ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឯកជន ផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ ដល់វិស័យកសិកម្ម ដើម្បីជួយកសិករ 

Liny Chan January 20, 2025 20/01/2025

(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឯកជនទាំងអស់ផ្តល់ឥណទានដល់វិស័យកម្មក្នុងអត្រាការប្រាក់សមរម្យ ដើម្បីផ្តល់លទ្ធភាពដល់រោងម៉ាស៊ីនប្រមូលទិញស្រូវពីកសិករ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា «ដូច្នេះនៅក្នុងដំណាក់កាលនេះ ខ្ញុំបានផ្តល់យោបល់ជូនលោកជំទាវធនាគារជាតិ ដើម្បីពិភាក្សាជាមួយធនាគារឯកជន ដើម្បីពិនិត្យនៅក្នុងការជួយផ្តល់ឥណទានទៅដល់វិស័យកសិកម្មដើម្បីជួយដល់កសិកររបស់យើង»។ ស្របតាមការតាមអំពាវនាវនេះ សម្តេចសង្ឃឹមថាធនាគារឯកជន នឹងចូលរួមជាមួយរដ្ឋ ដើម្បីចូលរួមជួយសម្រាលទាំងអស់គ្នា ក្នុងជួយដល់កសិករ ក៏ដូចជាជួយដល់សេដ្ឋកិច្ច ក្នុងពេលលំបាក។ គួរជម្រាបផងដែរថា ដើម្បីជួយដល់វិស័យស្រូវអង្ករ និងរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារ រាជរដ្ឋាភិបាល បានសម្រេចទម្លាក់ថវិកាចំនួន៣០លានដុល្លារ ចាប់ពីខែមករា ដល់មីនា ដើម្បីផ្តល់ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវជួយប្រមូលទិញស្រូវពីកសិករ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល សម្រេចដំឡើងកញ្ចប់ថវិកា រហូតដល់១៥០លានដុល្លារ ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ

Liny Chan January 20, 2025 20/01/2025

(ពោធិ៍សាត់)៖ ថ្លែងចេញពីទឹកដីនៃខេត្ដពោធិ៍សាត់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចឯកភាពដំឡើងកញ្ចប់ថវិកាបន្ថែម រហូតដល់១៥០លានដុល្លារអាមេរិក ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។ ការប្រកាសឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានយុទ្ធការធានាឥណទាន សម្រាប់ការនាំចេញអង្ករ ដែលមានទំហំគម្រោងពី៣០លានដុល្លារ ដំឡើងរហូតដល់១៥០លានដុល្លារ ដែលបានឯកភាពកាលពីសប្ដាហ៍មុន […] ដើម្បីធានាដល់រោងមាស៊ីនកិនស្រូវ អាចមានលទ្ធភាពទៅខ្ចីលុយពីធនាគារឯកជន មកធ្វើជាទុនបង្វិល»។ ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាអត់មានលុយ១៥០លានដុល្លារ សម្រាប់ដាក់ធានាឲ្យម៉ាស៊ីនកិនស្រូវទេ គឺម៉ាស៊ីនកិនស្រូវ ទៅខ្វីលុយធនាគារអត់បានទេ ដែលមានន័យថា រាជរដ្ឋាភិបាល ចេញមុខទៅជួយផ្ដល់ឥណទាន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ជាយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាស្រូវ «ត្រូវខិតខំដោះស្រាយទឹកបង្កើនរដូវដាំដុះ ប្រើពូជបច្ចេកទេសធ្វើប្រពលវប្បកម្មបង្កើនទិន្នផល»

