ព័ត៌មានជាតិ

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសរំសាយមន្រ្តីអាណត្តិមុន និងផ្អាកជ្រើសរើសមន្រ្តីថ្មី

Liny Chan January 21, 2025 21/01/2025

(វ៉ាស៉ីនតោន)៖ នៅថ្ងៃចូលកាន់តំណែងផ្លូវការ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងលុបចោលសកម្មភាពប្រតិបត្តិជិត ៨០នៃអតីតរដ្ឋបាលលោក ចូ បៃដិន ហើយនឹងដាក់ចេញនូវបទប្បញ្ញត្តិបន្ទាន់មួយដើម្បីរំសាយមន្រ្តីអាណត្តិមុន ក៏ដូចជាផ្អាកការជ្រើសរើសមន្រ្តីថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ ២០២៥។ លោក ត្រាំ បានប្រាប់អ្នកមកចូលរួមពិធីស្បថ​របស់លោក នៅឯវិមាន Capital រដ្ឋធានីវ៉ាស៉ីនតោន ដូច្នេះថា «​ខ្ញុំ​នឹង​លុបចោល​សកម្មភាព​ប្រតិបត្តិ​ដែល​នាំឱ្យខាតបង់ជិត ៨០ នៃ​រដ្ឋបាល​មុន»​។ លោក ត្រាំ បន្តថា «ខ្ញុំក៏នឹងដាក់បទបទប្បញ្ញត្តិបន្ទាន់មួយ ដែលនឹងបញ្ចប់ការងាររបស់មន្រ្តីការិយាល័យលោក បៃដិន ហើយផ្អាកជាបណ្តោះអាសន្នក្នុងការជ្រើសរើសមន្រ្តីថ្មី ដើម្បីធានាថាយើងជ្រើសរើសតែមនុស្ស ដែលស្មោះត្រង់ចំពោះសាធារណជនអាមេរិក»។ នៅក្នុងបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានឱ្យដឹងថា អំឡុងពេល ១២០ថ្ងៃក្រោយការប្រកាសបទបញ្ជា មន្ត្រីរដ្ឋាភិបាលនឹងតាមដានការអនុវត្ត ហើយបញ្ជូនរបាយការណ៍ ទៅឱ្យទីភ្នាក់ងារដឹកនាំផែនការជ្រើសរើសមន្រ្តីសហព័ន្ធ ដើម្បីស្តារគុណភាពនៃសេវាកម្មរដ្ឋាភិបាលឡើងវិញ។ ក្រុមមន្រ្តីរបស់លោក ត្រាំ ក៏បានប្រកាសពីបង្កើតក្រុមប្រឹក្សាមួយ ដែលនឹងអនុវត្តការកាត់បន្ថយមន្រ្តីរដ្ឋាភិបាលក្នុងចំនួនច្រើន ក៏ដូចជាការលុបចោលនូវភ្នាក់ងារមួយចំនួនរបស់រដ្ឋាភិបាលផងដែរ។ សេចក្តីប្រកាស ដែលរៀបចំអស់រយៈពេលជាច្រើនខែមកហើយ គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងជាច្រើនទៀត ដើម្បីរំសាយការងារសហព័ន្ធរបស់មន្ត្រីនៃរដ្ឋបាលមុន។ បើតាមក្រុ​មអ្នកជំនាញ […]

ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើតក្រុមចល័តដើម្បីពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ដោយមិនកំណត់ពេលវេលា និងទីតាំងជាក់លាក់

Liny Chan January 21, 2025 21/01/2025

(ភ្នំពេញ)៖ ក្រុមល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើអ្នកបើកបរតាមដងផ្លូវ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចឲ្យបំពេញប្រតិបត្តិការហើយចាប់ពីពេលនេះតទៅ ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News បានអះអាងថា ក្រុមនគរបាលល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើកអ្នកបើកបរនេះ នឹងបំពេញការងារដោយមិនកំណត់ពេលវេលា និងទីតាំងជាក់លាក់នោះទេ ពោលឲ្យតែឃើញអ្នកបញ្ជាយានយន្ដរូបណាសង្ស័យ គឺនគរបាលនឹងបញ្ឈប់មធ្យោបាយ ហើយពិនិត្យរកសារស្រវឹងភ្លាមៗតែម្ដង។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងបង្កើតក្រុមសមត្ថកិច្ចចល័ត ដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថា មានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ដាក់គោលដៅអនុវត្តក៏ដោយ»។ ជាមួយវិធានការជំនាញមិនទាន់គ្រប់គ្រងនោះទេ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ការចូលរួមរបស់ប្រជាពលរដ្ឋក៏ជាកត្តាចាំបាច់បំផុត ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះ កម្លាំងសមត្ថកិច្ចជំនាញក៏បន្ដនូវវិធានការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ឲ្យកាន់តែផុលផុសបន្ថែមទៀតផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានស្វែងយល់កាន់តែច្បាប់ និងពង្រឹងស្មារតីគោរពច្បាប់។ សូមស្ដាប់ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រណាត់សូត្រ និងក្រមា ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស

Liny Chan January 21, 2025 21/01/2025

(ប៉ារីស)៖ ក្រណាត់សូត្រ និងក្រមា ដែលជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ខ្មែរតាំងពីសម័យបុរាណកាលមក ត្រូវបានពាំនាំបង្ហាញជូនភ្ញៀវអន្តរជាតិ តាមរយៈការបង្ហាញម៉ូដសម្លៀកបំពាក់ស្រ្តីតាមស្តាយ៍លោកខាងលិច ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ផ្សព្វ ផ្សាយការទូតសេដ្ឋកិច្ច និងវប្បធម៌ ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសមាគម Padouma នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះមានការចូលរួមពីភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះរួមមានបណ្តាអង្គទូតពីប្រទេសជាសមាជិកអាស៊ាន ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ចៅសង្កាត់រងប៉ារីសទី៧ តំណាងធនាគារ BRED តំណាងវេទិកាធុរកិច្ចបារាំង ឥស្សរជនល្បីៗក្នុងពិភពសារព័ត៌មាន និងច្នៃម៉ូដ ដូចជាលោកMichel DRUCKER ពិធីករ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍បារាំង និងលោកRodrigo Basilicati CARDIN ដែលត្រូវជាក្មួយរបស់លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងដ៏ល្បីល្បាញ និងជាប្រធានក្រុមហ៊ុន Pierre CARDIN។ លោកស្រី Yleng KEM អ្នកច្នៃម៉ូដដ៏មានទេពកោសល្យ ដែលមាន បទពិសោធន៍ ធ្វើការ ជាមួយ លោក Pierre CARDIN អ្នកច្នៃម៉ូដបារាំងរយៈពេល៤០ឆ្នាំ និងលោក Nizam PIARROUX អ្នកជំនាញ […]

រដ្ឋបាលរាជធានីភ្នំពេញ បញ្ចប់ការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ដែលបើករថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ ក្រោយទារលុយ ២០០ដុល្លារ ថ្លៃដឹកសពជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

Liny Chan January 21, 2025 21/01/2025

(ភ្នំពេញ)៖ មន្ត្រីជាប់កិច្ចសន្យាចំនួន ២រូបនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ឈប់ពីការងារ ព្រោះតែពួកគេបើករថយន្តសង្គ្រោះបន្ទាន់ ហើយទារប្រាក់ចំនួន២០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះថ្នាក់ចរាចរណ៍ ថ្លៃដឹកសពទៅផ្ទះជនរងគ្រោះ។ នេះបើតាមការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ មន្ត្រីជាប់កិច្ចសន្យាទាំងពីររូបមានឈ្មោះ៖ លោក វៃ វ៉ាន់ និងលោក យ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ។ សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព (របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព ក៏មិនតម្រូវគិតថ្លែដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម ជូនដំណឹងអំពីករណីសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ក្នុងអង្ករកម្ពុជា នាំចូលទៅកាន់សហភាពអឺរ៉ុប និងបញ្ជាក់អំពីដំណោះស្រាយ

Liny Chan January 20, 2025 20/01/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ​ បានចេញសេចក្តីជូនដំណឹង អំពីករណីសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ក្នុងអង្ករកម្ពុជា នាំចូលទៅកាន់សហភាពអឺរ៉ុប។ បើតាមអគ្គនាយកដ្ឋានកសិកម្ម កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹងរហ័សសម្រាប់ម្ហូបអាហារ និងចំណីសត្វរបស់សហភាពអឺរ៉ុប បានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជា លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាម/គីឡូក្រាម។ តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន ៣១៣មុខ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបាន សហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម (Maximum Residue Limit – MRL) ក្នុងអង្ករត្រឹមតែ ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដងនៃកម្រិតចាស់គឺ ១មីលីក្រាម/គីឡូក្រាម។ បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយ ចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។ ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួនមានជាអាទិ៍ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើប ផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ការដាំដុះប្រភេទពូជស្រូវមានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករ […]

អភិបាលខេត្តសៀមរាប៖ ក្នុងឆ្នាំ២០២៥នេះ អាជ្ញាធរនឹងរៀបចំផែនការព្រឹត្តិការណ៍នានា និងអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវិស័យទេសចរណ៍

Liny Chan January 20, 2025 20/01/2025

(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានលើកឡើងថា ក្នុងឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តនឹងរៀបចំផែនការព្រឹត្តិការណ៍នានា និងអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាម តម្រូវការចាំបាច់ ដើម្បីជំរុញវិស័យទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចប្រតិបត្តិការ របស់តួអង្គពាក់ព័ន្ធក្នុងកិច្ចគាំទ្រ សម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាពថែមទៀត។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក ប្រាក់ សោភ័ណ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ដ និងនាយក នាយករងរដ្ឋបាលខេត្តព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត និងវិស័យឯកជនចូលរួមផងដែរ។ លោក ប្រាក់ សោភ័ណ បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើបាវចនាប្រាំ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព […]

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងកូរ៉េជជែកគ្នាពីការពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍កម្ពុជាសម្រាប់ទេសចរកូរ៉េ

Naren January 20, 2025 20/01/2025

(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើការពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍ ការផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍កម្ពុជាសម្រាប់ទេសចរកូរ៉េ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារកូរ៉េ និងការជំរុញជើងហោះហើរត្រង់ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។ ជំនួបនេះធ្វើឡើងនាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី ពោលនាឱកាស ATF 2025៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្ដិការចុះបង្ក្រា​ប ក្រុមចោរលួច និងប្លន់៣នាក់ ហើយចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ពាក់ព័ន្ធបទល្មើស១១ករណី

Naren January 20, 2025 20/01/2025

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌដង្កោ, កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន១១ករណីទាំងលួច និងប្លន់។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បទល្មើសទាំង១១រួមមាន៖ * ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូហើយប្រើអាវុធខ្លីមិនស្គាល់ម៉ាកបាញ់ចំនួន០១គ្រាប់ ត្រូវប្រអប់ជើងខាងឆ្វេងរបស់ជនរងគ្រោះរងរបួស), កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចតូបលក់កាហ្វេច្រកចូលផ្ទះសំណាក់ស្រែលឿង ផ្លូវបេតុង ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៦៖២៥នាទី។ * ករណីទី២ អំពើលួច (លួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KO-៩៦៨១) ប្រព្រឹត្តនៅចំណុចមុខកន្លែងលក់ទឹកកក ផ្លូវលេខ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី […]

រួមគ្នាជួយកសិករ! រោងម៉ាស៉ីនកិនស្រូវធំមួយនៅខេត្តព្រៃវែង ប្រកាសទិញស្រូវគ្រប់ប្រភេទរបស់ប្រជាកសិករក្នុង១ថ្ងៃចំនួន ៧០០តោន !

Liny Chan January 20, 2025 20/01/2025

(ព្រែវែង)៖ រោងម៉ាស៉ីនកិនស្រូវ ឈិត ប៊ុនថន ដែលជារោងម៉ាស៉ីនកិនស្រូវដ៏ធំមួយក្នុងខេត្តព្រៃវែង បានប្រកាសទទួលទិញស្រូវគ្រប់ប្រភេទពីរបងប្អូនប្រជាកសិករខ្មែរ ក្នុងមួយថ្ងៃពី៥០០តោន ទៅ៧០០តោន រហូតដល់ទិញអស់លទ្ធភាព ដើម្បីជួយដល់កសិករខ្មែរ ពិសេសកសិករដែលកំពុងពិបាកលក់ស្រូវ​ប្រភេទអូអឹម។ ជាមួយគ្នានេះ រោងម៉ាស៉ីននេះ ក៏មានគម្រោងទិញស្រូវរាប់ម៉ឺនតោនបន្ថែមទៀត ក្នុងរដូវប្រមូលផលនេះ។ ប្រជាពលរដ្ឋត្រូវការលក់ស្រូវ អាចទាក់ទងទៅកាន់រោងម៉ាស៉ីន ឈិត ប៊ុនថន តាមរយៈលេខទូរស័ព្ទ៣ខ្សែ៖ ០៩៣/០៦៦/០៩៩ ៩៩៩ ០៤៦។ រោងម៉ាស៉ីននេះបានប្រកាសដូច្នេះថា «រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង ទទួលទិញស្រូវគ្រប់ប្រភេទពីរប្រជាកសិករខ្មែរ ក្នុងមួយថ្ងៃប្រមូលទិញចាប់ពី 500តោន ទៅ 700តោន ជារៀងរាល់ថ្ងៃ បន្តទិញទាល់តែអស់លទ្ធភាព ដើម្បីជួយដល់ប្រជាកសិករខ្មែរយើង ហើយនិងមានគំរោងទិញស្រូវរាប់ម៉ឺនតោន នៅក្នុងរដូវច្រូតកាត់នេះផងដែរ សូមទំនាក់ទំនងតាមរយ:លេខទាំងបីខ្សែ 093/066/099 999 046»។ សូមជម្រាបថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកមានធនធាន សូមជួយទិញស្រូវពីប្រជាកសិករខ្មែរ ក្នុងអំឡុងពេលដែលកសិករកំពុងជួបបញ្ហាលើតម្លៃស្រូវ។ នៅក្នុងឱកាសអញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង […]