លោកបណ្ឌិត ថោង ខុន ជឿជាក់ Angkor Ultra Trail ឆ្នាំក្រោយមានអ្នកចូលរួមកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ ជាមួយរាជរដ្ឋាភិបាល
Nisaiy KP
January 19, 2025
19/01/2025
(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សង្ឃឹមជឿជាក់ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) នៅតំបន់ឧទ្យានអង្គរ នឹងមានអ្នកចូលរួមកាន់តែច្រើននាក្រោយៗទៀត ដើម្បីចូលរួមអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ ជាមួយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការលើកឡើងនេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ជ័យលាភី នៃព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៨ នៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅព្រះលានជល់ដំរី ក្រោយបញ្ចប់ការរត់ដោយជោគជ័យ បន្ទាប់ពីអត្តពលិក តាមវិញ្ញាសានីមួយៗ បានចេញដំណើរ តាំងពីព្រឹកព្រលឹម ពិសេសវិញ្ញាសារត់ ១០០គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ ដែលបានចេញដំណើរ តាំងពីម៉ោង ៤ទាបភ្លឺថ្ងៃសៅរ៍នេះ ។ ឆ្លៀតឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ និងអន្ដរជាតិទាំងអស់ ដែលបានចូលរួមព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំនេះ ពោលគឺមានអត្តពលិក ចុះឈ្មោះសរុបចំនួន ១,៧២០នាក់ មកពី […]