ព័ត៌មានជាតិ

អភិបាលក្រុងអរិយក្សត្រ អំពាវនាវឱ្យពលរដ្ឋកុំជក់បារី ពេលនៅលើសាឡាង និងទូកចម្លង ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកដទៃ

Liny Chan February 3, 2025 03/02/2025

(កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានអំពាវនាវប្រជាពលរដ្ឋដែលធ្វើដំណើរតាមសាឡាង ទូកចម្លង មេត្តាយោគយល់អធ្យាស្រ័យ សូមកុំជក់បារី ព្រោះវាអាចបង្ករផលប៉ះពាល់​ដល់សុខភាពអ្នកដទៃដែលកំពុង ធ្វើដំណើរ រួមជាមួយជាពិសេសស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ដែលងាយរងគ្រោះពីផ្សែងបារី។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក ចាន់ តារា បានបញ្ជាក់ទៀតថា នេះជាការសំណូមពររបស់បងប្អូនពលរដ្ឋ ព្រោះនាពេលកន្លងទៅ អ្នកជក់បារី បានបង្ហុយផ្សែង​ប៉ះពាល់ដល់ការដកដង្ហើម​របស់អ្នកនៅសាឡាង ដែលបណ្ដាលឲ្យឈ្លក់ និងបង្ករផលប៉ះពាល់ផ្លូវដង្ហើមពួកគាត់ ដែលជាហេតុនាំឲ្យពលរដ្ឋស្នើដល់រដ្ឋបាលក្រុងមេត្តាពិនិត្យលើករណីនេះ ។ ក្រោយដឹងដំណឹងនេះក្នុងនាមជាអភិបាលក្រុង សូមសំណូមពរអ្នកជក់បារីទាំងអស់មេត្តាផ្អាកជក់មួយរយៈសិន ដើម្បីបញ្ចៀសផលប៉ះពាល់អ្នកឆ្លងសាឡាងជាមួយគ្នា និងសូមប្រជាពលរដ្ឋទាំងអស់គួរ​តែរួមគ្នាធ្វើយុទ្ធនាការកាត់បន្ថយ ឈប់ជក់បារី តាមទីសាធារណៈ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក Elon Musk ថា កំពុងធ្វើការ ដើម្បីបិទទីភ្នាក់ងារផ្តល់ជំនួយរបស់អាមេរិក USAID ចោលតែម្តង

Liny Chan February 3, 2025 03/02/2025

(វ៉ាស៉ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ក្នុងការបង្រួមរដ្ឋាភិបាលសហព័ន្ធ ទើបតែបានឱ្យដឹងបន្ថែមទាក់ទងនឹងកិច្ចប្រឹងប្រែងនេះ ដោយនិយាយថា ពួកគេកំពុងតែធ្វើការ ដើម្បីបិទទ្វារទីភ្នាក់ងារផ្តល់ជំនួយបរទេស របស់សហរដ្ឋអាមេរិក គឺ ​USAID។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅថ្ងៃចន្ទនេះ លោក Musk ដែលត្រូវបានលោក ត្រាំ ចាត់តាំងឱ្យទទួលបន្ទុកដឹកនាំ កិច្ចប្រឹងប្រែងកាត់បន្ថយ ការចំណាយរបស់​រដ្ឋាភិបាលអាមេរិក បានលើកឡើងថា ទីភ្នាក់ងារ USAID គឺលែងអាចស្រោចស្រង់បានហើយ ហើយលោក ត្រាំ បានគាំទ្រឱ្យ​បិទទីភ្នាក់ងារនេះចោលតែម្តង។ កាលពីថ្ងៃអាទិត្យកន្លងទៅ Reuters ទើបតែរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានបណ្តេញ​មន្រ្តីសន្តិសុខកំពូល២រូប នៅ USAID ក្រោយពីពួកគេបានព្យាយាមរារាំង ក្រុមអ្នកតំណាងមកពីស្ថាប័នប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោក Musk មិនឱ្យចូលទៅកាន់ផ្នែកត្រូវបានហាមឃាត់ នៃអគាររបស់ […]

លោក ត្រាំ ទទួលស្គាល់ថា ប្រជាជនអាមេរិកផ្ទាល់ អាចនឹងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារការយកពន្ធលើដៃគូពាណិជ្ជកម្មធំៗ ប៉ុន្តែវាជាការលះបង់ដ៏សក្តិសម ដើម្បីការពារផលប្រយោជន៍អាមេរិក

Liny Chan February 3, 2025 03/02/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រជាជនអាមេរិកផ្ទាល់ ប្រហែលជាអាចទទួលរង ផលប៉ះពាល់អវិជ្ជមានផ្នែកសេដ្ឋកិច្ច ដោយសារតែវិធានការយកពន្ធរបស់លោក ដែលបានដាក់ទៅលើ​ដៃគូពាណិជ្ជកម្មធំៗ ប៉ុន្តែលោកបានអះអាងថា តម្លៃនៃការលះបង់នេះ គឺនឹងសក្តិសម ដើម្បីធានានិងការពារ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិចំនួន៣ ស្តីពីការយកពន្ធ២៥ភាគរយ លើ​ប្រទេសជិតខាងទាំងពីររបស់អាមេរិក គឺម៉ិកស៉ិកនិងកាណាដា បើទោះបីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាក៏ដោយ ព្រមទាំងយកពន្ធបន្ថែម១០ភាគរយទៀត ប្រឆាំងលើប្រទេសចិន។ ការសម្រេចចិត្តរបស់លោក ត្រាំ បានញ៉ាំងឱ្យប្រទេសទាំង៣ ចេញមុខប្តេជ្ញាភ្លាមៗថា នឹងចាត់វិធានការសងសឹកតបតវិញ ខណៈ​ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានព្រមានថា សង្រ្គាមពាណិជ្ជកម្ម ដែលកើតចេញពីរឿងនេះ មុខជានឹងធ្វើឱ្យអន់ថយកំណើនសេដ្ឋកិច្ច​របស់អាមេរិកផ្ទាល់ និងរបស់ពិភពលោកទាំងមូល ហើយបង្កើនតម្លៃទំនិញផ្សេងៗ យ៉ាងហោចក្នុងរយៈពេលខ្លី។ ពាក់ព័ន្ធបញ្ហាខាងលើ លោក ដូណាល់ ត្រាំ បានបង្ហោះសារលើប្រព័ន្ធ Truth Social យ៉ាងដូច្នេះថា «តើអាចមានផលប៉ះពាល់ខ្លះ ដែរឬទេ? […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ជូនផ្លូវ១ខ្សែ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ

Liny Chan February 3, 2025 03/02/2025

(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និង លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានជួសជុលស្តារឡើងវិញ ផ្លូវក្រាលដីល្បាយគ្រួសក្រហម១ខ្សែ។ ផ្លូវក្រាលដីល្បាយគ្រួសក្រហម១ខ្សែនេះ ប្រវែង៥.៣៩៦ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០.២ម៉ែត្រ ដាក់លូប្រអប់៣កន្លែង និងលូមូល៧កន្លែង ចាប់ពីភូមិព្រៃខ្យង ឃុំក្រូចគរ ស្រុកក្រឡាញ់ ភ្ជាប់ទៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ៕

ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

Liny Chan February 3, 2025 03/02/2025

(ភ្នំពេញ)៖ ក្នុងខែដំបូង ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជាង៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងខែដំបូង ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ១៤៦,១៤០នាក់ កើន២៦.៤៩% និងទទួលបានចំណូល ៦,៩០៣,៣៨០ដុល្លារអាមេរិក កើនឡើង២៥.៥៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។ ខែដំបូង ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ២៩២,២៨០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។ សម្រាប់ចំណូលពីការលក់បណ្ណវិញមានចំនួន ៤៧ […]

ក្រសួងអប់រំ​ សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡេីងវិញ

Liny Chan February 3, 2025 03/02/2025

ក្រសួងអប់រំ​ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡេីងវិញ នេះបើយោងតាមសេចក្ដីប្រកាសដែលត្រូវបានចុះផ្សាយនៅលើ ឆាណែលតេលេក្រាម ឯកសារមន្រ្តីសាធារណៈ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ នៅក្នុងសេចក្ដីប្រកាស ក្រសួងអប់រំ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡា នឹង បន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤ ។ ទន្ទឹមនឹងនោះ ក្រសួងនឹងចេញសេចក្ដីណែនាំបច្ចេកទេសសម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ផងដែរ៕ ប្រភព៖ ឆាណែលតេលេក្រាម ឯកសារមន្រ្តីសាធារណៈ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចការសាងសង់បាន៩៣%ហើយ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

Liny Chan February 3, 2025 03/02/2025

នាព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។ ការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប ១៩៨,៥១ គ.ម (PK០០០+០០០ – PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះបានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី East Line មក West Line មានប្រវែង ៦៥,៧៤ គ.ម ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន […]

ក្រុមក្មេងទំនើងជាច្រើននាក់ ល្បីខ្លាំងខាងកាប់ចាក់ ក្នុងក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបាន ៩នាក់ បន្ទាប់ពីធ្វើសកម្មភាពកាប់អ្នកដឹកបាយប្លន់យកម៉ូតូ

Liny Chan February 3, 2025 03/02/2025

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលបានឃាត់ខ្លួន ក្រុមក្មេងទំនើងជាច្រើននាក់ ល្បីខ្លាំងខាងកាប់ចាក់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកនេះ បានចេញធ្វើសកម្មភាពកាប់អ្នកដឹកបាយប្លន់យកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ នៅវេលាម៉ោង ២ជាងទាបភ្លឺចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងជើងខ្លាំងខាងកាប់ចាក់នេះ ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកម្លាំងអធិការទាំង៩ក្រុងស្រុកចុះបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនៅទីកន្លែងដែលខ្លួនកាន់កាប់ ទើបលោកដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនដៃដល់បាន១នាក់ឈ្មោះ វ៉ាន់ សុធី ហៅហួរ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីឃាត់ខ្លួនបានយកមកអធិការក្រុងប៉ោយប៉ែតដើម្បីសួរនាំជនសង្ស័យ ឈ្មោះ វ៉ាន់ សុធី បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា សកម្មភាពប្លន់នោះមានគ្នាជាច្រើននាក់ទៀត ទើបលោកដឹកនាំកម្លាំងចុះស្រាវជ្រាវបន្តឈានដល់ឃាត់ខ្លួនបាន៨បន្ថែមទៀត។ ជនសង្ស័យឈ្មោះ វ៉ាន់ សុធី បានឆ្លើយសារភាពបន្តទៀតថា នៅម៉ោង២ជាងទាបភ្លឺចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅមុខហាងប្តូរប្រាក់យីហោ សុធារ៉ា […]

ក្រសួងបរិស្ថាន បង្ហាញពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ

Liny Chan February 3, 2025 03/02/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «មធ្យម»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន ខេត្តស្វាយរៀង, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ, ពណ៌លឿងៈខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តតាកែវ ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ , ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ, ពណ៌ក្រហមៈ […]

ចាប់ខ្លួនជនពាក់ព័ន្ធកាប់ឈើទាលធំៗ​នៅដែន​ជម្រក​សត្វព្រៃ-ព្រៃឡង់ ក្នុងស្រុកថាឡាបរីវ៉ាត់

Liny Chan February 3, 2025 03/02/2025

(ស្ទឹងត្រែង)៖ កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង បានឃាត់ខ្លួន​បុរសម្នាក់​មក​សួរនាំ និងបញ្ជូនទៅការសាលាដំបូងខេត្តស្ទឹងត្រែង បន្ទាប់ពីបានរក​ឃើញថា បុរសរូបនេះជាប់ពាក់ព័ន្ធនឹងការកាប់រំលំដើមឈើទាលធំៗនៅដែន​ជម្រក​សត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានប្រាប់ Fresh News នៅរសៀ​ល​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា បុរសដែលបានឃាត់ខ្លួននេះ គឺជាអ្នករស់នៅតំបន់​ព្រៃឈើដែលបានកាប់រង្គាលនោះ។ បុរសរូបនេះ បានអះអាងថា ដីដែលត្រូវបាន​កាត់​​​រំលំឈើទាលជាដីរបស់គាត់។ លោក សរ សុពុត្រា បានបញ្ជាក់ថា ការកាត់រំលំដើមឈើទាលធំៗនេះ គឺគេធ្វើក្រោម​រូបភាពដុតយកជ័រ បន្ទាប់មកកាប់ឈើ និងទន្ទ្រានយកដី។ បើតាមលោកអភិបាល នៅពេលសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនទៀត តែពួកគេបាន​គេចខ្លួនបាត់អស់ហើយ។ អ្នកពាក់ព័ន្ធភាគច្រើនជាអ្នកដែលរស់នៅតំបន់នោះតែ​ម្តង។ លោកអភិបាលខេត្តស្ទឹងត្រែង បានអះអាងថា លោកចាត់វិធានការច្បាប់លើក្រុមជន ដែលកាប់បំផ្លាញឈើនេះដោយគ្មានការលើកលែងនោះឡើយ។ សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមុននេះ គេបានប្រទះឃើញដើមឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើទាលធំៗ ដែលគេលួចកាត់រំលំនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ […]