ព័ត៌មានជាតិ

សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត​ លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធជួយ​គាំទ្រ​​សហគមន៍នៅតាមតំបន់ទេសចរណ៍​ឱ្យចេះ​បដិសណ្ឋាកិច្ច និងបង្កើតមុខរបរគ្រប់គ្រង ជៀសវាងឱ្យវិស័យឯកជនទៅដណ្តើមមុខរបររបស់សហគមន៍

Liny Chan March 11, 2025 11/03/2025

​(ភ្នំពេញ)៖ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឱ្យមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធជួយ​គាំទ្រ និងបណ្តុះបណ្តាលបន្ថែមដល់ប្រជាសហគមន៍នៅតាមតំបន់ទេសចរណ៍មួយចំនួន ដើម្បីជួយដល់ប្រជាពលសហគមន៍ឱ្យមានការងារធ្វើ និងមានមុខរបរច្បាស់លាស់ ខណៈរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍បន្ថែម។ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែតថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រជូននិសិ្សតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ​។ ការលើកឡើងរបស់សម្តេចបវរធិបតី ក៏ស្របពេលដែលសម្តេចទើបតែធ្វើ​ដំណើរចុះពិនិត្យស្ថានភាពទេសចរណ៍ នៅលើភ្នំខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍នេះផងដែរ។ សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងត្រូវវិនិយោគឱ្យចំគោលដៅ ជៀសវាងការវិនិយោគខុសនាំខាតលុយ។ ដូច្នេះហើយ ​រដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ​បន្ទប់ទឹក និងកន្លែងលក់ផលិតផលនានាសម្រាប់សហគមន៍។ ជាមួយគ្នានេះ លើកទឹកចិត្តដល់ ឱ្យមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ បង្រៀនប្រជាសហគមន៍ឱ្យចេះពីរបៀបនៃការធ្វើបដិសណ្ឋាកិច្ចឱ្យកាន់តែល្អប្រសើរ និងបង្រៀនឱ្យពួកគាត់ចេះបង្កើតមុខរបរសម្រាប់ទេសចរ។ ទន្ទឹមគ្នានេះ សម្តេចមិនលើកទឹកចិត្តឱ្យវិស័យឯកជនចូលទៅវិនិយោគ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបររបស់ស​ហគមន៍នោះទេ ពោលគឺករណីដែលអនុញ្ញាតឱ្យ​វិស័យឯកជនចូលទៅវិនិយោគ គឺជាជម្រើសចុងក្រោយបំផុត​ លើកលែងតែការវិនិយោគតែជួយបំពេញគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទាក់ទាញទេសចរ​ឱ្យបានច្រើន។ សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កុំធ្វើការជំនួសសហគមន៍ ត្រូវបង្រៀនសហគមន៍ឱ្យ​ចេះរកស៊ី កុំយកអ្នករកស៊ីទៅធ្វើការជំនួសសហគមន៍ កន្លែងណាដែលសហគមន៍គាត់ចេះរកស៊ី បង្រៀនគាត់ជួយគាត់ បង្កើនសមត្ថភាពគាត់ឱ្យចេះរកធុរកិច្ច យើងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រឱ្យ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ជាព្រឹត្តិការណ៍ទេសចរណ៍ មិនមែនជាការបង្កើតព្រឹត្តិការណ៍​មិនឱ្យគេចាប់អារម្មណ៍​រឿងសង្គមនោះឡើយ

