ព័ត៌មានជាតិ

ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ស្នើឲ្យចាត់វិធានការច្បាប់ បុគ្គលដែលនិយាយថា «បួសជាសង្ឃគឺទម្ងន់ដល់ អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងស្នើឲ្យភាគីពាក់ព័ន្ធ ចាត់វិធានការច្បាប់ លើបុគ្គលដែលនិយាយថា «បួសជាសង្ឃគឺទម្ងន់ដល់ អ្នកស្រុក រួមទាំងព្រះពុទ្ធផង ហើយបិដកសព្វថ្ងៃ គឺជាបិដកមិនគ្រប់ទឹក»។ ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានចាត់ទុកថា សម្តីរបស់បុគ្គលរូបនោះ ជាការប៉ះពាល់ដល់តម្លៃដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានសម្តែងនូវកង្វល់ និងការព្រួយបារម្មណ៍យ៉ាងខ្លាំង ដែលបច្ចុប្បន្ននេះមានបុគ្គលប្រើប្រាស់គណនីហេ្វសប៊ុក ឈ្មោះ សមាគម ទេវ សក្ខី ភគវន្ត ដែលបានតាំងខ្លួនជាអ្នកពន្យល់ធម៌ ដោយប្រាសចាកខ្លឹមសារដើម នៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់ជំនឿ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាការប៉ះពាល់ដល់តម្លៃដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ»។ បុគ្គលរូបនេះ បានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត មានគំនិត ទុច្ចរិតអាក្រក់ និយាយបកស្រាយបំភាន់ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះពុទ្ធវចនៈ ព្រះត្រៃបិដកខ្មែរ ចង់បំបែកបំបាក់ ជំនឿរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ដែលកំពុងស្ថិតនៅក្នុងសុខដុមនីយកម្មសាសនា ក្រោមម្លប់សន្តិភាពដ៏សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល […]

ក្រសួងអប់រំ ផ្អាកប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស តែលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្តម្ចាស់ការរៀបចំប្រឡងសិស្សពូកែដោយខ្លួនឯង

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង។ នេះបើយោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមករានេះ។ បើតាមលិខិតការផ្អាកប្រឡងរើសសិស្សពូកែទូទាំងប្រទេសនេះ ដោយសារការចាំបាច់របស់ក្រសួងអប់រំ យុវជន និងកីឡា។ លិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និងផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី-ខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានី-ខេត្តនីមួយៗ»៕ ខាងក្រោនេះជាលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់ម៉េក្រូតាមម៉ូតូកង់បី មិនឱ្យដុតផាវជាដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បីណែនាំ ពោលហាមមិនឱ្យដុតផាវជាដាច់ខាតជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ។ លោក ឃួង ស្រេង ណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្នុងខណៈលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានឲ្យដឹងថា បុណ្យចូលឆ្នាំចិនឆ្នាំ២០២៥នេះ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំផែនការយើងមានអស់ហើយនូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនូវឡើយ។ លោក ឃួង ស្រេង បានបន្តទៀតថា បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ក៏ដូច្នេះដែរ នៅភ្នំពេញ ការកកស្ទះចរាចរណ៍ជារឿងពិត ពោលគឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ និងបុណ្យចូលឆ្នាំចិន-វៀតណាម តែងតែមានការកកស្ទះចរាចរណ៍។ ចំពោះទីតាំងដែលកកស្ទះ ក្នុងនាមជាម្ចាស់មូលដ្ឋានពិតដឹងហើយ ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។ លោកអភិបាលរាជធានីភ្នំពេញបានបន្តថា អភិបាលខណ្ឌទាំង១៤ អាជ្ញាធរសង្កាត់ […]

ក្រសួងវប្បធម៌ នឹងប្រគល់ជូនលោកស្រី សូ សាវឿន ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀង ៤២បទ បើគ្មានអ្នកជំទាស់ !