Liny Chan January 20, 2025 20/01/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះវីដេអូឯកសារកាលពី៣០ឆ្នាំមុន ក្នុងពេលសម្តេចចុះជួយអន្តរាគមន៍សង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹក នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ តាមរយៈសំណេររបស់សម្តេចតេជោ បានរៀបរាប់អំពីដំណើរការនៃការខិតខំដោះស្រាយបញ្ហាទឹក សម្រាប់បម្រើដល់ការបង្កបង្កើត របស់ប្រជាកសិករចាប់តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ ហើយតាមរយៈគ្រោះរាំងស្ងួតឆ្នាំ១៩៩៤ របស់ប្រជាកសិករសម្តេចតេជោ បានកត់សម្គាល់ និងត្រូវកែប្រែលើ៣ចំណុចសំខាន់ៗ គឺដោះស្រាយបញ្ហាទឹក, ការផ្លាស់ប្តូរពូជស្រូវ និងចុងក្រោយជាចំណុចយុទ្ធសាស្ត្រនោះ គឺត្រូវខិតខំដោះស្រាយទឹកបង្កើនរដូវដាំដុះ ប្រើពូជបច្ចេកទេសធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។ ត្រង់ចំណុចជាយុទ្ធសាស្ត្រនេះ សម្តេចតេជោ សង្កត់ធ្ងន់ថា «ចំណុចចុងក្រោយ តែក៏សំខាន់ជាយុទ្ធសាស្ត្រ គឺការបង្វែរពីការអភិវឌ្ឍតាមបែប បើកទូលាយទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹកបង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេសការធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។ ធ្វើយ៉ាងនេះយើងនឹងកាត់បន្ថយ នូវការកាប់ព្រៃឈើធ្វើស្រែចំការ នៅពេលចំនួនប្រជាជនកើនឡើង»។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ «ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត» នេះជាទ្រឹស្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ របស់ប្រជាជននៅឃុំពត់សរ ស្រុកបាទី […]

អនុប្រធានាធិបតីចិនជួបជាមួយ Elon Musk មុនពេលលោក Trump ចូលកាន់តំណែង

Liny Chan January 20, 2025 20/01/2025

(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា អនុប្រធានាធិបតីចិនលោក Han Zheng នៅថ្ងៃអាទិត្យបានជួបជាមួយនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk និងសមាជិកដទៃទៀតនៃសហគមន៍ធុរកិច្ចអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន (Washington D.C) មុនពេលពិធីចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក Han បានប្រាប់​ Musk ថាលោក «ស្វាគមន៍ក្រុមហ៊ុន Tesla និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ដើម្បីចាប់យកឱកាស និងចែករំលែកនៅក្នុងអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍របស់ប្រទេសចិន និងរួមចំណែកដល់កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក»។ ទន្ទឹមនឹងជំនួបនេះ ត្រូវបានគេមើលឃើញថាមាន​សារសំខាន់​ព្រោះ​វា​កត់សម្គាល់​ពី​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​អាមេរិក​ក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ប្រទេស​ទាំងពីរ​។ គួរជម្រាបថា លោក Trump ក៏បានអញ្ជើញប្រធានាធិបតីចិនលោក Xi Jinping ឱ្យចូលរួមក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកនាយប់នេះផងដែរ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) បន្ទាប់ពីបានឈ្នះការបោះឆ្នោត។ ប៉ុន្តែលោក Xi Jinping មិនបានចូលរួមដោយផ្ទាល់នោះទេ ខណៈលោក Han ជាអ្នកចូលរួមជំនួស៕ ផ្ដល់សិទ្ធិដោយ៖ […]

រដ្ឋបាលរាជធានីភ្នំពេញនាំយកថវិកាសម្តេចធិបតី និងលោកជំទាវបណ្ឌិតជូនលោកតាធាក់ស៊ីក្លូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង

Liny Chan January 20, 2025 20/01/2025

 ដោយទទួលបានការចាត់តាំងពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិស៊ីក្លូ) លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ជូនលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។ បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៥ លោកស្រីបន្ដថា ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជំនាញជួយពិនិត្យព្យាបាលជូនលោកតា ដោយយកចិត្តទុកដាក់ និងជូនពរលោកតាឆាប់បានជាសះស្បើយ។ ដោយសារលោកតាជាសមាជិករបស់មូលនិធិលោកតា មានបណ្ណសមធម៌សុខភាព ដូច្នេះគាត់ទទួលបានការមើលថែដោយមិនបាច់បង់ថ្លៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អបអរសាទរ! ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១៨ នៃគោលដៅទេសចរណ៍ពេញនិយមទាំង២៥ នៃតំបន់អាស៉ី ក្នុងឆ្នាំ២០២៥