Liny Chan March 11, 2025 11/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះ គឺជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរ មិនមែនជាការបង្កើតព្រឹត្តិការណ៍មិនឱ្យគេចាប់អារម្មណ៍រឿងសង្គម ដូចវិទ្យុអាស៊ីសេរីផ្សាយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ​ជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ម្សិលមិញខ្ញុំឃើញ ស.ស.យ.ក គ្រោងរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត នៅខែមេសា ហើយមានបងប្អូនមួយចំនួន អ្នកនៅក្រៅប្រទេសពេលអាស៊ីសេរីសម្ភាសន៍ ថាធ្វើនេះខាតប្រយោជន៍ អត់បានការអីទេ ចំណាយលុយអត់ប្រយោជន៍នៅពេលប្រជាពលរដ្ឋក្រីក្រ, ទស្សនៈរបស់បងប្អូនដែលលើកនេះខ្ញុំទទួល ប៉ុន្តែខ្ញុំក៏មានទស្សនៈជ្រុងមួយផ្អែកលើជាក់ស្តែង បើបងប្អូនទៅ​សួរអ្នកសៀមរាប អ្នកដែលលក់នៅក្នុងផ្សារសៀមរាប អ្នករត់កង់បី អ្នកលក់ដូរ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍ សួរគាត់ផ្ទាល់ អត់មានអ្នកអត់សប្បាយចិត្តនោះទេ ពេលធ្វើអង្គរសង្ក្រាន្តនេះ ព្រោះបាននាំមនុស្សទៅលេងនៅទីនោះ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មកដល់ពេលនេះសណ្ឋាគារ ផ្ទះសំណាក់នៅខេត្តសៀមរាប មានអ្នកកក់ពេញអស់ហើយ ហើយអ្នកដែលកក់មិនទាន់គេ អាចគ្មានកន្លែងសម្រាកនោះទេ ហេតុនេះហើយសួរថា មានការចាំបាច់ទេក្នុងការរៀបចំព្រឹត្តិការណ៍នេះ? ការរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត គឺជាការបង្កើតព្រឹត្តិការទេសចរណ៍។ […]

ក្នុងខែកុម្ភៈឆ្នាំនេះ គម្រោងវិនិយោគចំនួន៤៤ ទុនវិនិយោគ ៣២១លានដុល្លារ ត្រូវអនុម័តឱ្យដំណើរការ ខណៈ២ខែដំបូងអនុម័ត​គម្រោងវិនិយោគ ១១២គម្រោង ទុន​ ១ប៊ីលានដុល្លារ

Liny Chan March 11, 2025 11/03/2025

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៤៤ ដែលមានទុនវិនិយោគសរុប ៣២១លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងវិនិយោគសរុបចំនួន៤៤ គម្រោងនេះ អាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន២៣គម្រោង។ ជារួមក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។ ចំនួនគម្រោង វិនិយោគមានការកើនឡើងរហូតដល់ទៅ ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព័ត៌មានលម្អិត ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិនរឿងរត់អាជ្ញាបណ្ណរ៉ែក្លែងក្លាយ

Liny Chan March 11, 2025 11/03/2025

(ភ្នំពេញ)៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ។ សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ (លោក ទិត វុទ្ធី ពេលស្តាប់ចម្លើយនៅ ACU) ពាក់ព័ន្ធជាមួយនឹងការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង២នាក់នេះ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បណ្តាញព័ត៌មាន Fresh News បានទទួលព័ត៌មានលម្អិត ដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយពីដំណើររឿង ដែលនាំឲ្យមានការប្រព្រឹត្តបទល្មើសមួយនេះ។ ខាងក្រោមនេះជាព័ត៌មានលម្អិតរបស់អង្គភាពប្រឆំាំងអំពើរលួយ៖តាមអ្នកនាំពាក្យ នៃអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ បានបំភ្លឺថា អង្គភាពពិតជាបានកសាងសំណុំរឿងលោក ទិត វុទ្ធី និងបក្ខពួកបញ្ជូនទៅតុលាការពិតមែន ហើយករណីនេះ អយ្យការ និងចៅក្រមតុលាការ ខេត្តកំពង់ស្ពឺ ពិតជាបានចោទប្រកាន់លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី, អ្នករត់ការ ហ៊ាវ ខន (វរសេនីយ៍ត្រីយោធា) និងអ្នកបកប្រែភាសាចិន អ៉ីង សារឿន […]

ធនាគារជាតិនៃកម្ពុជា ដាក់ដំណើរការផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី២ អនុញ្ញាតឲ្យប្រជាជនកម្ពុជា ប្រើប្រាស់បាគងស្កេនទូទាត់តាម UnionPay ក្នុងប្រទេសចិន

Liny Chan March 10, 2025 10/03/2025

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានដាក់ឲ្យដំណើរការផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈ QR Code ដំណាក់កាលទី២ ដែលអនុញ្ញាតិឲ្យប្រជាជនកម្ពុជា ប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមឃ្យូអរកូតរបស់ពាណិជ្ជករ ដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្ដាប្រទេសផ្សេងទៀត ដែលជាដៃគូ។ ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែន តាមឃ្យូអរកូតដំណាក់កាលទី ២ (បាគងស្កេន UnionPay) នៃកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International រៀបចំឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ដើម្បីគាំទ្រដល់ខ្លឹមសារ នៃសេចក្ដីប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធី ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ៖ បាគងស្កេន UnionPay។ ជាមួយនឹងការរីកចម្រើននេះ ប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមឃ្យូអរកូតរបស់ពាណិជ្ជករដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន […]

អ្នកនាំពាក្យក្រសួងការពារជាតិ បំភ្លឺ និងបញ្ជាក់ថា ការតែងតាំងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ គឺត្រឹមត្រូវតាមច្បាប់

Liny Chan March 10, 2025 10/03/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបំភ្លឺ និងបញ្ជាក់យ៉ាងច្បាស់ថា ការតែងតាំង ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គឺត្រឹមត្រូវតាមច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រី មិនមែនតែងតាំងដោយអនុក្រឹត្យឡើយ។ ការចេញមកពន​្យល់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងក្រោយមានការចែកចាយព័ត៌មាននាំឲ្យមានការយល់ច្រឡំនៅលើបណ្ដាញសង្គម ជុំវិញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក្នុងការតែងតាំងលោកឧត្តមនាវីឯក ទៀ សុខា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ព្រះរាជក្រឹត្យតែងតាំងនេះ ក៏ធ្វើឡើងតាមសំណើថ្វាយពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃការពន្យល់របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ «នាថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឲ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំសូមបញ្ជាក់ជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ […]

អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte យល់ព្រមឱ្យគេចាប់ខ្លួន ប្រសិនបើតុលាការ ICC ចេញដីកា

Liny Chan March 10, 2025 10/03/2025

(ហុងកុង)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។ លោក Duterte បានលើកឡើងដូចខាងលើ ក្នុងព្រឹត្តិការណ៍ជួបជុំជាមួយពលករហ្វីលីពីនរាប់ពាន់នាក់ នៅហុងកុង ដោយសង្ឃឹមថា នឹងអាចបង្កើនការគាំទ្រ សម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភារបស់លោក នៅក្នុងការបោះឆ្នោតពាក់កណ្តាល ដែលនឹងមកដល់​នៅប្រទេសហ្វីលីពីន។ ដោយលើកហេតុផលការពារសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក លោក Duterte បាននិយាយដូច្នេះថា «ហេតុអ្វីបានជាខ្ញុំធ្វើវា? តើសម្រាប់ខ្លួនខ្ញុំផ្ទាល់? សម្រាប់គ្រួសារខ្ញុំឬ? គឺសម្រាប់អ្នកទាំងអស់គ្នា និងក្មេងៗជំនាន់ក្រោយ ហើយសម្រាប់ប្រទេសជាតិយើង។ ប្រសិនបើដីកាចាប់ខ្លួនជាការពិត បើនេះពិតជាវាសនាក្នុងឆាកជីវិតរបស់ខ្ញុំ គឺមិនអីនោះទេ ខ្ញុំនឹងទទួលយកវា។ ពួកគេអាចចាប់ខ្ញុំ អាចដាក់គុកខ្ញុំ។ តើអ្វីទៅជាទោសកំហុសរបស់ខ្ញុំ? ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងអំឡុងពេលកាន់អំណាច គឺដើម្បីតែសន្តិភាពនិងជីវិតរស់នៅដោយសុខសាន្ត សម្រាប់ប្រជាជនហ្វីលីពីន»។ ការិយាល័យរបស់លោក Ferdinand Marcos Jr ដែលជាប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន បានច្រានចោលការសង្ស័យថា […]

ឆ្លើយសំណួរសម្ដេចមហាបវរធិបតី, កម្មការិនី ថ្លែងថា ប្រើបណ្ណ ប.ស.ស មានភាពងាយស្រួល និងគ្រូពេទ្យរួសរាយរាក់ទាក់ មិនមានការរើសអើង

Liny Chan March 10, 2025 10/03/2025

(ភ្នំពេញ)៖ ឆ្លើយតបជាមួយសំណួររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធជាមួយអ្នកកាន់បណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) ទៅទទួលសេវានៅតាមមណ្ឌលសុខភាពនោះ, កម្មការិនីរោងចក្រ បានអះអាងថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស គឺមានភាពងាយស្រួល ហើយសេវានៅតាមមណ្ឌលសុខភាព ក៏មានភាពល្អប្រសើរ គ្រូពេទ្យក៏មានភាពរួសរ៉ាយរាក់ទាក់។ សារឆ្លើយឆ្លងគ្នារវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយកម្មករ កម្មការិនី ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ហើយសម្ដេចក៏បានអង្គុយធ្វើការជួបសំណេះសំណាលប្រកបដោយភាពស្និតស្នាលជាមួយកម្មករ កម្មការិនី និងអ្នកមើលថែទាំកុមារនៅទីនោះ។ ក្រៅពីសំណេះសំណាលអំពីស្ថានភាពគ្រួសារ ស្ថានភាពប្រាក់ចំណូល និងការយកចិត្តទុកដាក់របស់ថៅកែនិយោជកហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ជាច្រើនរបស់បេឡាជាតិរបបសន្ដិសុខសង្គម ដែលជាការផ្ដល់ជូនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ភ្ជាប់ជាមួយចង់ដឹងថា តើនៅពេលកម្មករ កម្មការិនី កាន់បណ្ណប.ស.ស ទៅទទួលសេវានៅតាមមណ្ឌលសុខភាពនាពេលបច្ចុប្បន្ននេះ មានស្ថានភាពយ៉ាងណាដែរ? ឆ្លើយដោយមិនស្ទាក់ស្ទើរឡើង កម្មការិនីដែលជាសមាជិកបេឡាជាតិរបបសន្ដិសុខសង្គម បានអះអាងថា ខ្លួនគាត់ផ្ទាល់ និងកម្មករ កម្មការិនីដទៃទៀត ពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ បណ្ណ ប.ស.ស ដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួននៅពេលទៅពិនិត្យសុខភាព ឬព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព និងដៃគូរបស់ប.ស.ស។ […]

ដូណាល់ ត្រាំ បញ្ជាក់ថា​ អាមេរិក​កំពុង​ពិភាក្សា​ជាមួយ​ក្រុម​ចំនួន ៤ ផ្សេងគ្នាអំពីការទិញយក TikTok

Liny Chan March 10, 2025 10/03/2025

(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអាទិត្រនេះថា រដ្ឋបាលរបស់លោកកំពុងទាក់ទងជាមួយនឹងក្រុមចំនួន ៤ ផ្សេងគ្នាអំពីការលក់កម្មវិធីកម្សាន្ត TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance។ លោកបានបញ្ជាក់ថា «ជម្រើសទាំងអស់គឺ សុទ្ធសឹងតែល្អ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា​ ជោគវាសនារបស់ TikTok ត្រូវបានកំណត់នៅក្នុងកណ្តាប់ដៃអាមេរិកចាប់តាំងពីច្បាប់ ដែលតម្រូវឱ្យមេធំរបស់ TikTok គឺ ByteDance លក់កម្មវិធីនេះ ឬប្រឈមមុខនឹងការហាមឃាត់ចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា កន្លងទៅថ្មីៗនេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យមានការពន្យាពេល ៧៥ថ្ងៃបន្ថែមទៀតនៃការអនុវត្តច្បាប់។ ខណៈការលើកឡើងនេះ ត្រូវបានគេមើលឃើញថា ថ្ងៃផុតកំណត់ថ្ងៃទី០៥ ខែមេសា កាន់តែខិតជិតមកដល់ ដែល TikTok ត្រូវតែលក់ ឬប្រឈមនឹងការហាមប្រាមនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ។ យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយនេះ មានសំណួរមួយបានចោទសួរថាតើនឹងមានកិច្ចព្រមព្រៀង (ទំនងជាកិច្ចព្រមព្រៀងទិញលក់) លើ TikTok ក្នុងពេលឆាប់ៗនេះទេ? លោក ត្រាំ បានប្រាប់អ្នកយកព័តត៌មាននៅលើយន្តហោះ […]