ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់លើក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ក្រោយបំពានការណែនាំ បន្តលួចបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត

Liny Chan February 13, 2025 13/02/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថានប្រកាសចាត់វិធានច្បាប់ តាមមាត្រា៨២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ លើក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. បន្ទាប់ពីរកឃើញក្រុមហ៊ុននេះបំពានការណែនាំ ហើយបន្តលួចបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត។ ក្រុមជំនាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធទី១២ ខែកុម្ភះ ឆ្នាំ២០២៥ បានរកឃើញថា រោងចក្ររបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលមានមូលដ្ឋាននៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បន្តលួចបង្ហូរសំណល់រាវមានពណ៌ និងមានក្លិន ចូលទៅក្នុងស្ទឹងព្រែកត្នោត។ ក្រុមហ៊ុននេះ បានធ្វើការលួចបង្ហូរសំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ (អង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ) បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន (ដូចមានរូបភាពជាវីដេអូ)។ ក្រុមការងារបានចុះពិនិត្យបន្ថែម នៅចំណុចទីតាំងបង្ហូរសំណល់រាវនេះ គឺក្នុងស្ទឹងព្រែកត្នោត ត្រង់ចំណុចបង្ហូរទឹកនៅមានក្លិនទឹកអូសាវែល និងមានពណ៌ខៀវក្រម៉ៅខ្លះៗ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទីតាំងក្រុមហ៊ុន បានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុននេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់។ ករណីលួចបង្ហូរសំណល់រាវ មិនបានឆ្លងកាត់អាប្រព្រឹត្តិកម្មត្រឹមត្រូវរបស់រោងចក្រនេះ […]

ក្រសួង៖ ការកាត់ផ្ដាច់សេវាទូរគមនាគមន៍របស់ថៃ នៅខេត្តស្រះកែវ មិនប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែតនោះទេ, ពលរដ្ឋនៅប្រើប្រាស់សេវាអ៊ីនធឺណិត និងសេវាទូរសព្ទបានធម្មតា

Liny Chan February 12, 2025 12/02/2025

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធករណីភាគីថៃ កាត់ផ្តាច់បណ្តាញគមនាគមន៍របស់ខ្លួន នៅក្នុងខេត្តស្រះកែវ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញ នៅតាមតំបន់ព្រំដែន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃ មិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ ពីព្រោះប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់សេវាអ៊ីនធឺណិត និងសេវាទូរសព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាបណ្ណស្របច្បាប់។ ក្រសួងបញ្ជាក់ទៀតថា កន្លងមក ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់ វិធានការច្បាប់ ចំពោះការលួចដំឡើងបណ្តាញទូរគមនាគមន៍ខុសច្បាប់ នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែនផងដែរ ជាអាទិ៍ ការស្ថាបនាបណ្តាញខ្សែកាបអុបទិក ក្នុងប្រទេស និងឆ្លងដែនដោយគ្មានអាជ្ញាបណ្ណ ការលួចបំពាក់ឧបករណ៍ចាប់យកសេវាទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន Fake BTS និងការលួចប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណបជាដើម ដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមគូសបញ្ជាក់ជូនថា ដើម្បីធានាបាននូវសេវាទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ក.ប.ទ. បានចាត់ឱ្យ ន.ទ.ក. សហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការស្ថាបនានិងបំពាក់ស្ថានីយអង់តែនទូរសព្ទជាង ៥០០០ បន្ថែមនៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ […]

អគ្គិភ័យឆេះផ្ទះអាជីវករលក់ប្រេងសាំងមួយខ្នងស្ទើរទាំងស្រុងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

Liny Chan February 12, 2025 12/02/2025

(ព្រះសីហនុ)៖ ទីតាំងលក់ប្រេងមួយកន្លែងរួមមាន បន្ទប់ជួលផងនោះត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង យ៉ាងហោចណាស់ទ្រព្យសម្បត្តិមានតម្លៃជាច្រើនត្រូវបានខូចខាត បើទោះបីជាមានការជួយ អន្តរាគមន៍ពីសមត្ថកិច្ចចម្រុះក៏ដោយ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ របាយការណ៍សមត្ថកិច្ច បានឲ្យដឹងទៀតថា ទីតាំងខាងលើជាផ្ទះរបស់ពលរដ្ឋមានមុខរបរជាលក់សាំងឈ្មោះ យាន ហួរ (ជាប្តី) និងប្រពន្ធឈ្មោះ លៀន ធូ។ យ៉ាងណាមិញ អគ្គិភ័យបានលេបត្របាក់យកផ្ទះមួយទាំងស្រុង និងបន្ទប់ជួលស្នាក់នៅរបស់កម្មករកម្មការិនីមួយចំនួនផងដែរ។ ក្នុងករណីនេះសមត្តិកិច្ចបានសហការគ្នាប្រើប្រាស់រថយន្តជាច្រើនគ្រឿង មានមកពីស្នងការដ្ឋាននគរបាលខេត្ត, អ្នកឧកញ៉ា ទៀ វិចិត្រ, ម្ចាស់ក្រុមហ៊ុនចម្ការដូងប្រេង និងអធិការដ្ឋាននគរបាលស្រុក នៅតែមិនអាចជួយ សង្គ្រោះបានព្រោះ ផ្ទះដែលឆាប់ឆេះ មានបើកស្ថានីលក់សាំង (មានស៊ីទែនសាំងបន្តែតនៅលើមិនកប់ដី តែមិនផ្ទះស៊ីទែនទេ)។ ករណីនេះត្រូវបានពន្លត់ និងគ្រប់គ្រងបាននៅម៉ោង ៩៖៣០ព្រឹកថ្ងៃដដែល ដោយប្រើប្រាស់ទឹក ជាច្រើនគ្រឿង តែមិនបង្ករបួសស្នាមធ្ងន់ធ្ងរ (ប្តីត្រូវដៃបន្តិច)។ ចំណែកទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ ផ្ទះ១ខ្នង, ម៉ាស៊ីនចាក់សាំង០២គ្រឿង, ស៊ីទែនផ្ទុកសាំង០១, លុយខ្មែរ២០លានរៀល និងលុយដុល្លាចំនួន៣០០០ដុល្លារ, គ្រឿងទេស […]

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណី Logo បិទលើឡានដឹកទំនិញ និងឡានដឹកដី

Liny Chan February 12, 2025 12/02/2025

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវបន្ទាន់មួយ ក្រោយធ្លាយព័ត៌មានថាមាន Logo មួយចំនួនបានបិទលើឡានដឹកទំនិញ និងឡានដឹកដីជាដើម ដើម្បីទទួលបានសិទ្ធិអាទិភាពចេញចូលក្រុង និងស្រួលបើកបរពេលជួបគោលដៅនគរបាលចរាចរណ៍នីមួយៗ។ ការចេញបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនេះ បានកើតមានឡើងក្រោយ មានព័ត៌មានមួយចំនួន ត្រូវបានទម្លាយថា សម្រាប់ឡានដឹកទំនិញ ឡានដឹកដី និងឡានដឹកខ្សាច់ជាដើម ម្ចាស់ឡានស្វែងរកស្លាក Logo មកបិទលើឡានរបស់ខ្លួននោះ មានភាពងាយស្រួលចេញចូលក្រុង ហើយតាមគោលដៅចរាចរណ៍ដែលកម្លាំងនគរបាលឈរជើង មានភាពងាយស្រួល ពោលគ្រាន់តែឃើញស្លាក Logo ទាំងនេះ គឺមិនសូវជាចាប់អារម្មណ៍ និងមិនចាប់ផាកពិន័យនោះឡើយ បើទោះពីរកឃើញពេលខ្លះបានល្មើសចរាចរណ៍ក៏ដោយ។ តាមសេចក្តីរាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់ បានឲ្យដឹងថា Logo ខ្លះដូចជា «NC» និង «R» គ្រាន់តែបិតនៅលើឡានដឹកទំនិញ និងឡានដឹកដី ត្រូវបង់មួយខែប្រមាណ៣០ដុល្លារ ហើយឡានដែលមានបិទ Logo នេះមិនតិចនោះឡើយ ពោលរាប់រយឡានឯណោះ។ តាមសេចក្តីរាយការណ៍ មាន Logo […]

អាវុធហត្ថរាជធានីភ្នំពេញ ចាប់បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ៥នាក់ ដែលបញ្ជាទិញសាច់សត្វព្រៃពីពលរដ្ឋ យកមកចែកគ្នាហូបអស់ រួចហើយគំ-រាមទារប្រាក់ថែមទៀត

Liny Chan February 12, 2025 12/02/2025

(ភ្នំពេញ)៖ កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថា មានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួន ប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ថែមទៀត។ ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន០៥នាក់ ជាបន្តបន្ទាប់ រួមមាន៖ *ទី១៖ ឈ្មោះ គង់ សឿន អាយុ៤៩ឆ្នាំ មុខរបរ ប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ*ទី២៖ ឈ្មោះ ពិន សារុំ អាយុ៥១ឆ្នាំ*ទី៣៖ ឈ្មោះ ប៉ាក សុភាព អាយុ៤៦ឆ្នាំ*ទី៤៖ ឈ្មោះ គាន សំអឿន អាយុ៣៩ឆ្នាំ*ទី៥៖ ឈ្មោះ ខៀវ ហុន អាយុ៤៩ឆ្នាំ។ បុគ្គលទាំង០៤នាក់នេះ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីសាកសួរពីដំណើររឿង និងចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ […]

ក្រសួងការងារ៖ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកមូលហេតុ បង្កឱ្យមានអគ្គិភ័យនៅរោងចក្រ ហ្វ័រម៉ាត

Liny Chan February 12, 2025 12/02/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី អគ្គិភ័យឆាបឆេះ អគាររោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី «FOREMART (CAMBODIA) CO., LTD.» ដែលមានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី ៣១០នាក់) មានទីតាំងស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង និងមន្ត្រី ប.ស.ស បានចុះទៅដល់កន្លែងកើតហេតុ និងសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ ករណីអគ្គិភ័យនេះ ពុំមានបណ្តាលឱ្យកម្មករនិយោជិតណាមួយរងគ្រោះថ្នាក់នោះទេ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរក មូលហេតុបង្កឱ្យមានអគ្គិភ័យនេះ។ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីជំនាញក្រសួង បានបន្តចុះពិនិត្យស្ថានភាពខូចខាតរបស់រោងចក្រ ដើម្បីសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងធានាដោះស្រាយប្រាក់ឈ្នួលលើកទី១ និងអត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ បន្ថែមពីនោះ បងប្អូនកម្មករនិយោជិតនៅតែអាចប្រើប្រាស់បណ្ណ ប.ស.ស.បានជាធម្មតា […]

ការប្រកួតស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដឆ្នាំនេះ នឹងរៀបចំកាន់តែពិសេស ដ្បិតមានការចម្រាញ់និស្សិតឆ្នើម ចូលរួមលើកដំបូង

Liny Chan February 12, 2025 12/02/2025

(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គ ដើម្បីស្វែងរក «ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ» ឆ្នាំ២០២៥ នឹងត្រូវបន្ដរៀបចំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ ខណៈនឹងមានការរៀបចំកាន់តែពិសេស ដោយការប្រកួតជម្រុះតាមសាកលវិទ្យាល័យ ដើម្បីស្វែងរកនិស្សិតឆ្នើម ២រូប ចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រលើកដំបូង។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយជំនួបពិភាក្សាការងារ និងបន្ស៊ីគ្នាលើការរៀបចំការប្រកួតកីឡាអុកចត្រង្គអង្គរសង្ក្រាន្ដ ជាមួយលោក ហេង សុខគង់ ប្រធានក្រុមការងាររៀបចំការប្រកួត និងតាំងបង្ហាញបញ្ជ្រាបការយល់ដឹងអំពីល្បែងអុកចត្រង្គខ្មែរ នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកបន្ដថា ការប្រកួតឆ្នាំនេះ នឹងត្រូវរៀបចំកាន់តែពិសេស និងមានអត្ថន័យកាន់តែស៊ីជម្រៅជាងឆ្នាំមុន ជាក់ស្ដែងក្រៅពីការប្រកួតស្វែងរក «ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ» ដែលនឹងចាប់ផ្ដើមការប្រកួតជម្រុះពីខែមីនា រហូតដល់កំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីរៀបចំការប្រកួតជុំផ្ដាច់ព្រ័ត្រ។ អ្វីដែលពិសេសគឺការបន្ថែមនូវការប្រកួតជម្រុះស្វែងរកនិស្សិតឆ្នើមឡើងទៅជុំផ្ដាច់ព្រ័ត្រ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ អគ្គលេខាធិការ NOCC ដដែលបន្ថែមថា «ការប្រកួតជម្រុះឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយសារយើងមានបន្ថែម ការប្រកួតស្វែងរកនិស្សិមឆ្នើមផ្នែកអុកចត្រង្គ តាមសាកលវិទ្យាល័យនានា ដើម្បីស្វែងរកអ្នកមានទេពកោសល្យ ២រូប ពោលគឺនិស្សិត […]

តំណាងអយ្យការខេត្តត្បូងឃ្មុំ បើកការស្រាវជ្រាវក្រោយធ្លាយព័ត៌មានដោះលែងអ្នកធ្វើកាំបិត នៅស្រុកតំបែរ ជាថ្នូរនឹងលុយ៥,៥០០ដុល្លារ

Liny Chan February 12, 2025 12/02/2025

(ត្បូងឃ្មុំ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ខ្លួននឹងបើកការស្រាវជ្រាវករណីបង្ហោះតាមបណ្ដាញសង្គម ពាក់ព័ន្ធករណីដោះលែងជាងធ្វើកាំបិត២នាក់ នៅស្រុកតំបែរ ជាមួយថ្នូរលុយ៥,៥០០ដុល្លារ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត បានឲ្យដឹងយ៉ាងដូច្នេះថា «អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យចចាមអារាម ដែលបានលើកឡើងថា ដោះលែងអ្នកផលិតកាំបិតឲ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន៥,៥០០ដុល្លារ»។ សេចក្ដីប្រកាសព័ត៌មានដដែល បានបន្ថែមទៀតថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះ សា សូទី អាយុ៣៨ឆ្នាំ មេជាង និងឈ្មោះ អិន ប្រុសទូច អាយុ២៥ឆ្នាំ ជាកូនជាង និងជាអ្នកឡាយវីដេអូ លក់ […]

ក្រសួងបរិស្ថាន ច្រានចោលចំពោះការផ្សាយរបស់កាសែត The Nation Thailand ដែលបានលើកឡើងករណីភ្លើងឆេះព្រៃនៅកម្ពុជា

Liny Chan February 12, 2025 12/02/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមធ្វើការច្រានចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែត The Nation Thailand ដែលបានលើកឡើងករណីភ្លើងឆេះព្រៃនៅប្រទេសកម្ពុជា។ ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងរូបភាពផ្កាយរណប ព្រមទាំងទិសខ្យល់ ដែលមួយរយៈពេលកន្លងមកបញ្ជាក់ថា ការប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺមានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវ។ ដោយឡែក ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation Thailand មិនមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវទេ។ ក្នុងន័យនេះ សូមសាធារណជនកុំជឿលើការផ្សព្វផ្សាយ ដែលគ្មានការពិតនេះឱ្យសោះ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ភ្លើងឆេះព្រៃ មិនធ្វេសប្រហែសបណ្តាលឱ្យមានភ្លើងឆេះព្រៃ ដែលនាំឱ្យមានការបាត់បង់ធនធានធម្មជាតិ និងជីវៈចម្រុះ ប៉ះពាល់ដល់សុខភាពបរិស្ថាន និងជាពិសេសប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជាឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កងរាជអាវុធហត្ថមួកខៀវកម្ពុជា ចំនួន ៧៣នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

Liny Chan February 12, 2025 12/02/2025

(ភ្នំពេញ)៖ កងអនុសេនាធំកងរាជអាវុធហត្ថលេខ២៧៨ មានចំនួន ៧៣នាក់ ដែលបានប្តូរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។ នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម។ ដើម្បីជាការលើកទឹកចិត្តដល់កងទ័មួកខៀវកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ជ្រោងទង់សន្តិភាព, លោកឧត្តមសេនីយ៍ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាច្រើនរូបទៀតបានអញ្ជើញទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។ នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សែម រតនា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់ប្រទេសកំណើតរបស់កម្លាំងទាំង ៧៣រូប និងពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ប្រាក់ […]