Liny Chan January 20, 2025 20/01/2025

(ភ្នំពេញ)៖ ជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ខេត្តសៀមរាប បានជាប់ក្នុងចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់លេខ១៨ នៃគោលដៅទេសចរណ៍ពេញនិយមទាំង២៥ ក្នុងចំណោមទីក្រុងនៃទ្វីបអាស៉ី សម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមគេហទំព័រ Facbook របស់ក្រសួងទេសចរណ៍ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។ គេហទំព័រលំដាប់ពិភពលោកដដែលនេះ បានបង្ហាញទៀតថាខេត្តសៀមរាប ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ និងរាជធានីភ្នំពេញ ក្នុងចំណាត់ថ្នាក់លេខ១៨ ដែលជាចំណាត់ថ្នាក់មួយដ៏ល្អ ក្នុងចំណោមទីក្រុង ឬរាជធានីភ្នំពេញ ដែលត្រូវបានជ្រើសរើសចំនួន២៥ នៃតារាងគោលដៅទេសចរណ៍ដែលពេញនិយមនៅលើពិភពលោក។ សម្រាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទីក្រុង Bali ប្រទេសឥណ្ឌូនេស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការងារសាងសង់ទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតប្រវែងជាង ២០០ម៉ែត្រ នៅខាងក្រោយវត្តមាន់ដប់ ស្រុកស្រីសន្ធរ

Nisaiy KP January 19, 2025 19/01/2025

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ ការសាងសង់ ដើម្បីទប់ស្កាត់កុំឲ្យបាក់ច្រាំងទន្លេបន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ។ លោក អ៊ុន ចាន់ដា បានឱ្យយដឹងថា ការសាងសង់ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចក្រោយវត្តមាន់ដប់ ដែលមានភូមិឃុំដូចខាងលើនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ លោកអភិបាលខេត្ត បានបន្តថា ក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេកន្លែងដែលបាក់ ដែលមានប្រវែងជាង ២០០ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ អាចក្រុមការងារបច្ចេកទេស មានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល ទៅតាមស្ថានភាពជំនន់ទឹកទន្លេឡើងតិច ឬច្រើន។ លោកអភិបាលខេត្ត បានបន្តថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្ដូរទីតាំងទៅមើលកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទៅតាមផែនការ ដែលអាជ្ញាធរខេត្តបានពិភាក្សា និងព្រមព្រៀងគ្នាជាមួយក្រសួងរួចហើយ។ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺខាងក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះមកធ្វើការងារនេះដោយផ្ទាល់តែម្ដង ចាប់តាំងពីចុង ខែធ្នូ […]

«សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌» ដែលជាវិញ្ញាសានៃកម្មវិធី​«សំណេរអង្គរ» លើកទី២

Nisaiy KP January 19, 2025 19/01/2025

(សៀបរាប)៖ កម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានបេក្ខជន ចូលរួមប្រកួត ១២២០អង្គ/នាក់ បានបញ្ចប់ដោយជោគជ័យហេីយ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី ព្រមទាំងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមទាំងមានបេក្ខជនចូលរួមជាច្រេីនទៀត៕ ខាងក្រោមនេះជាវិញ្ញាសាទាំងស្រុងនៃកម្មវិធី «សំណេរអង្គរ» លើកទី២ ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងការងារ សេចក្តីជូនដំណឹងពីការចាត់វិធានការចំពោះក្រុមហ៊ុន អាតធីវីស្ស មិនអនុវត្តតាមច្បាប់ស្តីពីការងារដោយមានប្រាក់ឈ្នួលមិន បានត្រឹមត្រូវជូនកម្មករ

Nisaiy KP January 19, 2025 19/01/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន អាតធីវើស្ស (ខេមបូឌា) ឯ.ក (ARTIVERSE (CAMBODIA) CO., LTD.) ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនអនុវត្តតាមច្បាប់ស្តីពីការងារ ដោយបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលមិន បានត្រឹមត្រូវជូនបងប្អូនកម្មករនិយោជិត ដែលបង្កើតជាបញ្ហាវិវាទការងារ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ អនុលោមតាមច្បាប់ស្តីពីការងារ មាត្រា១៦៦ មាត្រា៣៦៣ថ្មី និងមាត្រា៣៨៣ អធិការការងារបានចាត់វិធាន ការយ៉ាងម៉ឺងម៉ាត់ ដោយបានធ្វើការផាកពិន័យជាប្រាក់ចំពោះក្រុមហ៊ុននេះ ចំនួន ១៦ ៨០០ ០០០ (ដប់ប្រាំមួយលាន ប្រាំបីរយពាន់គត់) រៀល ដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រូវទាំងនេះ។ ទន្ទឹមនឹងនេះ ក្រសួងសូមក្រើនរម្លឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្សេងទៀត ត្រូវអនុវត្តការឈប់ សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខាន ឬគណនាមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ អធិការការងារនឹងចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពីការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥

Nisaiy KP January 19, 2025 19/01/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំនិងក្រើនរម្លឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវ ទូទាត់ចំនួន ២ដង ក្នុង១ខែ។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន២ដង ក្នុង១ឆ្នាំ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ កើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews