ព័ត៌មានជាតិ

ក្រសួងទេសចរណ៍៖ បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើងចន្លោះ ព្រលឹមថ្ងៃទី២១ ដល់២៣ ខែមីនានេះ

Liny Chan March 12, 2025 12/03/2025

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹង ស្តីពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើង នៅចន្លោះព្រឹកព្រលឹមថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥នេះ និងស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន។ តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា៖ បាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ បានស្តែងឲ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។ គួរជម្រាបថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។ […]

កម្ពុជានាំចេញអង្ករជាង ១៣ម៉ឺនតោន និងនាំចេញស្រូវ ១.៣៩លានតោន បានចំណូលជាង ៤០០លានដុល្លារ នៅ ២ខែដំបូងឆ្នាំនេះ

Liny Chan March 12, 2025 12/03/2025

(ភ្នំពេញ)៖ ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន បានចំណូល១០៦លានដុល្លារ ខណៈនាំចេញស្រូវ១.៣៩លានតោន បានចំណូល ៣១៣លានដុល្លារ។ នេះបើតាមតួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ការនាំចេញអង្ករជាង១៣ម៉ឺនតោនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុងចំនួន ១៦ ៥០០តោន គិតជាទឹកប្រាក់ចំនួន ១០.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេសបានបរិមាណចំនួន ២៣ ២៩៧ តោន គិតជាទឹកប្រាក់ចំនួន ១៦.៦៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២០ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២២ ២២៩ តោន គិតជាទឹកប្រាក់ចំនួន ១៩.៨៧ […]

កម្ពុជានាំចេញទំនិញជិត ៤.៥ពាន់លានដុល្លារ កើនឡើងជិត១២ភាគរយ នៅ២ខែដំបូងឆ្នាំនេះ

Liny Chan March 12, 2025 12/03/2025

(ភ្នំពេញ)៖ រយៈពេល២ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ ក្នុងទំហំទឹកប្រាក់ប្រមាណជិត ៤​.៥ពាន់លានដុល្លារ កើនឡើង១១.៩ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យោងតាមទិន្នន័យដដែលនេះបានឱ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិប្រមាណ ៩.៤ពាន់លានដុល្លារ កើនឡើង១៦.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញនាំចេញក្នុងតម្លៃ ៤ ៤៦០លានដុល្លារ កើនឡើង១១.៩% ខណៈការនាំចូលមកវិញមានចំនួន៤ ៩៨៧លានដុល្លារ កើនឡើង ២០.៦%។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន, អាមេរិក, វៀតណាម, ជប៉ុន និងកាលណាដា ជាដើម។ ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថានប្តេជ្ញាទប់ស្កាត់ការបំពុលបរិស្ថាន និងការថែរក្សាគុណភាពទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការរស់នៅដោយចីរភាព

Liny Chan March 12, 2025 12/03/2025

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវៈចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាព លិខិតបទដ្ឋានច្បាប់ និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុលបរិស្ថាននានា ប្រកបដោយនិរន្តរភាពបរិស្ថាន ដោយមានតម្រូវការជាចាំបាច់នូវការចូលរួមគាំទ្រ និងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ឬ ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីធានាថា សំណល់និងសារធាតុគីមីពុលដែលបង្កើត និងបញ្ចេញដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តិកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាស ទឹក ឬដី។ ការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលរួមសម្រាប់អនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍន៍ជាច្រើនរូប។ លោករដ្ឋមន្រ្តីបន្ថែមថា ក្រសួងបរិស្ថានក៏បានដាក់ឱ្យអនុវត្តប្រកាសស្ដីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ក្នុងគោលបំណងធ្វើទំនើបកម្មការតាមដានការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន ដោយធ្វើការវាស់ស្ទង់បរិមាណ និងកម្រិតសារធាតុបំពុលដែលត្រូវបញ្ចេញចូលបរិស្ថាន និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ […]

អតីតប្រធានាធិបតីហ្វីលីពីន Duterte ត្រូវបានបញ្ជូនតាម Private Jet ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់

Liny Chan March 12, 2025 12/03/2025

(ម៉ានីល)៖ បន្ទាប់ពីចាប់ខ្លួន អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក Duterte ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីនោះ។ សូមជំរាបថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ឃាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរពីទីក្រុងហុងកុង មកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីលវិញ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរ ពេលវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ

Liny Chan March 11, 2025 11/03/2025

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក ណារុត សូន្ថរោត្តម (Narut Soontarodom) អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ។ លោក សុខ លូ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ដោយមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ ជាប់ខេត្តចំនួន៣របស់ប្រទេសថៃ រួមមាន៖ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ។ លោកអភិបាលខេត្ត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំមុន។ តាមរយៈអគ្គកុង ស៊ុលថៃប្រចាំខេត្តសៀមរាប, លោក សុខ លូ បានស្នើភាគីថៃបន្តជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។ លោក ណារុត សូន្ថរោត្តម ក៏បានស្នើលោក សុខ លូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជួយរក្សាសន្តិសុខ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិថៃ ដែលធ្វើដំណើរមកលេងកម្សាន្ត និងបំពេញការងារនៅក្នុងទឹកដីខេត្តបាត់ដំបង។ លោក ណារុត សូន្ថរោត្តម មើលឃើញថា ខេត្តបាត់ដំបងនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកច្រើនឡើងជាលំដាប់ ពិសេសទីក្រុងកាន់តែល្អ […]

វិនិយោគិនចិន បង្ហាញចំណាប់អារម្មណ៍​ស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី នាំចេញទៅចិន

Liny Chan March 11, 2025 11/03/2025

(ភ្នំពេញ)៖​ វិនិយោគិនចិន​ មកពី​ខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ដែលមានស្រាប់ ដើម្បីធ្វើការនាំចេញនាពេលខាងមុខ។ វិនិយោគិនចិន​បង្ហាញចំណាប់អារម្មណ៍បែបនេះ ធ្វើឡើងក្នុង​ជំនួបរវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ​ជាមួយគណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា​ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។ ក្រុមហ៊ុនទាំង១៩នេះ មានសកម្មភាពវិនិយោគក្នុងវិស័យកសិកម្ម, សុខាភិបាល, សំណង់និងអចលនទ្រព្យ, បច្ចេកវិទ្យា, ថាមពល, បោះពុម្ពនិងវេចខ្ចប់, ម្ហូបអាហារ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ការគ្រប់គ្រងធុរកិច្ច, ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់, លក់និងសេវាថែទាំរថយន្ត, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ​ក្នុងជំនួបនេះ លោក ជា វុទ្ធី បានប្រាប់ដល់ក្រុមវិនិយោគិនចិន អំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

នាពេលឆាប់ៗនេះ រោងចក្រចំនួន ៥ នឹងបើកដំណើរការនៅក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ជាប់ព្រំដែនវៀតណាម

Liny Chan March 11, 2025 11/03/2025

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ រោងចក្រចំនួន៥ នឹងត្រូវបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីស្រុកកោះអណ្ដែត ជាប់ព្រំដែនប្រទេសវៀតណាម ដែលអាចស្រូបទាញការងារជូនបងប្អូនប្រជាពលរដ្ឋបានរាប់ពាន់នាក់។ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង បានបន្ថែមថា ដោយសារមានការជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមអ្នកវិនិយោគ​កាន់តែច្រើន​បានសម្រុកមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះខេត្តតាកែវ ក៏ទទួលបានអ្នកវិនិយោគជាច្រើនផងដែរ ជាក់ស្តែងនាពេលថ្មីៗនេះ ក្រុមអ្នកវិនិយោគ​បានសម្រេចចិត្តទៅបើករោងចក្រចំនួន ៥នៅ ក្នុងស្រុកកោះអណ្ដែត។ អភិបាលខេត្តតាកែវ បានសម្ដែងក្ដីរំពឹងថា ការបើករោងចក្រនៅស្រុកកោះអណ្ដែត និងនាំឱ្យប្រជាពលរដ្ឋ​មានការងារធ្វើកាន់តែច្រើនឡើងនៅមូលដ្ឋានកាត់បន្ថយការធ្វើចំណាកស្រុក​ទៅធ្វើការនៅឆ្ងាយពីផ្ទះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះមហាក្សត្រ នឹងយាងជាអធិបតីដ៏ខ្ពង់ខ្ពស់បួងសួងសុំសេចក្ដីសុខជូនដល់ប្រទេសជាតិ នៅប្រាសាទអង្គរវត្ត នាខែមេសាខាងមុខ

Liny Chan March 11, 2025 11/03/2025

(សៀមរាប)៖ សម្ដេចមហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងសុំសេចក្ដីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត។ ព្រះរាជពិធីនេះ នឹងប្រារព្ធទៅនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត។ ក្នុងឱកាសនោះ សម្ដេចមហាមន្រ្ដី គុយ សុផល បានបង្ហាញថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះ ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។ សម្ដេចមហាមន្រ្ដី បន្តថា «អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះ បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង»។ សម្ដេចមហាមន្រ្ដី បានបន្តថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះ បញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ […]

ជប៉ុន បរាជ័យក្នុងការបញ្ចុះបញ្ចូលឱ្យអាមេរិក ធានាថានឹងមិនដាក់ពន្ធគយ

Liny Chan March 11, 2025 11/03/2025

(តូក្យូ)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មជប៉ុន បានឱ្យដឹងថា លោកបានស្នើទៅកាន់សហរដ្ឋអាមេរិក កុំឱ្យដាក់ពន្ធគយមកលើប្រទេសជប៉ុន ប៉ុន្តែមិនសម្រេចបានការ​ធានា​ណា​មួយ ​ដែល​ថា​ជប៉ុន​នឹង​ត្រូវ​បាន​លើក​លែង ​រួម​ទាំង​ពន្ធ​ដែកថែប និង​អាលុយមីញ៉ូម ២៥ភាគរយ ​ដែល​កំណត់ថា​នឹង​ចាប់​ផ្តើម​ នា​ថ្ងៃ​ពុធសប្តាហ៍នេះ នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ ២០២៥។ លោក Yoji Muto បាននិយាយក្នុងរដ្ឋធានីវ៉ាស៉ីនតោន ក្រោយជួបប្រជុំជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett ដូច្នេះថា «យើងបានយល់ព្រមបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងធ្វើការពិភាក្សានៅកម្រិតការងារ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ខណៈព្យាយាមបញ្ចុះបញ្ចូល លោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យលើកលែងការយកពន្ធលើរថយន្ត និងផលិតផលផ្សេងទៀត លោក Muto និងមន្ត្រីជាន់ខ្ពស់មួយចំនួននិយាយថា ជប៉ុនគឺជាដៃគូសេដ្ឋកិច្ចជិតស្និទ្ធដែលបានវិនិយោគយ៉ាងច្រើន នៅសេដ្ឋកិច្ចអាមេរិក និងបង្កើតការងាររាប់លានកន្លែង។ តាមលោក Muto នៅក្នុងកិច្ចពិភាក្សាជាមួយសមភាគីអាមេរិក ក៏មាននូវការពិភាក្សាអំពីការទិញឧស្ម័នធម្មជាតិរាវ […]