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពី លោកស្រី សូ សាវឿន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ដែលជាស្វាមីរបស់លោកស្រី សូ សាវឿន។ ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន ៤២បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយ លោក កែវ ឯម (ដូចមានភ្ជាប់ជូននូវបញ្ជីចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រគល់ជូនលោកស្រី សូ សាវឿន ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២បទ តាមសំណើនាពេលខាងមុខ។ រាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើអាចដាក់ពាក្យបណ្តឹង ដោយភ្ជាប់នូវភស្តុតាងរឹងមាំមកជាមួយ រួចផ្ញើមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សម្រាប់រយៈពេលនៃការដាក់ពាក្យប្តឹងជំទាស់ មានរយៈពេល០១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនធំមួយរបស់ប៉ូឡូញ ចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់

Liny Chan January 27, 2025 27/01/2025

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ​បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន LipCo Foods របស់ប្រទេសប៉ូឡូញ ដឹកនាំដោយលោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូក្រុមហ៊ុនអំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន។ ទាក់ទងនឹងកិច្ចការងារវិនិយោគលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដែលបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងប្រមុខរាជរដ្ឋាភិបាលតែងតែអនុញ្ញាតឱ្យមានការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបើកឱកាសឱ្យវិនិយោគិនឯកជន បានលើកឡើងពីបញ្ហានានា និងឈានទៅដល់ការដោះស្រាយផ្ទាល់នៅក្នុងវេទិកានេះតែម្តង។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដែរថា បន្ថែមពីលើយន្តការដ៏មានប្រសិទ្ធភាពខាងលើ នៅរៀងរាល់ ៦ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអ៉ឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបលោកផ្ទាល់ ជាសហប្រធាន រួមជាមួយ ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។ បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី លោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន LipCo Foods […]

អធិការដ្ឋាននគរបាលក្រុងបាវិត៖ ករណីជនជាតិចិនម្នាក់ រត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និងមានមនុស្ស៣នាក់ ដេញចាប់ មិនមែនជាករណីចាប់ជំរិតនោះទេ

Liny Chan January 27, 2025 27/01/2025

(ស្វាយរៀង)៖ អធិការដ្ឋាននគរបាលក្រុងបាវិត បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនជាតិចិនម្នាក់ បានរត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និង មានមនុស្ស៣នាក់ ដេញចាប់ដាក់ចូលឡានវិញ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះមានជនបរទេស២នាក់ និងខ្មែរម្នាក់ មកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងបាវិត រីឯជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពហុព្យាបាលថៃខាងវិញ ព្រមទាំងមានដាក់កម្លាំងសមត្ថកិច្ចនគរបាលការពារផងដែរ។ ក្រោយពីធ្វើការសាកសួរជនបទេសចំនួន២នាក់ ក្នុងនោះមានជនជាតិចិនម្នាក់, ជនជាតិ មីយ៉ាន់ម៉ាម្នាក់ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ និងជនជាតិខ្មែរម្នាក់ មុខរបរសន្តិសុខ បានបំភ្លឺជូន សមត្ថកិច្ចថា កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ខ្លួនត្រូវបានក្រុមហ៊ុនឲ្យយករថយន្ត០១គ្រឿង ជូនបុគ្គលិកជនជាតិចិនទៅមន្ទីរពេទ្យពិនិត្យព្យាបាលជម្ងឺ។ ក្រោយពីគ្រូពេទ្យ បានពិនិត្យ និងឲ្យថ្នាំសម្រាប់លេប បានប្រហែលមួយម៉ោង ជនរងគ្រោះបានដើរចេញមកវិញ សំដៅឡើងរថយន្ត ក៏ប៉ុន្តែជនរងគ្រោះមិនចូលរថយន្ត ក៏បានរត់ចេញទៅរកថ្នល់ ដោយពួកខ្លួនមានការព្រួយបារម្ភបញ្ហា សុខភាពជនរងគ្រោះ (ធ្លាប់មានបញ្ហាខួរក្បាល) និងខ្លាចមានគ្រោះថ្នាក់ចរាចរណ៏ផងនោះ ក៏បានដេញតាមពីក្រោយ […]

រដ្ឋមន្ត្រីទេសចរណ៍ស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates ស្នើសុំបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

Liny Chan January 27, 2025 27/01/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ និងស្នើជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅតាមបណ្តាញរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យទស្សនាកម្ពុជាឱ្យកើនឡើងបន្ថែមទៀត។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក Mohammed នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ ភាគីទាំងពីរបានឯកភាពលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Emirates Airline និងក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។ លោករដ្ឋមន្ត្រីក៏ឯកភាពតែងតាំងតំណាងដែលមានសិទ្ធិធ្វើសេចក្ដីសម្រេច (Focal person) រវាងភាគីទាំងពីរ ដើម្បីពិភាក្សាលម្អិតលើសេចក្ដីព្រាងអនុស្សរណៈយោគយល់គ្នានេះ។ លោករដ្ឋមន្ត្រីថែមទាំងស្នើសុំបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ និងបានស្នើសុំផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន Emirates Airline ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់ទេសចរណ៍មូស្លីម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឯកអគ្គរាជទូតជប៉ុន សន្យាជំរុញឲ្យមានការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន ស្របពេលព្រលានយន្តហោះថ្មីនឹងដាក់ដំណើរការនៅខែកក្កដា

Liny Chan January 27, 2025 27/01/2025

(កណ្តាល)៖ លោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានសន្យាថានឹងជំរុញឲ្យមានការ បើកជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន នាពេលឆាប់ៗខាងមុខនេះ។ ការសន្យាបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី ដឹកនាំគណៈប្រតិភូជប៉ុន សរុបចំនួន១២០នាក់ ដោយមានការចូលរួមពីអង្គការ JICA និងក្រុមហ៊ុនមកពីជប៉ុនចំនួន ៥៨ក្រុមហ៊ុន ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ច, លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា ឯកអគ្គរាជទូតជប៉ុន បានសន្យាថា នឹងបន្តធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍នៅជប៉ុន ដើម្បីលើកទឹកចិត្តឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន នៅថ្ងៃអនាគតខាងមុខ។ ក្រោយចុះទស្សនកិច្ចរួមមក ក្រុមហ៊ុនទាំងអស់របស់ជប៉ុន និងគណៈប្រតិភូជប៉ុនផ្សេងទៀត បានបង្ហាញអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង និងមិននឹកស្មានថា ប្រទេសកម្ពុជា អាចសាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាត 4F។ លោក […]

ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន២៦ក្រុមហ៊ុន ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម

Liny Chan January 27, 2025 27/01/2025

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន២៦ក្រុមហ៊ុន ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះចេញពីបញ្ជីអនុញ្ញាតឲ្យផ្តល់សេវាសន្តិសុខឯកជនចំនួន២៦ក្រុមហ៊ុន ដូចមានរាយនាមខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ ផ្អាកការគំរាមពន្ធនិងទណ្ឌកម្មប្រឆាំងកូឡុំប៊ី ក្រោយឈានដល់កិច្ចព្រមព្រៀង ជុំវិញបញ្ហាជនអន្តោប្រវេសន៍

Liny Chan January 27, 2025 27/01/2025

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងកូឡុំប៊ី បានបោះជំហានថយក្រោយវិញ ចេញពីមាត់ជ្រោះនៃសង្រ្គាមពាណិជ្ជកម្ម កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា បន្ទាប់ពីសេតវិមាន បាននិយាយថា កូឡុំប៊ីបានយល់ព្រម ទទួលយកយន្តហោះយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងពន្ធនិងទណ្ឌកម្ម ប្រឆាំងកូឡុំប៊ី បន្ទាប់ពីប្រទេសអាមេរិកឡាទីនមួយនេះ បានបដិសេធមិនឱ្យជើងហោះហើរយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីសហរដ្ឋអាមេរិក ចុះចត។ វាគឺជាផ្នែកមួយនៃ​ចំណាត់ការបង្រ្កាបបញ្ហាអន្តោប្រវេសន៍ដ៏ម៉ឺងម៉ាត់ និងក្នុងទ្រង់ទ្រាយធំ របស់លោក ត្រាំ។ យ៉ាងណាមិញ ក្រោយមក សេតវិមានបាននិយាយថា ខាងកូឡុំប៊ីទីបំផុតបានយល់ព្រម ទទួលយកជនអន្តោប្រវេសន៍ទាំងនោះវិញហើយ ដូច្នេះទីក្រុងវ៉ាស៉ីនតោន នឹងមិនចេញវិធានការដាក់ពិន័យ តាមការគំរាមនោះទេ។ ចំណែក កូឡុំប៊ីផ្ទាល់ ក៏បានប្រកាសដែរថា ខ្លួនបាន​ជម្នះភាពជាប់គាំង ជាមួយរដ្ឋាភិបាលអាមេរិកហើយ។ គួរបញ្ជាក់ថា កូឡុំប៊ី គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់អាមេរិកឡាទីន ខណៈអាមេរិក គឺជា​ដៃគូពាណិជ្ជកម្មធំជាងគេបង្អស់ របស់កូឡុំប៊ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News