ព័ត៌មានជាតិ

បុគ្គលអ្នកសារព័ត៌មាន ២នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយផ្សាយប្រឌិតរឿងវីដេអូអំពើហិ.ង្សាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេស, វីដេអូហិ.ង្សានោះកើតឡើងនៅបរទេស

Liny Chan January 22, 2025 22/01/2025

(ភ្នំពេញ)៖ បុគ្គលអ្នកសារព័ត៌មានចំនួន២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធករណីវីដេអូ នៃការប្រើប្រាស់អំពើហិង្សា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចាប់ខ្លួននេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូនៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម និងចោទប្រកាន់ខុសពីការពិតថា ករណីហិង្សានោះបានកើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលវីដេអូនោះបានកើតឡើងនៅឯបរទេស និងមិនមានប្រភពដើមនៃការចែកចាយច្បាស់លាស់ឡើយ។ ការប្រឌិតព័ត៌មានខុសពីការពិត នៃសកម្មភាពអំពើហិង្សាធ្វើទារុណកម្មនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងកេរ្ដិ៍របស់ប្រទេសកម្ពុជា ដែលមិនអាចអត់ឱនឲ្យបានឡើយ ហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនខ្លួនបុគ្គលទាំង២នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នេះបើតាមអ្វីដែលលោក ជួន ណារិន្ទ បានគូសបញ្ជាក់។ សូមជម្រាបថា វីដេអូនៃការប្រើប្រាស់អំពើហិង្សា ដោយបុរសម្នាក់ត្រូវបានចាប់គេដាក់ខ្នោះដៃឱបជាប់បង្គោលដែក […]

មន្រ្តីជលផលសម្រេចកប់ក្រពើ ៩ក្បាលដែលអណ្តែតក្នុងស្ទឹងសង្កែ នៅមាត់ច្រាំងស្ទឹង និងកំពុងស្វែងរកម្ចាស់សពក្រពើមកទម្លាក់ចូលស្ទឹង យកមកអប់រំតាមច្បាប់

Liny Chan January 21, 2025 21/01/2025

(បាត់ដំបង)៖ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា សាកសពក្រពើចំនួន ៩ក្បាល ត្រូវបានមន្រ្តីជំនាញសម្រេចកប់ ចោលនៅច្រាំងស្ទឹង ទីតាំងដែលក្រពើអណ្តែតមកទើរនៅចំណុចមុខវត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោកនាយខណ្ឌ បានបញ្ជាក់ថា តាមការសាកសួរប្រជាពលរដ្ឋ នៅជិតទីតាំងកើតហេតុ បានឱ្យដឹងថា សត្វក្រពើនេះមានជនមិនស្គាល់មុខបានដឹកតាមរ៉ឺម៉ក យកមកបោះចោលតាំងពីកំឡុងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ទៅ៨យប់។ លោកបានបន្តថា សត្វក្រពើទាំងអស់មានចំនួន៩ក្បាល ដែលកំពុងហើមរលួយ ទើរនៅមាត់ច្រាំង អាចមានប្រវែង ពី១,៥០ ទៅ១,៧០ម៉ែត្រ មិនអាចកំណត់ញី ឬឈ្មោលបានឡើយ ព្រោះហើមរលួយ ហើយមួយចំនួនទៀត បានអណ្តែតទៅផ្នែកខាងក្រោម។ លោកបញ្ជាក់ថា តាមការបំភ្លឺពីប្រជាពលរដ្ឋ អាចមានចំនួនសរុប១៨ ទៅ២០ក្បាល ដែលជាក្រពើងាប់ស្រាប់ ក្នុងកសិដ្ឋានមិនមែនក្រពើធម្មជាតិឡើយ។ ក្នុងនាមជាមន្ត្រីជំនាញបានសុំឱ្យអាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយ ដល់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ពេលដែលមានក្រពើងាប់ត្រូវជីកកប់ឬដុតបំផ្លាញចោល មិនត្រូវបោះចោលតាមទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបង្កការភ័យខ្លាច និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ […]

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកឡើងថា ផ្លូវ ៦០ម៉ែត្រត្រូវបានដាក់កម្លាំងបាញ់ល្បឿន និងពិនិត្យជាតិអាកុល

Liny Chan January 21, 2025 21/01/2025

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រត្រូវបានដាក់កងកម្លាំងដើម្បីបាញ់ល្បឿន និងបង្កើនការរឹតបន្តឹងខ្ពស់សម្រាប់ការត្រួតពិនិត្យជាតិអាកុលចាប់ពីថ្ងៃ២១ ខែមករា ឆ្នាំ២០២៥នេះតែម្តង ។ ការដាក់បញ្ជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនេះ ក្រោយសង្កេតឃើញថា ផ្លូវ៦០ម៉ែត្រនេះឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកសោដនាថកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ដោយខ្លះបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន ។ ជាក់ស្តែងកាលពីសប្តាហ៍មុន មួយគ្រួសារត្រូវបានអ្នកបើកបរមានជាតិស្រវឹងបើករថយន្តបុកមួយគ្រួសារស្លាប់ដោយទាំងកូនតូចៗ២នាក់ផងដែរ ដោយបន្សល់ទុកម្តាយរងបួសធ្ងន់ដាច់ជើងម្ខាង។ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីថ្ងៃទី២០ ខែមករា បានបញ្ជាស្នងការរងស្តីទី ទទូលផែនការងារនគរបាលចរាចរណ៍ និងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំមន្រ្តីជំនាញចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ និងពិនិត្យបញ្ហាប្រឈមដែលកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រនេះ ព្រមទាំងផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់៦០Km/h។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទក៏បានបញ្ជាទៅការិយាល័យក៏ដូចជាស្នងការរងពាក់ព័ន្ធខាងចរាចរណ៍ឲ្យចុះមើលភូមិសាស្រ្តនិងពេលវេលាដែលកើតហេតុ ថាតើបណ្តាល មកពីកត្តាអ្វីខ្លះបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍?។ ឯកឧត្តមស្នងការក៏បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអាំងអស់គ្នាដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ៕ ប្រភព៖ ក្រសួងព័ត៌មាន

នគរបាលកម្ពុជា ជួយសង្គ្រោះបុរសសញ្ជាតិអាមេរិកម្នាក់ ដែលចាប់ជំរិតពីប្រទេសថៃ យកមកបង្ខាំងទុកនៅកម្ពុជា, ឧក្រិដ្ឋជនម្នាក់ជាបណ្ដាញមានអង្គការចាត់តាំងត្រូវសមត្ថកិច្ចបង្ក្រាប

Liny Chan January 21, 2025 21/01/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះឈ្មោះ YU EMIL ភេទប្រុស សញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែលត្រូវបានចាប់ជំរិតនៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា។ ករណីនេះសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកភ្លាមៗ រហូតឈានដល់រកឃើញជនរងគ្រោះ និងសង្គ្រោះឲ្យរួចផុតពីក្រុមឧក្រិដ្ឋជនដែលមានបណ្តាញចាត់តាំងនៅប្រទេសថៃ ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសារ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ជនរងគ្រោះបានចាញ់បោកក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់នៅប្រទេសថៃ លួងលោម បោកបញ្ឆោតឲ្យធ្វើដំណើរចេញពីខេត្តសៀងហៃប្រទេសចិន មកប្រទេសថៃ ដើម្បីចូលរួមកម្មវិធីសម្ពោធហាងនំមួយកន្លែងនៅទីក្រុងបាងកក ហើយត្រូវបានក្រុមឧក្រិដ្ឋជនដាក់ថ្នាំ រួចដឹកបញ្ជូនមកកម្ពុជា បង្ខាំងទុក ធ្វើទារុណកម្ម និងជំរិតទារប្រាក់។ ក្រោយអន្ដរាគមន៍សង្គ្រោះជនរងគ្រោះបានដោយសុវត្ថិភាព ក្រុមប្រតិបត្តិការនៃគណៈបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនតៃវ៉ាន់ដូចគ្នា ក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលទទួលខុសត្រូវ លើការគ្រប់គ្រងជនរងគ្រោះមិនអោយរត់គេច និងធ្វើទារុណកម្ម ដើម្បីឲ្យបណ្តាញឧក្រិដ្ឋជននៅប្រទេសថៃ ធ្វើការទំនាក់ទំនងជាមួយក្រុមគ្រួសារទារប្រាក់ដោះដូរនឹងសុវត្ថិភាពរបស់ជនរងគ្រោះ។ បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្រោមការគ្រប់គ្រង តាមដានសុខភាពពីសមត្ថកិច្ចនគរបាលជាតិកម្ពុជា និងត្រៀមរៀបចំបែបបទប្រគល់ជូនតំណាងស្ថានទូតអាមេរិក ដើម្បីគ្រប់គ្រងបន្ត និងរៀបចំបែបបទចាកចេញ ពីកម្ពុជា។ […]

លោក ដូណាល់ ត្រាំ ផ្អាកដំឡើងពន្ធគយភ្លាមៗលើទំនិញរបស់ចិន និងអំពាវនាវឱ្យមានការសិក្សាសិន

Liny Chan January 21, 2025 21/01/2025

(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃចូលកាន់តំណែងដំបូងរបស់គាត់ បានផ្អាកការចាត់វិធានការដកហូតពន្ធគយជាក់លាក់លើទំនិញរបស់ប្រទេសចិន ហើយជំនួសមកវិញបានបញ្ជាឱ្យមន្ត្រីស្ថិតគ្រោមឱវាតដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌នៅទូទាំងពិភពលោក និងស៊ើបអង្កេតថា តើទីក្រុងប៉េកាំងបានគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ឬអត់។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ច្បាប់ចម្លងនៃឯកសារមួយរបស់អាមេរិកដែលមិនទាន់បង្ហាញជាសាធារណៈថា វិធានការនេះមានគោលបំណង «បញ្ចៀសផលជះដែលអាចឈានទៅរកការបំផ្លិចបំផ្លាញដែលបង្កឡើងដោយនយោបាយពាណិជ្ជកម្មចុងក្រោយបែបសកលនិយមរបស់អាមេរិក»។ ឯកសារនេះក៏បានអំពាវនាវឱ្យទីភ្នាក់ងារសំខាន់នានារបស់សហព័ន្ធដោះស្រាយករណីគ្រប់គ្រងរូបិយប័ណ្ណដោយប្រទេសផ្សេងទៀតផងដែរ។ ឯកសារដដែលនេះបានឱ្យដឹងថា៖ «សកម្មភាពនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការពឹងផ្អែកលើបរទេសសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ និងធ្វើឱ្យមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកមានភាពរឹងមាំឡើងវិញ»។ ក្នុងអំឡុងសន្និសីទសារព័ត៌មានដែលធ្វើឡើងភ្លាមៗនៅក្នុងការិយាល័យ Oval ខណៈដែលលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីយប់ថ្ងៃចន្ទ លោក ត្រាំ បានជៀសវាងការអនុវត្តផែនការដកហូតពន្ធគយលើទំនិញរបស់ប្រទេសចិន។ ប្រធានាធិបតីទើបចូលកាន់តំណែងរូបនេះបានឱ្យដឹងថា លោកពិតជាមានផែនការដំឡើងពន្ធគយពិតមែនដោយសារតែតួនាទីរបស់ប្រទេសចិនក្នុងការនាំចេញសារធាតុគីមីហ្វែនតានីល (fentanyl) ក៏ដូចជាការខឹងសម្បាររបស់គាត់ចំពោះឥទ្ធិពលរបស់ចិនលើព្រែកជីកនៅប្រទេសប៉ាណាម៉ា។ លោក តាំ បានមានប្រសាសន៍ថា៖ «យើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងទេ»។ លោក ត្រាំ បានគំរាមកំហែងបណ្តាប្រទេសដែលជាសមាជិករបស់ក្រុមប្រទេស BRICS ដែលរួមមានប្រទេសចិនផងដែរជាមួយនឹងការដំឡើងពន្ធគយ ហើយបានបង្ហាញថា គាត់ក៏អាចដកហូតពន្ធគយលើទំនិញចិនផងដែរ ប្រសិនបើទីក្រុងប៉េកាំងរារាំងការលក់បណ្តាញទំនាក់ទំនងសង្គម TikTok ទៅកាន់ក្រុមហ៊ុនអាមេរិក។ ប៉ុន្តែនៅពេលជាមួយគ្នានេះ ដែរ លោក ត្រាំ បានបដិសេធនិយាយថាតើលោកនឹងដកហូតពន្ធគយបន្ថែមនៅពេលណា និងបាននិយាយថា លោកនឹងមាន «កិច្ចប្រជុំ និងការហៅទូរស័ព្ទ» ជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង។ បុគ្គលម្នាក់ដែលបានដឹងពីសេចក្តីសម្រេចចិត្តនេះដែលថ្លែងក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថា ការសម្រេចចិត្តមិនដកហូតពន្ធគយភ្លាមៗរបស់អាមេរិកទៅលើទំនិញរបស់ប្រទេសចិនកាលពីថ្ងៃចន្ទ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់ប្រធានាធិបតីអាមេរិកមករកការចរចាវិញ និងមានបំណងស្វែងរកការចរចាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន […]

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសរំសាយមន្រ្តីអាណត្តិមុន និងផ្អាកជ្រើសរើសមន្រ្តីថ្មី

Liny Chan January 21, 2025 21/01/2025

(វ៉ាស៉ីនតោន)៖ នៅថ្ងៃចូលកាន់តំណែងផ្លូវការ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងលុបចោលសកម្មភាពប្រតិបត្តិជិត ៨០នៃអតីតរដ្ឋបាលលោក ចូ បៃដិន ហើយនឹងដាក់ចេញនូវបទប្បញ្ញត្តិបន្ទាន់មួយដើម្បីរំសាយមន្រ្តីអាណត្តិមុន ក៏ដូចជាផ្អាកការជ្រើសរើសមន្រ្តីថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ ២០២៥។ លោក ត្រាំ បានប្រាប់អ្នកមកចូលរួមពិធីស្បថ​របស់លោក នៅឯវិមាន Capital រដ្ឋធានីវ៉ាស៉ីនតោន ដូច្នេះថា «​ខ្ញុំ​នឹង​លុបចោល​សកម្មភាព​ប្រតិបត្តិ​ដែល​នាំឱ្យខាតបង់ជិត ៨០ នៃ​រដ្ឋបាល​មុន»​។ លោក ត្រាំ បន្តថា «ខ្ញុំក៏នឹងដាក់បទបទប្បញ្ញត្តិបន្ទាន់មួយ ដែលនឹងបញ្ចប់ការងាររបស់មន្រ្តីការិយាល័យលោក បៃដិន ហើយផ្អាកជាបណ្តោះអាសន្នក្នុងការជ្រើសរើសមន្រ្តីថ្មី ដើម្បីធានាថាយើងជ្រើសរើសតែមនុស្ស ដែលស្មោះត្រង់ចំពោះសាធារណជនអាមេរិក»។ នៅក្នុងបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានឱ្យដឹងថា អំឡុងពេល ១២០ថ្ងៃក្រោយការប្រកាសបទបញ្ជា មន្ត្រីរដ្ឋាភិបាលនឹងតាមដានការអនុវត្ត ហើយបញ្ជូនរបាយការណ៍ ទៅឱ្យទីភ្នាក់ងារដឹកនាំផែនការជ្រើសរើសមន្រ្តីសហព័ន្ធ ដើម្បីស្តារគុណភាពនៃសេវាកម្មរដ្ឋាភិបាលឡើងវិញ។ ក្រុមមន្រ្តីរបស់លោក ត្រាំ ក៏បានប្រកាសពីបង្កើតក្រុមប្រឹក្សាមួយ ដែលនឹងអនុវត្តការកាត់បន្ថយមន្រ្តីរដ្ឋាភិបាលក្នុងចំនួនច្រើន ក៏ដូចជាការលុបចោលនូវភ្នាក់ងារមួយចំនួនរបស់រដ្ឋាភិបាលផងដែរ។ សេចក្តីប្រកាស ដែលរៀបចំអស់រយៈពេលជាច្រើនខែមកហើយ គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងជាច្រើនទៀត ដើម្បីរំសាយការងារសហព័ន្ធរបស់មន្ត្រីនៃរដ្ឋបាលមុន។ បើតាមក្រុ​មអ្នកជំនាញ […]

ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើតក្រុមចល័តដើម្បីពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ដោយមិនកំណត់ពេលវេលា និងទីតាំងជាក់លាក់

Liny Chan January 21, 2025 21/01/2025

(ភ្នំពេញ)៖ ក្រុមល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើអ្នកបើកបរតាមដងផ្លូវ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចឲ្យបំពេញប្រតិបត្តិការហើយចាប់ពីពេលនេះតទៅ ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News បានអះអាងថា ក្រុមនគរបាលល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើកអ្នកបើកបរនេះ នឹងបំពេញការងារដោយមិនកំណត់ពេលវេលា និងទីតាំងជាក់លាក់នោះទេ ពោលឲ្យតែឃើញអ្នកបញ្ជាយានយន្ដរូបណាសង្ស័យ គឺនគរបាលនឹងបញ្ឈប់មធ្យោបាយ ហើយពិនិត្យរកសារស្រវឹងភ្លាមៗតែម្ដង។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងបង្កើតក្រុមសមត្ថកិច្ចចល័ត ដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថា មានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ដាក់គោលដៅអនុវត្តក៏ដោយ»។ ជាមួយវិធានការជំនាញមិនទាន់គ្រប់គ្រងនោះទេ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ការចូលរួមរបស់ប្រជាពលរដ្ឋក៏ជាកត្តាចាំបាច់បំផុត ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះ កម្លាំងសមត្ថកិច្ចជំនាញក៏បន្ដនូវវិធានការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ឲ្យកាន់តែផុលផុសបន្ថែមទៀតផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានស្វែងយល់កាន់តែច្បាប់ និងពង្រឹងស្មារតីគោរពច្បាប់។ សូមស្ដាប់ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រណាត់សូត្រ និងក្រមា ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស

Liny Chan January 21, 2025 21/01/2025

(ប៉ារីស)៖ ក្រណាត់សូត្រ និងក្រមា ដែលជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ខ្មែរតាំងពីសម័យបុរាណកាលមក ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ផ្សព្វ ផ្សាយការទូតសេដ្ឋកិច្ច និងវប្បធម៌ ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសមាគម Padouma នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះរួមមានបណ្តាអង្គទូតពីប្រទេសជាសមាជិកអាស៊ាន ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ចៅសង្កាត់រងប៉ារីសទី៧ តំណាងធនាគារ BRED តំណាងវេទិកាធុរកិច្ចបារាំង ឥស្សរជនល្បីៗក្នុងពិភពសារព័ត៌មាន និងច្នៃម៉ូដ ដូចជាលោកMichel DRUCKER ពិធីករ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍បារាំង និងលោកRodrigo Basilicati CARDIN ដែលត្រូវជាក្មួយរបស់លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងដ៏ល្បីល្បាញ និងជាប្រធានក្រុមហ៊ុន Pierre CARDIN។ លោកស្រី Yleng KEM អ្នកច្នៃម៉ូដដ៏មានទេពកោសល្យ ដែលមាន បទពិសោធន៍ ធ្វើការ ជាមួយ លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងរយៈពេល៤០ឆ្នាំ និងលោក Nizam PIARROUX អ្នកជំនាញ […]