ព័ត៌មានជាតិ

យុវជនកម្ពុជា ៣រូប ទទួលបានឱកាសទៅហាត់កីឡារំអិលលើទឹកកក លើកដំបូងនៅកូរ៉េ

Liny Chan December 2, 2024 02/12/2024

(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីកម្ពុជា ៣រូប បានទទួលឱកាសចេញទៅហ្វឹកហាត់រយៈពេល ២សប្ដាហ៍ នៅសាធារណរដ្ឋកូរ៉េ ក្រោមជំនួយរបស់ម្ចាស់ផ្ទះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពត្រៀមការប្រកួតអន្ដរជាតិ នាពេលខាងមុខ។ បេសកកម្មនេះ ដឹកនាំដោយលោក ម៉ក់ ចាន់តារា ថ្នាក់ដឹកនាំប្រតិភូក្រុមកីឡារំអិលលើទឹកកកម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីមាតុភូមិកាលពីចុងសប្ដាហ៍កន្លងទៅ លោក ម៉ក់ ចាន់តារា បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនអត្តពលិកទៅហ្វឹកហាត់កីឡារំអិលលើទឹកកក ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងមានការសម្របសម្រួលពីស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រោមជំនួយរបស់សហព័ន្ធកីឡារំអិលលើទឹកកកកូរ៉េ។ ជុំវិញការទទួលបានឱកាសនេះដែរ ដោយសារភាគីកូរ៉េ ចង់ឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ី បានហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពអត្តពលិក លើប្រភេទកីឡារំអិលលើទឹកក ហើយបានចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំៗ ដូចជាការប្រកួតកម្រិតអូឡាំពិកនាថ្ងៃអនាគត។ ការណ៍នេះ កូរ៉េបានផ្ដល់ជំនួយដល់ប្រទេសចំនួន៥ ក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅទីនោះរួមមានកម្ពុជា វៀតណាម ហ្វីលីពីន នេប៉ាល់ និងម៉ុងហ្គោលីជាដើម។ តាមរយៈនេះលោក ម៉ក់ ចាន់តារា បានជំរុញ និងលើកទឹកចិត្តដល់អត្តពលិកវ័យក្មេងកម្ពុជា ត្រូវចាប់យកឱកាសមាសនេះ ក្នុងការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសរបស់ខ្លួនឲ្យបានល្អប្រសើរ ទី១-ដើម្បីអនាគតខ្លួនផង និងក្លាយជាអត្តពលិកតំណាងជាតិចូលរួមការប្រកួតអន្ដរជាតិនានាផង ទី២-ក៏ដើម្បីទទួលបានជំនួយបច្ចេកទេសបន្ថែមពីភាគីកូរ៉េ ក្នុងការផ្ដល់ឱកាសហ្វឹកហាត់បន្ដទៀតផងដែរ។ […]

បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ពាក់ព័ន្ធចេញសែកស្អុយ ៥២ម៉ឺនដុល្លារអាមេរិក

Liny Chan December 2, 2024 02/12/2024

(ភ្នំពេញ)៖ កងរាជអាវុធហត្ថផ្ទៃលើប្រទេស បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ៥២ម៉ឺនដុល្លាអាមេរិក កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនលេខ ១៦៣៨ “អ” ដ.ច.ន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ។ ឈ្មោះ កែវ វិសាធសុទ្ធា ជាឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ ហើយបុគ្គលនេះប្រើឈ្មោះ កែវ សុធា ក្នុងក្របខណ្ឌមន្ត្រីរាជការ។ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៤៤១៨ “អ” ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសឈ្មោះ កែវ វិសាធសុទ្ធា (ហៅ កែវ សុធា) ភេទប្រុស កើតថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ០២ (ពីរ) ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា […]

កម្ពុជារកបានចំណូលជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ នៅ១១ខែ ឆ្នាំ២០២៤

Liny Chan December 2, 2024 02/12/2024

(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។ នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ដោយឡែកចំណូលបានមកពីការលក់បណ្ណនៅប្រាសាទកោះកេរ សម្រាប់១១ខែ ឆ្នាំ២០២៤ មានចំនួន១៨ ៥៨១នាក់ ស្មើនឹង ២៧៨ ៧១៥ដុល្លារ។ សូមជម្រាបថា បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ ដុល្លារមានសុពលភាព១០ថ្ងៃ និង ៧ថ្ងៃមានតម្លៃ ៧២ ដុល្លារ មានសុពលភាព៣០ថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មានជនខិលខូច ប្រើរូបថត និងឈ្មោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បង្កើតទំព័រហ្វេសប៊ុក និង TikTok

Liny Chan December 2, 2024 02/12/2024

(ភ្នំពេញ)៖ លេខាធិការដ្ឋានសេនាធិការចម្រុះ នៃកងយោធពល​ខេមរ​ភូមិន្ទ បានចេញមកច្រានចោលទំព័រហ្វេសប៊ុក និង TikTok មួយចំនួន ដែលប្រើរូបថត និងឈ្មោះរបស់​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។ លេខាធិការដ្ឋានសេនាធិការចម្រុះ បានស្នើសមត្ថកិច្ចចាត់វិធានការចំពោះក្រុមជនខិលខូចដែលយករូបថត និងឈ្មោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅបង្កើតទំព័រហ្វេសប៊ុក និង ​TikTok ដែលអាចបង្កើតឱ្យមានការភាន់ច្រឡំ។ លេខាធិការដ្ឋានសេនាធិការចម្រុះ បានបញ្ជាក់ថា បច្ចុប្បន្នសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ មានទំព័រហ្វេសប៊ុក និង Telegram ផ្លូវការដូចខាងក្រោម៖ ១៖ ទំព័រហ្វេសប៊ុកផ្លូវការមានឈ្មោះ៖ «នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ» ដែលមានសញ្ញាធីកពណ៌ខៀវ។២៖ Telegram ផ្លូវការ៖ «សេនាធិការចម្រុះ Chief of Joint Staff»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ

Liny Chan December 2, 2024 02/12/2024

(ព្រះសីហនុ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ ដើម្បីបង្កើនសមត្ថភាព​សេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ ទូរថភ្លើងទាំងនេះបានមកដល់នៅយប់ថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកដាក់ចុះពីនាវាដោយជោគជ័យ នៅព្រឹកថ្ងៃនេះ។ នេះជាការបោះជំហានទៅមុខដ៏សំខាន់ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ហើយការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង ៦០គ្រឿងនេះគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះ ក្នុងចំណោមការបញ្ជាទិញសរុប ២២១គ្រឿង របស់ក្រុមហ៊ុនក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ។ ចំពោះដំណាក់កាលទីពីរ មានចំនួន ៣៥គ្រឿងរំពឹងថា នឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកការដឹកជញ្ជូន ៤៥ គ្រឿងទៀតដែលគ្រោងនឹងដាក់ក្នុងខែមករា ឆ្នាំ២០២៥ នឹងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ផលិតករភាពយន្តទាំងអស់ គួរប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីផ្តល់ជាគំរូល្អដល់សង្គម

Liny Chan December 2, 2024 02/12/2024

(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដាស់តឿនថា ផលិតករភាពយន្តទាំងអស់ គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីផ្តល់ជាគំរូល្អដល់សង្គម។ លោក ហាប់ ទូច ថ្លែងបែបនេះ ក្នុងឱកាសតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបិទ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តចាត់ទុក ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពគន្លឹះ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលជាកត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះ ការពង្រឹងធនធានមនុស្សលើវិស័យភាពយន្ត ក៏ត្រូវបានចាត់ទុកជាអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិ និងបរទេស ដើម្បីទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ លោកបានបន្តថា ទន្ទឹមនេះ ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យភាពយន្តនៅកម្ពុជា […]

ចិនជោគជ័យក្នុងការសាកល្បងរថភ្លើងល្បឿនលឿន ១០០០គីឡូម៉ែត្រក្នុង១ម៉ោង

Liny Chan December 2, 2024 02/12/2024

(បរទេស)៖ ថ្មីៗនេះ ប្រទេសចិនបានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការដឹកជញ្ជូនល្បឿនលឿនបំផុត​ជាមួយនឹងការ​សាកល្បង​ជោគជ័យនៃរថភ្លើង Maglev ថ្មីរបស់ខ្លួន ដែលត្រូវបានរចនាឡើង ដើម្បីឈានដល់ល្បឿនរហូតដល់ ១០០០គីឡូម៉ែត្រក្នុងមួយម៉ោង (៦២១ម៉ាយក្នុងមួយម៉ោង) ពោលគឺមានល្បឿនលឿងជាងយន្តហោះដឹកទំនិញ។ ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនបំផុតនេះ ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតនេះ និងត្រូវបានហៅថា «T-Flight» វា ត្រូវបានសាកល្បងនៅក្នុងផ្លូវរថភ្លើងស្ថិតនៅតំបន់ Datong ខេត្តសានស៊ី។ ការធ្វើតេស្តនេះបានបង្ហាញពីសមត្ថភាពសំខាន់ៗ រួមទាំងការគ្រប់គ្រងទៅលើការបញ្ជាពីចម្ងាយ ស្ថេរភាព និងលំនឹង និងការបញ្ឈប់ដោយសុវត្ថិភាព។ ប្រព័ន្ធរថភ្លើងនេះត្រូវបានប្រើប្រាស់បច្ចេកវិទ្យាម៉ាញេទិក levitation (maglev) ដែលលុបបំបាត់ការកកិតរវាងរថភ្លើង និងផ្លូវដែក ដោយប្រើមេដែកសម្រាប់ការជំរុញ និងការព្យួរ។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យធ្វើដំណើរបានរលូន និងស្ងប់ស្ងាត់ជាងបើប្រៀបធៀបទៅនឹងរថភ្លើងធម្មតា។ មូលហេតុមួយទៀតដែលវាអាចរត់បានលឿននោះគឺប្រព័ន្ធរថភ្លើងនេះត្រូវបានដំណើរការក្នុងបំពង់មួយដែលជួយកាត់បន្ថយ​ការកកិត និងការបោកបក់តាមអាកាស។ ភាពជោគជ័យនៃការសាកល្បងរបស់ T-Flight គឺជាបដិវត្តន៍ដ៏មានសក្តានុពលក្នុងការដឹកជញ្ជូនផ្លូវដែក។ ប្រសិនបើយក​វាទៅ​ប្រើប្រាស់ជាជាលក្ខណៈ​ពាណិជ្ជកម្ម វាអាចកាត់បន្ថយពេលវេលាធ្វើដំណើរឆ្លងកាត់ទីក្រុងធំៗរបស់ចិនបានយ៉ាងច្រើន។ ជាឧទាហរណ៍ ការធ្វើដំណើរពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងសៀងហៃអាចត្រូវបានកាត់បន្ថយពីជាង ៤ម៉ោងទៅប្រហែល ៩០នាទី។ ភាពជឿនលឿនរបស់ប្រទេសចិននៅក្នុងបច្ចេកវិទ្យា Maglev មិនត្រឹមតែអាចផ្លាស់ប្តូរការធ្វើដំណើរក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ជាគោលសម្រាប់ប្រព័ន្ធផ្លូវដែកល្បឿនលឿននាពេលអនាគតទូទាំងពិភពលោកផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាវុធហត្ថរាជធានីភ្នំពេញ បើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងទ្រង់ទ្រាយធំជាលើកទី២!

Liny Chan December 2, 2024 02/12/2024

(ភ្នំពេញ)៖ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បានបើកយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ ជាបន្តបន្ទាប់មក មានក្មេងទំនើងជាច្រើនរយនាក់ត្រូវបានបង្ក្រាប ក្រោមវិធានការអប់រំ ដាក់វិន័យរដ្ឋបាល និងបញ្ជូនទៅតុលាការ រហូតទទួលបានការគាំទ្រនិងសាទរ ពីមហាជនប្រជាពលរដ្ឋ។ ក្រោយការស្ងប់ស្ងាត់មួយរយៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណ ២០០នាក់ បានបើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងទ្រង់ទ្រាយធំជាលើកទី២ទៀតហើយ បន្ទាប់ពីបានឃាត់ខ្លួនក្មេងទំនើងវាយគ្នាទៅវិញទៅមក ចំនួន ០៥នាក់ និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងឃាត់ក្មេងទំនើងបង្ហោះម៉ូតូ ០៥នាក់ផ្សេងទៀត នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ យកមកធ្វើការអប់រំ ដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ ០៣គ្រឿង រក្សាទុ០៣ខែ តែក្នុងនេះមានម៉ូតូ០១គ្រឿង នឹងត្រូវរក្សាទុករហូតដល់០៦ខែ ព្រោះធ្លាប់ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់រក្សាទុក០៣ខែម្តងរួចមកហើយ ក្រៅពីនេះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការអប់រំនៅនឹងកន្លែង ចំពោះក្មេងៗប្រមាណ៧០នាក់តាមគោលដៅផ្សេងៗ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។ សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ​ស្ថានភាពសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក និងដោះស្រាយសំណូមពរមួយចំនួន

Liny Chan December 2, 2024 02/12/2024

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការចូលរួមរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្តលើកទី ២៩ សម្តេចបានឆ្លៀតចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងឱកាសចុះពិនិត្យស្ថានភាពនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដោះស្រាយនូវសំណូមពរមួយចំនួនជូនបងប្អូនសហគមន៍ទេសចរណ៍ផងដែរ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហោះវីដេអូអមដោយខ្លឹមសាទាំងស្រុងដូចខាងក្រោម៖ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ខ្ញុំបានឆ្លៀតឱកាសចុះមកពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក​ ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិ នៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរ តាមបែបបទអ្នកទន្លេ​ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាប​ផងដែរ។ ជាមួយគ្នានេះ​ បន្ទាប់ពីបានទស្សនកិច្ច​ និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍​ ពិសេសអ្នកប្រកបរបរជាអ្នកបើកបរកាណូត​ និងអុំទូកបម្រើសេវាជូនអ្នកទេសចរ ខ្ញុំទទួលបាននូវសំណូមពរ​មួយចំនួន​ ហើយសម្រេចផ្តល់ជាដំណោះស្រាយជូនដូចខាងក្រោម៖ ១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ​ លើផ្លូវក្រាលគ្រួសក្រហម​ដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ​ និងកាត់បន្ថយការហុយ២. កសាងបញ្ជរលក់សំបុត្រថ្មី របស់សហគមន៍ ដែលនឹងជួយឱ្យសហគមន៍មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។ ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋនៅកំពង់ភ្លុក […]