ព័ត៌មានជាតិ

ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម អគ្គិភ័យកើតឡើង៩លើកនៅទូទាំងប្រទេស បំផ្លាញផ្ទះ៤ខ្នង

Liny Chan January 29, 2025 29/01/2025

(ភ្នំពេញ)៖ ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន៩លើកនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងចំណោមហេតុការណ៍អគ្គិភ័យដែលកើតឡើងទាំង៩លើកនោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួន៣លើក, ខេត្តកណ្ដាល ចំនួន១លើក, កំពង់ឆ្នាំង ចំនួន១លើក, បាត់ដំបង ចំនួន១លើក, ព្រះសីហនុ ចំនួន១លើក, កោះកុង ចំនួន១លើក និងខេត្តកែប ចំនួន១លើក។ គ្រោះថ្នាក់សង្គមនេះ បានបណ្ដាលឲ្យឆាប់ឆេះផ្ទះ ចំនួន៤ខ្នង, ឆេះបន្ទប់ ចំនួន៣បន្ទប់, ឆេះព្រៃ និងឆេះជញ្រ្ជាំងអស់១០ហិចតា។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ចំនួន៣, ភ្លើងទៀនធូប ចំនួន៣លើក, មនុស្សដុតខ្លួនឯង ចំនួន១លើក និងក្តាប់មិនបានចំនួន២លើក (កំពុងស្រាវជ្រាវ)។ ក្នុងចំណោមហេតុការណ៍ទាំងនេះ ក៏បានបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងមហាផ្ទៃ ប្រមូលឯកសណ្ឋាន ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មានពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់ពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន មករក្សាទុកនៅបណ្ឌិត្យសភានគរបាលកម្ពុជា

Liny Chan January 29, 2025 29/01/2025

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់ ជាប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ និងសាធារណជនទាំងអស់ សូមចូលរួមសហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្តល់នូវឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូ ឯកសារ ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មាននានាពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់តាំងពីជំនាន់មុនរហូតមកដល់ជំនាន់បច្ចុប្បន្ន ដែលជាភស្ដុតាងនានាទាក់ទងនឹងប្រវត្តិនគរបាលជាតិ ដើម្បីរក្សាទុកនៅសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន១០ ប្ដេជ្ញាជួយផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសគោលដៅមកទស្សនាកម្ពុជា

Liny Chan January 29, 2025 29/01/2025

(ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប ដែលនឹងទៅបំពេញបេសកកម្មនៅតាមប្រទេសចំនួន១០ បានប្ដេជ្ញាសហការជាមួយក្រសួងទេសចរណ៍ក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេសពីប្រទេសគោលដៅឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ ការប្ដេជ្ញាផ្ដល់កិច្ចសហការនេះធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ រួមមាន៖១. លោក ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្ការី សាធារណរដ្ឋរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៉ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា។២. លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ព្រះរាជាណាចក្រលុចសំបួ និងអមសហភាពអឺរ៉ុប ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល។៣. លោក ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រព្រុយណេ។៤. លោក ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន។ លោករដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបពីវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ចំពោះការបញ្ចុះតម្លៃទិដ្ឋការអេឡិចត្រនិក (e-Visa) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្នុងនោះទិដ្ឋការប្រភេទ T បញ្ចុះពី៣៦មក៣០ដុល្លារអាម៉េរិក ទិដ្ឋការប្រភេទ E បញ្ចុះ ពី៤២មក៣៥ដុល្លារអាម៉េរិក។ […]

ក្រសួងបរិស្ថាន៖ គិតចាប់ពីម៉ោង ៦ល្ងាចថ្ងៃទី២៨ ខែមករាដល់ម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមករានេះ គុណភាពខ្យល់ គឺ«ល្អ»

Liny Chan January 29, 2025 29/01/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.១២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តប៉ៃលិន, ពណ៌លឿងៈ ខេត្តពោធិ៍សាត់៕ ផ្ដល់សិទ្ធិដោយ៖ […]

នគរបាលរាជធានីភ្នំពេញ ចុះណែនាំអាជីវករដោយផ្ទាល់ ដើម្បីហាមការលក់ផាវ និងគ្រឿងផ្ទុះនានាក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះណែនាំអាជីវករ តាមផ្សារដោយផ្ទាល់ ដើម្បីទប់ស្កាត់ការលក់ដូរផាវ និងគ្រឿងផ្ទុះនានា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រៅពីការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈហើយនោះ លោកបានណែនាំឲ្យយកចិត្តទុកដាក់នៅតាមបណ្ដាទីផ្សារទាំងអស់ ពិសេសត្រួតពិនិត្យការលួចដាក់ លក់នូវផាវ ឬកាំជ្រួចនានា ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ជាដាច់ខាត។ លើសពីនេះ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យទប់ស្កាត់ការដឹកជញ្ជូនទំនិញហាមឃាត់ទាំងអស់នេះចូលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ វរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានណែនាំដល់ប៉ុស្ត៍ទាំង៨ក្នុងមូលដ្ឋាន និងសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះដល់ទីតាំងលក់ដូរផ្សេងៗក្នុងមូលដ្ឋាន និងទីតាំងខុនដូ អាផាត់មិន មិនអនុញ្ញាតឲ្យមានការលក់ដូរ ឬដុត ផាវ កាំជ្រូចគ្រប់ប្រភេទក្នុងទីតាំងរបស់ខ្លួនឡើយ។ ដោយសារតែប្រជាពលរដ្ឋសែស្រឡាយកាត់ចិន-វៀតណាម ត្រូវការសែនព្រេនជូនជីដូន ជីតា ក្នុងឱកាសបុណ្យឆ្នាំថ្មីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះការអុជទាន ធូប ដែលអាចកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។ ករណីនេះ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋផងដែរ។ […]

