ព័ត៌មានជាតិ

សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ២រូប ចូលរួមប្រកួតបា.ញ់កាំ.ភ្លើង នៅហ្វីលីពីន ឈ្នះមេដាយចំនួន ៣គ្រឿង!

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២នាក់ គឺលោកអនុសេនីយ៍ទោ ហួត ភ័ស និងលោកនាយចំណង់ ផេង ប៊ុនសុផស់ ទៅចូលរួមជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងដៃអាស៊ាន កងទ័ពជើងគោក (AARM 32/2024) នៅប្រទេសហ្វីលីពីន។  ជាលទ្ធផលសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានមេដាយចំនួន០៣គ្រឿង ជូនដល់អង្គភាពរួមមាន៖ វិញ្ញាសារបាញ់សហការ បាញ់ប៉ះដៃ និងបាញ់ថែប (កម្ពុជា ចាប់ដៃគូជាមួយហ្វីលីពីន) ទទួលបានមេដាយមាស ០១, វិញ្ញាសាបាញ់ សហការ និងរត់បាញ់ថែប (កម្ពុជា ចាប់ដៃគូជាមួយហ្វីលីពីន) ទទួលបាន មេដាយប្រាក់ ០១, វិញ្ញាសារបាញ់សហការ បណ្ដាក់ (កម្ពុជា ចាប់ដៃគូជាមួយហ្វីលីពីន) ទទួលបានមេដាយសំរិទ្ធ ០១៕ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាស់តឿនអភិបាលរាជធានី ខេត្ត រូតរះចែកបណ្ណដីធ្លីជូនពលរដ្ឋ និងចាត់ទុកថាការប្រគល់បណ្ណកម្មសិទ្ធិនេះជាការពន្លត់ភ្លើងនៃបញ្ហាដីធ្លី

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនអភិបាលរាជធានី ខេត្ត ត្រូវប្រញាប់រូតរះចែកបណ្ណដីធ្លីជូនប្រជាពលរដ្ឋ និងណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់ និងពន្លឿនការចេញប័ណ្ណក្បាលដីជូនពលរដ្ឋឱ្យចប់នៅឆ្នាំ២០២៩ ខាងមុខ។ ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបន្ថែមថវិកា ១០០លានដុល្លារ ដើម្បីជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់នៅក្នុងអាណត្តិទី៧នេះ។ ការជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ដើម្បីដោះស្រាយទំនាស់ដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ និងកំណត់ព្រំដីសម្រាប់ឈានទៅពន្លត់ភ្លើង មិនមានភាពច្បាស់លាស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ចំពោះបញ្ហាវិវាទដីធ្លី រឿងនេះមិនមែនជារឿងថ្មីនោះទេ រឿងនេះវាបានកើតរ៉ាំរ៉ៃ តើយើងនៅរង់ចាំបញ្ហាបែបនេះ អង្គុយបក់ផ្សែង ១០០ឆ្នាំទៀត ឬទេ ដូចនេះយើងមិនត្រូវអង្គុយចាំបក់ផ្សែងទៀតឡើយ តែត្រូវពន្លត់ភ្លើងជាបន្ទាន់។ ត្រង់ចំណុចនេះ សម្តេចថា សង្កត់ធ្ងន់ថាបញ្ហាធំបំផុតនៃបញ្ហាវិវាទដីធ្លី គឺភាពមិនច្បាស់លាស់នៃព្រំប្រទល់នៃការគ្រប់គ្រង ដីអត់មានព្រំដែន អត់មានប្លង់ច្បាស់លាស់។ សម្តេចបវរធិបតី […]

ក្រុមហ៊ុនធំៗចំនួន៥ នឹងផ្តល់ឱកាសការងារ ៦៥០កន្លែង នៅក្នុងវេទិកាការងាររបស់ «NEA»

Liny Chan November 26, 2024 26/11/2024

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន៦៥០កន្លែង ពីក្រុមហ៊ុនធំៗ ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា ក្រុមហ៊ុន អ៊ិនធើណេត ONLINE, ធនាគារ BIC BANK, សណ្ឋាគារ KVL, មីក្រូហិរញ្ញវត្ថុ JACCS និងក្រុមហ៊ុន TRUMP FITNES។ ចំពោះយុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ០៥៖០០នាទីល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក សួ ស៊ីវត្ថា ប្រធានគ្រប់គ្រងទូទៅ […]

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៥លាននាក់ កើន ២១ភាគរយ នៅរយៈពេល១០ខែ ឆ្នាំ២០២៤

Liny Chan November 26, 2024 26/11/2024

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមាន៖ ភ្នំពេញ, សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៥លាននាក់ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ (រយៈពេល ១០ខែ) ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវ អាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ/ PNH REP KOS) មាន៖ * ជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត៥ម៉ឺនជើង (៤៧,៤៤៧ជើង) មានការកើនឡើង១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣* អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត៥លាននាក់ (៤,៩៧៨,៦៦៣នាក់) មានការកើនឡើង២១% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣* ទំនិញតាមផ្លូវអាកាសចេញ-ចូល […]

ADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា

Liny Chan November 26, 2024 26/11/2024

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្មវិធីនេះគាំទ្រដល់ការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ច របស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។ លោកស្រីបន្ដថា កម្មវិធីនេះ ផ្តោតលើ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដោយសារសហគ្រាសទាំងនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសដើម្បីលើកទឹកចិត្តដល់សហគ្រាសគោលដៅមួយចំនួន យើងមានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។ កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។ មានឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបីដែលបង្កជាបញ្ហាប្រឈមទ្រុងទ្រាយធំសម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមាន […]

គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ទំហំទឹកប្រាក់៤០លានដុល្លារ ស្វែងរកការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល

Liny Chan November 26, 2024 26/11/2024

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគរោងចក្រផលិតដែកគ្រប់ប្រភេទ ទំហំទឹកប្រាក់វិនិយោគ៤០លានដុល្លារ ដែលបានស្នើលើកទឹកចិត្តពិសេស ដូចជាពន្ធអាករ ការលើកដាក់ទំនិញពីកំពង់ផែ និង អគ្គិសនីជាដើម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង មន្ត្រីជំនាញ។ ជាលទ្ធផល, ក្រុមការងារបានគាំទ្រ និង ផ្តល់ការសម្របសម្រួលព្រមទាំងការថែទាំវិនិយោគ សម្រាប់គម្រោងនេះឱ្យដំណើរការទៅដោយរលូន និងរីកធំធាត់ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម រួមទាំងការកាត់បន្ថយការនំាចូលដែក និងជំរុញការនាំចេញទៅក្រៅប្រទេស។ សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤, និងតាមការណែនាំជាបន្តបន្ទាប់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រុមការងារបានខិតខំបំពេញភារកិច្ច ដោយសកម្មក្នុងការផ្តល់ការប្រឹក្សាយោបល់ ការផ្សព្វផ្សាយ ការថែទាំវិនិយោគ ការសម្របសម្រួល និង ការផ្តល់ការលើកទឹកចិត្តពិសេស រួមទាំងការអនុវត្តវិធានការនានា ជាកញ្ចប់ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

Liny Chan November 26, 2024 26/11/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបាន ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់នេះ ត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថាន KSI ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័ន​ឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និង​សង្គម​ស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមាន​ឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរ​ឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមាន​ឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀប​ចំគោល​នយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញ​នៃទីក្រុង​គូឡាឡាំពួ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។ វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេ​ដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងារ​របស់​ពួក​គេ។ ការសម្រេចផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចមហា​បវរ​ធិបតី […]

រថយន្ដមួយគ្រឿង បុកយុវជនម្នាក់ពេលកំពុងជិះម៉ូតបណ្ដាលឲ្យរងរបួសធ្ងន់ រួចបើករត់គេចបាត់ នៅខណ្ឌចំការមន, គ្រួសារអំពាវនាវសមត្ថកិច្ចតាមចាប់អ្នកបើករថយន្ដបង្ក មកទទួលខុសត្រូវតាមច្បាប់

Liny Chan November 26, 2024 26/11/2024

(ភ្នំពេញ)៖ រថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2W-9618 បើកបរក្នុងល្បឿនយ៉ាងលឿនបុកយុវជនម្នាក់ដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ រួចបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្ដុបបូកគោក ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតូ បានឲ្យដឹងថា រថយន្ដបង្កបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៏បុកជាមួយម៉ូតូរបស់ជនរងគ្រោះ ហើយក៏បន្ថែមល្បឿនដើម្បីរត់គេចតែម្ដង ដោយគៀបជាប់ម៉ូតូជនរងគ្រោះនៅខាងក្រោមរថយន្ដអូសបែកផ្កាភ្លើង ក៏រថយន្ដនោះមិនព្រមឈប់នោះដែរ រហូតទាល់តែខ្ទាតម៉ូតូចេញ ដោយបន្សល់ទុកផ្លាកលេខមួយសន្លឹកជ្រុះនៅកន្លែងកើតហេតុ។ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ វេង ប៊ុនអេង ជាបុគ្គលិកប្រចាំហាង 7-Eleven។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។ ជាមួយគ្នានេះ ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនអ្នកបើករថយន្ដបង្ក មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជូនដំណឹង! អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីស្អែកនេះទៅ

Liny Chan November 26, 2024 26/11/2024

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ។ អាជ្ញាធរជាតិអប្សរា ជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ – ភ្ញៀវទេសចរណ៏ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីអភិរក្ស និងជួសជុលរួតបាកានជ្រុងឦសាននៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ជណ្តើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត ជំនួសជណ្តើរឈើនៅជ្រុងឦសានបច្ចុប្បន្ន ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា