ព័ត៌មានជាតិ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ការសាងសង់បាន ៣២%

Naren January 30, 2025 30/01/2025

(ភ្នំពេញ)៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៣២,០១%ហើយ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប […]

រថយន្ដមួយគ្រឿងបុ-ករះម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្សមួយគ្រួសារ៥នាក់រ-ងរ-បួសធ្ង-ន់ស្រាល នៅក្រុងតាខ្មៅ

Naren January 30, 2025 30/01/2025

(កណ្ដាល)៖ រថយន្ដមួយគ្រឿងម៉ាក CAMRY ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AN-5853 បានប្រើប្រាស់ក្នុងល្បឿនលឿន បុករះម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យមនុស្សមួយគ្រួសារ ចំនួន៥នាក់រងរបួសធ្ងន់ស្រាល រួចបន្ដបុកផ្ទាំងស្លាកបាណូទើបទៅមុខលែងរួច។ ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០២៥ ស្ថិតនៅ​ចំណុចក្រោយ​វត្តតាខ្មៅ លេីផ្លូវលេខ២៤០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​។ ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានឃេីញមាន​បុរសម្នាក់បេីកទ្វាររថយន្ត យកអាវនគរបាលមួយ​ពីក្នុងរថយន្ត​ ទៅបោះចោលនៅ​គុម្ពផ្កា​ជិតកន្លែងកេីតហេតុ ហេីយត្រូវប្រជាពលរដ្ឋប្រទះឃេីញ ក៏ដេីរទៅរេីសយកមកមេីល​ ជាអាវនគរបាល​ដែលមាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ត្រី (ស័ក្ត៤)​ មានឈ្មោះ ថោង ភិគន្ធអូសត្រា និងបានប្រគល់ជូនសមត្ថកិច្ចទុកធ្វេីការស្រាវជ្រាវ​។ ករណីនេះ​ ជំនាញ​ការិយាល័យ​ចរាចរណ៍​ក្រុងតាខ្មៅ​ ចុះវាស់វែងនិងយក​ទៅរក្សាទុក​រងចាំដោះស្រាយពេលក្រោយ​៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ស្នើអាជ្ញាធរឆ្លើយតបឱ្យបានរហ័ស លើព័ត៌មាននាំឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ 

Naren January 30, 2025 30/01/2025

(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានស្នើអាជ្ញាធរ អ្នកដោះស្រាយស្ថានការណ៍ ពិសេសអ្នកនាំពាក្យត្រូវឆ្លើយតបឱ្យបានរហ័ស ចំពោះព័ត៌មាននាំឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក្នុងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញក្នុងពិធីប្រកាសជាផ្លូវការ នូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការពង្រឹងអ្នកនាំពាក្យ អ្នកដោះស្រាយស្ថានការណ៍ ដោយបច្ចុប្បន្ននេះ យើងមើលស្ថានការណ៍កម្ពុជា និងបណ្ដាប្រទេសដទៃ កំពុងពុលព័ត៌មាន ព័ត៌មានខ្លះមិនពិត ព័ត៌មានខ្លះមូលបង្កាច់ ឬព័ត៌មានខ្លះមានចរិតជានយោបាយនៅពីក្រោយ ដែលនាំឱ្យមានការប៉ះពាល់ដល់កិត្តិយស កិត្តិនាមកម្ពុជា ដូច្នោះហើយទាំងអាជ្ញាធរដែនដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកនាំពាក្យត្រូវមានអ្នកបំភ្លឺឱ្យបានទាន់ពេលវេលា ពិសេសពាក់ព័ន្ធនឹងកិត្តិនាមកម្ពុជា។ លោកបានបន្តថា ករណីខ្លះមិនមែនជារឿងទេសចរណ៍ តែវាអាចប៉ះពាល់ដល់វិស័យទេសចរណ៍ ដូចជាបញ្ហាសន្តិសុខ បញ្ហាសណ្ដាប់ធ្នាប់ បុគ្គលដែលមានសមត្ថកិច្ចខ្លះ ដែលចំណុចទាំងនេះយើងមិនគួរគប្បីទុកឱ្យមានចំណុចខ្សោយដែលប៉ះពាល់ចំពោះកិត្តិនាមកម្ពុជាទេ ពោលគឺត្រូវរួមគ្នាដោះស្រាយ បំភ្លឺ និងរកយុត្តិធម៌ឱ្យកម្ពុជាឡើងវិញ។ សូមជម្រាបថា វិស័យទេសចរណ៍ គឺជាវិស័យនៃចន្ទល់កំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ វិស័យទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំង […]

ករណីត្រាក់ទ័របើកបុកម៉ូតូនៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ជាករណីទំនាស់រវាងពលរដ្ឋនិងពលរដ្ឋ, អភិបាលខេត្តព្រះវិហារចាត់ក្រុមការងារចុះពិនិត្យដោះស្រាយភ្លាមៗ

Naren January 30, 2025 30/01/2025

(ព្រះវិហារ)៖ នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយបានបង្ហោះពីសកម្មភាពជម្លោះមួយបានកើតឡើងនៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយគេឃើញប្រជាពលរដ្ឋមួយក្រុមបានចោទអ្នកបើកត្រាក់ទ័រថា មានបំណងបើកបំបុកសម្លាប់ពួកគាត់ និងបានធ្វើឱ្យម៉ូតូពួកគាត់រងការខូចខាត។ ដោយទទួលបានព័ត៌មាននេះភ្លាម លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ហោះតាមបណ្តាញសង្គមផ្តាល់ខ្លួនរបស់លោកអមដោយខ្លឹមសារថា «ព្រឹកស្អែកនេះ (២៩ មករា) ខ្ញុំនឹងចាត់ក្រុមការងារខេត្ត ដឹកនាំដោយអភិបាលរងខេត្តចុះទៅពិនិត្យ ស្រាវជ្រាវ និងសម្របសម្រួលដោះស្រាយបញ្ហា នៅសាលាឃុំឆែប២ ដែលប្រជាពលរដ្ឋចំនួន១១៦នាក់ឈ្លោះគ្នា និងផ្ទុះហិង្សានាព្រឹកនេះ។ តើជម្លោះនេះផ្តើមចេញពីក្រុមគ្រួសារខ្លួន បក្ខពួក ឬជាជម្លោះសមូហភាព ជាមួយក្រុមហ៊ុន? សូមបងប្អូនរក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមដោះស្រាយដោយសន្តិវិធី»។  ក្រោយពីទទួលបានបទបញ្ជានិងការណែនាំពីអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក មិន ស៉ីថា អភិបាលរងខេត្ត និងលោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកឆែប ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅសាលាឃុំឆែបពីរ ករណីប្រជាពលរដ្ឋចំនួន១១៦នាក់ឈ្លោះគ្នា ​និងផ្ទុះហិង្សាគ្នាជាមួយក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រស៊ីឈ្នួលឈូសសម្អាតដី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិណារ៉ុង […]

កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ ដែលលុបបំបាត់ភាពស្មុគស្មាញសម្រាប់ភ្ញៀវ

Naren January 30, 2025 30/01/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រ​កាស​ដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារ​ម​ណី​យដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញ​សម្រាប់​​ភ្ញៀវទេសចរ។ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូ​លទស្ស​នា​​រមណីយដ្ឋានអង្គរនេះ គឺជាការដាក់ឱ្យអនុវត្តនូវថ្នាល​ឌីជី​ថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយ​ដ្ឋាន​អង្គរ និងរមណីយដ្ឋាន​ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់​គ្រឹះ​ស្ថានអង្គរ ដែលជាសមិទ្ធ​ផល​ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹង​ប្រែង​ធ្វើ​ឱ្យ​ប្រសើរឡើង នូវការផ្តល់​សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់​ទាញទេសចរអន្តរជាតិ និង​ការលើក​កម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី នេត សាវឿត តំណាង​​ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋ​មន្ត្រី និងរដ្ឋមន្ត្រី អភិបាលខេត្ត មន្ត្រីរាជការក្នុងខេត្តសៀមរាប ព្រមទាំងប្រតិបត្តិករ​ក្នុង​វិស័យទេសចរណ៍។ រាជ​រដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និងជាសរសរស្តម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ។ ទេសចរណ៍ត្រូវបានគេមើលឃើញថា ជាវិស័យមួយដែល​មាន​ការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី, ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងការស្តារ​ឡើង​វិញនៃឧស្សាហកម្មទេសចរណ៍ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ រមណីយដ្ឋានអង្គរជាតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភព​លោក និងទាក់ទាញអ្នកទេសចរអន្តរជាតិចូលទស្សនារង្វង់ជាងពីរលាននាក់ក្នុង​មួយ​ឆ្នាំ នៅមុនពេលជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល​កម្ពុជា បានបង្កើត​គ្រឹះស្ថានអង្គរ […]

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការឆបោកបន្លំ «សេវាកម្មស្រ្តីមេផ្ទះ» ឬ «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»

Naren January 30, 2025 30/01/2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការឆបោកបន្លំ «សេវាកម្មស្រ្តីមេផ្ទះ» ឬ «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់ថា នាពេលកន្លងមកខ្លួនបានសង្កេតឃើញថា មានការឆបោកបន្លំ ក្រោមឈ្មោះជាក្រុមហ៊ុន «សេវាកម្មស្ត្រីមេផ្ទះ» បានបង្ហោះផ្សព្វផ្សាយអំពីសេវាកម្ម «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។ នៅពេលដែលយើងទាក់ទងទៅ តាមរយៈ Messenger ពេលនោះ គេតម្រូវឱ្យយើងចុចតំណភ្ជាប់ https://t.me/Easymaidservice ជនអនាមិកបានណែនាំ ឱ្យធ្វើការទាក់ទងគ្នាតាមតេឡេក្រាមវិញ។ ក្រោយពីបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃហើយ ជនអនាមិកនោះ ក៏បានឱ្យយើងធ្វើកិច្ចសន្យា ការងារ ក្នុងតំលៃណាមួយ បន្ទាប់មក ជនអនាមិកនោះ ក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ក្រោយពីយើងបានវេរលុយរួច ជនអនាមិកនោះ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារទាំងអស់ចោល។ ដូចនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក ដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ចាញ់បោកជនអនាមិក ដូចដែលបានរៀបរាប់ខាងលើ។ សូមបញ្ជាក់ផងដែរ ចំពោះអ្នករត់ Passapp ចូរប្រុងប្រយ័ត្ន ភាគច្រើនជនឆបោក ខ្ចី QR Code ពីបងប្អូន ទុកដើម្បីទទួលការផ្ទេរលុយ ពីការឆបោក “សេវាកម្មស្រ្តីមេផ្ទះ”។ ផ្តល់សិទ្ធិដោយ៖ Fresh News

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតហ្វេសប៊ុកផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ក្លែងក្លាយ ត្រូវប្រញាប់លុបចោលជាបន្ទាន់

Liny Chan January 29, 2025 29/01/2025

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឃើញមានជនអនាមិក បានបន្លំបង្កើតផេកហ្វេសប៊ុកដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឱ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងអាក្រក់ណាមួយ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរាល់ខ្លឹមសារមួយចំនួនដែលជនអនាមិកបានផុស។ សារជាថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្លែងក្លាយ ត្រូវប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី។ ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានសញ្ញា ធីក ពណ៌ខៀវ ទទួលស្គាល់ពីហ្វេសប៊ុក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គួរឲ្យសង្វេគ! ឪពុកម្តាយជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត បន្សល់ទុកកូនកំព្រា៤នាក់អត់មេបា នៅស្រុកស្អាង ខេត្តកណ្ដាល

Liny Chan January 29, 2025 29/01/2025

(កណ្តាល)៖ ពិតជាគួរឲ្យសង្វេគណាស់ ខណៈកូនប្រុស-ស្រីយំសោកបោកខ្លួនឱបសពម្តាយ ដោយស្រែកថា «ប៉ាបានទៅចោលពួកយើងហើយ ហេតុអ្វីម៉ាកចាកចោលពួកខ្ញុំទៀត តើឲ្យកូនៗរំពឹងអ្វី» ធ្វើឲ្យញាតិមិត្តជិតខាងរំជួលចិត្តទប់ទឹកភ្នែកមិនបាន។ ហេតុការណ៍ដ៏សោកសង្រេងនេះ បានកើតឡើងក្រោយគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ហ៊ុយ ចាន់ធឿន អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង រងរបួសធ្ងន់ផុងលលាដ៍ក្បាល និងបានស្លាប់នៅពេលដែលកំពុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានធ្វើដំណើរតាមម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1X-7916 តាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ហើយពេលកំពុងជិះមកដល់ខាងជើងសាលាអន្តរជាតិហូមស្គូល។ ស្រាប់តែមានម៉ូតូម៉ាក HONDA SCOOPY ពណ៌ប្រផេះ ពាក់ផ្លាកលេខកណ្តាល1AR-4742 មួយគ្រឿងបើកបរដោយយុវជនម្នាក់ឈ្មោះ ម៉ៅ ស្រូយ អាយុ១៨ឆ្នាំ មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ បើកបរក្នុងល្បឿនលឿន ស្របគ្នាទិសគ្នា មកពីក្រោយបុកបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាងៗខ្លួន ប៉ុន្តែដោយសារស្ថានភាពរបួសផុងលលាដ៍ក្បាលធ្ងន់ធ្ងរ ស្រីរងគ្រោះបានដាច់ដង្ហើមស្លាប់នៅពាក់កណ្តាលផ្លូវ។ កាលពីជាង៥ឆ្នាំមុន ស្វាមីរបស់ស្ត្រីរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចណ៍ស្លាប់នៅលើផ្លូវជាតិលេខ២១ ក្នុងភូមិសាស្ត្រសង្កាត់តាខ្មៅ […]

ជំងឺផ្តាសាយបក្សីវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើកសិដ្ឋានចិញ្ចឹមមាន់នៅអាមេរិក ធ្វើឱ្យតម្លៃស៊ុតឡើងថ្លៃខ្លាំង

Liny Chan January 29, 2025 29/01/2025

(វ៉ាស៉ីនតោន)៖ ការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី H5N1 បាននិងកំពុងបន្តវាយលុកយ៉ាងធ្ងន់ធ្ងរ ទៅលើកសិដ្ឋានចិញ្ចឹមមាន់នៅសហរដ្ឋអាមេរិក ដោយបានសម្លាប់សត្វមាន់ ដែលអាចក្រាបពងបាន ចំនួនជាង២០លានក្បាលថែមទៀត កាលពីត្រីមាសកន្លងទៅ ហើយវា​បានជះផលប៉ះពាល់ដ៏អាក្រក់បំផុតមួយ ចំពោះការផ្គត់ផ្គង់ស៊ុតនៅអាមេរិក គិតតាំងពីការឆ្លងរាលដាល បានចាប់ផ្តើម កាលពីដើមឆ្នាំ២០២២។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន US News។ ក្រសួងកសិកម្មអាមេរិក (USDA) បានចេញរបាយការណ៍ ក្នុងខែមករានេះ បង្ហាញពីតួលេខខាងលើ ដែលក្នុងនោះរាប់បញ្ចូលទាំង សត្វមាន់ ដែលត្រូវបានសម្លាប់ចោល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុស ផងដែរ។ ប្រការនេះ បានចូលរួមចំណែកធំ ក្នុងការជំរុញឱ្យតម្លៃ​ស៊ុតកើនឡើងខ្ពស់ ដល់កម្រិតបំបែកកំណត់ត្រា នៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិក បានចំណាយថវិកាប្រហែល ១.២៥ពាន់លានដុល្លារ ដើម្បីប៉ះប៉ូវការខូចខាតដល់ក្រុមកសិករ ដែលបានបាត់បង់សត្វមាន់របស់ពួកគេ ដោយសារការរាតត្បាតនៃជំងឺផ្តាសាយបក្សី។ គួរបញ្ជាក់ថា ករណីជំងឺផ្តាសាយបក្សីនៅសហរដ្ឋអាមេរិក បាននិងកំពុងមានសន្ទុះកាន់តែកើនឡើង អំឡុងរដូវរងា ស្របពេលសត្វបក្សីព្រៃ ដែលផ្លាស់ទី នាំយកវីរុសមកកាន់ភាគខាងត្បូង ហើយធាតុអាកាសចុះត្រជាក់ ជួយឱ្យវាងាយឆ្លងរាលដាល។ មកទល់ពេលនេះ ករណីឆ្លងជំងឺផ្តាសាយបក្សីលើមនុស្ស សរុប៦៦ករណី ក៏ត្រូវបានរាយការណ៍ផងដែរ នៅសហរដ្ឋអាមេរិក ប៉ុន្តែការឆ្លងភាគច្រើន មានស្ថានភាពស្រាល […]

កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្ក្រាបក្រុមក្មេងទំនើង២០នាក់ ប្រមូលផ្ដុំគ្នានៅទីសាធារណៈ និងដាក់កាំបិតជាប់ខ្លួន

Liny Chan January 29, 2025 29/01/2025

(បន្ទាយមានជ័យ)៖ ក្មេងទំនើងប្រុសស្រី២០នាក់ ដែលដាក់តាមខ្លួននូវដាវកែច្នៃ និងកាំបិត ប្រមូលផ្ដុំគ្នាតាមទីសាធារណៈបង្កការអុកឡុកក្នុងសង្គម ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងជាង២០នាក់នេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យកម្លាំងអធិការដ្ឋានទាំង៩ក្រុង ស្រុក ចុះបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនៅទីកន្លែងដែលខ្លួនកាន់កាប់។ លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ចិន ជិះរថយន្តចេញល្បាត ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត។ នៅយប់លុះជិះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញមានក្មេងជាច្រើននាក់ កំពុងធ្វើសកម្មភាពអុកឡុកនៅក្នុងក្រុងប៉ោយប៉ែតយ៉ាងសកម្ម កម្លាំងបានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន២០នាក់ មានប្រុស ស្រី និងដកហូតបានម៉ូតូជាច្រើនគ្រឿង កាំបិត ដាវចំរុះ មួយចំនួនយកមកអធិការក្រុងប៉ោយប៉ែតដើម្បីសួរនាំ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានអះអាងថា ក្មេងទំនើងទាំងអស់នេះជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាពអុកឡុកក្នុងក្រុងប៉ោយប៉ែតកន្លងមក។ ក្មេងទំនើងទាំងអស់នោះពេលដែលធ្វើរបាយការណ៍ចប់សព្វគ្រប់បានបញ្ជូនមកស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ […]