ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែង តាមរកមុខជនកាប់ឈើទាល និងចាត់វិធានការច្បាប់ ដោយគ្មានលើកលែង

Liny Chan January 31, 2025 31/01/2025

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលស្ទឹងត្រែង កំពុងតាមរកមុខក្រុមជនកាប់រំលំឈើទាលធំៗនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងការតាមវែកមុខជនកាប់បំផ្លាញព្រៃឈើហើយនោះ លោកអភិបាលខេត្ត ក៏បានព្រមានចាត់វិធានការច្បាប់ចំពោះជនទាំងនោះផងដែរ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះថា «អ្នកល្មើស និងបក្ខពួក នឹងទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលការស្រាវជ្រាវវែកមុខឃើញ»។ សូមបញ្ជាក់ថា ជារឿងគួរឱ្យសោកស្តាយ ដើមឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើធំៗ ដែលគេលួចកាត់រំលំនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាត់រំលំឈើនេះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃព្រៃឡង់ លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយ លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក […]

អាណោចអាធ័ម! ក្មេងប្រុសស្រី ២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ ១ខ្នងនៅស្រុកថ្មគោល

Liny Chan January 31, 2025 31/01/2025

(បាត់ដំបង)៖ ក្មេងប្រុសស្រី២នាក់បានស្លាប់យ៉ាងអាណោចអាធមក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ១ខ្នង នៅវេលាម៉ោង១១៖១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្មេងដែលស្លាប់ទាំង២នាក់នោះមានឈ្មោះ ទី១-ឈ្មោះ ស៉ីថា សាវឌី អាយុ១២ឆ្នាំ និងទី២-ឈ្មោះ ស៉ីថា សុវណ្ណដា អាយុ៥ឆ្នាំ ដែលម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ជាម្ដាយបង្កើត អាយុ៤០ឆ្នាំ។ តាមការបំភ្លឺរបស់ម្តាយបង្កើតបានឱ្យដឹងថា នៅវេលាម៉ោង៨៖៣០នាទី គាត់បានចាក់សោរខាងក្រៅ ហើយចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះចម្ងាយប្រហែល១៦០ម៉ែត្រ លុះដល់ម៉ោងប្រហែល១១ជាង ស្រាប់តែឮសូរផ្ទុះប៊ុម ក៏ងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ដែលនៅក្នុងផ្ទះមានសាំង២ពីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀតផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា ភ្លាមៗនោះ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារពេលទទួលព័ត៌មាន គឺឆេះអស់បាត់ហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ ព្រមានជាថ្មីពីការដាក់ពន្ធគយ ១០០ភាគរយ ក្នុងករណីដែល BRICS ប្រេីលុយផ្សេងជំនួសប្រាក់ដុល្លារ

Liny Chan January 31, 2025 31/01/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមានដល់សមាជិកនៃក្រុមប្រទេស BRICS ជុំវិញបំណងរបស់ពួកគេក្នុងការប្រេីប្រាស់រូបិយប័ណ្ណផ្សេងជំនួសប្រាក់ដុល្លារអាមេរិក ដោយគំរាមជាថ្មីថានឹងដាក់ពន្ធ ១០០ភាគរយ ដូចដែលលោកធ្លាប់និយាយក្រោយឈ្នះការបោះឆ្នោត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២៥។ លោក ត្រាំ បាននិយាយលើបណ្តាញសង្គម Truth Social នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលស្ទើរតែដូចគ្នានឹងសារដែលលោកធ្លាប់បង្ហោះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថា «យើងនឹងទាមទារការប្តេជ្ញាចិត្តពីប្រទេស ដែលហាក់ដូចជាមានទំនាក់ទនងមិនសូវល្អជាមួយអាមេរិកទាំងនេះថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬយករូបិយប័ណ្ណផ្សេងមកជំនួសប្រាក់ដុល្លារអាមេរិក បេីពុំនោះទេពួកគេអាចប្រឈមមុខនឹងពន្ធ ១០០ភាគរយ»។ លោក ត្រាំ បន្ថែមថា «គ្មានឱកាសដែល BRICS អាចជំនួសប្រាក់ដុល្លារអាមេរិកក្នុងការធ្វេីពាណិជ្ជកម្មអន្តរជាតិ ឬនៅកន្លែងផ្សេងទៀតបានទេ ហើយប្រទេសណាដែលព្យាយាមធ្វេីដូច្នេះ គួរតែត្រៀមខ្លួនស្វាគមន៍ពន្ធគយ រួចឈប់ទាក់ទងជាមួយអាមេរិកទៅ»។ គួរបញ្ជាក់ BRICS ដំបូងឡេីយរួមមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ឥលូវនេះមានសមាជិក ថ្មីទៀតដូចជា ឥណ្ឌូណេស៉ី អេហ្ស៉ីប […]

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលីដើម្បីជំរិតទារប្រាក់, ឧក្រិដ្ឋជនចិន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់

