ព័ត៌មានជាតិ

លោក ស៉ី ជីនពីង៖ សង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចរបស់ពិភពលោក

Liny Chan April 23, 2025 23/04/2025

(ប៉េកាំង)៖ នៅថ្ងៃពុធ ទី២៣ ខែមេសា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា សង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ហើយធ្វើឱ្យខូចប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងថែមទាំងជះផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ស៉ី បានលើកឡើងដូចខាងលើ អំឡុងជំនួបជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev នៅទីក្រុងប៉េកាំង ជាទីដែលរូបលោកបាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយអាស៊ែបៃហ្សង់ ដើម្បីគាំពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ហើយធ្វើកិច្ចសហប្រតិបត្តិការស៉ីជម្រៅ ក្នុងវិស័យអនុវត្តច្បាប់និងសន្តិសុខជាមួយ​ភាគីអាស៊ែបៃហ្សង់។ មេដឹកនាំទាំងពីរ បានប្រកាសនូវការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ែបៃហ្សង់ ដែលវារួមមានការចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការចំនួន២០ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬ BRI នៅក្នុងវិស័យជាច្រើន។ គួរបញ្ជាក់ថា អាស៊ែបៃហ្សង់ ស្ថិតក្នុងចំណោមប្រទេសដំបូងៗគេ ដែលបានគាំទ្រគំនិតផ្តួចផ្តើម BRI របស់ចិន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ដោយលោក ស៉ី ជីនពីង ជាមធ្យោបាយមួយ ដើម្បីពង្រីកឥទ្ធិពលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន តាមរយៈការជំរុញកិច្ចប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសកលមួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការប្រកួតគណិតវិទ្យាអន្តរជាតិនៅអូស្ត្រាលី សិស្សឆ្នើមកម្ពុជាដណ្តើមបានមេដាយ មាស ប្រាក់ សំរឹទ្ធ ក្នុងចំណោមសិស្សជាង ២០០នាក់មកពី ១៥ប្រទេស

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជា កំពុងតែបានបង្ហាញឱ្យបរទេសស្គាល់ពីប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិអន្តរជាតិជាបន្តបន្ទាប់ ជាក់ស្តែងការប្រកួត​ក្នុងកម្មវិធី Nextgen Olympiad នៅប្រទេសអូស្ត្រាលី លើមុខវិជ្ជាប្រកួត គណិតវិទ្យា ដែលមានកូនសិស្សជាង ២០០នាក់ មកពី ១៥ប្រទេសចូលរួមប្រកួត ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ សិស្សកម្ពុជា​ដណ្តើម​យកបាន​មេដាយ មាស ប្រាក់ សំរឹទ្ធ មួយចំនួនផងដែរ។ គួរបញ្ជាក់ដែរថា កម្មវិធីនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd ដែលជាក្រុមហ៊ុនរៀបចំការប្រកួតប្រជែងរបស់សិស្ស ហើយក្រុមហ៊ុន​តែងតែ​រៀបចំកម្មវិធីប្រកួតប្រជែង ដូចនេះជាបន្តបន្ទាប់ សម្រាប់អាណាព្យាបាលដែលមានបំណងចង់ឱ្យកូនសិស្ស ចូលរួមប្រកួតប្រជែងដូចនេះ អាចទាក់ទងតាមរយៈលេខ ០៧០ ៧២២ ៣៤០។ លោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ Bright បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះថា កម្មវិធីនេះមានឈ្មោះថា Nextgen Olympiad ដែលជាវគ្គ Global round ដែលប្រឡងផ្តោតលើមុខវិជ្ជា គណិតវិទ្យា ដែលបានធ្វើឡើង​​នៅប្រទេសអូស្ត្រាលី ហើយចំពោះកូនសិស្សពីកម្ពុជា […]

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទ២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែនប្រទេសទាំងពីរ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះវិស័យសន្តិសុខ កម្ពុជា និងថៃ បានឯកភាពគ្នា នៅក្នុងការបន្តសហការបន្ថែមដែលមានស្រាប់ នៅក្នុងនោះរួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជា សូមគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងព្រំដែនមួយ ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព យើងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជាពិសេសក្នុងចំណោមបណ្តាអង្គភាព ដែលឈរជើងនៅតាមបណ្តាព្រំដែន»។ ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេច និងលោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានឯកភាពបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ […]

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយកម្ពុជានឹងអនុវត្តដូចគ្នា

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែល​បង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយសម្តេចថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអរគុណនូវគោលនយោបាយការបរទេសថៃ ដែលមិនអនុញ្ញាតឲ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគោលការណ៍នេះដូចគ្នា»។ សូមជម្រាបថា ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី បានអះអាងថា កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសណាមួយនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តម្លៃមាសបានធ្លាក់ចុះជិត ២០០ដុល្លារក្នុងមួយតម្លឹង នៅថ្ងៃទី២៣ មេសានេះ​ បន្ទាប់ឡើងដល់ជាង ៤២០០ដុល្លារក្នុងមួយតម្លឹង !

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ គិតត្រឹម​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ ៣៣៥០ដុល្លារ ក្នុងមួយ​អោន ឬប្រមាណ ៤០ ៣៦ ដុល្លារក្នុងមួយតម្លឹងនៅកម្ពុជា។ បើធៀបជាមួយនឹង​​កាលពីម្សិលមិញតម្លៃមាស បានធ្លាក់ចុះប្រមាណជិត ២០០ដុល្លារក្នុងមួយតម្លឹង​ ដោយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ ៣ ៤៩៩ ក្នុងមួយអោន ឬស្មើនឹង ៤ ២១៥ដុល្លារក្នុងមួយដំឡឹង។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការធ្លាក់ចុះហាងឆេងមាសនៅថ្ងៃនេះ គឺដោយសារកាលពីពេលកន្លងមក ដោយមើលឃើញនិន្នាការនៃការឡើងថ្លៃមាស វិនិយោគិនធំៗបានប្រមូលមាសទិញ ​​ហើយបន្ទាប់ពីតម្លៃហាងឆេងមាសហក់ឡើងខ្ពស់ រហូតដល់ជាង ៤០០០ដុល្លារ ក្នុងមួយតម្លឹង បានជំរុញឱ្យវិនិយោគិនធំលក់មាសចេញ ស្របពេលដែលការបញ្ជាទិញមាសនៅថ្ងៃនេះ មានការធ្លាក់ចុះ។ លោកលើកឡើងថា នៅពេលដែលតម្លៃមាសធ្លាក់ចុះដល់កម្រិតមួយ ដែលគេប្រមូលទិញវិញ នោះនឹងធ្វើឱ្យតម្លៃចាប់ផ្តើមកើនឡើង​វិញ។ គេបានកត់សម្គាល់ ក្នុងមួយរយៈពេលចុងក្រោយនេះ តម្លៃមាសបានកើនឡើងជាបន្តបន្ទាប់ […]

រាជរដ្ឋាភិបាល សម្រេចលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ​រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង«កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។ការផ្តល់ជូននេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ «កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែង ពន្ធលើអចលនទ្រព្យនេះ។​​​​​ការអនុគ្រោះនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីថៃ

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ខែមេសានេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចនេះ មេដឹកនាំទាំងពីរ ក៏មានកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគីផងដែរ។ សូមបញ្ជាក់ថា លោកស្រី ផែថងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងសាធារណការ៖ មិនត្រូវសង់សំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ ក្រសួងសាធារណកា រ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា យោងតាមច្បាប់ ស្ដីពីផ្លូវថ្នល់មាត្រា៧១ បានចែងថា៖ ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវ សំណង់នោះ។ ក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែទៅ១ (មួយ)ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល ៕

ព្រះមហាក្សត្រនៃកម្ពុជា និងព្រះប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៥

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យ ចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា ។ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅព្រលានយន្តហោះ លោកស្រីនាយករដ្ឋមន្រ្តីថៃ ត្រូវបានទទួលស្វាគមន៍ដោយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីពាក់ព័ន្ធមួយចំនួន។ បើតាមការប្រកាសរបស់ក្រសួងការបរទេស, អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ នាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ […]