(កណ្ដាល)៖ ករណីប្លន់រថយន្ដអ្នកដំណើរនៅលើផ្លូវល្បឿនលឿន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥កន្លងទៅនោះ ត្រូវបានតំណាងអយ្យការ និងចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារ ចំនួនជនសង្ស័យដែលមានខ្លួន២នាក់ និងម្នាក់ទៀតដែលបន្ដរត់គេច ហើយកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួន ដែលជាជនដៃដល់ផ្ទាល់ធ្វើសកម្មភាពភ្ជង់ប្លន់រថយន្ដអ្នកដំណើរ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សាលាដំបូង ខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៦២ អ.ក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ មានជនត្រូវចោទចំនួន៣នាក់៖ *១៖ ឈ្មោះ លី រតនា អាយុ៣២ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទ៖ អំពើលួចមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ […]