ព័ត៌មានជាតិ

បុណ្យចូលឆ្នាំចិនឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ មានគ្រោះអគ្គិភ័យកើតនឡើង២២ករណី និងបណ្តាលឱ្យបាត់បង់ជីវិត ៣នាក់

Nisaiy KP February 2, 2025 02/02/2025

(ភ្នំពេញ)៖ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នៅទូទាំងប្រទេសកម្ពុជាបានកើតមានគ្រោះអគ្គិភ័យចំនួន២២ករណី កើនឡើង៩ករណី បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សចំនួន៣នាក់។ ក្រៅពីបណ្ដាលឱ្យមនុស្សស្លាប់៣នាក់នោះ គ្រោះអគ្គិភ័យនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំនេះ ក៏បានបណ្ដាលឱ្យឆេះផ្ទះចំនួន១១ខ្នង បន្ទប់៤ តូប៤ ខ្យុះ៩ ព្រៃ១៧ហិកតា ចម្ការស្វាយ១៥ហិកតា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រីបច្ចេកទេសដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុប ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនៅភូមិខ្ទរ និងនៅចំណុចបាក់ស្រុតនៅចំណុចមុខអនុវិទ្យាល័យចំបក់មាស

Nisaiy KP February 2, 2025 02/02/2025

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យទីតាំងបាក់ច្រាំងចំនួន៣កន្លែងនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដី និងបូមខ្សាច់ចាក់ទប់ និងរិះរកវិធានការបង្ការទប់ស្កាត់កុំឱ្យបាក់តទៅទៀតមានភាពយូរអង្វែង។ ទីតាំងដែលបានបាក់ហើយ លោក ឃួង ស្រេង ចុះត្រួតពិនិត្យនិងមានវិធានការទប់ស្កាត់នេះ រួមមាន៖ ទី១ គឺការបាក់ស្រុតច្រាំងទន្លេមេគង្គ ប្រវែងប្រមាណ ៣០ម៉ែត្រ នៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រោយពីបានបាក់ស្រុត កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១ កុម្ភៈ ម្សិលម៉ិញ។ ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង។ ទីតាំងទី៣ នៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ ក្នុងឱកាសនៃការចុះពិនិត្យនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ត្រីបច្ចេកទេស នៃមន្ទីរជំនាញរាជធានីភ្នំពេញ រុះរើសំណង់ដែលខូចខាត រួចដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនៅផ្សារក្រមួន ស្ថិតនៅភូមិខ្ទរនិងនៅចំណុចបាក់ស្រុតនៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាជាបន្ទាន់។ ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេងក៏បានណែនាំបន្ថែមឱ្យឯកឧត្ដមឯក […]

នៅតាមផ្លូវថ្មើរជើងដែលទើបបើកសាកល្បងថ្មី រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំស្តង់ម្ហូបអាហារ សិល្បៈចម្រុះផ្សេងៗ ដើម្បីញ៉ាំងឱ្យការទស្សនាកាន់តែសម្បូរបែប

Nisaiy KP February 2, 2025 02/02/2025

(ភ្នំពេញ)៖ ក្នុងពេលចុះពិនិត្យដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (Walk Street) នាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅតាមផ្លូវថ្មើរជើងដែលទើបបើកដំណើរថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំឱ្យមានស្តង់ម្ហូបអាហារ ការប្រគំតន្ត្រីសម័យ-បុរាណ រោងគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ដើម្បីញ៉ាំងឱ្យការទស្សនារបស់ភ្ញៀវទេសចរកាន់តែសម្បូរបែប។ សូមជម្រាបថា ផ្លូវថ្មើរជើងដែលទើបបើកសាកល្បងនេះ គឺនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ ដែលត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖០០នាទីយប់ រហូតដល់ម៉ោង១១៖០០នាទីយប់។ លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកដើរលេងកម្សាន្តនៅទីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំផងដែរ។ ទាំងទីតាំងស្តង់ម្ហូបអាហារ ទាំងការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ក៏ជាកន្លែងដែលប្រជាពលរដ្ឋចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងបង្ហាញពីស្នាដៃរបស់បុព្វបុរសយើងដែលបានបន្សល់ទុកឲ្យកូនចៅយើងមកដល់ពេលនេះ»។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងគម្រោងផ្លូវថ្មើជើងនេះ ដែលបានចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អ។ ការចូលរួមសហការយ៉ាងល្អនេះ នឹងធ្វើឲ្យរាជធានីភ្នំពេញមានអ្វីៗសព្វបែបយ៉ាងជាបន្តបន្ទាប់ទៀត។ លោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់មកទស្សនា ក៏ដូចជាការដើរលេងកម្សាន្ត ហាត់ប្រាណដើម្បីសុខភាពនៅទីតាំងខាងលើនេះ សូមកុំប្រើប្រាស់យានជំនិះខ្លួនឯង ដោយពលរដ្ឋអាចប្រើប្រាស់ជាម៉ូតូកង់បី […]

ក្រសួងធម្មការ បានឱ្យស្ត្រីដែលតាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងឱ្យចេញវីដេអូសុំទោសជាសាធារណៈ

Nisaiy KP February 2, 2025 02/02/2025

យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងធម្មការឱ្យស្ត្រីដែលតាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងឱ្យចេញវីដេអូសុំទោសជាសាធារណៈ។ ក្រសួងធម្មការ បានឱ្យលោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត។ កិច្ចសន្យាមានដូចខាងក្រោម៖១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ:២.យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់៥.ធ្វើវីដេអូសូមទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះប្រាសាទអង្គរវត្ត ដែលបន្តឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក

Nisaiy KP February 2, 2025 02/02/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍វប្បធម៌និងធម្មជាតិដ៏ទាក់ទាញសម្បូរបែប ជាអតីតមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏អស្ចារ្យ។ សូមរំឭកថា ជារឿយៗ ប្រាសាទអង្គរវត្តក៏តែងតែឈរលើកំពូលតារាងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ជាគោលដៅដែលភ្ញៀវទេសចរប៉ងប្រាថ្នាមកទស្សនាច្រើនជាងគេបំផុត ជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ-ថ្ងៃរៀបលិចដ៏ស្រស់ស្អាតបំផុត ពីស្ថាប័នអន្តរជាតិធំៗជាច្រើននៅជុំវិញពិភពលោក។ គួរបញ្ជាក់ដែរថា រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ គឺជាអតីតរាជធានីខ្មែរនាសម័យអង្គរជាង៦០០ឆ្នាំ (ស្រីយសោធរបុរៈ) ជាមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏រុងរឿង និងជាបេះដូងនៃមហាអំណាចកម្វុជទេសៈដ៏ធំធេង ដែលប្រៀបដូចជាទេពមហានគរនាអតីតកាល ខណៈបច្ចុប្បន្នពិភពលោកបានចាត់ទុកថា តំបន់រមណីយដ្ឋានអង្គរ គឺជាមហាសាសនាដ្ឋានធំជាងគេបំផុតនៅលើពិភពលោក គឺធំជាងសាសនាដ្ឋាននៅឥណ្ឌា អេហ្ស៉ីប ក្រិក រ៉ូម ចិន អឺរ៉ុប ឥណ្ឌូណេស៉ីជាដើម។ ចាប់ពីឆ្នាំ១៩៩២មក ប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរបានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងបានជំរុញឱ្យពិភពលោកចូលរួមបង្កើនការការពារ និងផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ក្នុងមួយឆ្នាំៗ តំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌និងធម្មជាតិមួយនេះបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់លាននាក់ ដោយបាននាំចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានយ៉ាងសំខាន់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈ ករណីប្រើសម្ដីមិនសមរម្យលើសមត្ថកិច្ច ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ដោយសារដុតផ្ទះម្តាយក្មេក

Nisaiy KP February 2, 2025 02/02/2025

តាមរយៈចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈ រឿងប្រើសម្ដីមិនសមរម្យលើសមត្ថកិច្ច ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ដោយសារដុតផ្ទះម្តាយក្មេក។ ដោយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី ដុតផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សែនសុខ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន។ ជនសង្សយ័ឈ្មោះ មី រស្មី បច្ចប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៥ ខ្លួនជនសង្ស័យខាងលើធ្លាប់ប្រើកាយវិកា និងពាក្យសំដីមិនសមរម្យមកទៅកាន់សមត្ថកិច្ច ខណៈសមត្ថកិច្ចកំពុងចុះធ្វើអន្តរាគមន៍ ក្រោយទទួលបានការប្តឹង និងរាយការណ៍ ជនសង្ស័យធ្លាប់បានធ្វើការសុំទោសជាសាធារណៈ ធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតប្រេង ដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ ឱ្យប្រសើរឡើងវិញនៅពេលឆាប់ៗ

Nisaiy KP February 2, 2025 02/02/2025

(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាធ្វើការអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ២០០០លីត្រ បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងប្រតិបត្តិការនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹនាំនិងមន្រ្តីជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង និងដឹកនាំមន្ត្រីជំនាញតាមដានប្រភពនៃការហូរប្រេងចេញ និងបានធ្វើការដឹកនាំការអន្តរាគមន៍សម្អាតតំបន់ ដែលមានកំណកប្រេង នៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតឱ្យបានស្អាតឡើងវិញ។ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ករណីប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ត្រូវបានសម្អាតជាង៩០%ហើយ។ ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់ តាមរយៈការប្រើប្រាស់សម្ភារៈ និងបច្ចេកទេសត្រឹមត្រូវ។ សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈ នៅកម្ពុជារួមមានក្រុមហ៊ុន CALTEX, TOTAL, […]

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងអភិបាលខេត្តក្រចេះ បន្តចុះពិនិត្យស្ថានភាពការអន្តរាគមន៍បូមទឹកស្រោចស្រពស្រែប្រាំងរបស់ពលរដ្ឋនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង

Nisaiy KP February 2, 2025 02/02/2025

(ក្រចេះ)៖ ក្នុងស្មារតីទទួលខុសត្រូវ និងឆ្លើយតបនឹងតម្រូវការចាំបាច់ដែលបងប្អូនប្រជាកសិករត្រូវការដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមនឹងក្រុមការងារ រដ្ឋបាលខេត្ត ស្រុកឆ្លូង បានបន្តចុះពិនិត្យស្ថានភាពនៃការអន្តរាគមន៍បូមទឹកស្រោចស្រពស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានខិតខំខ្នអខ្នែងក្នុងការផ្តល់អន្តរាគមន៍ទាន់ពេលវេាដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមរបស់លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ អំឡុងលោកធ្វើទស្សនកិច្ចនៅក្នុងខេត្តក្រចេះ និងត្រៀមចូលរួមក្នុងពិធីបើកសម្ពោធវិហារឥស្លាមមួយកន្លែងនៅក្នុងស្រុកអូរគ្រៀងសែនជ័យ។ លោក នេត្រ ភក្ត្រា និងឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានអញ្ជើញចូលរួម និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលខ្វះទឹក នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង។ តាមរយៈសកម្មភាពនៃការចុះអន្តរាគមន៍ដល់ទីតាំងរបស់ក្រុមការងារនិងរដ្ឋបាលមូលដ្ឋាន, ឯកអគ្គរាជទូតបានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារ និងរដ្ឋបាលខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះស្រូវបងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា […]

ព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ ដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្នាំនេះមានពលរដ្ឋចូលរួមច្រើនកុះករ

Liny Chan February 1, 2025 01/02/2025

(ត្បូងឃ្មុំ)៖ មិនខុសពីរៀងរាល់ឆ្នាំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណ ជាទំនៀមទំលាប់បងប្អូនពលរដ្ឋ ពីដូនតាតជំនាន់រាប់រយឆ្នាំមកហើយ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។ សម្រាប់ឆ្នាំនេះ បានរៀបចំធ្វើនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជាការបន្តថែរក្សាទំនៀមទំលាប់ពីបុរាណរបស់ពលរដ្ឋផង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅមូលដ្ឋានតាមភូមិ-ស្រុក «ក្រោមម្លប់សុខសន្តិភាព» ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពិសេសស្រុកមេមត់ និងនៅទូទាំងប្រទេសផងដែរ។ បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកមេមត់ កម្មវិធីចាប់ផ្តើមជួបជុំគ្នានៅក្នុងបរិវេណបឹងត្រពាំងក្រមវេលាម៉ោង ៧៖៣០នាទី ក្នុងនោះមានឧបករណ៍សម្រាប់ចាប់ត្រីបែបបុរាណមានដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ជាដើម។ល។ ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណនេះដែរ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឧត្តមភរិយា លោកស្រី ហេង សំអាន ប៉ែនកុសល្យ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ។ សូមជម្រាបថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ។ […]

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមកកំសាន្ត នៅឆ្នេរព្រែកត្រែង សូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ក្រោយពីករណីមានប្រេងអណ្តែតមកលើឆ្នេរ

Liny Chan February 1, 2025 01/02/2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ សង្កាត់ ដោយមានការចូលរួមសហការពីតំណាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ចុះពិនិត្យទីតាំងជាក់ស្តែងដើម្បីស្វែងរកប្រភពនៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រ និងបានចាត់កំលាំងធ្វើការសម្អាតប្រេងនៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្ត នៅឆ្នេរព្រែកត្រែង សូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ។ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