Liny Chan January 31, 2025 31/01/2025

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបករណីឧក្រិដ្ឋជនជនជាតិចិន ដែលធ្វើសកម្មភាពចាប់នារីៗញាត់ចូលក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់។ របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ […]

ស្តាយណាស់! ឈើទាលធំៗរាប់សិបដើម នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាគ្រឿងធ្វើផ្ទះ

Liny Chan January 31, 2025 31/01/2025

(ស្ទឹងត្រែង)៖ ជារឿងគួរឱ្យសោកស្តាយ ឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើធំៗ ដែលគេលួចកាត់រំលំនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាត់រំលំឈើនេះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃព្រៃឡង់ លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយ លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង សុភណ្ឌ័ ចុះត្រួតពិនិត្យទីតាំងការកាត់រំលំនេះ។ តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ឈើដែលបានកាត់អាជ្រៀកខាងលើនេះ អារជាគ្រឿងផ្ទះ ជាប្រភេទឈើទាល ចំនួនសរុប៥៦គល់។ ក្នុងនោះអារំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់។ ឈើទាំងនោះ មានអង្កាត់ផ្ជិតចាប់៤០សងទីម៉ត្រែ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ។ ឈើអាច្រៀកខាងលើនេះ […]

សមត្ថកិច្ចរំដោះមនុស្ស ១៤នាក់ និង ១២នាក់ត្រូវចាប់ឃាត់ខ្លួន ករណីធ្វើទារុណ្ឌកម្មជនជាតិចិនរត់ចេញពីក្នុងកាសុីណូអេអាយកាំង ក្រុងបាវិត

Liny Chan January 31, 2025 31/01/2025

(ស្វាយរៀង)៖ អាជ្ញាធរបានប្រតិបត្តិការរំដោះមនុស្សចំនួន១៤នាក់ និង១២នាក់ទៀតត្រូវចាប់ខ្លួន ក្រោយមានការចែករំលែកវីដេអូឃ្លីបមួយលើបណ្តាញព័ត៌មានសង្គម បង្ហាញពីសកម្មភាពមនុស្សមួយក្រុមស្លៀកឈុតពណ៌ខ្មៅវាយទៅលើជនជាតិបរទេសយ៉ាងកម្រោល បន្ទាប់ពីព្យាយាមរត់ចេញពីទីតាំងអគារមួយស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០យប់ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Pen Mam បានបង្ហោះថា៖ ចិនធ្វើការអនឡាញនៅបាវិតខេត្តស្វាយរៀងលួចរត់ត្រូវបាន ក្រុមកាងដេញចាប់វ៉ៃគ្នាដូចសត្វធាតុ។ មិនថាជនជាតិអ្វីទេលោកអើយការងារតាមអនឡាញ ឆបោក ចាប់ជម្រិត កំពុងប្រមូលលុយនៅក្រុងបាវិតខេត្តស្វាយរៀង។  ក្រោយទទួលបានព័ត៌មាននេះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង  កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិវៀតណាមចំនួន ១៤នាក់ (របួសធ្ងន់៦នាក់ សម្រាលព្យាបាលនៅមន្ទីរបង្អែកជីភូ និងរបួសស្រាល៨នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិត) និងជនសង្ស័យចំនួន១២នាក់ […]

គុណភាពខ្យល់នៅកម្ពុជា! គិតចាប់ពីម៉ោង ៦ល្ងាចថ្ងៃទី៣០ ខែមករាដល់ម៉ោង ៦ព្រឹកថ្ងៃទី៣១ ខែមករានេះ គុណភាពខ្យល់គឺ «ល្អ»

Liny Chan January 31, 2025 31/01/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥០.២៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកែប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន, ពណ៌លឿងៈ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តស្ទឹងត្រែង និងខេត្តព្រះសីហនុ, ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់៕ […]

លោក ដូណាល់ ត្រាំ បញ្ជាឱ្យរៀបចំមន្ទីរឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍មួយចំនួន នៅឯពន្ធនាគារ Guantanamo

Naren January 30, 2025 30/01/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៩ ខែមករា បាននិយាយថាលោកនឹងបញ្ជាឱ្យមន្ទីរបញ្ចកោណ និងក្រសួងសន្តិសុខមាតុភូមិ រៀបចំមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ មួយនៅឯពន្ធនាគារ Guantanamo Bay សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ប្រហែល ៣០ ០០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅតំបន់ឆ្នេរ Guantanamo Bay ប្រទេសគុយបា ក៏មានមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍មួយរួចហើយដែរ ដាច់ដោយឡែកពីពន្ធនាគារដែលមានសន្តិសុខតឹងរ៉ឹង ជាទីបំផុត សម្រាប់ឃុំខ្លួនជនសង្ស័យជាភេរវករបរទេស។ មន្ត្រីកិច្ចការព្រំដែនរបស់លោក ត្រាំ គឺលោក Tom Homan កាលពីថ្ងៃពុធបានឱ្យដឹងថារដ្ឋបាលលោក ត្រាំ នឹងពង្រីកមន្ទីរឃុំឃាំងដែលមានស្រាប់នេះ ហើយទីភ្នាក់ងារអន្តោប្រវេសន៍ និងអនុវត្តពន្ធគយអាមេរិកនឹងគ្រប់គ្រងមន្ទីរឃុំឃាំងនេះ។ ថ្លែងចេញពីសេតវិមានវិញ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំក៏កំពុងចុះហត្ថលេខាផងដែរលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីណែនាំឱ្យក្រសួងការពារជាតិ និងក្រសួងសន្តិសុខមាតុភូមិ ចាប់ផ្ដើមត្រៀមចំ មន្ទីរឃុំឃាំងមួយជនអន្តោប្រវេសន៍ ៣០ ០០០នាក់ នៅឯពន្ធនាគារ Guantanamo Bay»។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ មន្ទីរឃុំឃាំងខាងលើ នឹងត្រូវប្រើប្រាស់សម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍ជាឧក្រិដ្ឋជនដែលលោកចោទថាកំពុងគំរាមកំហែងដល់ប្រជាជនអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ […]

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦.៧លាននាក់ នៅឆ្នាំ២០២៤ កើនឡើងលើសមុនពេលរីករាលដាលជំងឺកូវីដ១៩ បង្ហាញពីផ្លែផ្កានៃវិធានការរបស់រាជរដ្ឋាភិបាល ជួយដល់វិស័យនេះ

Naren January 30, 2025 30/01/2025

(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានកើនឡើងដល់ប្រមាណ ៦.៧ លាននាក់ ដែលនេះគឺជាចំនួនលើសពីកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ដែលបង្ហាញពីផ្លែផ្កានៃវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីជួយដល់វិស័យនេះ។ ថ្លែងក្នុងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការ កែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៤ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការគោលនយោបាយជាច្រើន បូករួមទាំងការដាក់ឱ្យប្រើប្រាស់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ និងផលិតផលទេសចរណ៍ថ្មីៗមួយចំនួន។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា «ជាក់ស្តែង ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់ប្រមាណ ៦,៧ លាននាក់ ដែលជាចំនួនលើសពីកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។ នេះបានសេចក្តីថា វិធានការដែល រាជរដ្ឋាភិបាលបានដាក់ចេញ បានចាប់ផ្តើមហុចផលបណ្តើរៗ ប៉ុន្តែយើងក៏មិនអាចនៅស្ងៀម ទ្រឹងបានដែរ ព្រោះថា បរិមាណភ្ញៀវទេសចរបរទេស ជារួម នៅមានកម្រិតទាប បើប្រៀបធៀប ជាមួយនឹងសន្ទុះងើបឡើងវិញ និងកំណើននៃវិស័យទេសចរណ៍ របស់បណ្តាប្រទេសនានានៅ ក្នុងតំបន់ ដែលកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា […]

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ រឿងក្តាម រឿងបាយឆា ជារឿងតូច តែជះរូបភាពមិនល្អសម្រាប់វិស័យទេសចរណ៍ ត្រូវរួមគ្នាដោះស្រាយ

Naren January 30, 2025 30/01/2025

(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ករណីរឿងក្តាម រឿងបាយឆា ដែលកើតឡើង និងល្បីនៅលើបណ្តាញសង្គម នាពេលកន្លងមក គឺជារឿងតូច ប៉ុន្តែវាបានជះរូបភាពមិនល្អសម្រាប់វិស័យទេសចរណ៍ ដែលត្រូវរួមគ្នាដោះស្រាយ។ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលចុងក្រោយនេះ យើងក៏មានស្នាមមួយដែលចេញពីប្រព័ន្ធសង្គម ដូចជាចេញពីករណីក្តាម បាយឆា និងតម្លៃផ្សេងៗ ដែលនាំឱ្យអាក់អន់ស្រពន់ចិត្ត នេះជារឿងតូច ក៏ប៉ុន្តែយើងទាំងអស់គ្នា ត្រូវចាត់ទុកថា តូចក៏ពិតមែន ក៏ប៉ុន្តែយើងប្តេជ្ញាចិត្តថា មិនគួរគប្បីឱ្យកើតទៀតនោះទេ នេះជារឿងមួយដែលត្រូវរួមគ្នាដោះស្រាយ»។ ជុំវិញករណីនេះដែរ លោកបានផ្តល់អនុសាសន៍ដល់ប្រតិបត្តិករ និងអ្នកលក់ដូរនានា នៅតាមតំបន់ទេសចរណ៍ ត្រូវសិក្សា និងដកបទពិសោធន៍ពីប្រទេសជិតខាង និងក្នុងតំបន់ ព្រោះការលក់ដូរទោះបីជាស្ថិតក្នុងជីវភាពណាក៏ដោយ គឺគេទាមទារ ៣ចំណុច គឺ៖ទឺ១.តម្លៃ ទី២. អនាម័យ […]