(សៀមរាប)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ឆ្នាំ២០២៤ ក្នុងចំណោមមន្ទីរពេទ្យបង្អែកកម្រិត៣ ចំនួន១០ ទូទាំងប្រទេស។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ ២០២៤ ដោយក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ខណៈដែលមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជាប់ជ័យលាភីលេខ១។ ជ័យលាភីលេខ៣ បានទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់, លេខ៤ បានទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, លេខ៥ បានទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ, លេខ៦ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី, លេខ៧ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, លេខ៨ មន្ទីរពេទ្យតេជោសែនកោះធំ (កណ្ដាល), លេខ៩ មន្ទីរពេទ្យខេត្តស្វាយរៀង និងលេខ១០ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ ចំពោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជ័យលាភីលេខ២ មន្ទីរពេទ្យនេះ ជាផ្នែកមួយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប មានតួនាទី ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែសម្រាកពេទ្យសរុបចំនួន ៤៧០គ្រែ មានផ្នែកផ្តល់សេវា ដោយផ្ទាល់ ២៤ និងផ្នែកគាំទ្រសេវា ១២។ មន្ទីរពេទ្យនេះ […]