ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនបានសង្កត់.ក យកពន្ធពីអាមេរិក ៩៧%នោះទេ កុំច្រឡំ វាជាអត្រាឱនភាពពាណិជ្ជកម្ម, ការចរចាទម្លាក់ពន្ធត្រូវបានរៀបចំជា ២ជំហាន

Liny Chan April 7, 2025 07/04/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ឱ្យកាន់តែច្បាស់ អំពីអត្រាពន្ធអាមេរិកដាក់លើទំនិញកម្ពុជា ពិសេសចង់ផ្តល់នូវចំណេះដឹង ទៅអ្នកនយោបាយចាស់វស្សា ទណ្ឌិត សម រង្ស៉ី ដែលអួតខ្លួនថា ជាអ្នកជំនាញច្បាស់ខាងសេដ្ឋកិច្ច តែបែរជាមិនដឹងអីនោះ។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៩៧ភាគរយ ដែលអាមរិកគណនាចេញមកនោះ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ភាគរយ គឺជាឱនភាព ឬកម្រិតលម្អៀត​នៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្មកម្ពុជា យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី ៣៥ភាគរយនោះឡើយ ហើយសម្រាប់អាមេរិក ពន្យល់ដែលកម្ពុជាគិតជាមធ្យម គឺ២៩.៤ភាគរយ ហើយទំនិញដែលកម្ពុជានាំចូលទៅអាមេរិកវិញ គឺអាមេរិកគិតពន្ធប្រមាណ ១១ភាគរយ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីដូច្នេះធ្វើឡើង ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ខ្ញុំសូមជម្រាបថា ដល់អ្នកដែលយល់ពីសេដ្ឋកិច្ចកិច្ចច្បាស់ដូចថ្ងៃ [ទណ្ឌិត សម រង្ស៊ី] ៩៧ភាគរយ មិនមែនជាអត្រាពន្ធដែលកម្ពុជា យកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ […]

សម្តេចបវរធិបតី សម្រេចឱ្យរៀបចំដីជាង ៧០ហិកតានៅតំបន់កប់ស្រូវ ដើម្បីរៀបចំរៀបជាសួនសាធារណៈកម្សាន្ត

Liny Chan April 7, 2025 07/04/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យអភិបាលរាជធានីភ្នំពេញ រៀបចំដីនៅតំបន់ទំនប់កប់ស្រូវជាង៧០ហិកតាដើម្បីរៀបចំជាសួនសាធារណៈជាកន្លែងលំហែកាយដល់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥សម្តេចបវរធីបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖«ឡូវនៅរាជធានីភ្នំពេញខ្ញុំឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឱ្យអ្នកក្រុងភ្នំពេញកម្សាន្ត។ មានអ្នកគេវាយតម្លៃថាតំបន់នឹងមួយការ៉េ១ពាន់ដុល្លារ អ៊ីចឹងជាង ៧០ហិកតាបានជាង៧០លានដុល្លារ។ កន្លែងនេះយើងទុកជាកន្លែងសាធារណៈសម្រាប់អ្នករាជធានីភ្នំពេញ ហើយថ្ងៃក្រោយអ្នកនៅតាមបណ្តាខេត្តក៏អាចមកលេងបាន»។ សម្តេចបវរធីបតី បានលើកឡើងថា កន្លែងដែលនឹងរៀបចំនេះក៏អាចរៀបចំការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍អាទិត្យដើម្បីសប្បាយរីករាយ។ ពេលនេះឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់ពាន់ដើម ដើម្បីដាំនៅទីនោះ។ នៅពេលថ្ងៃខាងមុខនៅចំកណ្តាលក្រុងធំៗ ត្រូវតែមានទីធ្លាទូលំទូលាយជាសាធារណៈសម្រាប់ជូនប្រជាពលរដ្ឋកម្សាន្ត។ជា មួយគ្នានោះដែរសម្តេចបវរធិបតី ក៏បានឱ្យដឹងនៅតាមបណ្តាខេត្តខ្លះសម្តេចបានឱ្យយោបល់ទុកដី ១០០ហិកតា ឬ២០០ហិកតាសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។ សម្តេចបវរធិបតីបានបញ្ជាក់ថា៖« អ៊ីចឹងត្រូវរកដីទុកឱ្យហើយទៅសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ឱ្យប្រជាពលរដ្ឋ ដែលនៅតាមខេត្តនីមួយៗ ។នេះហើយជាការប្រកួតប្រជែងរបស់ខេត្តនីមួយៗ…….. ការរៀបចំកន្លែងសារធាណៈកាន់តែច្រើន កាន់តែល្អ»។ សម្តេចបវរធិបតីក៏បានគាំទ្រចំពោះការអភិវឌ្ឍរបស់ខេត្តកែប ដែលរៀបចាក់ខ្សាច់ដើម្បីរៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋកម្សាន្តផងដែរ។ការធ្វើបែបនេះក៏ជាកន្លែសម្រាប់ ទាក់ភ្ញៀវទេសចរនៅក្នុងខេត្តនិងមកពីក្រៅប្រទេសផងដែរ។ សម្តេចបវរធិបតីក៏បានចាត់ទុកការរៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋ នៅនឹងកន្លែងជាអ្វីដែលជាគិតគូរសំខាន់ពីសំណាក់រាជរដ្ឋាភិបាល៕ ប្រភព៖ ក្រសួងព័ត៌មាន

