(ភ្នំពេញ)៖ ស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការឲ្យកូនប្រុសរបស់ខ្លួនក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង រួមទាំងលោក មួង ឃីម និងគ្រូមា លី សាម៉េត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់» នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះបើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមលោក ប្លង់ សុផល, ចំពោះជនជាប់ចោទ មួង ឃីម និង លី សាម៉េត ក៏ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់» ផងដែរ។ លោក ប្លង់ សុផល បានបញ្ជាក់ថា «ករណីនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ៤នាក់ រួមមាន៖ ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ, ឈ្មោះ ហ៊ីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ, ឈ្មោះ មួង ឃីម និងឈ្មោះ លី […]