ស្នងការនគរបាលខេត្តតាកែវ ត្រៀមកម្លាំងជាង១ពាន់នាក់ ការពារពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម

Liny Chan January 28, 2025 28/01/2025

(តាកែវ)៖ លោកឧត្តមត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការនគបាលខេត្តតាកែវ បានបញ្ជាក់ថា ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់​នៅក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីជនជាតិចិន -វៀតណាម កម្លាំងនគរបាល១២០០នាក់ របស់ស្នងការនគបាលខេត្តតាកែវ បានត្រៀមខ្លួនក្នុងការចេញល្បាតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានឱ្យដឹងទៀតថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជា យ៉ាងម៉ឹងម៉ាត់ ដល់ផែនសណ្ដាប់ធ្នាប់ចុះសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងកុំឱ្យមានការកកស្ទះនៅតាមដងផ្លូវនានា ហើយមានកម្លាំងអន្តរាគមន៍នៅក្នុងដៃ ដើម្បីចេញអន្តរាគមន៍​ពេលមានបទល្មើស​កើតឡើងជាពិសេស បានត្រៀមផែនអគ្គីភ័យត្រៀមរថយន្តជួយអន្រាគមន៍បើមានករណីយ៍អគ្គីភ័យកើតឡើងជាយថាហេតុ។ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានលើកឡើងបន្ថែមថា លោកស្នងការខេត្ត ក៏បានណែនាំដល់អធិការក្រុងស្រុក និងលោកមេប៉ុស្តិ៍ទាំងអស់ត្រូវធ្វើការចុះត្រួតពិនិត្យល្បាតតាមមូលដ្ឋាន ហាមឃាត់បងប្អូនប្រជាពលរដ្ឋ មិនឱ្យមានការដុតគ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងកសិកម្ម អំពាវនាវដល់កសិករ សូមកុំមានការព្រួយបារម្ភ ក្នុងពេលរោងម៉ាស៊ីនកិនស្រូវឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម, រោងម៉ាស៉ីននឹងបើកទិញស្រូវធម្មតាវិញ ក្រោយចប់ចូលឆ្នាំ

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងអំពីការឈប់សម្រាករបស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងយ៉ាងដូច្នេះថា «ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមខាងមុខនេះ រោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ សម្រាកនៅថ្ងៃ២៨ ខែមករា សូមបងប្អូនប្រជាកសិករទាំងអស់ កុំមានការភ្ញាក់ផ្អើល ឬព្រួយបារម្ភពីករណីនេះ ព្រោះរោងម៉ាស៊ីននឹងធ្វើការបើកដំណើរការជាធម្មតាទេ»។ លោកបានបន្ថែមថា ប្រសិនជាបងប្អូនប្រជាកសិករ ចង់បានព័ត៌មានបន្ថែម ទាក់ទងទៅនឹងទីផ្សារ និងតម្លៃស្រូវសូមទំនាក់ទំនងមកកាន់លេខ 1289 នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីព័ត៌មានលម្អិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ស្នើឲ្យចាត់វិធានការច្បាប់ បុគ្គលដែលនិយាយថា «បួសជាសង្ឃគឺទម្ងន់ដល់ អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងស្នើឲ្យភាគីពាក់ព័ន្ធ ចាត់វិធានការច្បាប់ លើបុគ្គលដែលនិយាយថា «បួសជាសង្ឃគឺទម្ងន់ដល់ អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»។ ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានចាត់ទុកថា សម្តីរបស់បុគ្គលរូបនោះ ជាការប៉ះពាល់ដល់តម្លៃដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានសម្តែងនូវកង្វល់ និងការព្រួយបារម្មណ៍យ៉ាងខ្លាំង ដែលបច្ចុប្បន្ននេះមានបុគ្គលប្រើប្រាស់គណនីហេ្វសប៊ុក ឈ្មោះ សមាគម ទេវ សក្ខី ភគវន្ត ដែលបានតាំងខ្លួនជាអ្នកពន្យល់ធម៌ ដោយប្រាសចាកខ្លឹមសារដើម នៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់ជំនឿ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាការប៉ះពាល់ដល់តម្លៃដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ»។ បុគ្គលរូបនេះ បានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត មានគំនិត ទុច្ចរិតអាក្រក់ និយាយបកស្រាយបំភាន់ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ ជំនឿរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ដែលកំពុងស្ថិតនៅក្នុងសុខដុមនីយកម្មសាសនា ក្រោមម្លប់សន្តិភាពដ៏សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល […]

ក្រសួងអប់រំ ផ្អាកប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស តែលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្តម្ចាស់ការរៀបចំប្រឡងសិស្សពូកែដោយខ្លួនឯង

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង។ នេះបើយោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមករានេះ។ បើតាមលិខិតការផ្អាកប្រឡងរើសសិស្សពូកែទូទាំងប្រទេសនេះ ដោយសារការចាំបាច់របស់ក្រសួងអប់រំ យុវជន និងកីឡា។ លិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និងផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី-ខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានី-ខេត្តនីមួយៗ»៕ ខាងក្រោនេះជាលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ផ្ដល់សិទ្ធិដោយ៖ Fresh News