ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ

Liny Chan March 10, 2025 10/03/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពីជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋម្នាក់ ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលផ្ដល់ឱកាសឲ្យអ្នកដែលមានអាយុចាប់ពី ៣៥ឆ្នាំ ដល់ ៦៥ឆ្នាំ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់។ ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹង ក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញនឹងត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតដោយគណៈកម្មាធិការបោះឆ្នោតមួយ ដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងពីការជ្រើសរើស និងលក្ខខណ្ឌតម្រូវ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

Telegram ត្រូវបានបិទនៅក្នុងតំបន់សំខាន់ៗចំនួនពីរក្នុងប្រទេសរុស្ស៊ីដោយព្រួយបារម្ភសុវត្ថិភាព ខណៈមន្ត្រីជាន់ខ្ពស់ជំរុញឱ្យប្ដូរទៅប្រើកម្មវិធីផ្សេង​វិញ

Liny Chan March 10, 2025 10/03/2025

(បរទេស)៖ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍មកថា អាជ្ញាធរក្នុងតំបន់ចំនួនពីររបស់រុស្ស៊ីរួមមាន Dagestan និង Chechnya បានបិទការចូលប្រើប្រាស់កម្មវិធីផ្ញើសារ Telegram ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា កម្មវិធីនេះអាចត្រូវបានប្រើដោយ «សត្រូវ» ដើម្បីចូលរួមក្នុងសកម្មភាព «សកម្មប្រយុទ្ធ»​ ជាពិសេសនៅក្នុងតំបន់ដែលមានសកម្មភាពសកម្មប្រយុទ្ធអ៊ីស្លាមនិយមកើនឡើង។ ខណៈតំបន់ Dagestan និង Chechnya ត្រូវបានគេដឹងថា ជាតំបន់មូស្លីមដ៏ធំនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយក៏ជាតំបន់មួយដែលក្រុមស៊ើបការសម្ងាត់របស់រដ្ឋភិបាល​រកឃើញថាថា ជាតំបន់ដែលមានសកម្មប្រយុទ្ធអ៊ីស្លាមនិយមមានសកម្មភាពច្រើនជាងគេ។ ទន្ទឹមនឹងនេះ លោក Yuri Gamzatov មន្ត្រីជាន់ខ្ពស់មកពី Dagestan បាននិយាយថា កម្មវិធី​ Telegram ជារឿយៗត្រូវបានប្រើប្រាស់ដោយ «សត្រូវ» ក្នុងការធ្វើជាឧទាហរណ៍នៃកុប្បកម្ម ជាក់ស្ដែងដូចជាការធ្វើកុប្បកម្មនៅអាកាសយានដ្ឋាន Makhachkala។​ លោក Gamzatov បានគូសបញ្ជាក់បន្ថែមទៀតថា Telegram អាចត្រូវបានបិទនៅពេលអនាគត ហើយលោកក៏បានលើកទឹកចិត្ត អ្នកប្រើប្រាស់ឱ្យប្តូរទៅប្រើប្រាស់កម្មវិធីផ្ញើសារផ្សេង ខណៈលោក Durov មេធំ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប.ស.ស មានអត្ថប្រយោជន៍ច្រើនដល់កម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺ ប.ស.ស ជាអ្នករ៉ាប់រង

Liny Chan March 10, 2025 10/03/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា បណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) មានអត្ថប្រយោជន៍ច្រើនដល់បងប្អូនកម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺប.ស.ស ជាអ្នករ៉ាប់រងទាំងអស់។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រោយមានការផ្ដល់ប្រព័ន្ធគាំពារសង្គម ប្រជាពលរដ្ឋក្ដី​កម្មករក្ដី​បានទទួលអត្ថប្រយោជន៍ជាច្រើន ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់ ជាពិសេសកាត់បន្ថយការចំណាយច្រើន ទៅលើការចំណាយតូចៗដូចជា ការពិគ្រោះជម្ងឺផ្សេងៗ ការពិនិត្យ ការផ្ដល់ថ្នាំសម្រាប់ព្យាបាលជាដើម។ បើតាមប្រសាសន៍របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី, ក្រៅពី ប.ស.ស ក្រុមហ៊ុនឯកជនក៏បានរួមចំណែកក្នុងការសម្រាលការងារ និងថ្លៃចំណាយទៅដល់កម្មករនិយោជិក តាមរយៈការផ្ដល់ទារកដ្ឋាននៅក្នុងរោងចក្រ ដែលអាចជួយឲ្យម្ដាយនិងកុមារមានភាពជិតស្និទ្ធ និងមិនត្រូវចំណាយថវិកាទៅលើការជួលអ្នកថែទាំខាងក្រៅ។ ជាមួយគ្នានេះ សម្ដេចបានបន្តថា ដោយមានការ៉ាប់រងពី ប.ស.ស ប្រជាពលរដ្ឋអាចកាត់បន្ថយការចំណាយ និងសន្សំប្រាក់ តាមរយៈការផ្ដល់ប្រព័ន្ធគាំពារសង្គមដោយមិនគិតថ្លៃពី ប.ស.ស ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលដៅរបស់រាជរដ្ឋាភិបាលនឹងបង្កើនទារកដ្ឋានបន្ថែមទៀត នៅតាមរោងចក្រសហគ្រាសឲ្យបានច្រើនតាមដែលអាចធ្វើបាន […]

