ព័ត៌មានជាតិ

ឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់បាត់បង់ជីវិតដោយសារបើករថយន្តធ្លាក់ស្ពាន

Liny Chan November 27, 2024 27/11/2024

(ញូវដេលី)៖ Google បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនរបស់ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌា ស៉ើបអង្កេតទៅលើការស្លាប់បុរស ៣នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបើកឡានចេញពីស្ពានមិនទាន់ជួសជុលរួច តាមការណែនាំរបស់ Google Maps។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។ បុរសទាំង ៣នាក់នោះបានធ្វើដំណើរទៅចូលរួមពិធីមង្គលការ នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ហើយរថយន្តរបស់ពួកគេក្រោយមក ក៏បានធ្លាក់ពីស្ពានដែលជួសជុលមិនទាន់ហើយ ចូលទៅក្នុងទន្លេ Ramganga កាលពីថ្ងៃអាទិត្យ។ បើតាមប៉ូលិស ស្ពាន​មួយ​ផ្នែក​បាន​រង​ការ​ខូចខាត​ អំឡុង​ពេល​មាន​ទឹកជំនន់​កាលពី​ឆ្នាំ​មុន។ កាសែត Hindustan Times បានដកស្រង់សម្តីមន្រ្តីប៉ូលិសនិយាយថា តៃកុងឡានបានបើកតាមផ្លូវដែលបង្ហាញដោយ Google Maps។ ចំណែកទីភ្នាក់ងារព័ត៌មាន Press Trust of India news រាយការណ៍ថា ប៉ូលិស​កំពុងសាកសួរ​មន្ត្រី​​ម្នាក់​អំពី​ Google Maps ព្រម​ទាំង​អ្នក​ផ្សេង​ទៀត​មក​ពី​មន្ទីរ​សាធារណការ​របស់​រដ្ឋាភិបាល។ គួរបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងមួយឆ្នាំ បន្ទាប់ពីមានវេជ្ជបណ្ឌិតពីរនាក់ស្លាប់ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង […]

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការសាងសង់ធម្មតា និងរំពឹងថាអាចបញ្ចប់មុន ឬតាមផែនការគ្រោងទុក មិនដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ព័ត៌មានបរទេសមួយចំនួននោះទេ

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការពិសេស គ្រប់គ្រងគម្រោងសាង សង់ព្រែកជីកហ្វូ ណន តេជោ បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការសាងសង់ធម្មតា និងរំពឹងថា អាចបញ្ចប់មុន ឬតាមផែនការគ្រោងទុក មិនដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ព័ត៌មានបរទេសមួយចំនួននោះទេ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា ព្រែកជីកហ្វូណននឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក»។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានសារព័ត៌មានបរទេសមួយចំនួន បានបញ្ចេញមតិ ខុសទាំងស្រុង មិនដឹងថា សារព័ត៌មាននោះ យកព័ត៌មានប្រភពពីណានោះទេ។ បើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, មកដល់ម៉ោងនេះ មិនទាន់មានការប៉ះពាល់ដីធ្លីរបស់នៅឡើយទេ ដោយសាររាជរដ្ឋាភិបាលចាំទឹកស្រក ដើម្បីចុះទៅបោះនិយាមការឲ្យបានត្រឹមត្រូវ នៅពេលដែលបោះហើយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើដំណើរតាមក្រោយ ទៅពិនិត្យឲ្យច្បាស់លាស់ […]

ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន និងមានតម្លាភាព

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM)​ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដើម្បីជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន មានសុក្រិតភាព និងមានតម្លាភាព បន្ទាប់ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការសាកល្បង និងចុះបញ្ជីគម្រោងវិនិយោគ​ជិត ១០០គម្រោង។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ​ការដាក់ដំណើរនូវប្រព័ន្ធ cdcIPM នាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញវិស័យឌីជីថលនៅកម្ពុជា ឱ្យមានភាពងាយស្រួលក្នុងការទាក់ទាញវិនិយោគិន និងផ្តល់ព័ត៌មានទៅដល់វិនិយោគិន។ លោកបញ្ជាក់ថា ប្រព័ន្ធ cdcIPM នឹងផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ ក្នុងការដាក់​ព័ត៌មានស្នើសុំការវិនិយោគ តាមដានដំណើរការនៃការស្នើសុំវិនិយោគគ្រប់ជំហាន។ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រព័ន្ធ cdcIPM គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានរៀបចំឡើង ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ លោកបន្ថែមថា […]

អបអរសាទរ! រាជធានីភ្នំពេញ ត្រូវបានប្រកាសជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ រាជធានីភ្នំពេញ ត្រូវបានប្រកាសជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងអ្នកចូលរួមសរុបប្រមាណ១៤០០នាក់ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីសម្រេចបាននាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង (Life Expectancy)។ នេះជាសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ។ លោករដ្ឋមន្រ្ដីបានលើកឡើងថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ៨៨.៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក៨៦.០៩% និងអនាម័យ៩១.៤៧% […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រមមួយ ប្រកាសឱ្យប្រើប្រាស់ ពាក់ព័ន្ធលើយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិ អង្គការសហប្រជាជាតិ

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិ អង្គការសហប្រជាជាតិ។ នេះបើតាមព្រះរាជក្រម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕ ខាងក្រោមនេះជាព្រះរាជក្រម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ មិនមានគោលការជ្រើសរើសមន្ត្រីថ្មី សម្រាប់ឆ្នាំ២០២៤-២០២៥ នៅឡើយទេ

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ចំពោះក្របខ័ណ្ឌអនុញ្ញាត ជ្រើសរើសមន្ត្រីថ្មី សម្រាប់ឆ្នាំ២០២៤-២០២៥ គឺមិនទាន់មាននៅឡើយទេ ខណៈដែលការប្រឡងនាពេលកន្លងមកសុទ្ធតែ ជាការអនុញ្ញាតតាំងពីឆ្នាំ ២០២៣។ ការបញ្ជាក់យ៉ាងដូច្នេះ របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាភូមិន្ទរដ្ឋបាល។ ឧបនាយករមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា បើសិនជាក្រសួងសាម៉ីមិនមានការវិភាគមុខងារច្បាស់លាស់ និងចប់សព្វគ្រប់ ក្រសួងនោះមិនអាចមានឱកាស នៅក្នុងការជ្រើសរើសមន្ត្រីបាននោះទេ ខណៈដែលគោលបំណងនៃការវិភាគមុខងារ គឺការជាពិនិត្យទៅលើសុខភាព របស់ក្រសួងស្ថាប័ន ដើម្បីទទួលបានប្រសិទ្ធភាព និងល្អប្រសើរជាងមុន ជាពិសេសការប្រើប្រាស់ចំណាយប្រកបដោយប្រសិទ្ធភាព។។ លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ពីអាណាត្តិមុនៗ យើងធ្លាប់ឮ ដែលក្រសួងខ្លះ គឺស្នើសុំឲ្យមានការរៀបចំនូវរចនាសម្ព័ន្ធ ឬក៏ស្នើសុំឲ្យមានការជ្រើសរើសមន្ត្រីបន្ថែម ដើម្បីបំពេញតួនាទីភារកិច្ច តែចំពោះអាណាត្តិទី៧ ហើយនឹងការវិភាគមុខងារ គឺវាផ្សាភ្ជាប់ទៅនឹង ក្រសួងសាម៉ីត្រូវការវិភាគការងារទៅអ្វីដែលជាសុខភាពរបស់ខ្លួន តែមិនឲ្យពង្រីករចនាសម្ព័ន្ធ ហើយបើមានការវិភាគមុខងារចប់សព្វគ្រប់ ក៏មិនមានឱកាសក្នុងការជ្រើសមន្ត្រីក្របខ័ណ្ឌថ្មីៗបន្តទៀតដែរ ហេតុអីបើក្រសួងសាម៉ីមួយមិនមានសិទ្ធិជ្រើសរើសក្របខ័ណ្ឌថ្មី ចុះកន្លងមកការប្រឡង […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ខេត្តកំពង់ចាម ជាខេត្តដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លីមុនគេ ខណៈទូទាំងប្រទេសគ្រោងបញ្ចប់នៅឆ្នាំ២០២៩

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លីមុនគេ ហើយនៅខែក្រោយនេះ សម្ដេចនឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការងារវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៩។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខែក្រោយខ្ញុំត្រូវទៅប្រកាសខេត្តកំពង់ចាម ដែលជាខេត្តមុនគេបញ្ចប់ការវាស់វែងចុះបញ្ជីក្បាលដី។ កាលមុនយើងមានសង្គ្រាម ខ្ញុំដើរប្រកាសខេត្តអស់មីន បានចំនួន១៥ខេត្ត ឥលូវយើងចាប់ផ្ដើមចុះប្រកាសខេត្តដែលបានចុះបញ្ជីវាស់វែងក្បាលដីហើយ ត្រូវជំរុញចាប់ពីខេត្តកំពង់ចាមមុនគេ»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ការដែលរាជរដ្ឋាភិបាលបញ្ចប់ការវាស់វែងចុះបញ្ជីក្បាលដីនៅទូទាំងប្រទេស ប្រៀបដូចជាការពន្លត់ភ្លើង នៃទំនាស់បញ្ហាដីធ្លី ពោលរាជរដ្ឋាភិបាលមិនត្រូវអង្គុយបក់ផ្សែងលើបញ្ហាទំនាស់ដីធ្លីនេះទៀតហើយ។ ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារនេះឲ្យបានលឿនតាមផែនការដែលបានគ្រោងទុក។ ដោយឡែក ចំពោះរាជធានី-ខេត្ត ដែលទទួលបានប័ណ្ណសម្គាល់អចលនទ្រព្យហើយនោះ ត្រូវតែពន្លឿនក្នុងការប្រគល់ជូនប្រជាពលរដ្ឋ ក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទម្លាក់ទៅដល់ ដើម្បីឲ្យប្រជាពលរដ្ឋឆាប់បានប័ណ្ណនេះគ្រប់គ្រងដោយផ្ទាល់។ សម្ដេចមហាបវរធិបតី […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហើបគម្រោងរៀបចំក្រុងថ្មី តែត្រូវកំណត់ឲ្យច្បាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាន ចៀសវាងផលរំខានដល់ការរស់នៅរបស់ពលរដ្ឋ

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី ដោយត្រូវកំណត់ឲ្យបានច្បាស់លាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋានផ្សេងៗ មិនឲ្យនៅប្រមូលផ្ដុំគ្នានោះឡើយ ចៀសវាងផលរំខាន់ដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការបង្ហើបពីគម្រោងក្នុងកំណត់ទីតាំងដោយចែកឲ្យដាច់ពីតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា នៅពេលបច្ចុប្បន្ននេះតំបន់ទាំងអស់នោះបានប្រមូលផ្ដុំគ្នា ដោយមិនមានការកំណត់ច្បាស់លាស់ ដូច្នេះក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេក្នុងការកំណត់នេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំតែងតែឲ្យគិតនៅពេលរៀបចំក្រុងថ្មី ត្រូវកំណត់កន្លែងណាជាតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ នៅពេលចេញអាជ្ញាប័ណ្ណចៀសវាងការយកបៀហ្គាឌិន ទៅដាក់កន្លែងតំបន់រស់នៅ ដោយកំណត់ទីតាំងច្បាស់លាស់នៅម្ដុំ ជៀសវាងបង្កើតបញ្ហា»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កន្លងទៅសម្ដេចធ្លាប់ទទួលបាននូវសំណូមពរឲ្យជួយដោះស្រាយ ពីផលរំខានដោយសារការធ្វើអាជីវកម្មផ្ទះត្រចៀកកាំ នៅជាមួយភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ។ ដូច្នេះចាប់ពីពេលនេះទៅ សម្ដេចបានណែនាំថា មុននឹងចេញអាជ្ញាប័ណ្ណត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យមានការរំខាន់ដល់ការរស់នៅ។ បើទោះបីមិនទាន់បង្ហើបថា ក្រុងថ្មីត្រូវបានបង្កើននៅតំបន់ណាក្ដី ប៉ុន្ដែសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៀតថា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា អ្នកទិញផ្ទះលក្ខណៈជាបុរី តម្លៃក្រោម ៧ម៉ឺនដុល្លារ អនុញ្ញាតឱ្យរួចពន្ធប្រថាប់ត្រា រហូតដល់ដាច់ឆ្នាំ២០២៥ ទោះបីកិច្ចសន្យាទិញមុនឆ្នាំ២០២០ និងបន្ថែមគោលការណ៍ថ្មី អ្នកទិញផ្ទះលើកទី១ តម្លៃ២១ម៉ឺនដុល្លារចុះ ក៏រួចពន្ធប្រថាប់ត្រាដែរ

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា ដើម្បីជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលទ្រព្យកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបន្តអនុគ្រោះឱ្យរួចពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥ បើទោះបីផ្ទះនោះមានកិច្ចសន្យាទិញ-លក់ មុនឆ្នាំ២០២០ក៏ដោយ។ បន្ថែមលើសពីនេះ សម្តេចបវរធិបតីក៏កំពុងរៀបចំឱ្យមានការលើកទឹកបន្ថែមទៀត ដោយអនុញ្ញាតឱ្យអ្នកទិញផ្ទះលើកទី១ តម្លៃ២១ម៉ឺនដុល្លារចុះក្រោម ក៏ទទួលបានការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិផងដែរ។ ការថ្លែងរបស់សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា​ «អ្នកទិញមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ [គោលការណ៍ដែលសម្តេចតេជោប្រកាស] អត់បានការអនុគ្រោះពន្ធប្រថាប់ត្រាទេ។ ឥឡូវខ្ញុំថា កុំពិបាក អ្នកទិញមុនក៏ទិញចុះ ឱ្យតែក្រោម ៧ម៉ឺនដុល្លារ ហើយអនុគ្រោះពន្ធប្រថាប់ត្រាឱ្យគាត់ រហូតដល់ចុងឆ្នាំ២០២៥ អ្នកដែលមិនទាន់ទៅកាត់ឈ្មោះ សូមទៅកាត់ចុះ អនុគ្រោះពន្ធប្រថាប់ត្រាឱ្យគាត់»។ សម្តេចបវរធិបតីបន្ថែមទៀតថា «ឥឡូវខ្ញុំកំពុងឱ្យរៀបចំគោលការណ៍មួយទៀត គឺសម្រាប់អ្នកទិញផ្ទះលើកទី១ ក្នុងបុរី ឬខុនដូ ដើម្បីជួយឱ្យគេទិញ អ្នកដែលមានតម្លៃលើសពី ៧ម៉ឺនដុល្លារ តែក្រោម២១ម៉ឺនដុល្លារ គឺឱ្យរួចពន្ធប្រថាប់ត្រាដែរអនុវត្តរហូតដល់ឆ្នាំ ២០២៥»។ សម្តេចនាយករដ្ឋមន្ត្រី […]

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចេញសេចក្តីជូនដំណឹងថ្មី៖ «ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ដើម្បីលក់គម្រោង ផ្សារ ជីស៊ី អូរឫស្សី» !

Liny Chan November 27, 2024 27/11/2024

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីលក់គម្រោង «ផ្សារ ជីស៊ី អូរឫស្សី» ហើយ។ សេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្ម អភិវឌ្ឍអចលនវត្ថុពី ន.អ.ប. ដើម្បីលក់គម្រោង ផ្សារ ជីស៊ី អូរឫស្សី លើទីតាំងដីដែលពុំមានវិវាទស្ថិតក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បាន និងកំពុងពិនិត្យសំណុំឯកសារស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ សម្រាប់គម្រោង ផ្សារ ជីស៊ី អូរឫស្សី ជូនក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក ដើម្បីប្រកបអាជីវកម្មស្របតាម លិខិតបទដ្ឋានគតិយុត្តជាធរមាន៕ […]