ព័ត៌មានជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋាន ដោយទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់

Liny Chan December 2, 2024 02/12/2024

(សៀមរាប)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានស្នើសុំកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគម្រោងអភិវឌ្ឍអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋាន ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ សំណើរនេះ បានធ្វើឡើង ក្នុងជំនួបរវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩។ នៅក្នុងជំនួបនោះ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានរាយការណ៍ថា អាកាសយានដ្ឋាននេះបានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ និង ២ លាននាក់នៅក្នុងឆ្នាំ២០២៥។ លោកបានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ពិសេសការតបណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនដល់អាកាសយានដ្ឋានបានយ៉ាងល្អប្រសើរ។ លោក Wei បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍអភិវឌ្ឍតំបន់ជុំវិញ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុមហ៊ុន Yunnan […]

បណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានជួយបង្កើនជីវភាពសហគមន៍តំបន់ការពារធម្មជាតិដើម្បីពង្រឹងការអភិរក្សធនធានធម្មជាតិ

Nisaiy KP December 1, 2024 01/12/2024

(ព្រះវិហារ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងទេសចរណ៍លំហែរបៃតង ដែលជាយុទ្ធសាស្រ្តចម្បង ជួយពង្រឹងលើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបណ្ឌិតរដ្ឋមន្រ្តី មានប្រសាសន៍បែបបនេះ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងគ្រួសារលោក បេន ដេវីស ដែលបានចូលរួមសកម្មជាមួយសហគមន៍ ការពារធនធនធានធម្មជាតិ និងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តាមរយៈបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ដាក់ចេញវិធានការច្បាប់ចំនួន៤ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍។ រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានគ្រួសារលោក បេន ដេវីស ដែលរស់នៅជាមួយប្រជាពលរដ្ឋកម្ពុជា ជួយថែរក្សាការពារព្រៃឈើ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងពីគម្រោងគោលដៅផ្តល់ជូនការអភិវឌ្ឍសហគមន៍ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការធានាសន្តិសុខ សុវត្ថិភាព […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុង​អន្តរជាតិ មិនត្រឹម​តែរួមចំណែក​ដល់សកម្មភាព​មនុស្សធម៌​ ប៉ុន្តែ​ក៏បង្ហាញ​ថា​ កម្ពុជាមានសន្តិភាព​ ស្ថិរភាព​ និង​សុវត្ថិ​ភាព​ពេញបរិបូរណ៌

Nisaiy KP December 1, 2024 01/12/2024

(សៀមរាប)៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសៀមរាប-អង្គរ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានចូលរួមព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៩​ ហេីយ​ក្រុម​ហ៊ុន​ Manulife បាន​ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ ដេីម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ី និងដែលមានមូលដ្ឋានធំនៅប្រទេសកាណាដា។ ក្រុមហ៊ុនបានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលដៅជួយគាំទ្រដល់ក្រុមគ្រួសារ និងធានាបាននូវសន្ដិសុខហិរញ្ញវត្ថុសម្រាប់គ្រួសារនៃប្រជាជនកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនបានបង្ហាញពីការប្ដេជ្ញាចិត្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តចូលរួមចណែកក្នុងការអភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​ក៏ដូចជាការគាំទ្រ​ និងធានា​ដល់សន្តិសុខ​ហិរញ្ញវត្ថុ​ដល់គ្រួសាររបស់ប្រជាជនកម្ពុជា​ សម្រាប់រយៈពេលវែង។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងថ្លែងអំណរគុណក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុង នាពេលកន្លងមក​ ហេីយឆ្នាំនេះ មានអ្នកចូលរួមច្រើនកុះករជាង១៤,០០០នាក់ ដែលចំនួននេះកើនលើសឆ្នាំកន្លងទៅ។ ព្រឹត្តិការណ៍នេះ​ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព​ សុវត្ថិ​ភាព​ពេញបរិបូរណ៍។ […]

តុលាការចេញដីការឃុំខ្លួនចៅសង្កាត់ចោមចៅទី២ និងស្ត្រីជួញដូរសារធាតុញៀ.ន ដាក់ពន្ធ.នា.គារ

Nisaiy KP December 1, 2024 01/12/2024

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឃ្លោង ពិសិដ្ឋ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញដីការឃុំខ្លួន លោក វ៉ា សារ៉ងចៅសង្កាត់ទី២ ខណ្ឌពោធិ៍សែនជ័យ និងស្ត្រីដែលជាអ្នកជួញដូរសារធាតុញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ដាក់ពន្ធនាគារ ក្រោយលោកចៅសង្កាត់រូបនេះ បានតេទារលុយពីនារីជួញដូរសារធាតុញៀនម្នាក់ចំនួន១លានរៀល។ យោងតាមដីការបង្គាប់ឱ្យឃុំខ្លួន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ចៅសង្កាត់ទី២ លោក វ៉ា សារ៉ង ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ, មិនប្តឹងបរិហារ បទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នក រាជការសាធារណៈជាអាទិ៍ ប្រព្រឹត្តនៅចំណុចក្រោយសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ២៣២ និងមាត្រា៥២៨ នៃក្រមព្រហ្មទណ្ឌ។ បានឃើញមាត្រា៤៤ និងមាត្រា១២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងបានបញ្ជាឱ្យភ្នាក់ងារសមត្ថកិច្ចនាំខ្លួនបុគ្គលឈ្មោះ វ៉ា សារ៉ង ទោដាក់មណ្ឌលអប់រំកែប្រែទី១ (ម១)។ ដោយឡែកស្ត្រីឈ្មោះ ស៊ុយ […]

រដ្ឋមន្រ្តី ហេង សួរ បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា»

Nisaiy KP December 1, 2024 01/12/2024

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដែលរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការជាតិ អង្គការអន្តរជាតិ តំណាងសមាគម អង្គការវិជ្ជាជីវៈ សរុបប្រមាណជាង៨០នាក់។ លោក ហេង សួរ បានថ្លែងថា សិក្ខាសាលានេះពិតជាមានសារសំខាន់ ជាពិសេសតាមរយៈការធ្វើបទបង្ហាញពីវាគ្មិនជំនាញ និងការចូលរួមផ្តល់យោបល់នានា ដើម្បីប្រមូលជាធាតុចូលលើបញ្ហាប្រឈមគ្រោះថ្នាក់ការងារ សុវត្ថិភាព និងសុខភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋ ក៏ដូចជាការផ្តល់នូវធាតុចូលដើម្បីជំរុញនិងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងការអនុវត្តច្បាប់, បទដ្ឋានគតិយុត្តពាក់ព័ន្ធ, និងការទទួលបាននូវកិច្ចគាំពារសង្គមតាមរយៈ ប.ស.ស. ឱ្យកានតែមានតម្លាភាព និងប្រសិទ្ធិភាព។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចកាត់បន្ថយបន្ទុកចំណាយ និងធ្វើឱ្យប្រសើឡើងនូវសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកជាបន្តបន្ទាប់នូវប្រព័ន្ធគាពារសង្គមសម្រាប់កម្មករនិយោជិត សំដៅធានាឱ្យបាននូវស្ថេរភាព សន្តិសុខ និរន្តភាពការងារ ប្រាក់ចំណូល និងភាពកក់ក្តៅក្នុងចិត្តរបស់កម្មករនិយោជិត និងគ្រួសារ ដោយបានពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម […]

ព័ត៌មានលម្អិត៖ ដុតភ្លេីងធ្វេីអត្តឃាត នៅខណ្ឌទួលគោក បណ្តាលឲ្យបាត់បង់ជីវិតបុរសជនជាតិបារាំងម្នាក់ និងស្រ្តីខ្មែរម្នាក់, នគរបាលប្រើប្រាស់រថយន្ត ១០គ្រឿងដើម្បីបាញ់ពន្លត់

Nisaiy KP December 1, 2024 01/12/2024

(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់បន្ទប់ជួលប្រជាពលរដ្ឋ មួយកន្លែង រងការខូចខាតអស់ទាំងស្រុង ក្នុងនោះបណ្តាលឲ្យមនុស្សប្រុសស្រី០២នាក់ បានបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១៖២៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៦ ផ្លូវ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន ដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មេីរនឹង ៤០ម៉ែត្រគូប។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជួល ទំហំ (៥ម៉ែត្រ គុណ៦ម៉ែត្រ […]

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមរត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅរមណីយដ្ឋានអង្គរ

Nisaiy KP December 1, 2024 01/12/2024

(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅរមណីយដ្ឋានអង្គរ។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ចែក​ចេញ​ជា៤វិញ្ញាសា រួមមាន៖ វិញ្ញាសាចម្ងាយ៣គីឡូម៉ែត្រ វិញ្ញាសា ៥គីឡូម៉ែត្រ វិញ្ញាសា ១០គីឡូម៉ែត្រ និងវិញ្ញាសា ២១គីឡូម៉ែត្រ។ យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានអ្នកចូល​រួម​សរុបប្រមាណ ១៤,៣៧០នាក់ ចំនួននេះ កើនជាង៣០ភាគរយ បើធៀបជាមួយ​នឹងព្រឹត្តិការណ៍ឆ្នាំ២០២៣។ បើធៀបជាមួយឆ្នាំ១៩៩៦ ដែលជាឆ្នាំចាប់ផ្តើមនៃ​ព្រឹត្តិការណ៍​នេះ គឺខុសគ្នារហូតដល់ទៅ២៨ដង។ របាយការណ៍ បានឱ្យដឹងផងដែរថា ចំនួនអ្នកចូលរួមរត់នៅឆ្នាំនេះ មានអត្តពលិក​អន្តរជាតិសរុបជាង ៤ពាន់នាក់ មកពី៨៧ប្រទេស។ ក្នុងនោះប្រទេសដែល​មាន​អត្ត​ពលិក​ចុះឈ្មោះចូលរួមរត់ប្រណាំងច្រើនជាងគេរួមមាន៖ អង់គ្លេស អូស្ត្រាលី បា​រាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី សឹង្ហបុរី ហុងកុង និងថៃ។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩នេះ […]

មូលនិធិ IMF ព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើន ២,៧% នៅឆ្នាំនេះ និង ២,៩% ក្នុងឆ្នាំ២០២៥

Liny Chan November 30, 2024 30/11/2024

(បាងកក)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានព្យាករថានឹងកើនឡើងដល់ ២,៧% នៅឆ្នាំនេះ និង ២,៩% នៅឆ្នាំក្រោយ ដែលឆ្លុះបញ្ចាំងឱ្យឃើញឥទ្ធិពលនៃវិធានការជំរុញសារពើពន្ធដែលបានគ្រោងទុក និងការកើនឡើងការវិនិយោគសាធារណៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយមូលនិធិ IMF នៅសប្តាហ៍នេះថា កំណើនការប្រើប្រាស់ឯកជនត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដែលត្រូវបានជំរុញដោយវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ខណៈពេលដែលការវិនិយោគឯកជនក៏ត្រូវបានព្យាករថានឹងកើនឡើងផងដែរ។ មូលនិធិ IMF បានឱ្យដឹងថា ក្រុមការងារបេសកកម្មទៅកាន់ទីក្រុងបាងកករបស់ខ្លួនស្វាគមន៍ការសម្រេចចិត្តរបស់ធនាគារកណ្តាលថៃក្នុងការកាត់បន្ថយអត្រាការប្រាក់គោល ២៥ពិន្ទុមូលដ្ឋាន (០,២៥ភាគរយ) កាលពីខែតុលា។ មូលនិធិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះបានបន្ថែមថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនឹងគាំទ្រដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ។ មូលនិធិ IMF បានឱ្យដឹងថា៖ «ដោយសារនៅមានភាពមិនប្រាកដប្រជាខ្ពស់ និងហានិភ័យឡើងចុះនៃអតិផរណាក្រុមការងារបេសកកម្មផ្តល់ដំបូន្មានដល់អាជ្ញាធរឱ្យត្រៀមខ្លួនកែសម្រួលគោលជំហរគោលនយោបាយរូបិយវត្ថុរបស់ពួកគេដលយផ្អែកលើទិន្នន័យនិងចក្ខុវិស័យ ជាមួយនឹងអត្រាប្តូរប្រាក់ដែលអាចស្រូបយកភាពតក់ស្លុតបាន»។ ធនាគារកណ្តាលថៃនឹងពិនិត្យមើលឡើងវិញទៅលើគោលនយោបាយរូបិយវត្ថុនៅដំណាក់កាលបន្ទាប់នៅថ្ងៃទី ១៨ ខែធ្នូ។ ធនាគារកណ្តាលថៃបានពិពណ៌នាការកាត់បន្ថយអត្រាការប្រាក់គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនកាលពីខែមុនថាជាការកែតម្រូវគោលនយោបាយឡើងវិញ។ សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើង ៣% នៅក្នុងត្រីមាសទី៣ ដែលជាកំណើនលឿនបំផុតក្នុងរយៈពេល ២ ឆ្នាំ ហើយទីភ្នាក់ងារផែនការរដ្ឋបានព្យាករថា សេដ្ឋកិច្ចនឹងមានកំណើន ២,៦% នៅឆ្នាំនេះ ដែលកើនឡើងពីឆ្នាំមុន ១,៩%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តបាត់ដំបង បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្នែកខាងក្នុងផ្សារបឹងឈូក និងសួរសុខទុក្ខបងប្អូនអាជីវករផ្នែកខាងក្រោយផ្សារ

Liny Chan November 30, 2024 30/11/2024

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបន្តអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្នែកខាងក្នុងផ្សារបឹងឈូក ព្រមទាំងឆ្លៀតសួរសុខទុក្ខបងប្អូនអាជីវករផ្នែកខាងក្រោយផ្សារ លក់បន្លែ ត្រី សាច់ និងបន្តប្រជុំដកស្រង់ចំនួនតូបដែលអាជីវករកំពុងធ្វើការលក់ដូរ ដើម្បីផ្ទៀងផ្ទាត់ជាក់ស្ដែងលម្អិតបន្ថែមទៀត។ លោក សុខ លូ បានថ្លែងថា ការបន្តចុះត្រួតពិនិត្យនេះ គឺដើម្បីផ្ទៀងផ្ទាត់លម្អិតបន្ថែមទៀត ក៏ដូចនាំយកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេចបាន ប្រកាសផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូក ដែលតូបត្រូវភ្លើងឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងពេញមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រានពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។ សូមជម្រាបថា ក្នុងឱកាសសម្តេចមហាបវរធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយជាច្រើនចំណុចដល់អាជីវករផ្សារបឹងឈូកក្នុងនោះ សម្ដេចបានប្រកាសអនុញ្ញាតឱ្យរៀបចំជួសជុល សាងសង់តូបដែលឆេះឡើងវិញ ដោយរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដូចដើមដដែល និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅដោយមិនមានបង់ថ្លៃតូបទៀតនោះទេ៕ […]

អធិការនគរបាលស្រុកស្រែអំបិល ដាក់ផែនការកដល់កម្លាំងក្រោមឱវាទ ផ្សព្វផ្សាយការបង្ការគ្រោះអគ្គិភ័យនារដូវរំហើយជូនដល់ពលរដ្ឋ

Liny Chan November 30, 2024 30/11/2024

(កោះកុង)៖ លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានដាក់ផែនការដល់កងកម្លាំងប៉ុស្តិ៍នគរបាល ក្រោមឱវាទជំរុញការផ្សព្វផ្សាយអំពីការបង្ការគ្រោះអគ្គិភ័យនារដូវរំហើយ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសគ្រោះមហន្តរាយនានាក្នុងមូលដ្ឋាន។ លោកអធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំប្រជុំដាក់ផែនការសំខាន់ៗដល់នាយប៉ុស្តិ៍នគរបាលតាមបណ្តាឃុំចំនួន៦ ដោយផ្តោតបង្កើនការពង្រឹងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរបន្ថែម គ្រាបច្ចុប្បន្នអនុវត្តន៍ទទួលលទ្ធផលល្អក៏ពិតមែនក្តី។ ក្នុងនោះកិច្ចប្រជុំនោះ លោកអធិការនគរបាលស្រុកស្រែអំបិល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជំរុញដល់កងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦ ដែលនៅក្រោមឱវាទរបស់លោក ចាំបាច់ជួយផ្សព្វផ្សាយអំពីការត្រៀម បង្ការគ្រោះអគ្គិភ័យជាយថាហេតុ ទាំងផ្នែកបច្ចេកទេសអគ្គិសនី និងនារដូវរំហើយនេះ។ ក្រៅពីយន្តការត្រៀមបង្ការ លោក ដូង វណ្ណា ស្នើសុំមន្រ្តីនគរបាលប៉ុស្តិ៍ អនុវត្តន៍ពង្រឹងច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះតែអត្រាគ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលា ករណីខ្វះការប្រុងប្រយ័ត្នអំឡុងពេលបើកបរ។ ដោយឡែកបញ្ហាភូមិឃុំសង្កាត់មានសុវត្ថិភាព ក៏បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋគ្រប់គ្នា ដោយសំដៅធ្វើយ៉ាងណាកាត់បន្ថយបទល្មើសនានា ល្បែងស៊ីសង អំពើចោរកម្ម ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស ជាដើម។ គួរកត់សម្គាល់ថា នៅឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ចំណាត់ថ្នាក់លេខ១ ដល់ប៉ុស្តិ៍នគរបាលឃុំទាំង៦ នៃស្រុកស្រែអំបិល ដែលអនុវត្តន៍ការងារបានល្អប្រសើរនាពេលកន្លងមក និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗទាន់សភាពការណ៍ជូនដល់ប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News