«របាំព្រះរាជទ្រព្យ» ដ៏ល្បីរបស់កម្ពុជាបានសម្តែងជូនភ្ញៀវអន្តរជាតិទស្សនាយ៉ាងជោគជ័យ នៅទីក្រុងប៉ារីស ក្នុងសារមន្ទីរ «Quai Branly»

Liny Chan March 10, 2025 10/03/2025

(បារាំង)៖ របាំព្រះរាជទ្រព្យដ៏ល្បីរបស់កម្ពុជាត្រូវបានសម្តែងជាផ្លូវការលើកទី១ នៅក្នុងទីក្រុងប៉ារីស តាមកាលវិភាគសម្តែង នៅរសៀល និងយប់ថ្ងៃទី៨ ខែមីនា (ម៉ោងនៅកម្ពុជាលឿនជាងម៉ោងនៅប្រទេសបារាំងប្រហែល៦ម៉ោង) ខណៈការសម្តែងនៅសារមន្ទីរ Quai Branly នេះ នឹងត្រូវរៀបចំចំនួន៣លើក ក្នុងរយៈពេល២ថ្ងៃ។ ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកសិល្បៈកម្ពុជា ទៅសម្តែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈវប្បធម៌។​ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគមសិល្បករខ្មែរ បានថ្លែងថា «ពេលនេះនាងខ្ញុំកំពុងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយនឹងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងដំណើរនាប្រទេសបារាំងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដើម្បីដឹកនាំសិល្បករកម្ពុជាចំនួន២២រូប សម្តែងនៅប្រទេសបារាំង ក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz បន្ទាប់ពីរបាំព្រះរាជទ្រព្យកម្ពុជាមួយនេះត្រូវអាក់ខានយកទៅសម្តែងជាច្រើនឆ្នាំនៅប្រទេសបារាំង ក្រោយការយាងចូលទីវង្គត់របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី»។ […]

ACU ឃាត់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងមនុស្ស២នាក់ទៀត ពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ, តុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

Liny Chan March 10, 2025 10/03/2025

(កំពង់ស្ពឺ)៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ។ សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ សេចក្តីរាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច។ ក្រោយការចាប់ខ្លួន និងចោទប្រកាន់ពីតំណាងអយ្យការ ពួកគេទាំង៣នាក់ ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារតែម្តង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការវា-យប្រ-ហារនៅភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត​ និង ១៣នាក់របួស

