រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លើកឡើងពីកង្វល់មួយចំនួន ដែលទាមទារយកចិត្ដទុកដាក់ដោះស្រាយ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ
Liny Chan
February 27, 2025
27/02/2025
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានលើកឡើងពីកង្វល់មួយចំនួន ដែលទាមទារយកចិត្ដទុកដាក់ដោះស្រាយ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។ បញ្ហាប្រឈម និងក្តីកង្វល់ទាំងនោះរួមមាន ចំណុចខ្វះខាតលើការបដិសណ្ឋាកិច្ច និងការទារកម្រៃក្រៅផ្លូវការ នៅតាមច្រកទ្វារអន្តរជាតិ តម្លៃសំបុត្រយន្តហោះ តម្លៃចំណតរថយន្តនៅតាមព្រលានយន្តហោះជាដើម។ លោក ហួត ហាក់ បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាកញ្ចប់ក្នុងការកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង ប្រព័ន្ធអេកូឡូស៊ីតែមួយរបស់រាជរដ្ឋាភិបាល និងបានបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិច (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E)។ ពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការ ក្នុងការបោះពុម្ពទិន្នន័យ និង QR Code សម្រាប់បិទលើសន្លឹកលិខិតឆ្លងដែនជនបរទេស ជំនួសឱ្យការប្រើប្រាស់សន្លឹក ទិដ្ឋាការស្ថិត និង/ឬការប្រថាប់ត្រា ជំនាញអន្តោប្រវេសន៍។ លោកបានលើកឡើងទៀតថា អង្គសន្និបាត ក៏បានលើកឡើងពីភាពចំណុចខ្វះខាតមួយចំនួន […]