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ

Liny Chan April 7, 2025 07/04/2025

(ភ្នំពេញ)៖ សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្ត​ថែទាំយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវ​មនុញ្ញ​​ផល និងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន​កម្ពុជាជាហូរហែ។ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសក​រាជ​២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សមិទ្ធផលថ្មីមួយទៀត​ហើយ លើដីរាជធានីភ្នំពេញ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ គឺ​ស្ពាន​អាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ។ ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាង​សង់កាលពីថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។ តាមការគ្រោងទុក ស្ពានអាកាសនេះត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦​ខែ ប៉ុន្តែជាក់ស្តែងអាស្រ័យដោយមានការ ខិតខំប្រឹងប្រែងស្ថាប​នាទាំង​ថ្ងៃ​ទាំងយប់ ធ្វើឱ្យការដ្ឋាននេះប្រើរយៈពេលសាងសង់ត្រឹមតែ ៣០ខែ​ប៉ុណ្ណោះ។ ក្នុងនោះដោយមានគោលការណ៍អនុញ្ញាតពីសម្ដេច​មហាធិបតី​នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជាពលរដ្ឋ […]

រដ្ឋមន្ត្រីបរិស្ថាន ចាត់វិធានការច្បាប់លើរោងចក្រ​កែច្នៃស្បែកសត្វជ្រូក​នៅស្ទឹងហាវ ក្រោយរកឃើញបញ្ចេញសំណល់រាវ​មិនសម្អាតឱ្យត្រឹមត្រូវ ចូលទឹកសាធារណៈជាលើកទី២

Nisaiy KP April 6, 2025 06/04/2025

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសម្តែងការ​សោក​ស្តាយ និងខកចិត្តចំពោះក្រុមហ៊ុន CS TAN CO., LTD. ដែលជា​ក្រុមហ៊ុន​កែច្នៃស្បែកសត្វជ្រូក នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាន​បញ្ចេញ​​សំណល់រាវមិនសម្អាតឱ្យត្រឹមត្រូវ ទៅក្នុងទឹកសាធារណៈ​ជាថ្មីទៀត ធ្វើឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់គុណភាពទឹក និងការរស់នៅរបស់​ប្រជាពល​រដ្ឋ។ លោករដ្ឋមន្ត្រីប្រកាសចាត់វិធានការទៅតាមក្រមស្តីពីបរិស្ថាន ដោយ​មិន​លើកលែងនោះឡើយ។ កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញក្រសួង​បរិស្ថាន បានរកឃើញម្តងរួចមកហើយនូវសកម្មភាពរបស់រោងចក្រ​ក្រុម​ហ៊ុន CS TAN CO., LTD. ប្រព្រឹត្តល្មើសច្បាប់ ដោយបានបញ្ចេញ​សំណល់​រាវចេញពីរោងចក្រ ចូលព្រែកកន្លង់ និងបានបូមបន្តដើម្បីចាក់ ចូលទៅសមុទ្រ។ ក្រោយការចាត់វិធានការរបស់ក្រសួង​ ក្រុមហ៊ុនបានលុប​ប្រឡាយ​ជីកសម្រាប់បបង្ហូរសំណល់រាវទៅសមុទ្រ។ ស្រាប់តែពេលថ្មីៗនេះ ប្រជាពលរដ្ឋបានឃើញរោងចក្រខាងលើនេះ បន្ត​បញ្ចេញសំណល់រាវមិនសម្អាតឱ្យត្រឹមត្រូវនេះចូលទៅទឹកសាធារណៈទៀតហើយ។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារសុក្រឹតកម្មបរិស្ថាន បានចុះត្រួតពិនិត្យជាថ្មីទៀតលើទីតាំងក្រុមហ៊ុន CS TAN CO., LTD. នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានពិនិត្យ​ឃើញថា ក្រុមហ៊ុនបានដកទុយោ HDPE […]

ទំព័រហ្វេសប៊ុកផ្លូវការរបស់ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង

Nisaiy KP April 6, 2025 06/04/2025

(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលមានឈ្មោះថា «តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល» ត្រូវបាន Hack យកទៅគ្រប់គ្រងហើយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ។ នៅពេលនេះ គ្រប់ការងារបច្ចេកទេស នៃតុលាការកំពូល កំពុងធ្វើការ ដើម្បីដណ្ដើមយកមកវិញ ខណៈដែលជនអនាមិក បានលួចដូរឈ្មោះទៅជា «Julie Booth Enszer»។ គ្រាដែលទំព័រហ្វេសប៊ុកត្រូត្រូវជនអនាមិក យកទៅគ្រប់គ្រងនេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សូមអំពាវនាវដល់ជនរួមជាតិកុំឱ្យមានការភាន់ច្រឡំ ក្នុងករណីដែលមានព័ត៌មានណាមួយ បង្ហោះលើផេកផកនេះ អំឡុងពេលត្រូវបានលួចយកទៅគ្រប់គ្រង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងបរិស្ថាន៖ សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»

Nisaiy KP April 6, 2025 06/04/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៤.១៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកោះកុង ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និង ខេត្តសៀមរាប៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ពលរដ្ឋខ្មែរអាចទៅធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន​នៅផ្សារទំនើបអ៉ីអនទី៣!

Nisaiy KP April 6, 2025 06/04/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានពង្រីក​ការ​ផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ​នៅផ្សារទំនើបអ៉ីអនមានជ័យ (អ៉ីអនទី៣) ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌមានជ័យ។ ការផ្តល់សេវាធ្វើឡើងចាប់ផ្តើមពី៩ព្រឹក ដល់ម៉ោង៤ល្ងាច ពីថ្ងៃពុធ ដល់ថ្ងៃ​អាទិត្យ។ ការពង្រីកកន្លែងផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន​នៅ​ផ្សារទំនើបអ៉ីអនទី៣នេះ គឺជាការបង្កភាពកាន់តែងាយស្រួលដល់ប្រជា​ពល​រដ្ឋ ដែលត្រូវធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន។ បច្ចុប្បន្ននេះ ក្រៅពីផ្សារទំនើបអ៉ីអនទី៣ហើយនោះ នៅផ្សារទំនើបអ៉ីអនទី២ ក៏មានការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនផងដែរ។ ការផ្តល់សេវាបានលឿនរហ័ស ជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្ត​ទុក​ដាក់ ហើយបានដាក់ចេញកម្មវិធីកែលំអការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អភិបាលខេត្តកំពង់ចាម គ្រោងរៀបចំផែនដាក់តាំងបង្ហាញលៀសហាលប្រវែង១០០០ម៉ែត្រ លើបរិមាណលៀសចំនួន៣តោន ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

Nisaiy KP April 6, 2025 06/04/2025

(ឧត្តរមានជ័យ)៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញគម្រោងរៀបចំផែនការដាក់តាំងបង្ហាញលៀសហាល (កំពង់ចាម) ប្រវែង១០០០ម៉ែត្រ លើបរិមាណលៀសចំនួន៣តោន ដើម្បីងបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៨ ស២០២៥នេះ​។​ ការថ្លែងរបស់លោក អ៊ុន ចាន់ដា បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំប្រតិភូខេត្តកំពង់ចាម ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយដ៍ថ្លៃថ្លារបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥​នេះ ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​។​ លោកអភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចអន្តរាគមន៍លេខ៦ ពីការរៀបចំ «សង្ក្រានកំពង់ចាម» រយៈពេល៣ថ្ងៃ ហើយក៏កំពុងនឹកគិតរកវិធីសាស្ត្រផ្សេងៗដើម្បីរៀបចំឱ្យមានភាពទាក់ទាញ បង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ ពិសេសលោកអំពាវនាវកងទ័ពរបស់យើងនៅទីនេះ អាចទៅលេងក្នុងព្រឹត្តិការណ៍ «សង្ក្រានកំពង់ចាម» […]

រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការក្រាលកន្ទេល លក់ដូរលើសួនច្បារ និងលើស្មៅនៅតំបន់ផ្លូវថ្មើរជើងឡើយ

Nisaiy KP April 6, 2025 06/04/2025

(ភ្នំពេញ)៖ ក្នុងនាមអាជ្ញាធរ ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវអាជីវករអ្នកលក់ដូរតាមបណ្តោយផ្លូវថ្មើរជើង គឺហាមក្រាលកន្ទេលលក់ដូរ និងអង្គុយញាំលើស្មៅ លើសួនច្បារ ដែលបណ្តាលឲ្យងាប់ស្មៅ ងាប់ផ្កា និងប៉ះពាល់ដល់បរិស្ថាន។ មួយរយៈកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយញាំលើស្មៅ និងចាក់កាកសំណល់ តាមមាត់លូហើយថែមទាំងមានអ្នកទិញ កាន់មកញាំលើស្មៅដែរ គឺទាំងអ្នកលក់ និងអ្នកទិញត្រូវហាមមិនអោយអង្គុយលើស្មៅដាច់ខាត។ លោកស្រី ដោ សម្ផស្ស បានគូសបញ្ជាក់ថា ផ្លូវថ្មើរជើងជាតំបន់ស្ងួត ហាមលេងបាញ់ទឹក ជះទឹក។ តែបើពលរដ្ឋចង់បានតំបន់ត្រជាក់ចិត្ត សូមទៅលេងនៅសង្គ្រាន្តវត្តភ្នំ ជុំវិញបរិវេណរមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសង្គ្រាន្តវត្តភ្នំ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មានកន្លែងលេងកម្សាន្ដសម្បូរបែប និងច្រើនទីតាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តសក្ត័ ព.ស២៥៦៩ ត្រូវនឹងគ.ស២០២៥ ដែលពិធីបុណ្យចូលឆ្នាំថ្មីនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា។ នៅល្ងាចថ្ងៃសៅរ៍ ទី៥ ខែមេសានេះ ជាសប្តាហ៍ទី១ នៃខែថ្មី លោក ឃួង ស្រេង […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការពារជាតិ យកចិត្តទុកដាក់លើការងារកំណែទម្រង់ បណ្ដុះបណ្ដាល ហ្វឹកហ្វឺន កសាងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងគុណភាពវិស័យការពារជាតិ

Naren April 5, 2025 05/04/2025

(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការពារជាតិ ត្រូវបន្ដយកចិត្តទុកដាក់លើការងារកំណែទម្រង់ បណ្ដុះបណ្ដាល ហ្វឹកហ្វឺន កសាងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីពង្រឹងគុណភាពវិស័យការពារជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ចំពោះកងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្ដាកោះឆ្នេរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឲ្យវិស័យ ការពារជាតិ ក្នុងនោះត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន រៀនសូត្រ បណ្តុះបណ្តាល កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព ទាំងបរិមាណ និង គុណភាព ដើម្បីបម្រើឲ្យវិស័យការពារជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់»។ បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី, ការសម្ពោធសមិទ្ធផលទំនើបកម្ម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃនេះ បានបង្ហាញការអភិវឌ្ឍនៅមូលដ្ឋានសមុទ្ររាមមិនមានអាថ៌កំបាំងនោះឡើយ។ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បន្ថែមថា ក្រសួងការពារជាតិ […]