឯកទេសជំងឺសួត ក្លាយទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺសួតឈានមុខនៅកម្ពុជា»។ ជាមួយគ្នានេះលោកសាស្រ្ដាចារ្យក៏បានគូសបញ្ជាក់បន្ថែមថា «ក្រៅពីសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់នេះ នៅមន្ទីរពេទ្យយើងគឺមាននូវវេជ្ជបណ្ឌិត ដែលមានសមត្ថភាព និងឯកទេសផ្នែកសួត ចាំបម្រើប្រជាពលរដ្ឋយើងប្រកបដោយទំនុកចិត្ដខ្ពស់ផងដែរ»។ តែទោះជាយ៉ាងណាក៏លោកសាស្ដ្រាចារ្យបានគូសរម្លឹកដល់ក្រុមគ្រូពេទ្យថា «សូមក្រុមគ្រូពេទ្យបន្ដប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ហើយត្រូវយកសុវត្ថិភាពអ្នកជំងឺជាបញ្ហាចម្បង ចាប់តាំងពីអ្នកជំងឺចូលមកដល់មន្ទីរពេទ្យរហូតទទួលបានការព្យាបាលហើយ […]

ធនាគារពិភពលោក ផ្តល់យោបល់ឱ្យប្រើប្រាស់ម៉ោងបង្រៀនឱ្យអស់លទ្ធភាព និងកែលម្អការបង្រៀន ដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ ប្រទេសកម្ពុជា សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះ​ចាំបាច់ត្រូវកែលម្អជាបន្ទាន់ នូវសកម្មភាព​​គ្រប់​បែបយ៉ាង​ដែលកើតឡើងនៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ របាយការណ៍ថ្មីពីរ ដែលធនាគារពិភពលោកបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននិយាយ​ដូច្នេះ​ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាម​សាលាបឋមសិក្សា ហើយ​បានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុង​ការ​រៀនសូត្រ​ចេះ​ និងរីកចម្រើនទៅមុខទៀត។ លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃ​ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើន​ម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាស​ឱ្យកុមារទទួល​បាន​ការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួន​ជា​កម្លាំងពលកម្មមួយដែលមានភាព​ប្រកួតប្រជែងជាងមុនផងដែរ»។ លោកស្រីបានបន្ថែមទៀតថា «ធនាគារពិភពលោកប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់កុមារគ្រប់រូប ហើយ​តាម​រយៈនេះ​ ត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការងារកាន់តែប្រសើរ ទៅពេលអនាគត»។ របាយការណ៍មួយក្រោម​ចំណងជើងថា «គុណភាពគ្រូបង្រៀន ក្នុងការអប់រំបឋមសិក្សានៅកម្ពុជា៖ ឆ្ពោះទៅរកការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង, សមិទ្ធកម្មការងារ និងការធានាគុណភាព» (Teacher Quality in Cambodia’s Primary Education: Toward Incentivizing Effort, […]

រយៈពេល១០ខែ ដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើ រាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន មេសា បានលើកឡើងថា៖ «កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត ២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន»។ អ្នកនាំពាក្យរូបនេះ បានបន្ដថា នៅកម្ពុជាមិនត្រឹមតែមានលក្ខខណ្ឌការងារល្អប្រសើរនោះទេ ថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ ដែលជាកត្តាគួរផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។ លោក ស៊ុន មេសា បានបន្ថែមថា៖ យើងឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា បន្ថែមពីនេះ គឺការចូលរួមរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ផ្តល់នូវភាពបត់បែននូវឱកាសនៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករកម្មការិនីគ្រប់ពេល។ យើងអាចនិយាយបានថា លក្ខខណ្ឌការងារល្អ កម្មករមានជំនាញ ស្ថិរភាពនយោបាយ និងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែបដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់។ […]

រដ្ឋបាលលោក ត្រាំ បញ្ជាឱ្យពិនិត្យឡើងវិញលើគោលនយោបាយជនភៀសខ្លួន ដែលដាក់ចេញជំនាន់លោក បៃដិន

Liny Chan November 25, 2025 25/11/2025

(វ៉ាស៉ីនតោន)៖ យោងតាមលិខិតផ្ទៃក្នុងរបស់រដ្ឋាភិបាល ដែល Reuters ទទួលបាន រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ លើជនភៀសខ្លួនទាំងអស់ដែលចូលមកសហរដ្ឋអាមេរិក ក្រោមអាណត្តិដឹកនាំដោយអតីតប្រធានាធិបតី ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្លួន ក្រោមអាណត្តិរបស់លោក បៃដិន ផងដែរ។ តាមបទបញ្ជារបស់ទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍អាមេរិក (USCIS) ចុះថ្ងៃទី២១ ខែវិច្ឆកា USCIS នឹងឈប់ផ្តល់ឋានៈជនភៀសខ្លួន សម្រាប់អ្នកដែលមានរួចហើយ នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើពួកគេ ត្រូវបានរកឃើញថា មិនបំពេញតាមលក្ខណៈវិនិច្ឆ័យ។ បទបញ្ជានេះអះអាងថា រដ្ឋបាលលោក បៃដិន ផ្តល់អាទិភាពក្នុងបរិមាណលើសលប់ពេក។ គួរបញ្ជាក់ថា […]

ពលរដ្ឋភូមិព្រៃចាន់ និងជោគជ័យ វិលត្រឡប់ទៅផ្ទះសម្បែងវិញហើយក្រោយសភាពការណ៍ស្ងប់ស្ងាត់

Liny Chan November 25, 2025 25/11/2025

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ ភូមិព្រៃ ចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានវិលត្រឡប់ ទៅ ផ្ទះ សម្បែងរបស់ខ្លួនបណ្តើរៗហើយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីពួកគេឃើញសភាពការណ៍ស្ងប់ស្ងាត់។ ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានជម្លៀសចេញពីភូមិឋានជាបន្ត បន្ទាប់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានហេតុការណ៍កងទ័ពថៃ បាញ់ ប្រហារលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស ៣នាក់។ ជាមួយការវិលត្រឡប់ទៅវិញរបស់ប្រជាពលរដ្ឋនេះ គេបានឃើញអាជ្ញាធរខេត្តជាក្រុមការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាពនៅវត្តចាន់ស៊ីសាមគ្គីរតនារាម បានរៀបចំរថយន្តជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅផ្ទះសម្បែងរបស់គាត់ផងដែរ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ មានចំនួនសរុបជិត ១ពាន់គ្រួសារ។ កំលុងពេលភៀសមកស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌល សុវត្ថិភាព ក្នុង វត្តចាន់ស៊ីសាមគ្គី រត នា រាម ប្រជាពលរដ្ឋទាំងអស់ទទួលបានការយកចិត្តទុកដាក់ ខ្ពស់ ពី សំណាក់អាជ្ញាធរតាមរយៈការរៀបចំកន្លែងស្នាក់ ផ្តល់ស្បៀងអាហារ ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យកម្មករប្តឹងមកក្រសួងប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ

Liny Chan November 25, 2025 25/11/2025

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយជិត បុគ្គលិកក្រុមហ៊ុនឱ្យប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ។ លោក ស៊ុន មេសា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារជាមួយកម្មករនិយោជិត ជាពិសេស បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ សូមកុំមានការជេរប្រមាថ ហើយបងប្អូនកម្មករ ឬនិយោជិតទាំងអស់អាចប្តឹងមកក្រសួង មកអ្នកនាំពាក្យ ឬបណ្តឹងអនាមឹករបស់ក្រសួង»។ ការអំពាវនាវរបស់ លោក ស៊ុន មេសា គឺជាការជំរុញការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទាំងពេលទំនាក់ទំនងផ្តល់ឱកាសការងារ និងពេលបំពេញការងារ ត្រូវមានភាពទន់ភ្លន់ យកចិត្តទុកដាក់ឱ្យដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្ដល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ សម្រាប់បណ្តឹង កម្មករនិយោជិតអាចប្តឹងមកបណ្តាញសង្គមក្រសួង បណ្តាញសង្គមរដ្ឋមន្ត្រី អ្នកនាំពាក្យ និងQRCode បណ្តឹងអនាមិក ដែលអាចទាក់ទងបានគ្រប់ពេល។ […]

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនម្នាក់ ក្រោយរត់គេចពីគោលដៅត្រួតពិនិត្យ និងបុកបណ្ដាលឲ្យនគរបាលម្នាក់រងរបួស នៅក្រុងព្រះសីហនុ

Liny Chan November 25, 2025 25/11/2025

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីព្យាយាមបើកគេចពីគោលដៅ និងធ្វើឲ្យកងកម្លាំងម្នាក់រងរបួស នៅចំណុចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច តាមបណ្តោយផ្លូវ ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោងជាង ១២យប់ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ករណីនេះកម្លាំងនគរបាលព្រហ្មទាន់កម្រិតធ្ងន់ តាមដេញចាប់រហូតទៅដល់ ម្តុំរង្វង់មូលត្រីដូហ្វីន ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់កាំភ្លើងបាញ់ទៅលើកង់រថយន្ត ទើបអាចឃាត់ខ្លួនបាន។ ក្រោយកើតហេតុ ជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងបន្តនីតិវិធីច្បាប់នៅស្នងការដ្ឋាននគរបាលខេត្តព្រសីហនុ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News