Liny Chan March 10, 2025 10/03/2025

(បាងកក)៖ ប៉ូលិស បានឱ្យដឹងថា មានមនុស្ស៥នាក់ស្លាប់ និង ១៣នាក់របួសក្នុងការវាយប្រហារពីរផ្សេងគ្នា នៅឯភាគខាងត្បូងប្រទេសថៃ ជាទីដែលកំពុងតែច្របូកច្របល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។ ប៉ូលិសខេត្ត Narathiwat និយាយថា ក្រុមជនសង្ស័យជាង ១០នាក់ បានបើកការបាញ់ប្រហារ នៅខាងក្រៅការិយាល័យស្រុក Sungai Kolok ដែលជាទីប្រជុំជនមួយជាប់ព្រំដែនម៉ាឡេស៉ី-ថៃ កាលពីម៉ោងប្រហែល ៩យប់ថ្ងៃសៅរ៍។ ពួកគេក៏បានគប់គ្រឿងផ្ទុះ និងបំផ្ទុះគ្រាប់បែក បណ្តាលឱ្យបុគ្គលិកស្ម័គ្រចិត្តការពារពីរនាក់ស្លាប់ និង ១២នាក់រងរបួស។ ក្រៅពីនោះ មានការវាយប្រហារដាច់ដោយឡែកមួយទៀត នៅក្នុងខេត្ត Pattani ដែលស្ថិតនៅជាប់នោះ កាលពីយប់ថ្ងៃសៅរ៍ ដោយការបំផ្ទុះតាមដងផ្លូវបានសម្លាប់មនុស្ស ៣នាក់ ជាជំនួយការភូមិ ២នាក់ និងមន្រ្តីអនុរក្សម្នាក់ដែលយាមតំបន់នោះ។ ប៉ូលិសក្នុងតំបន់ ក៏បានឱ្យដឹងដែរថា មនុស្សម្នាក់ផ្សេងទៀតបានរងរបួសក្នុងឧប្បតិ្តហេតុមួយ វេលាម៉ោងប្រហែល ១២យប់ ឈានចូលថ្ងៃអាទិត្យ នៅក្នុងស្រុក Saiburi។ គួរបញ្ជាក់ថា ជម្លោះតូចៗបាននិងកំពុងផ្ទុះឡើង នៅក្នុងខេត្តភាគខាងត្បូងបំផុតរបស់ប្រទេសថៃ គិតចាប់តាំងពីឆ្នាំ ២០០៤ ខណៈដែលក្រុមឧទ្ទាមក្នុងតំបន់ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ

Liny Chan March 10, 2025 10/03/2025

(កំពង់ស្ពឺ)៖ ដើម្បីជំរុញការផ្តល់សេវាទេសចរណ៍ជូនភ្ញៀវទេសចរ និងជួយសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋសហគមន៍ផងដែរនោះ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ​ ក្រសួងទេសចរណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាទេសចរណ៍ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ។ បទបញ្ជាមួយចំនួនដែលសម្តេចដាក់ចេញរួមមាន ការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ, សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់, ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធផ្គត់ផ្គង់ទឹក និងការជំរុញផ្សព្វផ្សាយទេសចរណ៍ធម្មជាតិនៅតំបន់នេះ។ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូ ជាមួយខ្លឹមសារទាំងស្រុងដូច្នេះថា៖ «មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារ កាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ ខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ខ្ញុំបានសម្រេច៖ ១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ៖* សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវ៉ាញអោយបានល្អ […]

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល

Liny Chan March 10, 2025 10/03/2025

(ភ្នំពេញ)៖ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ រោងចក្រកាត់ដេរម៉ាវ៉ល ជារោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា បើកដំណើរការកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រោងចក្រនេះមានចំនួន៣៣អគារ ហើយកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបជាដើម។ បច្ចុប្បន្នរោងចក្រនេះ មានកម្មករនិយោជិតប្រមាណជា ១៨,៧៤៤នាក់ ស្ត្រី ១៧,៥៩៧នាក់។ កម្មការិនីមានផ្ទៃពោះលើស៣ខែមានចំនួន ១,០៤២នាក់ និងមានទារក និងកុមារអាយុលើសពី ៣-៣៦ខែមានចំនួន ១,០៩២នាក់។ កម្មករ និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារអាមេរិក, […]

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រកាសជាផ្លូវការ អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដើម្បីបំពេញបំណងពលរដ្ឋ

Nisaiy KP March 9, 2025 09/03/2025

(សៀមរាប)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដឹកនាំរៀបចំសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ក្នុងខេត្តសៀមរាប។ ក្នុងពិធីនេះក៏ មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ សន្និសីទនាឱកាសនេះ បានប្រកាសជាផ្លូវការ នៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប។ ជាមួយគ្នានេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានជម្រាបជូនពីគោលបំណង កម្មវិធី និងទិដ្ឋភាពនៃការគិតគូរពីការរៀបចំនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ដែលមានលក្ខណៈពិសេស និងអស្ចារ្យ ធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង១៦ […]

លោក ហ៊ុន ម៉ានី អញ្ជេីញជាអធិបតី ក្នុងពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត»

Nisaiy KP March 9, 2025 09/03/2025

(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពីធីប្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ ពិធីប្រុងពលីនេះ មានការអញ្ជេីញជាអធិបតីពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តំណាងក្រុមការងាររៀបចំ សិស្សានុសិស្ស ជាច្រើននាក់ផង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews