ព័ត៌មានជាតិ

កម្ពុជា-អូស្ត្រាលី គាំទ្រការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍមូលធនមនុស្ស បង្កើនភាពធន់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យមានសមត្ថភាពខ្ពស់សម្រាប់ចូលរួមការអភិវឌ្ឍវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា

Nisaiy KP November 23, 2025 23/11/2025

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក Derek YIP ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ភាពជាដៃគូរវាងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងឧស្សាហកម្ម» ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុន RMA Cambodia PLC ដោយមានអ្នកចូលរួមប្រមាណ ៦០០នាក់ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស។ ថ្លែងនៅក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (Automotive Center of Excellence Cambodia -ACE-C) នេះ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងចូលរួមដើរតួនាទីសំខាន់ក្នុងការជំរុញការបង្កើនកម្លាំងជំនាញផ្នែកយានយន្ត សម្រាប់ទាក់ទាញ និងលើកកម្ពស់ការវិនិយោគ នៅក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ស្របតាមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បានបន្តថា ACE-C គឺសក្ខីភាពនៃការបោះជំហានទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា […]

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ការផលិតទំនិញនៅកម្ពុជា បានកើនឡើងទ្វេដង ឈានទៅជំនួសជាបណ្តើៗនូវទំនិញនាំចូលពីថៃ

Liny Chan November 22, 2025 22/11/2025

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោយមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ហើយប្រជាជនកម្ពុជាចាប់ផ្តើមពហិការឈប់ប្រើប្រាស់ទំនិញថៃ បានធ្វើឱ្យការផលិតទំនិញរបស់សហគ្រាសក្នុងស្រុកបានកើនឡើងទ្វេរដង។ លោកបញ្ជាក់ថា បើពិនិត្យទៅលើមុខទំនិញចាំបាច់នីមួយៗ និង​​ភាពដែលអាចរកបាននូវមុខទំនិញថ្មីៗនៅលើទីផ្សារ បានបង្ហាញការផលិតទំនិញនៅកម្ពុជាមានកំណើនខ្លាំង ​ដែលចាប់ពីការផលិតរបស់សហគ្រាសខ្នាតតូចទៅដល់សហគ្រាសធំ ដោយបានផលិតទំនិញដែលមានគុណភាព និងសំបកវេចខ្ចប់ល្ លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ​សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សូមស្តាប់ការលើកឡើងលម្អិតរបស់ លោក ប៉ែន សុវិជាតិ តាមរយៈលីងខាងក្រោម៖ https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Freel%2F1525808348667220%2F%3Frdid%3Dhe4v07hqI8rHSDSm%26share_url%3Dhttps%253A%252F%252Fwww.facebook.com%252Fshare%252Fv%252F1Br1jov7Yf%252F&show_text=0&width=780&autoplay=false&height=440&mute=0

ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ បានបង្កឱ្យមានផលប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន ៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន ៣,៣៣៨.៨៥ ហិកតា

Liny Chan November 22, 2025 22/11/2025

(ពោធិ៍សាត់)៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងក្រុមការងារ គ.ជ.គ.ម. នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខណៈតួលេខបច្ចុប្បន្ន បានប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ក្នុងថ្ងៃដដែលនោះ ប្រតិភូក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែង ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ បើតាមរបាយការណ៍ របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា គិតត្រឹមនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ បានបង្កឱ្យមានផលប៉ះពាល់ដល់៖ ក្រុងស្រុក ចំនួន០៥ (ក្រុងពោធិ៍សាត់, ស្រុកភ្នំក្រវាញ, ស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកតាលោសែនជ័យ), ឃុំសង្កាត់ ចំនួន២១ ស្មើនឹង១១៩ភូមិ, […]

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ នឹងផ្តោតជាសំខាន់ទៅលើការចាប់ដៃពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាង

Liny Chan November 22, 2025 22/11/2025

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ដែលរៀបចំឡើងក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក​ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ នឹងផ្តោតជាសំខាន់ទៅលើការចាប់ដៃពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាង ដូចជាវៀតណាម ឡាវ និងភូមា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសទាំងនេះ ជំនួសថៃ។ ​លោកបន្ថែមថា ជាការពិតការធ្វើពាណិជ្ជកម្ម តែងតែមានការនាំចេញនាំចូលរវាគ្នាទៅវិញទៅមក ហើយការចាប់ដៃគូជាមួយប្រទេសជិតខាងទាំងនេះ គឺដើម្បីបង្កើនការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារទាំងនោះ និងនាំចូលនូវទំនិញដែលមានគុណភាពមកបង្រ្គប់តម្រូវការក្នុងស្រុកវិញ។ លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ​សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សូមស្តាប់ការលើកឡើងលម្អិតរបស់ លោក ប៉ែន សុវិជាតិ តាមរយៈលីងខាងក្រោម៖ https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Freel%2F1902869056990707%2F%3Frdid%3DIn2fFP77tyN19Xx3%26share_url%3Dhttps%253A%252F%252Fwww.facebook.com%252Fshare%252Fv%252F177sv43phg%252F&show_text=0&width=780&autoplay=false&height=440&mute=0

អ្នកនាំពាក្យពាណិជ្ជកម្ម៖ ការបិទព្រំដែន ថៃខាត តែចំណេញកម្ពុជា និងប្រទេសក្នុងតំបន់ ខណៈការនាំចូលពីម៉ាឡេស៊ីកើនឡើង ៣ដង

Liny Chan November 22, 2025 22/11/2025

​(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះ ទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុក ប្រមាណពី៦០ទៅ៧០% គឺជាទំនិញកម្ពុជា និងមួយចំនួនទៀត នាំចូលពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេស​ក្នុងតំបន់ផ្សេងទៀត។ ​លោកបានលើកឡើងថា ប្រេង និងឧស្ម័ន ត្រូវបាននាំ​មកពីវៀតណាម និងសិង្ហបុរីបន្ទាប់ពីឈប់នាំចូលពីថៃ រីឯគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត បាននាំចូលពីបណ្តាប្រទេសក្នុងតំបន់ ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម​ ខណៈស្ថានទូតម៉ាឡេស៊ីបានជូនដំណឹងថា ការនាំចូលរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើង៣ដង បើធៀបនឹងកាលពីមុន។ ​ លោកបញ្ជាក់ថា នៅពេលដែលថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បានធ្វើឱ្យកម្ពុជាចំណេញ សហគ្រាសក្នុងស្រុករីកចម្រើន និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតក៏ចំណេញដូចគ្នា។ លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ​សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សូមស្តាប់ការលើកឡើងលម្អិតរបស់ លោក ប៉ែន សុវិជាតិតាមរយៈលីងខាងក្រោម៖ https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Freel%2F697554836732753%2F%3Frdid%3D4vs1r4xyJGhiKOoK%26share_url%3Dhttps%253A%252F%252Fwww.facebook.com%252Fshare%252Fv%252F1GxANcKpxi%252F&show_text=0&width=780&autoplay=false&height=440&mute=0

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ស្នើកុលបុត្រកុលធីតាខ្មែរ ស្គាល់អំពីវប្បធម៌យ៉ាងហោចណាស់មួយ ក្នុងចំណោមវប្បធម៌នានា បន្ថែមលើចំណេះជំនាញដែលខ្លួនមាន

Liny Chan November 22, 2025 22/11/2025

(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសូមកុលបុត្រកុលធីតាខ្មែរទាំងអស់ ត្រូវស្គាល់អំពីវប្បធម៌ខ្លួនឯងយ៉ាងហោចណាស់បានមួយ ក្នុងចំណោមវប្បធម៌នានារបស់ជាតិ បន្ថែមលើចំណេះជំនាញដែលខ្លួនមាន។ លោកស្រីបានថ្លែងបែបនេះ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសតំណាងលោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ អញ្ជើញបើក «មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥» នៅសាលសន្និសីទចតុម្មុខ។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានលើកឡើងទៀតថា កាលណាកុលបុត្រកុលធីតាខ្មែរ ស្គាល់អំពីវប្បធម៌ខ្លួន គឺបានចូលរួមចំណែកថែរក្សាវប្បធម៌ជាតិ។ លោកស្រី បានលើកឧទាហរណ៍ បើយើងស្គាល់ពីការស្លៀកពាក់ប្រពៃណីនោះ សូម្បីតែអ្នកសម្អាងការ ក៏មិនអាចបោកប្រាស់យើងបានដែរ៕ ខាងក្រោមនេះជាលីងវិដេអូ៖ https://www.facebook.com/plugins/video.php?height=410&href=https%3A%2F%2Fwww.facebook.com%2Freel%2F807746502262211%2F&show_text=false&width=730&t=0

កូនឈ្លោះគ្នាដុតផ្ទះបណ្តាលឱ្យឆេះស្ត្រីម្នាក់បាត់បង់ជីវិត និងបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ រួមទាំងបំផ្លាញផ្ទះអស់១១ខ្នង នៅខណ្ឌដង្កោ

Liny Chan November 22, 2025 22/11/2025

(ភ្នំពេញ)៖ ស្រ្តីម្នាក់បានស្លាប់ និងបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យឆេះផ្ទះអស់១១ខ្នង នាវេលាម៉ោងជាង៨ យប់ថ្ងៃទី២១ ខែវិច្ឆិកា។ ហេតុការណ៍នេះកើតឡើងដោយសារតែកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យបែបនេះនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រេីប្រាស់ទឹកអស់១៨ឡាន ស្មេីរនឹង១០៦ម៉ែត្រគូប​ និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន០២គ្រឿង​ ស្មេីរនឹង១២ម៉ែត្រ​គូប។ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ […]

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមក្លែងបន្លំជាសមត្ថកិច្ច ចាប់ជំ-រិតទារលុយពីជនជាតិចិនពេលយប់ ធ្វើឲ្យប៉ះពាល់ភ្ញៀវទេសចរយ៉ាងខ្លាំង, ឃាត់ខ្លួនបាន៨នាក់ និងកាំ-ភ្លើងខ្លី៤ដើម

Liny Chan November 22, 2025 22/11/2025

(ភ្នំពេញ)៖ ក្រុមជនល្មើសដែលក្លែងបន្លំជាសមត្ថកិច្ច ដោយខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហើយធ្វើសកម្មចាប់ជំរិតទារលុយពីជនជាតិចិន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនៅពេលយប់នោះ ត្រូវកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានជនសង្ស័យចំនួន៨នាក់។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣៖២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមវិធានការជំនាញ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នោះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ខេត្តតាកែវ, ខេត្តកំពត, ខេត្តសៀមរាប និងខេត្តព្រះសីហនុ រហូតស្វែងរកជនសង្ស័យចំនួន៨។ ក្នុងនោះរួមមាន៖ *ទី១៖ ឈ្មោះ ហ៊ុំ សុផុន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់ជួល ផ្លូវបេតុង ខណ្ឌទួលគោក រាជធានីភ្នំពេញ*ទី២៖ ឈ្មោះ […]